Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: លក្ខណៈ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កាល​ដែល ( អា. និ.អាយតនិបាត )
    ពេល​ដែល, គ្រា​ដែល, ខណៈ​ដែល, សម្រាប់​ប្រើ​ក្នុង​ប្រយោគ​ជ្រែក ឬ​ផ្ញើ​ក្នុង​ប្រយោគ​ដទៃ ឧ. កាល​ដែល​បិតា​ធ្វើ​មរណ​កាល​ទៅ គាត់​ពុំ​បាន​ផ្ដែផ្ដាំ​អ្វី​ឡើយ (កាល​ដែល​បិតា​ធ្វើ​មរណ​កាល) ជា​ប្រយោគ​ជ្រែក ។ កូន​ត្រូវ​នៅ​កំព្រា ជា​ប្រយោគ​ធំ ។ ប្រយោគ បា. ហៅ​លក្ខណៈ ។
  2. ឋានភាព ( ន.នាមសព្ទ ) [ឋាន៉ៈភាប ]
    ភាព​នៃ​ឋានៈ, ដំណើរ​ទំនង, លក្ខណៈ, ជាន់​ថ្នាក់ : ជន​នោះ​មាន​ឋានភាព​ខ្ពង់ខ្ពស់, ឋានភាព​នៃ​គ្រួសារ, ឋានភាព​នៃ​ជីវិត ។
  3. តក្កវិជ្ជា ( ន.នាមសព្ទ ) [ត័កកៈ--]
    (តក៌វិទ្យា) វិជ្ជា​ត្រិះរិះ គឺ​ចំណេះ​ខាង​ពិចារណា​រិះ​រក​ហេតុ​ផល​ដែល​ប្លែក​ឲ្យ​ឃើញ​ប្រាដក​ដោយ​គំនិត​ខ្លួន​ឯង, វិជ្ជា​សម្រាប់​ត្រិះរិះ​រាវ​រក​ខាង​របៀប​បែប​បទ​ក្នុង​ការ​និយាយ​ស្ដី ឬ​ក្នុង​កិច្ចការ​ផ្សេង​ៗ​ឲ្យ​បាន​ត្រឹម​ត្រូវ​សមរម្យ​ទៅ​តាម​លក្ខណៈ​នៃ​ហេតុ​ផល... : មនុស្ស​គ្មាន​តក្កវិជ្ជា និយាយ​ចាប​ចុង​ប្រយុង​ដើម​ស្ដាប់​មិន​បាន ។
  4. ត្រើយ ( ន.នាមសព្ទ )
    ប៉ែក​ដី, ឬ​ចំណែល​ដី​មាត់​សមុទ្ទ, ទន្លេ, ស្ទឹង, ព្រែក ម្ខាង​ៗ : ត្រើយ​អាយ, ត្រើយ​នាយ ។ មាន​ពាក្យ​ទំនៀម​ថា ដល់​ត្រើយ​សើយ​គូទ​ឲ្យ សេចក្ដី​ថា​លុះ​គេ​ជួយ​សង្គ្រោះ​ដោះ​ទុក្ខ​ឲ្យ​បាន​សុខ​ស្រួល ហើយ​ខ្លួន​បែរ​ជា​ប្រទូស្ដ​នឹង​គេ​អ្នក​សង្គ្រោះ​នោះ​វិញ (ប្រៀប​ដូច​ជា​មនុស្ស​អ្នក​ពឹង​រក​គេ​ឲ្យ​ចែវ​ទូក​ចម្លង​ខ្លួន​ឲ្យ​បាន​ឆ្លង​ទន្លេ លុះ​បាន​ដល់​ត្រើយ​ម្ខាង​ហើយ ក៏​ឡើង​ទៅ​លើ​ដី​ត្រើយ​ ហើយ​បែរ​ជា​សើយ​គូទ​បង្ហាញ​មក​អ្នក​ចម្លង​ខ្លួន​នោះ​វិញ; ជា​អកតញ្ញូ ពេញ​លក្ខណៈ​ជា​មនុស្ស​អាក្រក់​ក្រៃលែង) ។
  5. ត្រៃ ( ប.បរិវារសព្ទ )
    (ត្រយស៑; តយ, តេ) បី (៣), ប្រជុំ ៣, ចំនួន ៣ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រ័យ ផង) ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ឯទៀត​ដូច​ជា
    - ត្រៃ​ចីវរ ឬ ត្រ័យ​ចីវរ ន. (សំ. ត្រិចីវរ ឬ ត្រៃ--; បា. តិចីវរ) ចីវរ ៣ ឈ្មោះ​គឺ អន្តរវាសកៈ (ស្បង់), ឧត្តរាសង្គ (ចីពរ), សង្ឃាដិ (សំពត់​ដេរ​ផ្គួប​ភ្ជាប់​គ្នា​ជា ២ ជាន់ ឬ​៤ ជាន់); ជា​សំពត់​សម្រាប់​ពួក​បព្វជិត ជា​ពុទ្ធ​សាសនិក​ប្រើប្រាស់; ហៅ​ថា ចីវរ​១​ត្រៃ ឬ ហៅ​ត្រឹមតែ ត្រៃ ប៉ុណ្ណោះ​ក៏​បាន, ជា​ចីវរប្បច្ច័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុប្បច្ច័យ ផង) ។
