Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វិទ្យា

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ទស្សន ( ន.នាមសព្ទ ) [ទ័ស សៈ ន៉ៈ]
    (ទស្សន; ទស៌ន ការ​ឃើញ, ដំណើរ​យល់​ឃើញ; បញ្ញា​សាមញ្ញ; លទ្ធិ; ភ្នែក; អាទិមគ្គ គឺ​សោតាបត្តិមគ្គ ។
    - ទស្សនកិច្ច (--កិច) ន. (បា.; សំ. ទស៌ន + ក្ឫត្យ) ចក្ខុ​ដែល​មាន​ការ​ឃើញ​ជានិច្ច ឬ​ជា​មុខ​ការ ។
    - ទស្សន​វិជ្ជា ន. (បា.) វិជ្ជា​ដែល​កើត​ឡើង​ដោយ​ទស្សនៈ; វិទ្យា​សាស្ត្រ​ចែង​អំពី​គោល​ការណ៍​សំខាន់​ៗ និង​បុព្វ​ហេតុ​ផ្សេង​ៗ ឬ​អំពី​ជីវិត​នៃ​មនុស្ស​និង​សត្វ : ទស្សន​វិជ្ជា ជា​គុណ​ជាតិ​វិសេស​មួយ​ចំណែក ។ ទស្សន​វិទូ ន. (បា.) អ្នក​ប្រាជ្ញ​ខាង​ទស្សន​វិជ្ជា : ព្រះ​ពុទ្ធ ជា​ទស្សន​វិទូ​ឯក​ក្នុង​លោក ។
    - ទស្សន​វិស័យ (--វិសៃ) ន. (បា. ទស្សនវិសយ) ប្រទេស ឬ​ទី​ឱកាស​ដែល​មើល​ឃើញ គឺ​ចម្ងាយ​ភ្នែក​ល្មម​មើល​ឃើញ​បាន (ចម្ងាយ​មួយ​ក្រឡេក ឬ​មួយ​កន្ទុយ​ភ្នែក)។
    - ទស្សនាការ (ទ័ស-សៈ ន៉ាកា) ន. (បា.; សំ. ទស៌ន + អាការ) អាការ​នៃ​ការ​ឃើញ, លក្ខណៈ​នៃ​ការ​ឃើញ។ ខ្មែរ​យើង​ប្រើ​ជា (រ. ស.) កិ. ក៏​មាន : ទ្រង់​ទស្សនាការ គឺ​ទ្រង់​ទត​ព្រះ​នេត្រ, ទ្រង់​ទត​ឃើញ ។ ដំណើរ​ត្រួត​មើល​កិច្ចការ​ផ្សេង​ៗ តាម​កម្មវិធី​ដែល​បាន​កំណត់​ទុក : លោក​អភិបាល​ខេត្ត ធ្វើ​ទស្សនាការ​ក្នុង​ស្រុក-ក្នុង​សង្កាត់ ។ ប្រើ​ជា ទស្សនាចរ ឬ ទស្សនាចរណ៍ ក៏​មាន ។
    - ទស្សនាវដ្ដី (ទ័ស-សៈ-ន៉ាវ៉ាត់-ដី) ន. (បា.) ចំណង​ជើង​នៃ​ប្រជុំ​អត្ថបទ​ផ្សេង​ៗ​ដែល​ផ្សាយ​ចេញ​តាម​កំណត់​ពេល, សៀវភៅ​ដែល​គេ​ចុះ​អត្ថបទ​ច្រើន​ផ្នែក ផ្សាយ​ចេញ​ប្រចាំ​សប្តាហ៍ ឬ​ប្រចាំ​ខែ : ទស្សនាវដ្ដី​វិទ្យាសាស្ត្រ, ជាវ​ទស្សនាវដ្ដី, អាន​ទស្សនាវដ្ដី ។
    - ទស្សនីយ​ភាព (ទ័ស-សៈន៉ីយ៉ៈ--) ន. (បា.) ទស្សនីយ​ភាវ) ភាព​ដែល​គួរ​មើល​គួរ​ឃើញ; អ្វី​ៗ​ដែល​គួរ​ឲ្យ​ចង់​មើល​ចង់​ឃើញ : ទស្សនីយ​ភាព​នៃ​ជើង​ភ្នំ, ទស្សនីយ​ភាព​នៃ​វាល​ស្រែ ។ ទស្សនូ-បចារ (ទ័ស-សៈ ន៉ូប៉ៈចារ) ន. (បា. ទស្សន + ឧបចារ > ទស្សនុ-បចារ ឬ​ទស្សនូបចារ ឬ​ក៏ ទស្សនោបចារ) ទី​ជិត​ល្មម​មើល​ឃើញ​ច្បាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទស្សនវិស័យ ទៀត​ផង) ។
