Khmer Dictionary: លេខទោ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
លេខទោ
(ព. ម. អាមេណ្ឌិតសញ្ញា) ។
-
អាមេណ្ឌិត
( គុ.គុនសព្ទ )
[--មេន-ឌិតៈ ឬ--មេន-ឌិត]
(សំ. អាម្រេឌិត) ដែលផ្ទួនពីរដង, ដែលផ្ទួនៗ, ថែមៗ, ដែលថាដដែលៗ, ច្រំដែល (ប្រើចំពោះតែសម្ដី : ពាក្យថា ផ្សេងៗ, ទីទៃៗ, តូចៗ, ធំៗ, កុំៗ, ទេៗ ជាដើមជាសម្ដីអាមេណ្ឌិត) ។ ប្រើជា ន. ក៏បាន “ពាក្យផ្ទួន” (ដូចគ្នា នឹង អាមេណ្ឌន) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. --មេន-ឌិតៈ, ដូចជា អាមេណ្ឌិតពាក្យ ឬ--វាចា, --វាទ ពាក្យផ្ទួន, សម្ដីថែមៗ ដូចយ៉ាង ទៅៗ !, កុំៗ, បងៗ ជាដើម (ហៅ អនុលាប ក៏បាន) ។
- អាមេណ្ឌិតលេខ ឬ - អាមេណ្ឌិតសញ្ញា លេខផ្ទួនឬគ្រឿងសម្គាល់ពាក្យផ្ទួន ។ ខ្មែរប្រើជាឈ្មោះវណ្ណយុត្តមួយប្រភេទ មានសណ្ឋានខាងក្បាលឬខាងលើជាលេខ ២ ប៉ុន្តែខាងកន្ទុយឬខាងក្រោមទាញចុះ (ៗ) នេះ សម្រាប់សរសេររៀងពីខាងមុខពាក្យ ដែលត្រូវថា ផ្ទួន, ដូចជា ផ្សេងៗ, ទីទៃៗ, បងៗ, ប្អូនៗ ជាដើម, ប៉ុន្តែពាក្យ បា. ដូចយ៉ាង អាបោ អាបោ ជាដើមកុំប្រើ អាបោៗ ត្រូវប្រើ អាបោ អាបោ តាមរូបដើម (ហៅ លេខទោ ក៏បាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណយុត្ត ទៀតផង) ។
- អាមេណ្ឌិតវាទី អ្នកដែលច្រើនតែនិយាយផ្ទួនៗ, ដូចជា លោកៗ, អ្នកៗ, តាៗ, យាយៗ ជាដើម (បើស្ត្រីជា អាមេណ្ឌិតវាទិនី) ។
- អាមេណ្ឌិតសព្ទ សព្ទផ្ទួនៗ, ដូចជា បា. អាបោ អាបោ “ទឹកៗ”; ភិយ្យោ ភិយ្យោ, សំ. ភូយស៑ ភូយស៑ “ច្រើនៗ (ច្រើនក្រៃលែង)” ជាដើម; ខ្មែរដូចជា ផ្សេងៗ, ទីទៃៗ; ច្រើនៗ; តិចៗ; ដដែលៗ ជាដើម ។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
លេខទោ
[leek too]
the orthographic symbol ( ៗ ) which indicates the doubling of the preceding word or syllable
-
វណ្ណយុត្ត
[vannaʔ yut~yuttaʔ]
diacritical mark, accent and punctuation symbol There are a total of 19: 1) វិសជ៌នី or វិសគ៌ (ះ ); 2) មូសិកទន្ត ( ៉ ); 3) ត្រីសព្ទ ( ៊ ); 4) ទណ្ឌឃាតបដិសេធ) ( ៍ ); 5) របាទរេផៈ ) ( ៌ ); 6) រស្សសញ្ញាបន្តក់ ) (់); 7) សំយោគសញ្ញា (័); 8) អាមេណ្ឌិត សញ្ញាលេខទោ) ( ៗ ); 9) លេខអស្តា ( ៏ ); 10) កាកបាទជើងក្អែក ) (៎ ); 11) កុក្កុដនេត្រភ្នែកមាន់ ) (៙); 12) របះល្បះ ) (។ ); 13) របះចប់ or របះបរិយោសានល្បះចប់ ) ( ៕ ); 14) គោមូត្រ ( ៚ ); 15) រ៉ាត់គាប ) ( ); 16) រជ្ជុសញ្ញា ( ); 17) មច្ឆណ្ឌសញ្ញាពងត្រី ) ( .... ); 18) បេយ្យាល (។ប។ or ។ល។ ); 19) យុគលពិន្ទុ ( ៈ )
See:ធ្មេញកណ្ដុរ