Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រូបជ្ឈាន

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. រូប ( ន.នាមសព្ទ )
    ធម្មជាត​ដែល​ប្រែប្រួល​ឬ​វិនាស​ដោយ​ហេតុ​ផ្សេង​ៗ​មាន​ក្ដៅ​និង​ត្រជាក់​ជាដើម; អ្វី​ៗ​ដែល​ប្រាកដ​ដល់​ភ្នែក; រាង, សណ្ឋាន, ទ្រង់, ទ្រង់ទ្រាយ; អង្គ, ខ្លួន, ខ្លួន​ប្រាណ; លំអ ។ល។ រូប​គេ, រូប​យើង, រូប​ល្អ, រូប​អាក្រក់; មនុស្ស​សត្វ​រាល់​រូប​សុទ្ធ​តែ​មិន​ទៀង​ដូច​គ្នា ។ សម្រាប់​ប្រើ​ជា​ចុង​ចំនួន រាប់​បព្វជិត​ឲ្យ​ដឹង​ថា​ប៉ុន្មាន : ភិក្ខុ​មួយ​រូប, សាមណេរ​ពីរ​រូប, តាបស​មួយ​រូប, បរិញ្វជក​ច្រើន​រូប ។ ពាក្យ​ចុង​ចំនួន​រាប់ មាន​ទម្លាប់​ឲ្យ​ប្រើ​ផ្សេង​គ្នា​តាម​ថ្នាក់​បុគ្គល​គឺ ព្រះ​ពុទ្ធ, ព្រះ​បច្ចេក​ពុទ្ធ, ព្រះ​អរហន្ត, ពោធិសត្វ, ព្រហ្ម, ទេវតា​ស័ក្តិ​ធំ, ក្សត្រិយ៍; បព្វជិត​អ្នក​ធំ ត្រូវ​ប្រើ​ពាក្យ​ថា អង្គ គឺ​ប្រើ​ថា មួយ​អង្គ, ពីរ​អង្គ,... ច្រើន​អង្គ; បព្វជិត​ធម្មតា​ឬ​សាមញ្ញ​ថា រូប គឺ​ប្រើ​ថា មួយ​រូប, ពីរ​រូប,... ច្រើន​រូប; គ្រហស្ថ​ក្រៅ​ពី​ក្សត្រិយ៍​ថា នាក់ គឺ​ប្រើ​ជា មួយ​នាក់ ឬ ម្នាក់, ពីរ​នាក់,... ច្រើន​នាក់ ។
    - រូប​ការ, --ការក៍,--ការី (រូប៉ៈ--) អ្នក​ធ្វើ​រូប, ជាង​គូរ​ឬ​ឆ្លាក់​រូប; បើ​ស្ត្រី​ជា រូប​ការិកា, រូប​ការិនី ។
    - រូបក្ខន្ធ (រូបុ័ក-ខ័ន) កង​រូប, ប្រជុំ​រូប ។
    - រូប​កល្យាណ ឬ - រូប​គុណ (រូប៉ៈ--) លំអ​រូប ។
    - រូប​ឆោម (រូប--) ទ្រង់ទ្រាយ​រូប ។
    - រូប​ឆោម​លោម​ព័ណ៌ ទ្រង់​ទ្រាយ​រូប​និង​សម្បុរ​រោម (សម្បុរ​ស្បែក) ។
    - រូប​ជីវិនី, រូបបាជីវា, រូបូបជិវិនី (រូប៉ៈ--, រូប៉ា--, រូប៉ូប៉ៈ--) ស្រី​អ្នក​ចិញ្ចឹម​ជីវិត​ដោយ​សារ​រូប (ស្រី​ពេស្យា) ។
    - រូបជ្ឈាន (រូបុ័ច-ឈាន) ឈាន​ដែល​មាន​រូប​ធម៌​ជា​អារម្មណ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈាន ២ ន.) ។
    - រូប​តាង ឬ
    - --តំណាង (រូប--) រូប​ជំនួស ។
    - រូប​ថត (រូប--) រូប​ដែល​ផ្តិត​ចាក​កញ្ចក់​ថត ។
    - រូប​ធម៌ (រូប៉ៈ-ធ័រ) រូប​ទាំងពួង ។
    - រូប​នាម (រូប៉ៈ--) រូប​និង​នាម (ព. អ.) ។ នាម​នាម​ដែល​មាន​រូប ដូច​យ៉ាង​មនុស្ស, សត្វ, ដី, ទឹក, ជាដើម (ព. ផ្ទ. អរូប​នាម ព. វ) ។
    - រូប​ផ័ន (រូប៉ៈ--) រូប​ព័ណ៌ (ស. សរសេរ រូប​ពររណ អ. ថ. រូប៉ៈផ័ន) ។
