Khmer Dictionary: វិស្សមោកាស
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
វិស្សម
( ន.នាមសព្ទ )
[វិះ-សៈម៉ៈ ]
ការសម្រាក; ការឈប់សម្រាក, ដំណើរឈប់ (មិនធ្វើការ); ការសំណាក់ ។
- វិស្សមកាល,
- វិស្សមមាស ឬ - វិស្សមោកាស (បា. < វិស្សម + ឱកាស) ពេល, ខែ ឬឱកាស ដែលឈប់សម្រាកមិនធ្វើការឬមិនចូលសាលារៀន ។
- វិស្សមដ្ឋាន ទីសម្រាប់ឈប់សម្រាក; ទីសម្រាប់សំណាក់; ទីសម្រាប់ចត, ទីសំចត ។
- វិស្សមមាល ឬ - វិស្សមសាលា រោងសម្រាប់សំណាក់, សាលាសំណាក់ ។
- វិស្សមសង្រ្គាម ការឈប់ច្បាំង, ការស្ងប់សឹក; ប្រទេសដែលស្ងប់ ឥតចម្បាំង ។ល។
-
វិហារៈ
( ន.នាមសព្ទ )
[--ហារៈ]
(វិហារ) ការនៅ, ការនៅដោយសប្បាយ; ការដើរលេង, ការដើរកំសាន្តសប្បាយ; ការសម្រួលអារម្មណ៍ឲ្យគេចផុតចាកកង្វល់ ។
- វិហារកីឡា ឬ
- --ក្រីឌា ល្បែងកំសាន្តចិត្ត, ការលេងកំសាន្តអារម្មណ៍ ។
- វិហារដ្ឋាន, --ស្ថាន, --ទេស, --ភូមិ ទីសម្រាប់ឈប់សម្រាកកំសាន្តសប្បាយ (ដូចយ៉ាងទីសម្រាប់ពួកសិស្សឈប់សម្រាកកំសាន្តក្នុងចន្លោះម៉ោងរៀនជាដើម) ។
- វិហារទិន ឬ - វិស្សមទិន ថ្ងៃឈប់សម្រាក ។
- វិហារធម៌ ធម៌ឬសភាវៈជាទីសម្រាកចិត្ត; ឈាន, សមាបត្តិ ។
- វិហារបព៌ត (--ហារៈបរពត់) ភ្នំសម្រាប់កំសាន្តសប្បាយ ។
- វិហារមាស ឬ
- --កាល ឬក៏ វិហារោកាស (បា. វិហារ + ឱកាស) ខែឬពេល, ឧកាស ដែលឈប់សម្រាកមិនធ្វើការឬមិនចូលសាលារៀន (វិស្សមមាស, វិស្សមកាល, វិស្សមោកាស) ។
- វិហារយាត្រា ការដើរលេងសប្បាយ, ការដើរលេងកំសាន្តចិត្ត ឬ រំហើយខ្លួន ។
- វិហារវ័ន ព្រៃសម្រាប់កំសាន្តសប្បាយ, ឧទ្យាន ។ល។
- ទិព្វវិហារ (ទិប-ពៈវិហ៊ា) ការនៅដូចជា ទេវតា ។
- ផាសុវិហារ (--ហ៊ា) ការនៅសប្បាយ ។
- ព្រហ្មវិហារ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។ សុខវិហារ (--ហ៊ា) ការនៅជាសុខ ។ល។
Headley's Khmer-English Dictionary Full Text Search
-
វិស្សមោកាស
( n )
[vihsaʔmaokaah]
- detail »
vacation; leave; break (between classes)
Headley's Khmer-English Dictionary Subentry Full Text Search
-
វិស្សមមាស
[vihsaʔmaʔ mieh]
See:វិស្សមោកាស