Khmer Dictionary: វត្ត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កម្មការ
( ន.នាមសព្ទ )
ជនអ្នកធ្វើការងារ ឬជនដែលចាត់តាំងឡើង ដោយពិធីបោះឆ្នោត ឬក៏ដោយពិធីជ្រើសតាំង សម្រាប់ឲ្យធ្វើ ឬក៏ជាអ្នកពិនិត្យកិច្ចការណាមួយដាច់មុខដោយឡែក ពាក្យនេះច្រើនប្រើពាក្យគណៈនាំមុខ គណៈកម្មការ ។ ឧ. គណៈកម្មករវត្ត, គណៈកម្មការកំណែ ។
-
ក្បាច់
( ន.នាមសព្ទ )
ការរចនាវិចិត្រផ្សេងៗ, បុរាណសរសេរ “ក្បេច” : ប្រាសាទនគរវត្តមានក្បាច់ដ៏វិចិត្រ ។
-
ខ្នារ
( ន.នាមសព្ទ )
ទីដីជាទួលខ្ពស់ព័ទ្ធជុំវិញត្រពាំង ឬជាតស្រះ គឺស្រះដែលកើតឯងដោយឥតអ្នកណាជីក, ជួនកាលគេកភូមិ ឬ កវត្តលើទួលនោះគេហៅថា ភូមិខ្នារ, វត្តខ្នារ តាមឈ្មោះដើម ។ ត្រពាំង ឬ ជាតស្រះនោះ ក៏គេហៅតាមឈ្មោះទួលនោះដែរ :
- ត្រពាំងខ្នារ; បើគេបញ្ចុះដំរីឲ្យត្រាំទឹក គេហៅ ត្រាំខ្នារ ។ល។
-
កណា
( ន.នាមសព្ទ )
ពាក្យទទួលចំពោះព្រះសង្ឃ ស្មើនឹងពាក្យ «ករុណា» ។ ឧ. ទៅវត្តទៅវ៉ា គ្រាន់ចេះ «កណា» ឆ្លើយនឹងព្រះសង្ឃ កុំពេលលោកពោល ឆ្លើយ «ពរ»ដាក់សង្ឃ កុំភ្នែកឡិងឡង់ ជួបសង្ឃម្ដងៗ ។ កណា ជាពាក្យបំព្រួញនៃពាក្យពាក្យ «ករុណា» ។
-
កេរ
( ន.នាមសព្ទ )
ដំណែល, ជាសម្បាច់របស់ដូនតា ឬមាតាបិតា ជាដើម : ស្រែនេះជាកេររបស់ជីដូនខ្ញុំ, ប្រាសាទនគរវត្ត ជាកេររបស់ព្រះមហាក្សត្រ ជាបុព្វបុរសរបស់ខ្មែរ ។
-
ក្ដី
( ន.នាមសព្ទ )
[ជើង ដ]
វត្តអារាមជាទីនៅនៃភិក្ខុសាមណេរ :
- ឲ្យកូនទៅនៅក្ដី គឺឲ្យកូននៅវត្តដោយមានភិក្ខុសង្ឃជាគ្រូបង្រៀន ឲ្យបានចេះដឹងសេចក្ដីខុសត្រូវរាក់ជ្រៅ ។ នៅក្ដី នៅវត្ត ។
-
ខលុបច្ឆាភត្តិកង្គ
( ន.នាមសព្ទ )
[ខៈល៉ុប៉ាច់-ឆាភាត់-តិក័ង ឬ-- ក័ង-គៈ]
(ខលុ និ. “ក៏; ឮថា”; ន. “សត្វមៀម” + បច្ឆា “ខាងក្រោយ” + ភត្តិកង្គ “អង្គរបស់ភិក្ខុអ្នកមានភត្ត”) ន. ឈ្មោះធុតង្គទី ៧ ក្នុងពួកធុតង្គទាំង ១៣ ។ ភិក្ខុអ្នកកាន់ធុតង្គនេះ កាលបើខ្លួនឆាន់ជិតនឹងលែង ឬឆាន់រួចហើយភ្លាមៗនោះ កាលបើមានគេយកចង្ហាន់មកប្រគេនទៀត បានឃាត់គេថា ខ្លួនលែងឆាន់ទៀតហើយ ក៏ត្រូវតែលែងឆាន់ក្នុងពេលបន្ទាប់នោះទៀត ដោយដាច់ខាត (ដូចជាសត្វមៀម ដែលក្នុងយប់ណា បើវាចាប់ចំណីអ្វីបានហើយ ចំណីនោះធ្លាក់ជ្រុះពីចំពុះវាទៅ វាលែងចាប់ចំណីស៊ីតទៅទៀត ពេញមួយយប់នោះ) ។ ព. វិ. ពុ. ។ ក្នុងកាលពីដើម, មានអ្នកខ្លះហៅធុតង្គទី ៧ នេះថា ប្រឡុបបច្ឆា ប្រើវិធីប្រឡាក់បាយលាយជាមួយនឹងបង្អែមចម្អាបច្របល់គ្នាឆាន់ហៅថា កាន់ធុតង្គប្រឡុបបច្ឆា ឬ ឆាន់ប្រឡុបបច្ឆា ក្លាយទៅជា តិត្ថិយវត្ត គឺវត្តប្រតិបត្តិរបស់និគ្រន្ថពួកខ្លះក្នុងប្រទេសឥណ្ឌា ដែលព្រះសម្ពុទ្ធទ្រង់ហាម, បើភិក្ខុណា កាន់វត្តប្រតិបត្តិបែបតិត្ថិយវត្តដូច្នោះ ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ ។
-
ខ្លោងទ្វារ
( ន.នាមសព្ទ )
បង្គោលមួយគូមានធ្នឹមធ្វើដោយឥដ្ឋឬឈើភ្ជាប់នឹងកំពែង ឬរបងមានចន្លោះជាផ្លូវសម្រាប់ដើរចេញចូលបាន : ខ្លោងទ្វារវត្ត, ខ្លោងទ្វារផ្ទះ ។
-
តាំង
( ន.នាមសព្ទ )
ទួលក្នុងដងព្រៃ; លុះចំណេរកាលតមកគេកាប់ឆ្ការព្រៃ គាស់រាន ធ្វើជាភូមិលំនៅ ឬគេកសាងជាវត្តអារាមលើទួលនោះ គេហៅភូមិឬវត្តនោះថា តាំង តាមឈ្មោះដើម ដូចជា តាំងក្រសាំង, តាំងគោក, តាំងផ្លោច ជាដើមក្នុងប្រទេសកម្ពុជាយើង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្រាំង, ខ្នារ ៣ ន. , ព្នៀត, រលាំង, អង្គ ២ ន. (ព. បុ.)ទៀតផង ។
-
ដូនជី
( ន.នាមសព្ទ )
យាយជី គឺឧបាសិកាដែលកោរសក់ស្លៀកដណ្ដប់សំពត់ស ឬសំពត់លឿង កាន់សីល ១០ ជានិច្ច (ច្រើនតែស្រ្តីចាស់ៗ, តែទោះបីស្រ្តីនៅក្មេងក៏ដោយ បើប្រព្រឹត្តកាន់វត្តប្រតិបត្តិដូច្នេះ ក៏ហៅ ដូនជី ដែរ) ។
Headley's Khmer-English Dictionary Full Text Search
-
វត្ត
( n )
[voat]
- detail »
Buddhist monastery, pagoda / temple complex
-
វត្ត
( n )
[voat]
- detail »
respect, esteem; tradition, discipline; application, fulfillment, implement-ation; profession, job, assignment, task; habit; actions, behavior, conduct
Headley's Khmer-English Dictionary Subentry Full Text Search
-
ក្មេងវត្ត
[kmeɛŋ voat]
boy who lives at a temple and serves the monks in exchange for room and board
-
ជើងវត្ត
[cəəŋ voat]
virtuous congregation (Buddh.)
-
ញោមវត្ត
[ɲoom voat]
elders / trustees of a temple
-
ទីវត្ត
[tii voat]
wat, temple
-
នគរវត្ត
[nɔkɔɔ voat]
the temple of Angkor Wat in Siem Reap province
-
ភិក្ខាចារវត្ត
[pʰikkʰaa caa voat]
the proper way to beg for food
-
ភូមិចំណុះវត្ត
[pʰuum cɑmnoh voat]
village that supports a monastery
-
មេវត្ត
[mee voat]
leader of a Buddhist temple congregation
-
វត្តបទ
[voat bɑt]
path / way of moral principles
-
វត្តបទុមវតី
[voat paʔtumvoatdəy]
Wat Botum Vaddey (the temple in Phnom Penh which is the seat of the Thommayut Order)