    - រូប​ព័ណ៌ (រូប៉ៈព័រ; សំ. រូប + វណ៌; បា. រូប + វណ្ណ) សម្បុរ​រូប ឬ​រូប​រាង​និង​សម្បុរ, លក្ខណៈ​របស់​រូប ។
    - រូប​ព្រហ្ម (រូបប៉ៈ-ព្រំ) ព្រហ្ម​មាន​រូប, ព្រហ្ម​ដែល​កើត​ក្នុង​រូប​ភាព (ព. ផ្ទ. អរូប​ព្រហ្ម) ។
    - រូប​ភព (រូប៉ៈភប់) កន្លែង​កើត​នៃ​ព្រហ្ម (ព. ផ្ទ. អរូប​ភព)។
    - រូប​ភាព (រូប-ភាប) រូប​វិចិត្រ​ដោយ​ព័ណ៌; បែប​រូប​ផ្សេង​ៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភាព ផង) ។
    - រូប​រាង (រូប--) សណ្ឋាន​របស់​រូប ។
    - រូប​វិបរិយាយ ឬ
    - --វិបរ្យាយ (រូប៉ៈ-វិប៉ៈរ៉ិយ៉ាយ ឬ--រិបុ័រ-យ៉ាយ) ការ​កាឡា​រូប, ការ​ប្លែង​រូប, ផ្លាស់​រូប ។
    - រូប​សណ្ឋាន (រូប៉ៈ--ឬ រូប--) ទ្រង់ទ្រាយ​របស់​រូប។
    - រូប​សម្ប័ទ ឬ
    - --សម្បទា (រូប៉ៈសំប័ត ឬ--ស័ម-ប៉ៈទា) ដំណើរ​មាន​រូប​សមរម្យ, មាន រូប​ល្អ; ការ​បរិបូណ៌​ដោយ​លំអ ។
    - រូប​សម្បន្ន (រូប៉ៈសំប័ន) ដែល​ប្រកប​ដោយ​លំអ​នៃ​រូប ។
    - រូប​សិទ្ធិ (រូប៉ៈសិត-ធិ) ការ​សម្រេច​រូប គឺ​ការ​ផ្សំ​តួ​សព្ទ​តន្តិ​ភាសា ដូច​យ៉ាង​ភាសា​បាលី​ឬ​សំស្រ្កឹត​សម្រេច ដោយ​វិភត្តិ​និង​បច្ច័យ​ជាដើម (ព. វ.) ។
    - រូប​សាក ឬ
    - --សំណាក (រូប--)រូប​ដែល​ចម្លង​យក​បែប​ពី​រូប​ដទៃ មាន​សណ្ឋាន​ដូច​រូប​ដើម។
    - រូប​ស្បាត (រូប--) លក្ខណៈ, ទ្រង់ទ្រាយ, លំនាំ​របស់​រូប ។
    - រូប​អារក្ស (រូប-អារ៉ាក់) មនុស្ស​អ្នក​ជាន់​អារក្ស ។ល។
    - រូបាជីព (រូប៉ា-ជីប; < រូប + អាជីវ, វ > ព) ការ​ចិញ្ចឹម​ជីវិត​ដោយ​សារ​រូប គឺ​មុខ​របរ​របស់​ស្រី​ពេស្យា ។
    - រូបារម្មណ៍ (រូប៉ារ៉ម់; បា. < រូប + អារម្មណ) អារម្មណ៍​គឺ​រូប; រូប​ជា​អារម្មណ៍, អារម្មណ៍​ដែល​អាស្រ័យ​រូប ។
    - រូបាទ្យារម្មណ៍ (រូប៉ា ទ្យារ៉ម់; បា. < រូប + អាទិ > អាទ្យ + អារម្មណ) អារម្មណ៍​មាន​រូប​ជាដើម ។
    - រូបាវចរ (រូប៉ាវ៉ៈចៈរៈ ឬ-ច; បា. < រូប + អវចរ) ចិត្ត​ដែល​ត្រាច់​រង្គាត់ ឬ​អន្ទោល​ទៅ​ក្នុង​រូប​ភព ... ។
    - រូបាវចរ​ភូមិ (រូប៉ាវៈចៈរៈ ភូម; បា. < រូប + អវចរ + ភូមិ) ភូមិ​របស់​រូបាវចរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូមិ ផង) ។ល។
  2. សមាបត្តិ ( ន.នាមសព្ទ ) [សៈម៉ាប័ត]
    ការ​ដល់​ព្រម; ការ​បណ្ដាល​ឲ្យ​កើត​មាន​ឡើង; ការ​សម​ប្រកប; ការ​ចួប​ប្រទះ, ការ​ចួប​ប្រសព្វ; ការ​បាន​សម្រេច ។ ព. ពុ. ការ​ចូល​ឈាន​តាម​លំដាប់​ថ្នាក់​ទាំង ៨ គឺ រូបជ្ឈាន ៤ អរូប​ជ្ឈាន ៤ : ព្រះ​អរហន្ត​ចូល​សមាបត្តិ, ព្រះ​បច្ចេក​ពុទ្ធ​ចេញ​ចាក​សមាបត្តិ ។
    - និរោធ​សមាបត្តិ ការ​ចូល​ឈាន​ដល់​ថ្នាក់​រម្លត់​ឲ្យ​ខ្យល់​ដក​ដង្ហើម​ចេញ​ចូល តាំង​នៅ​បាន​អស់​កាល​កំណត់​យ៉ាង​យូរ​ត្រឹម ៧ ថ្ងៃ ទើប​ចេញ​វិញ... (ព. ពុ.) ។
  3. ឈាន ( ន.នាមសព្ទ )
    (ធ្យាន) ការ​សម្លឹង​អារម្មណ៍ ដែល​ជា​អប្បនា​សមាធិ : ចម្រើន​ឈាន, ចូល​ឈាន : ឈាន​មាន ៤ ថ្នាក់ គឺ​ថ្នាក់​ទី ១ ហៅ
    - បឋមជ្ឈាន មាន​អង្គ ៥ គឺ ១- វិតក្កៈ សេចក្ដី​នឹក​សំដៅ​ឆ្ពោះ​ទៅ​រក​អារម្មណ៍​ដែល​កំពុង​ភាវនា; ២- វិចារៈ សេចក្ដី​រំពឹង​ពិចារណា​អារម្មណ៍​ដែល​កំពុង​ភាវនា; ៣- បីតិ សេចក្ដី​ឆ្អែត​ចិត្ត; ៤- សុខៈ សេចក្ដី​សប្បាយ​ក្នុង​ចិត្ត; ៥- ឯកគ្គតា ដំណើរ​មូល​ចិត្ត​ស្លុង​ទៅ​ក្នុង​អារម្មណ៍​តែ​មួយ (អង្គ​ទាំង ៥ នេះ សំដៅ​ចំពោះ​អារម្មណ៍ ដែល​ស្ងប់​ស្ងាត់​ចាក​កាម​គុណ); ថ្នាក់​ទី ២ ហៅ
    - ទុតិយជ្ឈាន មាន​អង្គ ៣ គឺ​លះ វិតក្កៈ វិចារៈ ចេញ នៅ​សល់​តែ បីតិ និង សុខៈ ដែល​កើត​មក​ជាប់​មក​អំពី​សមាធិ​របស់​បឋមជ្ឈាន ជា ៣ នឹង ឯកគ្គតា, ថ្នាក់​ទី ៣ ហៅ
    - តតិយជ្ឈាន មាន អង្គ ២ គឺ​លះ បីតិ ចេញ នៅ​សល់​តែ សុខៈ និង ឯកគ្គតា; ថ្នាក់​ទី ៤ ហៅ
    - ចតុត្ថជ្ឈាន មាន​អង្គ ២ ដែរ លះ សុខៈ ចេញ ចិត្ត​ក្លាយ​ទៅ​ជា ឧបេក្ខា គឺ​ជើយ​ព្រងើយ ជា ២ នឹង ឯកគ្គតា ។ ឈាន​ទាំង​បួន​ថ្នាក់​នេះ ហៅ​ថា
    - រូបជ្ឈាន មាន​រូប​ធម៌​ជា​អារម្មណ៍​រាប់​បញ្ចូល​ក្នុង​រូបាវចរ​ភូមិ ។ បុគ្គល​អ្នក​ចម្រើន​ភាវនា បាន​សម្រេច​ផ្លូវ​ឈាន​ សូម្បី​ត្រឹម​តែ​បឋមជ្ឈាន​ប៉ុណ្ណោះ ក៏​ចួប​ប្រទះ​សេចក្ដី​សុខ​សប្បាយ​ធម្មតា ឆ្ងាញ់​ពិសា​ជាង​រស​ជាតិ​អ្វី​ៗ ទាំង​អស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រូបជ្ឈាន, រូបធម៌, រូបាវចរ​ភូមិ, សមាធិ, អប្បនាសមាធិ, អារម្មណ៍ ផង) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ឯទៀត អ. ថ. ឈានៈ ដូច​ជា
    - ឈាន​ចិត្ត (--ចិត) ចិត្ត​ដែល​បាន​សម្រេច​ឈាន ។
    - ឈានផល (--ផល់) ផល​របស់​ឈាន, សេចក្ដី​សម្រេច​ប្រយោជន៍​ដែល​កើត​អំពី​ឈាន ។
    - ឈានពល (--ពល់) កម្លាំង​នៃ​ឈាន ។
    - ឈាន​សុខ (--សុក) សុខ​ដែល​កើត​អំពី​ឈាន ។
    - ឈានