Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សត្វ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កងកេង ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​បក្សី​មួយ​ប្រភេទ​មាន​ចំពុះ​ធំ​មិន​សម​នឹង​មាឌ​ខ្លួន គល់​ចំពុះ​មាន​សណ្ឋាន​ខ្ពស់​ធំ​ឡើង​ដូច​សីរ សម្បុរ​សត្វ​នោះ​ខ្មៅ ខ្លួន​រាង​ធំ​វែង បើ​តាម​ធម្មតា​ច្រើន​នៅ​តែ​ក្នុង​ព្រៃ​ធំ មាន​ផ្លែ​ឈើ​ជា​អាហារ ។
  2. កញ្ចែ ( ន.នាមសព្ទ )
    នាម​សត្វ​ស្លាប​តូច​មួយ​ប្រភេទ ពួក​កំពោង​ច្រើន​ចូល​ចិត្ត​ស៊ី​គម​ដូង, គម​ត្នោត តែ​ស៊ី​ហើយ ដើម​ដូង​ត្នោត​នោះ​តែង​វិនាស ។
  3. កណ្ដាប់ចង្អេរ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​វល្លិ​មួយ​ប្រភេទ ដើម​ធំ​ច្រើន​ប្រើ​ជា​ឧស, ជា​ថ្នាំ : ដើម​កណ្ដាប់​ចង្អេរ ។ អវយវៈ​ដែល​ជា​កណ្ដាប់​របស់​ក្រពះ​សត្វ​ស៊ី​ស្មៅ​ មាន​គោ​ក្របី​ជាដើម​ក៏​ហៅ កណ្ដាប់​ចង្អេរ ដែរ ។
  4. កន្តេះឡង់ ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​ល្អិត​មួយ​ប្រភេទ មាន​ស្លាប​រឹង សម្បុរ​ខ្មៅ នៅ​ក្នុង​ទឹក ។
  5. កន្ត្រង ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​មួយ​ប្រភេទ​ក្នុង​ពួក​ទន្សង, ត្រកួត ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រង ១ ន. ផង) ។
  6. កន្ដារ ( ន.នាមសព្ទ ) [កន់-តា ឬ កន់-តារៈ]
    (< កំ “ទឹក”+ តារ “ឆ្លង ឬ​ចម្លង” ផ្លូវ​លំបាក ឬ​ផ្លូវ​ដែល​ច្រើន​ប្រកប​ដោយ​គ្រោះ​ថ្នាក់ :
    - ចោរ​កន្ដារ ផ្លូវ​លំបាក​ព្រោះ​ចោរ,
    - អមនុស្ស​កន្ដារ ផ្លូវ​លំបាក​​ព្រោះ​អមនុស្ស​មាន​យក្ស​ជាដើម,
    - វាឡ​កន្ដារ ផ្លូវ​លំបាក​ព្រោះ​សត្វ​សាហាវ,
    - និរុទក​កន្ដារ ផ្លូវ​លំបាក​ព្រោះ​គ្មាន​ទឹក,
    - ទុព្ភិក្ខ​កន្ដារ ផ្លូវ​លំបាក​ព្រោះ​គ្មាន​បាយ ។ល។ កន្ដា​រទ្ធា (កន់-តា-រ័តធា) ន. (បា. កន្ដារ “លំបាក” ឬ គ្រោះ​ថ្នាក់ + អទ្ធា “ផ្លូវ ឬ ផ្លូវ​ឆ្ងាយ”) ផ្លូវ​លំបាក, ផ្លូវ​ដែល​មាន​គ្រោះ​ថ្នាក់ ។
  7. កន្តាវរ៉ាវ ( ន.នាមសព្ទ )
    សុខុម​សត្វ​ពួក​ស្រមោច សម្បុរ​ក្រហម ជើង​វែង​ៗ តូច​ជាង​អង្ក្រង : ស្រមោច​កន្តាវរ៉ាវ ។ ហៅ ស្រមោច​តាវរ៉ាវ ក៏​បាន ។
  8. កន្ត្រោង ( កិ.កិរិយាសព្ទ )
    លោត​ចាប់, លោត​បេះ; បើ​សត្វ​ថា លោត​ខាំ : ឆ្កែ​កន្ត្រោង​ខាំ ។
  9. កន្ថឹក ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​មួយ​ប្រភេទ ក្នុង​ពួក​សត្វ​មាន​ដោះ សណ្ឋាន​សម្បុរ​ប្រហែល​នឹង​កង្ហែន តែ​មាន​រូប​តូច​ជាង, សម្បុរ​ខៀវ​ប្រផេះ ។
  10. កន្ថឹក ( ន.នាមសព្ទ )
    ឈ្មោះ​ដង្កូវ​មួយ​ប្រភេទ មាន​សណ្ឋាន​ទំហំ​ប្រហែល​គ្នា, ប៉ុន​គ្នា​នឹង​កន្ថឹក :
    - ដង្កូវ​កន្ថឹក (តាម​ពាក្យ​បរម្បរា​និយាយ​ត​ៗ មក​ថា ដង្កូវ​នោះ​លុះ​ដល់​កំណត់​ថ្ងៃ​ត្រូវ​ក្លាយ ក៏​ក្លាយ​ទៅ​ជា​សត្វ​កន្ថឹក) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. សត្វ ( n ) [sat]   - detail »
    animal, living being (human or animal); life, soul
Headley's Khmer-English Dictionary Subentry Full Text Search
  1. ឆ្លុះសត្វ [cloh sat]
    to hunt at night (with a flashlight)
  2. ដូចសត្វប្រឡាំងកាស [dooc sat prɑlaŋ kaah]
    like a horseshoe crab (refers to a man who depends on his wife for support and is very jealous and follows her constantly)
  3. ដោះទុក្ខសត្វ [dɑh tuk sat]
    to go to the toilet / relieve oneself
  4. ថលជលិកសត្វ [tʰaʔlaʔceaʔlik sat]
    Amphibia
  5. ទៅដេញសត្វ [tɨv~toh dəɲ sat]
    to go on a chase, hunt animals
  6. បច្ឆិមសត្វ [paccʰəm sat]
    Metazoa
  7. បឋមសត្វ [paʔtʰaʔmaʔ~paʔtʰam sat]
    protozoan
  8. បាណកសត្វ [baa nɑɑ kɑɑ sat]
    insect(s), small creatures
  9. បសុសត្វ [paʔsoʔ sat]
    domestic(ated) animal
  10. បាញ់សត្វ [baɲ sat]
    to hunt

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar