Khmer Dictionary: រៀបរាប់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ដោះសា
( កិ.កិរិយាសព្ទ )
រ៉ាយរ៉ាប់, រៀបរាប់, បូរបាច់, សាដំណើរ, សាទុក្ខ, សាទោស : វាបានមកដោះសារួចហើយ, និយាយដោះសា ។
-
ថ្លែង
( កិ.កិរិយាសព្ទ )
ពោលរៀបរាប់, ពោលបន្ត, សម្ដែងតាមរបៀបហូរហែរ : ថ្លែងសុន្ទរកថា, ថ្លែងសេចក្ដី ។
-
ទំនួញ
( ន.នាមសព្ទ )
ពាក្យដែលយំទួញ, ការយំរៀបរាប់, យោបំ : ឮសូរទំនួញគួរឲ្យអាណោចអាធ័មណាស់ ។
-
បូរបាច់
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
និយាយរៀបរាប់ប្រាប់ឲ្យដឹងឲ្យឃើញដើមទងគន្លងតាមរបៀបហូរហែ : បូរបាច់ប្រាប់; និយាយបូរបាច់ប្រាប់ ។
-
ប្រឋមសម្ពោធិកថា
( ន.នាមសព្ទ )
[ប្រឋមៈសម្ពោធិ កៈថា]
កថាដែលរៀបរាប់អំពីការត្រាស់ដឹងនូវធម៌ជាដំបូងរបស់ព្រះពុទ្ធគោតមបរមគ្រូនៃយើង។
-
ពិពណ៌នា
( ន.នាមសព្ទ )
[--ព័រណៈនា ]
(បា. សំ.) (វិវណ៌នា; វិវណ្ណនា) ការពោលសរសើរ ។ សេចក្ដីអធិប្បាយរៀបរាប់ដោយសព្វគ្រប់ ការបរិយាយពន្យល់យ៉ាងពិស្ដារអំពីរឿងអ្វីមួយ ដោយមាត់ទទេ ឬដោយការសរសេរ : ចូរអ្នកធ្វើនូវពិពណ៌នា អំពីដំណើរដែលអ្នកបានទៅមើលប្រសាទនគរវត្ត ។ ខ្មែរយើងប្រើជា កិ. ក៏បាន (បារ. Description) ។
-
ពិលាប
( ន.នាមសព្ទ )
(វិលាប) សេចក្ដីខ្សឹកខ្សួលរៀបរាប់, ដំណើរយំបូរបាច់ឮខ្លាំងៗដោយស្ដាយអាល័យ ឬដោយកើតទុក្ខតូចចិត្តណាស់ ។ ខ្មែរច្រើនប្រើជា កិ. ឬ កិ. វិ. : ពិលាបសោកស្ដាយ; យំពិលាប, ទួញពិលាប (ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : បដាចារា ពិលាបទួញថា ប្ដីស្លាប់កូនស្លាប់ អាពុកនិងម្ដាយ ឯនាយក៏ស្លាប់ តើឲ្យខ្ញុំស្លាប់ តាមដែរឬទេ ?... (ទំនួញនាងបដាចារា) ។
-
ផ្ដៀង
( កិ.កិរិយាសព្ទ )
[ជើង ដ ]
ប្រាប់, ជម្រាប, ប្ដឹងដោយមាត់ទទេ ឬដោយសូត្រជាសេចក្ដីរៀបរាប់ឲ្យដឹង (ស. ស. ប្រើចំពោះតែសមណៈ, បព្វជិត) ត្រូវភិក្ខុមួយរូបជាអ្នកឈ្លាសប្រតិពលផ្ដៀងជំនុំសង្ឃឲ្យដឹងជាមុន...។
-
ពណ៌នា
( ន.នាមសព្ទ )
[ព័រណៈនា]
(វណ៌នា; វណ្ណនា) ពាក្យពោលរៀបរាប់, ពាក្យអធិប្បាយសេចក្ដី, អដ្ឋកថា; និយាយក្លាយជា ពាណ៌នា; ខ្មែរយើងប្រើជា កិ. ក៏បាន : គេបានពណ៌នាអំពីដំណើរដែលខ្លួន គេបានទៅមើលប្រាសាទបុរាណនៅអង្គរបុរី ។
-
ពិស្ដារ
( ន.នាមសព្ទ )
[ជើង ដ, ច្រ. និ. ពឹស-ស្ដា]
(វិស្ដារ; វិត្ថារ) សេចក្ដីទូលាយ, សេចក្ដីវែង; ដំណើរយឺតយូរ : និយាយដោយពិស្ដារ ។ ខ្មែរប្រើជាឈ្មោះធម៌ព្រះអភិធម្មបិដកនិងអដ្ឋកថាព្រះអភិធម្ម យកមករួបរួមចារឹកទុកក្នុងភាណវារបាលីសម្រាប់ព្រះភិក្ខុសង្ឃសូត្រដារ ជាធម៌វែងជាង សត្តប្បករណ៍ ឬ សប្តប្រករណ៍ : និមន្តលោកសូត្រពិស្ដារ ។ ប្រើជា គុ. ឬ កិ. វិ. ក៏បាន : សេចក្ដីពិស្ដារ គឺសេចក្ដីវែង ឬ ទូលាយ;
- និយាយពិស្ដារ គឺនិយាយរៀបរាប់ដោយសព្វគ្រប់ ។ ព. ផ្ទ. សង្ខេប ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
យំរៀបរាប់
[yum riəp roap]
See:យំទួញ -
រៀបរាប់
[riəp roap]
to describe, narrate, relate (a story)