    - ត្រៃតា ឬ ត្រៃតាយុគ (--ដា ឬ --ដាយុក) ន. (សំ. ត្រេត, ត្រេតយុគ ឬ ត្រៃតា, ត្រៃតយុគ) ឈ្មោះ​យុគ​ទី ២ ។ ឈ្មោះ​គម្ពីរ​ឬ​ក្បួន​សំដែង​អំពី​យុគ​ទី ២ នោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ផង) ។
    - ត្រៃត្រាណ (--ត្រាន) ន. (សំ. ត្រយស្ត្រាណ ឬ ត្រិត្រាណ, ត្រៃត្រាណ; បា. តិតាណ) ទី​ពំនាក់​ជា​គ្រឿង​រក្សា​ខ្លួន ៣ យ៉ាង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃសរណៈ ផង) ។
    - ត្រៃត្រិង្ស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រ័យត្រិង្ស) ។
    - ត្រៃទ្វារ ឬ ត្រ័យទ្វារ ន. (សំ. ត្រៃទ្វារ ឬ ទ្វារត្រៃ; បា. តេទ្វារ ឬ ទ្វារត្តយ) ទ្វារ ៣ ឬ​ប្រជុំ​នៃ​ទ្វារ ៣ គឺ កាយទ្វារ (សព៌ាង្គកាយ​ទុក​ដូច​ជា​ទ្វារ​សម្រាប់​បើក​បិទ​បាន ដោយ​ការ​នាំ​ចិត្ត​ឲ្យ​ដឹង​ព្រោះ​ប៉ះ​ពាល់), វចីទ្វារ (សម្ដី​ទុក​ដូច​ជា​ទ្វារ ព្រោះ​ការ​ស្ដី​និយាយ), មនោទ្វារ (ចិត្ត​ទុក​ដូច​ជា​ទ្វារ ព្រោះ​ការ​បង្អោន​ទទួល​អារម្មណ៍) : អំពើ​ល្អ​អាក្រក់ កើត​តែ​អំពី​ត្រៃទ្វារ, ព្រោះ​ហេតុ​នោះ​បុគ្គល​គួរ​ញ៉ាំង​កាយ​វាចា​ចិត្ត​ឲ្យ​បរិសុទ្ធ​កុំ​ឲ្យ​សៅហ្មង ។
    - ត្រៃបិដក ឬ ត្រ័យ​បិដក (--បិដក់) ន. (សំ. ត្រិបិដក ឬ ត្រៃបិដក : បា. តិបិដក ឬ តេបិដក “ល្អី​បី​ឬ​ប្រជុំ​នៃ​ល្អី​បី...”) ប្រជុំ​នៃ​ព្រះ​ធម្មវិន័យ​ពុទ្ធ​សាសនា ៣ ចំណែក​គឺ វិនយបិដក (ច្បាប់​ទូន្មាន ដែល​ព្រះ​សព្វញ្ញុពុទ្ធ​ត្រង់​ត្រាស់​បញ្ញត្ត​និង​អនុញ្ញាត), សុត្តន្តបិដក (ពាក្យ​ឱវាទ ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សំដែង​ប្រាប់​ឲ្យ​ពន្យល់​ឲ្យ​ដឹង​ការ​ខុស​ត្រូវ​អាក្រក់​ល្អ​គ្រប់​យ៉ាង តែ​ទ្រង់​មិន​បញ្ញត្ត​មិន​អនុញ្ញាត​ដូច​វិនយបិដកទេ), អភិធម្មបិដក (សេចក្ដី​ប្រាប់​ពន្យល់​អំពី​ចិត្ត, ចេតសិក, រូប, និព្វាន ដែល​ជា​ធម៌​ល្អិត​សុខុម​គម្ភីរភាព តែ​មិន​មាន​បញ្ញត្តិ​និង​អនុញ្ញាត​ទេ); ប្រជុំ​នៃ​ព្រះ​ពុទ្ធ​សាសនា​ទាំង​៣ ចំណែក​នេះ​ហៅ​ដោយ​រួបរួម​ថា ព្រះ​ត្រៃបិដក ឬ ព្រះ​ត្រ័យ​បិដក ឬ​ក៏ ត្រិបិដក ព្រោះ​ទុក​ដូច​ជា​ល្អី​ឬ​ភាជនៈ​ដែល​ដាក់​វត្ថុ​៣​ចំណែក​ឲ្យ​ស្ថិត​នៅ​មិន​ឲ្យ​រាត់រាយ​ខ្ចាត់ខ្ចាយ ។
    - ត្រៃប្រណាម ឬ ត្រ័យប្រណាម ន. (សំ. ត្រៃ ឬ ត្រយ + ប្រណាម; បា. តិ ឬ តេ + បណាម) ការ​បង្អោន​កាយ វាចា ចិត្ត ថ្វាយ​បង្គំ​ព្រះ​រត្នត្រ័យ គឺ​ព្រះ​ពុទ្ធ, ព្រះ​ធម៌, ព្រះ​សង្ឃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រណាម ផង) ។
    - ត្រៃពិធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រីពិធ) ។
    - ត្រៃពេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវេទ) ។
    - ត្រៃភព (--ភប់) ន. (សំ. ត្រិភវ ឬ ត្រៃភវ; បា. តិភវ) ភព ៣ (ទី​សម្រាប់​សត្វ​កើត) មាន ៣ ផ្នែក​គឺ កាមភព មាន ១១​ឋាន​គឺ ឋាន​សួគ៌ ៦​ជាន់, ឋាន​មនុស្ស ១, អបាយភូមិ ៤; រូបភព មាន​១៦ បាន​ខាង​ឯ​ឋាន​រូបព្រហ្ម ១៦​ជាន់; អរូបភព​មាន ៤ បាន​ខាង​ឯ​ឋាន​អរូបព្រហ្ម ៤​ជាន់; តាម​ន័យ​ក្នុង​គម្ពីរ​ឯទៀត​ខ្លះ​ក្រៅ​ពី​ពុទ្ធ​សាសនា​ថា ភព ៣ គឺ ឋាន​សួគ៌, ឋាន​មនុស្ស​, បាតាល : សព្វ​សត្វ​ទាំងឡាយ​តែង​អន្ទោល​កើត​ស្លាប់​ៗ​កើត​ក្នុង​ត្រៃ​ភព...។
    - ត្រៃភូមិ (--ភូម) ន. (សំ. ត្រិភូមិ ឬ ត្រៃភូមិ; បា. តិភូមិ) ភូមិ ៣ គឺ ទី​សម្រាប់​ពួក​សត្វ​កើត​មាន ៣ ផ្នែក (ដូច​គ្នា​នឹង ត្រៃភព ដែរ) ។ ឈ្មោះ​គម្ពីរ ១ មាន​សេចក្ដី​សំដែង​អំពី​ភូមិ ៣ : គម្ពីរ​ត្រៃភូមិ ។
    - ត្រៃភូមិកចិត្ត (--ភូ-មិ-កៈចិត) ន. (សំ.; បា. តេភូមិកចិត្ត) ចិត្ត​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ ៣ គឺ កាមាវចរចិត្ត សម្រាប់​សត្វ​ដែល​កើត​ក្នុង​កាមភព ១១ ឋាន, រូបាវចរចិត្ត សម្រាប់​សត្វ​ដែល​កើត​ក្នុង​រូបភព ១៦ ឋាន, អរូបាវចរចិត្ត សម្រាប់​សត្វ​ដែល​កើត​ក្នុង​អរូបភព ៤ ឋាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃភព) ។
    - ត្រៃភេទ (--ភេត) ពាក្យ​ក្លាយ​តាម​សំនៀង​សៀម : ត្រៃពេទ ដែល​គេ​អាន​ថា ត្រៃភេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវេទ) ។
    - ត្រៃមាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រីមាស) ។
    - ត្រៃយុគ (--យុក) ន. (សំ. ត្រិយុគ ឬ ត្រៃ--; បា. តិយុគ) យុគ ៣ ឬ​ប្រជុំ​នៃ​យុគ ៣ (បណ្ដា​យុគ​ទាំង ៤, សំដៅ​តែ​ត្រង់​យុគ​ទី ១ ទី ៣ ទី ៤) គឺ ក្រឹតាយុគ, ទ្វាបរយុគ, កលិយុគ ។ ឈ្មោះ​គម្ពីរ​ឬ​ក្បួន​សំដែង​អំពី​យុគ​ទាំង ៣ នោះ, ខ្មែរ​យើង​ហៅ​ក្លាយ​ដោយ​ច្រឡំ គ ជា ត ជា ត្រៃយុត ក៏​មាន; ត្រៃយុត ត្រៃតា (ខុស​ទេ) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ។
    - ត្រៃរត្ន, ត្រៃរ័ត្ន ឬ ត្រ័យរត្ន, ត្រ័យរ័ត្ន (--រ័ត) ន. (សំ. ត្រិរត្ន ឬ រត្នត្រយ; បា. តិរតន ឬ រតនត្តយ) រ័ត្ន ៣, រតនៈ ៣ ឬ​ប្រជុំ​នៃ​រ័ត្ន ៣, ការ​រួបរួម​នៃ​រតនៈ ៣ គឺ ព្រះ​ពុទ្ធរ័ត្ន, ព្រះ​ធម្មរ័ត្ន, ព្រះ​សង្ឃរ័ត្ន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតនៈ, រតនត្រ័យ, រ័ត្ន, រត្នត្រ័យ ផង) ។
    - ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍ (--ល័ក) ន. (សំ. ត្រិលក្សណ; បា. តិលក្ខណ) លក្ខណៈ ៣ យ៉ាង​គឺ អនិច្ចំ សេចក្ដី​មិន​ទៀង, ទុក្ខំ សេចក្ដី​ព្រួយ​លំបាក, អនត្តា ដំណើរ​មិន​មែន​លុះ​ក្នុង​បង្គាប់​ចិត្ត...(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ខណ ឬ លក្ខណៈ ផង) ។
    - ត្រៃលក្ខណញ្ញាណ (--ល័ក-ខៈ-ណ័ញញាន) ន. (សំ. ត្រិលក្សណជ្ញាន; បា. តិលក្ខណញ្ញាណ) ញាណ (ប្រាជ្ញា) ដែល​កត់​សម្គាល់ ឬ​ពិចារណា​ឃើញ​នូវ​លក្ខណៈ ៣ យ៉ាងគឺ អនិច្ចំ, ទុក្ខំ, អនត្តា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍) ។
    - ត្រៃលោក ន. (សំ. ត្រិលោក ឬ ត្រៃលោក; បា. តិលោក) លោក ៣ គឺ កាមលោក, រូបលោក, អរូបលោក (ដូច​គ្នា​នឹង ត្រៃភព ដែរ) ។ មាន​ន័យ​មួយ​ផ្សេង​ថា លោក ៣ គឺ ១- សង្ខារលោក អ្វី​ៗ​ដែល​ធម្មតា​តាក់តែង​បង្កើត​ឲ្យ​មាន​ដូច​យ៉ាង ដី, ទឹក, ភ្លើង, ខ្យល់, ឈើ, វល្លិ, ស្មៅ​ជាដើម; ២- សត្តលោក ឬ សត្វលោក ពួក​សត្វ​ទាំងអស់​ដែល​កើត​ស្លាប់​វិលវល់​ក្នុង​ភព​ទាំង​បី; ៣- ឱកាសលោក ប្រទេស​ដែល​ជា​ចន្លោះ​ធេង​ទទេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លោក ផង) ។ ត្រៃវិជ្ជា ន. (សំ. ត្រៃវិទ្យា; បា. តេវិជ្ជា) ប្រជុំ​ឬ​ការ​រួបរួម​នៃ​វិជ្ជា ៣ ប្រភេទ ១- សេចក្ដី​ដឹង​ជាតិ​កំណើត​ដែល​ធ្លាប់​កើត​ស្លាប់​ពី​មុន​ៗ​រៀង​មក​មាន​ច្រើន​ជា​អនេក​រាប់​មិន​អស់; ២- សេចក្ដី​ដឹង​ដំណើរ​អន្ទោល​ស្លាប់​កើត​នៃ​ខ្លួន​ឯង​និង​ពួក​សត្វ​ដទៃ ដែល​បណ្ដាល​មក​អំពី​អំពើ​អាក្រក់​ល្អ​ផ្សេង​ៗ; ៣- សេចក្ដី​ដឹង​ធម៌​ជា​ឧបាយ​ឲ្យ​អស់​អាសវក្កិលេស ទាំង​បាន​ញ៉ាំង​អាសវក្កិលេស​នោះ​ឲ្យ​អស់​ជ្រះ​ស្រឡះ​ពី​សន្តាន​លែង​ត្រឡប់​កើត​ទៀត ។
    - ត្រៃវិទ្យ (--វិត) ន. (សំ.; បា. តេវិជ្ជ) អ្នក​បាន​ត្រៃវិជ្ជា ។ ត្រៃវិទ្យា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវិជ្ជា) ។
    - ត្រៃវេទ (--វេទៈ ឬ--វេត) ន. (សំ. ត្រិវេទ ឬ ត្រៃវេទ; បា. តិវេទ) វេទ ៣ ការ​រួបរួម​ឬ​ប្រជុំ​នៃ​វេទ ៣ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេទ) ។
    - ត្រៃ​សរណៈ (--សៈ រ៉ៈ ណៈ) ន. (សំ. ត្រិសរណ ឬ ត្រៃសរណ; បា. តិសរណ) ទី​រឭក, ទី​ពឹង, ទី​ពំនាក់ ៣ ប្រភេទ ឬ​ប្រជុំ​នៃ​ទីពឹង ៣ ប្រភេទ​គឺ ព្រះ​ពុទ្ធ, ព្រះ​ធម៌, ព្រះ​សង្ឃ (ព. ពុ.) ។ ខាង​សាសនា​ព្រាហ្មណ៍​សំដៅ​យក ព្រះ​ព្រហ្ម, ព្រះ​វិស្ណុ, ព្រះ​សិវៈ ទាំង ៣ នេះ​ ហៅ​ថា ត្រៃសរណៈ ។ ខាង​សាសនា​ឯទៀត​ៗ​ក៏​ច្រើន​តែ​អាង​ទី​ពឹង​ឬ​ទី​រឭក, ទី​ពំនាក់​មាន​បី​ៗ​ដែរ ផ្សេង​គ្នា​តែ​ឈ្មោះ​វត្ថុ ឬ​បុគ្គល ដែល​អាង​ទៅ​រក​ប៉ុណ្ណោះ ។
    - ត្រៃសរណគមន៍ (--សៈរ៉ៈណៈគំ) ន. (សំ. ត្រិសរណគមន ឬ ត្រៃសរណគមន; បា. តិសរណគមន) ការ​ដល់​នូវ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ ទាំង៣ ជា​ទី​រឭក​ឬ​ជា​ទី​ពឹង គឺ​ជឿ​ព្រះ​រត្នត្រ័យទាំង ៣ នេះ​ស៊ប់​ថា​ជា​ទី​រឭក​ឬ​ជា​ទី​ពឹង​ដ៏​ប្រសើរ​បំផុត (ព. ពុ.) ។
    - ត្រៃសិក្ខា (--សិក-ខា) ន. (សំ. ត្រៃសិក្សា ឬ​សិក្សា​ត្រយស៑; បា. សិក្ខត្តយ ឬ សិក្ខាត្តយ) សិក្ខា ៣ ប្រភេទ ឬ​ប្រជុំ​នៃ​សិក្ខា ៣ ប្រភេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិក្ខា និង គុណជាតក ឬ គុណជាតិ ទៀត​ផង) ។
  6. ទស្សន ( ន.នាមសព្ទ ) [ទ័ស សៈ ន៉ៈ]
    (ទស្សន; ទស៌ន ការ​ឃើញ, ដំណើរ​យល់​ឃើញ; បញ្ញា​សាមញ្ញ; លទ្ធិ; ភ្នែក; អាទិមគ្គ គឺ​សោតាបត្តិមគ្គ ។
    - ទស្សនកិច្ច (--កិច) ន. (បា.; សំ. ទស៌ន + ក្ឫត្យ) ចក្ខុ​ដែល​មាន​ការ​ឃើញ​ជានិច្ច ឬ​ជា​មុខ​ការ ។
    - ទស្សន​វិជ្ជា ន. (បា.) វិជ្ជា​ដែល​កើត​ឡើង​ដោយ​ទស្សនៈ; វិទ្យា​សាស្ត្រ​ចែង​អំពី​គោល​ការណ៍​សំខាន់​ៗ និង​បុព្វ​ហេតុ​ផ្សេង​ៗ ឬ​អំពី​ជីវិត​នៃ​មនុស្ស​និង​សត្វ : ទស្សន​វិជ្ជា ជា​គុណ​ជាតិ​វិសេស​មួយ​ចំណែក ។ ទស្សន​វិទូ ន. (បា.) អ្នក​ប្រាជ្ញ​ខាង​ទស្សន​វិជ្ជា : ព្រះ​ពុទ្ធ ជា​ទស្សន​វិទូ​ឯក​ក្នុង​លោក ។
    - ទស្សន​វិស័យ (--វិសៃ) ន. (បា. ទស្សនវិសយ) ប្រទេស ឬ​ទី​ឱកាស​ដែល​មើល​ឃើញ គឺ​ចម្ងាយ​ភ្នែក​ល្មម​មើល​ឃើញ​បាន (ចម្ងាយ​មួយ​ក្រឡេក ឬ​មួយ​កន្ទុយ​ភ្នែក)។
    - ទស្សនាការ (ទ័ស-សៈ ន៉ាកា) ន. (បា.; សំ. ទស៌ន + អាការ) អាការ​នៃ​ការ​ឃើញ, លក្ខណៈ​នៃ​ការ​ឃើញ។ ខ្មែរ​យើង​ប្រើ​ជា (រ. ស.) កិ. ក៏​មាន : ទ្រង់​ទស្សនាការ គឺ​ទ្រង់​ទត​ព្រះ​នេត្រ, ទ្រង់​ទត​ឃើញ ។ ដំណើរ​ត្រួត​មើល​កិច្ចការ​ផ្សេង​ៗ តាម​កម្មវិធី​ដែល​បាន​កំណត់​ទុក : លោក​អភិបាល​ខេត្ត ធ្វើ​ទស្សនាការ​ក្នុង​ស្រុក-ក្នុង​សង្កាត់ ។ ប្រើ​ជា ទស្សនាចរ ឬ ទស្សនាចរណ៍ ក៏​មាន ។
    - ទស្សនាវដ្ដី (ទ័ស-សៈ-ន៉ាវ៉ាត់-ដី) ន. (បា.) ចំណង​ជើង​នៃ​ប្រជុំ​អត្ថបទ​ផ្សេង​ៗ​ដែល​ផ្សាយ​ចេញ​តាម​កំណត់​ពេល, សៀវភៅ​ដែល​គេ​ចុះ​អត្ថបទ​ច្រើន​ផ្នែក ផ្សាយ​ចេញ​ប្រចាំ​សប្តាហ៍ ឬ​ប្រចាំ​ខែ : ទស្សនាវដ្ដី​វិទ្យាសាស្ត្រ, ជាវ​ទស្សនាវដ្ដី, អាន​ទស្សនាវដ្ដី ។
    - ទស្សនីយ​ភាព (ទ័ស-សៈន៉ីយ៉ៈ--) ន. (បា.) ទស្សនីយ​ភាវ) ភាព​ដែល​គួរ​មើល​គួរ​ឃើញ; អ្វី​ៗ​ដែល​គួរ​ឲ្យ​ចង់​មើល​ចង់​ឃើញ : ទស្សនីយ​ភាព​នៃ​ជើង​ភ្នំ, ទស្សនីយ​ភាព​នៃ​វាល​ស្រែ ។ ទស្សនូ-បចារ (ទ័ស-សៈ ន៉ូប៉ៈចារ) ន. (បា. ទស្សន + ឧបចារ > ទស្សនុ-បចារ ឬ​ទស្សនូបចារ ឬ​ក៏ ទស្សនោបចារ) ទី​ជិត​ល្មម​មើល​ឃើញ​ច្បាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទស្សនវិស័យ ទៀត​ផង) ។
  7. នយលក្ខណៈ ( ន.នាមសព្ទ ) [នៈយៈល័កខៈ-- ]
    (នយ + លក្ខណ) លក្ខណៈ​នៃ​សេចក្ដី​ពន្យល់ គឺ​ការ​យោង​លេខ​ត្រង់​ពាក្យ​ណា​មួយ​នៃ​ទំព័រ​សៀវភៅ ហើយ​សរសេរ​ដាក់​ខាង​ក្រោម ដើម្បី​ពន្យល់​ពាក្យ​នោះ​ៗ​ដែល​មាន​ន័យ​ផ្សេង​គ្នា​ជាដើម : ពាក្យ​នេះ គប្បី​ធ្វើ​នយលក្ខណៈ​ផង ទើប​គេ​អាច​យល់​បាន​ដោយ​ងាយ (បារ. Renvoi រ៉ង្វ័រ) ។
  8. និមិត្ត ( ន.នាមសព្ទ ) [--មិត]
    ដើម​ហេតុ, លក្ខណៈ, គោល, ចារឹក, គ្រឿង​សម្គាល់ : និមិត្ត​សីមា ជា​គ្រឿង​ដែល​ភិក្ខុ​សង្ឃ​បាន​កំណត់​យក​ជា​គោល​ចារឹក​សីមា ។ ខ្មាស​របស់​បុរស​ស្រ្តី : និមិត្ត​បុរស, និមិត្ត​ស្រ្តី ។
  9. គម្រប់ ( គុ.គុនសព្ទ, បូ. សំ.បូរាណសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
    ដែល​ជាទី​បង្គ្រប់​ចំនួន : គម្រប់ ២, គម្រប់ ៣, គម្រប់ ៤, គឺទី ២, ទី ៣, ទី ៤; ប៉ុន្ដែ​កុំ​ប្រើ គម្រប់ ១ ព្រោះ​មួយ​ជា​បូរណ​សំខ្យា​ទោល​ឯក​ឯង, ត្រូវ​ប្រើ​ជា ទី ១ ឬ​ជា​​បឋម, ជា​ប្រថម, ជា​ដំបូង (ធ្លាប់​សរសេរ គំរប់ ប៉ុន្តែ​ត្រូវ​ប្រើ គម្រប់ វិញ មាន​ន័យ​ទៀង​ទាត់​តាម​លក្ខណៈ​វេយ្យាករណ៍​ខ្មែរ) ។
  10. គុណ ( ន.នាមសព្ទ ) [គុន ]
    សេចក្ដី​ចម្រើន; ថ្នាក់; ជាន់; លក្ខណៈ; ចំណែក; សេចក្ដី​ល្អ; សភាព; បែប​បទ...។ សភាវ​ធម៌​ដែល​ចម្រើន​ឡើង​ដោយ​លក្ខណៈ​របស់​ខ្លួន​គួរ​គោរព​តប​ស្នង​នឹង​ខាន​ពុំ​បាន : គុណ​មាតា, គុណ​បិតា, គុណ​គ្រូ, គុណ​លោក​អ្នក​មាន​ឧបការៈ​លើ​ខ្លួន ។ ធម៌​ដែល​គួរ​នឹក គួរ​រំពឹង​ដល់ : គុណ​ព្រះ​ពុទ្ធ-ព្រះ​ធម៌-ព្រះ​សង្ឃ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. គុណៈ ដូច​ជា
    - គុណ​កថា (--កៈថា) ការ​ថ្លែង, និយាយ, ចរចា​អំពី​គុណៈ គុណ​កថា​នេះ​ពីរោះ​ណាស់ គួរ​តែ​ស្ដាប់ ។
    - គុណ​កម្ម (--ក័ម) អំពើ​គឺ​គុណ, អំពើ​ជា​គុណ​ប្រយោជន៍ ។
    - គុណ​ជាត ឬ គុណ​ជាតិ (--ជាត) (ប្រើ​តាម នបុំ. ឥត្ថី.) គុណ​គ្រប់​យ៉ាង : គុណ​ជាតិ ៣ យ៉ាង គឺ សីល, សមាធិ, បញ្ញា ហៅ​ថា ត្រៃ​សិក្ខា ព្រោះ​ជា​ដំណើរ, ជា​លំអាន គួរ​បុគ្គល​សិក្សា​ហាត់​រៀន​បំពេញ​ឲ្យ​មាន​បរិបូណ៌ ដើម្បី​ជា​ផ្លូវ​រំងាប់​ទុក្ខ; សីល​ជា​គុណ​ជាត​ញ៉ាំង​កាយ​វាចា​ឲ្យ​បរិសុទ្ធ, សមាធិ ជា​គុណ​ភាព​ញ៉ាំង​ចិត្ត​ឲ្យ​ស្ងប់, បញ្ញា ជា​គុណ​ជាតិ​នាំ​ឲ្យ​ស្គាល់​ខុស​ត្រូវ, ឲ្យ​ស្គាល់​ការ​ពិត ។
    - គុណ​ធម៌ (--ធ័រ) ធម៌​ដែល​មាន​ដំណើរ​ចម្រើន​សេចក្ដី​សុខ​ទុក្ខ​តាម​ជាន់​តាម​ថ្នាក់ បាន​ខាង​អំពើ​ល្អ អាក្រក់ គឺ​បុណ្យ​បាប​ដែល​បុគ្គល​ធ្វើ ។ សេចក្ដី​ល្អ, សេចក្ដី បរិសុទ្ធិ, សេចក្ដី​អាណិត, ប្រណី... ។
    - គុណ​នាម (--នាម) នាម​សព្ទ​ដែល​ប្រាប់​ដំណើរ​នាម​នាម ឲ្យ​ឃើញ​លក្ខណៈ​ផ្សេង​ៗ​គ្នា ដូច​ពាក្យ​ថា ខ្មៅ, ស, តូច, ធំ, វែង, ខ្លី, ខ្ពស់, ទាប, វៀច, ត្រង់​ ជាដើម ។
    - គុណ​បទ (--បត់) បទ​ដែល​ជា​វិសេសនៈ​របស់​នាម នាម ដូច ពាក្យ​ថា ផ្ទះ​ខ្ពស់, ផ្ទះ​ទាប, ផ្ទះ​ចាស់, ផ្ទះ​ថ្មី ជាដើម; ខ្ពស់, ទាប, ចាស់, ថ្មី ជា​គុណ​បទ​របស់ ផ្ទះ ។
    - គុណ​ភាព (--ភាប) ភាព​នៃ​គុណ, ដំណើរ​ដែល​មាន​គុណ; របស់​ដែល​មាន​អានុភាព​ស័ក្តិសិទ្ធិ : ឱសថ​នេះ​មាន​គុណ​ភាព​វិសេស​ណាស់ ។
    - គុណ​វិបត្តិ (--វិបាត់) វិបត្តិ​នៃ​គុណ, ការ​ប្រាស​ចាក​គុណ, ការ​ខ្វះ​សេចក្ដី​ល្អ, ការ​គ្មាន​ផល​ប្រយោជន៍: មនុស្ស​ម្នាក់​ៗ​តែង​មាន​គុណ​សម្បត្តិ​ខ្លះ, គុណ​វិបត្តិ​ខ្លះ ។
    - គុណ​វិសេស (--វិសេសៈ ឬ--វិសែស) ដំណើរ​ប្លែក​របស់​គុណ គឺ​ដំណើរ​ប្រព្រឹត្ត​ល្អ​ដោយ​កាយ​វាចា​ចិត្ត​ឥត​សៅហ្មង ។ សេចក្ដី​ល្អ​ផ្សេង​ៗ ។ ឈាន​សមាបត្តិ​ដែល​ជា​ធម៌​មាន​ដំណើរ​ប្លែក​គួរ​ឲ្យ​ស្ងើច : អួត​គុណ​វិសេស​ដែល​ពុំ​មាន​ក្នុង​ខ្លួន ។
    - គុណ​វុឌ្ឍិ (--វុត-ឍិ) សេចក្ដី​ចម្រើន​ដោយ​គុណ, ដំណើរ​ចម្រើន​ដោយ​សេចក្ដី​ល្អ, ដោយ​សេចក្ដី​រុងរឿង, ដោយ​សេចក្ដី​បរិសុទ្ធិ ។
    - គុណ​សព្ទ (--ស័ប) សំដី​ដែល​ប្រាប់​ដំណើរ​នាម​នាម​ឲ្យ​ឃើញ​លក្ខណៈ​ផ្សេង​ៗ​គ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គុណ​នាម ផង) ។
    - គុណ​សម្បត្តិ (--ស័ម-ប័ត) សេចក្ដី​ដល់​ព្រម​ដោយ​គុណ គឺ​ការ​បរិបូណ៌ ដោយ​សេចក្ដី​ល្អ, ដោយ​សេចក្ដី​បរិសុទ្ធិ; មនុស្ស​នេះ​ មាន​គុណ​សម្បត្តិ​គួរ​ឲ្យ​សរសើរ ។
    - គុណ​សម្បទា (--ស័ម-ប៉ៈទា) ដូច​គ្នា​នឹង គុណ​សម្បត្តិ ដែរ ។
    - គុណាករ (--កៈរ៉ៈ ឬ-ក) (គុណ + អាករ) អណ្ដូង, កំណប់ នៃ​សេចក្ដី​ល្អ, នៃ​សេចក្ដី​បរិសុទ្ធិ; ប្រជុំ​នៃ​សេចក្ដី​ល្អ, សេចក្ដី​បរិសុទ្ធិ​គ្រប់​យ៉ាង; បុគ្គល​អ្នក​បរិបូណ៌​ដោយ​សេចក្ដី​បរិសុទ្ធិ ។
    - គុណានិសង្ស (--និសង់) (គុណ + អានិសំស) ដំណើរ​បង្ហូរ​ផល​ផ្ដល់​ឲ្យ​បាន​សម្រេច​ប្រយោជន៍​ដោយសារ​គុណ , ផល​នៃ​សេចក្ដី​ល្អ, ផល​ដែល​ឲ្យ​តាម​ដំណើរ​សេចក្ដី​បរិសុទ្ធិ ។
    - គុណានុភាព (--ភាប) (គុណ + អានុភាវ) អានុភាព​នៃ​គុណ គឺ​អំណាច, តេជះ, ឫទ្ធិ​នៃ​សេចក្ដី​ល្អ, សេចក្ដី​បរិសុទ្ធិ ។
    - គុណូបការៈ ឬ គុណោបការៈ (គុណ + ឧបការ) សេចក្ដី​ទំនុក​បម្រុង, អនុគ្រោះ​ដោយ​គុណ គឺ​សេចក្ដី​ទំនុក​បម្រុង​ឲ្យ​ល្អ, ឲ្យ​ដុះ​ដាល​ចម្រើន; ហៅ​ថា ឧបការ​គុណ វិញ​ក៏​បាន ។ល។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. លក្ខណា   - detail »
    See:លក្ខណៈ
  2. លក្ខណៈ ( n ) [leakkʰaʔnaʔ]   - detail »
    attribute, (physical) characteristic, distinctive feature; character, nature, quality; meaning; appearance; shape, form; condition; criterion, qualification; section (of a law text)
  3. លក្ខណ៍   - detail »
    See:លក្ខណៈ
Headley's Khmer-English Dictionary Subentry Full Text Search
  1. ចរិតលក្ខណៈ [caʔret leakkʰaʔnaʔ]
    characteristics, mark, sign
  2. ចេញជាលក្ខណៈ [cəɲ cie leakkʰaʔnaʔ]
    to characterize
  3. ត្រៀមលក្ខណៈ [triəm leakkʰaʔnaʔ]
    to get ready to do something
  4. ន័យលក្ខណៈ [ney leakkʰaʔnaʔ]
    reference mark; comment, footnote
  5. បង្កើតលក្ខណៈងាយស្រួលដល់ [bɑŋkaət leakkʰaʔnaʔ ŋiey sruǝl dɑl]
    to create favorable conditions for
  6. បុគ្គលិកលក្ខណៈ [bokkeaʔlɨk leakkʰaʔnaʔ]
    personality, individuality
  7. ពេញលក្ខណៈ [pɨɲ leakkʰaʔnaʔ]
    of full status; meeting all requirements; at full strength
  8. មានលក្ខណៈធំតែមួយ [mien leakkʰaʔnaʔ tʰom tae muə yɔɔ]
    to amount to the same thing
  9. រោគលក្ខណៈ [rook leakkʰaʔnaʔ]
    symptoms, syndrome
  10. វិសាមញ្ញលក្ខណៈ [viʔsaamaɲ leakkʰaʔnaʔ]
    abnormal characteristic

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar