Khmer Dictionary: វិហារដ្ឋាន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
វិហារៈ
( ន.នាមសព្ទ )
[--ហារៈ]
(វិហារ) ការនៅ, ការនៅដោយសប្បាយ; ការដើរលេង, ការដើរកំសាន្តសប្បាយ; ការសម្រួលអារម្មណ៍ឲ្យគេចផុតចាកកង្វល់ ។
- វិហារកីឡា ឬ
- --ក្រីឌា ល្បែងកំសាន្តចិត្ត, ការលេងកំសាន្តអារម្មណ៍ ។
- វិហារដ្ឋាន, --ស្ថាន, --ទេស, --ភូមិ ទីសម្រាប់ឈប់សម្រាកកំសាន្តសប្បាយ (ដូចយ៉ាងទីសម្រាប់ពួកសិស្សឈប់សម្រាកកំសាន្តក្នុងចន្លោះម៉ោងរៀនជាដើម) ។
- វិហារទិន ឬ - វិស្សមទិន ថ្ងៃឈប់សម្រាក ។
- វិហារធម៌ ធម៌ឬសភាវៈជាទីសម្រាកចិត្ត; ឈាន, សមាបត្តិ ។
- វិហារបព៌ត (--ហារៈបរពត់) ភ្នំសម្រាប់កំសាន្តសប្បាយ ។
- វិហារមាស ឬ
- --កាល ឬក៏ វិហារោកាស (បា. វិហារ + ឱកាស) ខែឬពេល, ឧកាស ដែលឈប់សម្រាកមិនធ្វើការឬមិនចូលសាលារៀន (វិស្សមមាស, វិស្សមកាល, វិស្សមោកាស) ។
- វិហារយាត្រា ការដើរលេងសប្បាយ, ការដើរលេងកំសាន្តចិត្ត ឬ រំហើយខ្លួន ។
- វិហារវ័ន ព្រៃសម្រាប់កំសាន្តសប្បាយ, ឧទ្យាន ។ល។
- ទិព្វវិហារ (ទិប-ពៈវិហ៊ា) ការនៅដូចជា ទេវតា ។
- ផាសុវិហារ (--ហ៊ា) ការនៅសប្បាយ ។
- ព្រហ្មវិហារ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។ សុខវិហារ (--ហ៊ា) ការនៅជាសុខ ។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
វិហារទេស
[viʔhie teeh]
See:វិហារដ្ឋាន -
វិហារភូមិ
[viʔhie pʰuum]
See:វិហារដ្ឋាន -
វិហារដ្ឋាន
[viʔhie -----]
playground, recreational center