  2. ទុព្វិជ្ជា ( ន.នាមសព្ទ ) [ទុប-ពិច-ជា ]
    (ទុ “អាក្រក់” + វិជ្ជា “ចំណេះ”, វ > ព តម្រួត​ជា ព្វ > ទុព្វិជ្ជា; ទុស៑, ស៑ > រេផៈ ( ៌ ) + វិទ្យា > ទុរ្វិទ្យា) វិជ្ជា​អាក្រក់ គឺ​វិជ្ជា​ដែល​ញ៉ាំង​អ្នក​ចេះ​ឲ្យ​ហិនហោច, ឲ្យ​វិនាស ទាំង​ឲ្យ​មាន​វិប្បដិស្សារៈ​នឹក​តូច​ចិត្ត​ស្ដាយ​ក្រោយ​ផង​ទៀត, ជា​វិជ្ជា​រាប់​បញ្ចូល​ក្នុង​អកុសល​កម្ម ពុំ​គួរ​មនុស្ស​ត្រូវ​ការ​រៀន​ឡើយ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ធ្មប់​អាប​និង​ស្នេហ៍ ទាំង​នេះ​សុទ្ធ​តែ ជា​ទុព្វិជ្ជា កូន​ចៅ​កុំ​រៀន របៀន​ពាលា អ្នក​រៀន​តែង​ជា មនុស្ស​នឹក​ស្ដាយ​ក្រោយ ។ ព. ផ្ទ. សុវិជ្ជា, សុវិទ្យា ។
  3. ធាតុ ( ន.នាមសព្ទ ) [ធាត ]
    (“សភាវៈ ឬ​ធម្មជាតិ​ទ្រទ្រង់​ខ្លួន​ឯង,...”) ដី, ទឹក, ភ្លើង, ខ្យល់​អាកាស : ធាតុ​ដី, ធាតុ​ទឹក ។ល។ អាការៈ​ក្នុង​ខ្លួន ដូច​យ៉ាង សក់, ធ្មេញ, សាច់, ឈាម ជាដើម ក៏​ហៅ​ថា ធាតុ ។ មាស, ប្រាក់, ដែក, ។ល។ ក៏​ហៅ​ថា ធាតុ ។ ឆ្អឹង​របស់​បុគ្គល​ដែល​គេ​គួរ​គោរព ក៏​ហៅ​ថា
    - ធាតុ ឬ ហៅ​ថា អដិ្ឋ​ធាតុ ។ មូល​ដើម​របស់​តន្តិ​ភាសា​មាន​ភាសា​សំស្ក្រឹត, បាលី​ជាដើម ក៏​ហៅ​ថា ធាតុ, ដូច​យ៉ាង ធរណី “ផែន​ដី” មក​ពី ធរ-ធាតុ “ទ្រទ្រង់”; កម្ម “អំពើ” មក​ពី ករ-ធាតុ “ធ្វើ” ។ល។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ធា-តុ ដូច​ជា
    - ធាតុកថា (ធា-តុកៈថា) ន. (សំ. បា.) ឈ្មោះ​គម្ពីរ​ព្រះ​អភិធម្ម​ទី ៣ សម្ដែង​អំពី​ធាតុ​ផ្សេង​ៗ ។
    - ធាតុ​ចេតិយ (--ចេតិយ៉ៈ ឬ-ចែដី) ន. (បា.) ចេតិយ​ដែល​បញ្ចុះ​ធាតុ, តាម​សេចក្ដី​ក្នុង​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​សំដៅ​ចំពោះ​តែ​ចេតិយ​ដែល​បញ្ចុះ​ព្រះ​សារីរិក​ធាតុ​ព្រះ​សព្វញ្ញុពុទ្ធ ឬ​ដែល​បញ្ចុះ​ធាតុ​ព្រះ​អរហន្ត; មាន​ន័យ​ផ្សេង​ទៀត​ថា ទោះបី​ចេតិយ​ដែល​បញ្ចុះ​ព្រះ​ពុទ្ធ​រូប​បាក់​បែក​ក៏​ហៅ​ថា ធាតុ​ចេតិយ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចេតិយ ផង) ។ ធាតុ​និធាន ន. (បា.) ការ​តម្កល់, ការ​បញ្ចុះ​ធាតុ, បុណ្យ​បញ្ចុះ​ធាតុ ។
    - ធាតុប្បច្ចវេក្ខណៈ (ធាតុប-ប៉័ច-ចៈវ៉េក-ខៈណៈ) ន. (បា.--ណ) ការ​ពិចារណា​នូវ​បច្ច័យ​៤ មាន​ចីវរប្បច្ច័យ​ជាដើម ឲ្យ​ឃើញ​ថា​គ្រាន់​តែ​ជា​ធាតុ ៤ ប៉ុណ្ណោះ : ធាតុប្បច្ចវេក្ខណៈ ជា​ករណីយ​កិច្ច​របស់​បព្វជិត (ព. ពុ.) ។
    - ធាតុវិជ្ជា ឬ ធាតុវិទ្យា ន. (បា. ធាតុ + វិជ្ជា; សំ. ធាតុ + វិទ្យា) ចំណេះ​ខាង​ការ​ប្រកប​ឬ​ផ្សំ​ធាតុ​គ្រប់​យ៉ាង​ឲ្យ​កើត​បាន​ជា​អ្វី​មួយ​ឡើង ឬ​ឲ្យ​ប្រើ​ការ​ប្លែក​ៗ បាន ។
    - ធាតុវិភាគ (--វិភាក) ន. (សំ. បា.) ការ​ញែក​ឬ​រំលែក​ធាតុ ។
    - ធាតុ​អន្តរធាន (--អន់-តៈរ៉ៈធាន ឬ-អន់-ដ--) ន. (បា.) ការ​សាប​សូន្យ​ឬ​បាត់​បង់​នៃ​ព្រះ​ធាតុ​របស់​ព្រះ​សម្មាសម្ពុទ្ធ ។ មាន​សេចក្ដី​តំណាល​ថា កាល​ណា​សាសនា​របស់​ព្រះ​ពុទ្ធ​រោយ​រៀវ​បាត់​សូន្យ​ទៅ ដោយ​ហេតុ​មនុស្ស​លោភលន់​អស់​សេចក្ដី​គោរព​ហើយ, កាល​នោះ​ព្រះ​សារីរិក​ធាតុ​របស់​ព្រះ​អង្គ ទោះបី​ប្រតិស្ឋាន​នៅ​ក្នុង​ទី​ណា​ក៏​ដោយ សុទ្ធសឹង​តែ​អណ្ដែត​ត្រសែត​ឯង​ៗ​មក​ប្រជុំ​គ្នា​ទាំងអស់​នៅ​ត្រង់​ពោធិព្រឹក្ស គឺ​កន្លែង​ដែល​ព្រះ​អង្គ​ត្រាស់​ដឹង​ជា​ដំបូង ហើយ​តេជោ​ធាតុ​បណ្ដាល​ឡើង​ឯង​ឆេះ​ប្រល័យ​ព្រះ​សារីរិក​ធាតុ​ទាំងអស់​នោះ សុស​សោះ​សូន្យ​អស់​ទៅ ឥត​មាន​សេស​សល់​ឡើយ, ត្រង់​នេះ​ឯង​ហើយ​ហៅ​ថា ធាតុ​អន្តរធាន; ហៅ​ម្យ៉ាង​ទៀត​ថា ធាតុ​បរិនិព្វាន ក៏​បាន (តាម​មនោរថ​បូរណី​អដ្ឋកថា) ។
  4. នីឡុង ( ន.នាមសព្ទ )
    (Nylon) ឈ្មោះ​វត្ថុ​ធាតុ​មួយ​ប្រភេទ ដែល​ផ្សំ​ធ្វើ​ឡើង​ដោយ​ជាតិ​ឧស្ម័ន​មួយ​បែប ហៅ​ថា អាហ្សូត (Azote) តាម​របៀប​វិទ្យា​សាស្ត្រ សម្រាប់​ធ្វើ​ឲ្យ​កើត​បាន​ជា​វត្ថុ​ផ្សេង​ៗ​មាន​សំពត់​ជាដើម : សំពត់​នីឡុង, ខ្សែ​នីឡុង ។
  5. គីមី ( ន.នាមសព្ទ )
    (Chimie) វិទ្យា​សាស្ត្រ​សម្រាប់​ពិនិត្យ​ពិចារណា​អំពី​ធម្ម​ជាតិ​និង​គុណ​ភាព​នៃ​វត្ថុ​ធាតុ​ផ្សេង​ៗ, ការ​ផ្សំ​វត្ថុ​ធាតុ​ផ្សេង​ៗ ឲ្យ​រលាយ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក ។ វិទ្យា​សាស្ត្រ​ផ្នែក​ខាង​អង្គ​សរល ។
  6. បង់ចំណែង ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ឆ្នែង ។ ឈ្មោះ​អំពើ​អពមង្គល​ជា​អកុសល​មួយ​បែប​ធ្វើ​ស្ត្រី​លីវ មិន​ឲ្យ​អ្នក​ណា​ត្រូវ​ការ​ដណ្ដឹង​ជា​ភរិយា​គឺ​ឲ្យ​ជា​ស្ត្រី​ព្រៅ​ឥត​ប្ដី​អស់​មួយ​ជីវិត, រាប់​ថា​ជា​វិទ្យា​អាក្រក់​ក្រៃលែង (គ្រាន់​តែ​បាន​ឮ​គេ​តំណាល) សព្វ​ថ្ងៃ​នេះ​សាប​រលាប​ស្ទើរ​តែ​មិន​មាន​វិទ្យា​ចង្រៃ​នេះ​ទៅ​ហើយ ។
  7. បណ្ឌិត ( ន.នាមសព្ទ ) [ប័ន-ឌិត ឬ បន់-ឌិត ]
    ជន​អ្នក​មាន​ប្រាជ្ញា​ឈ្មោះ បណ្ឌា, ជន​អ្នក​ប្រព្រឹត្ត​ល្អ​គឺ​អ្នក​កាន់​សុចរិត ១០ ប្រការ, ឬ​ដោយ​ពិស្ដារ, កាន់​សុចរិត ៤០ ប្រការ​ដោយ​ខ្ជាប់ខ្ជួន​ហ្មត់ចត់​ជានិច្ច; អ្នក​ប្រាជ្ញ​ខាង​ផ្លូវ​សុចរិត​យុត្តិធម៌ (ព. ពុ.) ។ ព. ផ្ទ. ពាល ។ ពាក្យ​សាធារណៈ​ថា អ្នក​មាន​ចំណេះ​ជ្រៅ​ជ្រះ, អ្នក​ឈ្លាសវៃ, អ្នក​ប្រាជ្ញ ។ តាម​ទម្លាប់​ខ្មែរ​ក្នុង​សម័យ​បុរាណ​ដែល​គេ​គោរព​ព្រះ​ពុទ្ធ​សាសនា​ណាស់, សូម្បី​គ្រហស្ថ​កំលោះ​ដែល​ទើប​សឹក​ចាក​ផ្នួស​ថ្មី​ៗ គេ​ក៏​ហៅ​អ្នក​នោះ​ថា បណ្ឌិត ដែរ, ហៅ​ក្លាយ​មក​ថា បន្ទិត, ហៅ​ក្លាយ​ឃ្លាត​មក​ថា អន្ទិត ព្រោះ​គេ​យល់​ថា អ្នក​នោះ​បាន​បួស មាន​ការ​ចេះ​ដឹង មាន​ចរិយា​មារយាទ​ត្រឹមត្រូវ...។ ពាក្យ​សន្មត​ប្រើ​តាម​សម័យ​និយម, ហៅ​អ្នក​មាន​វិជ្ជា​ថ្នាក់​ខ្ពស់​ដែល​មាន​សញ្ញាបត្រ ដុកតូរ៉ាត៍ (Doctorat) ថា បណ្ឌិត ដុកទ័រ (Docteur) តាម​ឈ្មោះ​នៃ​វិទ្យា​សាស្ត្រ​នោះ​ៗ ដូច​ជា វេជ្ជ​បណ្ឌិត, បណ្ឌិត​ខាង​ច្បាប់, បណ្ឌិត​ខាង​វិទ្យា​សាស្ត្រ..., បណ្ឌិត​ខាង​អក្សរ​សាស្ត្រ ជាដើម...។
  8. បារគូ ( ន.នាមសព្ទ ) [ បារៈគូ, ឬ ត. ទ. ថា បាគូ ]
    អ្នក​ដល់​នូវ​ត្រើយ​នៃ​វិទ្យា (ព្រាហ្មណ៍​អ្នក​រៀន​ចេះ​ចប់​ត្រៃវេទ); អ្នក​ដល់​នូវ​ត្រើយ​គឺ​ព្រះ​និព្វាន (ព្រះ​អរហន្ត) ។ ពាក្យ​នេះ ខ្មែរ​យើង​ប្រើ​ជា​សម្ដី​ហៅ​ពួក​ព្រាហ្មណ៍​អ្នក​ធ្វើ​រាជការ​ក្នុង​ព្រះ​បរម​រាជ​វាំង មាន​មុខ​ក្រសួង​ខាង​ការ​ចាំ​រក្សា​ថែទាំ​ព្រះ​ខ័ន​រាជ្យ​និង​ទេវ​រូប​ផ្សេង​ៗ, ជា​អ្នក​សម្រេច​កិច្ច​ដែល​ជា​លទ្ធិ​ពា្រហ្មណ៍ តាម​រាជ​ប្រពៃណី​នៃ​ព្រះ​មហា​ក្សត្រិយ៍​រៀងរាល់​ព្រះ​អង្គ​ក្នុង​កម្ពុជ​រដ្ឋ តាំង​ពី​ព្រេង​នាយ​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ : ពួក​បារគូ​ផ្លុំ​ស័ង្ខ​ថ្វាយ​ជយ​មង្គល ។
    - បារគូ​បុរោហិត គឺ​បារគូ​ជា​រាជ​បុរោហិត ឬ​ជា​រាជ​គ្រូ​ក្នុង​រជ្ជកាល​បុរាណ​ព្រេង​នាយ ។
  9. បុប្ផានារី ( ន.នាមសព្ទ ) [បុប-ផា--]
    (បុប្ផ + នារី) នារី​ផ្កា (ស្ត្រី​ដូច​ជា​ផ្កា); ពាក្យ​សន្មត​ហៅ​ស្ត្រី​ដោយ​លើក​ថា​មាន​លំអ​ដូច​ផ្កា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : បុប្ផា​នារី ចូរ​នាង​សម្ភី ខំ​រៀន​វិទ្យា ទាន់​ខ្លួន​នៅ​ក្មេង កុំ​ញ៉ាំង​វេលា ឲ្យ​ខាត​ច្រើន​គ្រា នាំ​ឲ្យ​ស្ដាយ​ក្រោយ (ឱវាទ​ទាន​ចំពោះ​យុវ​នារី) ។
  10. ពន្យល់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​យល់, នាំ​ឲ្យ​យល់ : គ្រូ​ពន្យល់​សិស្ស​ឲ្យ​យល់​ត្រង់​ថ្នាក់​វិទ្យា​ដែល​ក្រ​យល់ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. វិទ្យា ( n ) [vityie]   - detail »
    knowledge, learning, science; subject / field of study
Headley's Khmer-English Dictionary Subentry Full Text Search
  1. ក្សេត្រវិទ្យា [kseɛt -----]
    agronomy
  2. ឆន្ទវិទ្យា [cʰan -----]
    prosody
  3. ជលវិទ្យា [cʊəl~ceaʔleaʔ -----]
    hydrology
  4. ជលគតវិទ្យា [cʊəl~ceaʔleaʔ kɔɔ tɑɑ -----]
    hydraulics; hydraulic
  5. ជាតិពន្ធទ្យា [ciet pʊən -----]
    ethnology
  6. ជាតិពន្ធុវិទ្យា [ciet ----- -----]
    ethnography, social anthropology
  7. ឋាននាមវិទ្យា [tʰaan niem -----]
    toponymy
  8. តចវិទ្យា [tɑɑ cɑɑ -----]
    dermatology
  9. តារាយានវិទ្យា [taaraa~daaraa yien -----]
    astronautics
  10. ត្រៃវិទ្យា [tray -----]
    one who possesses the three awarenesses

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar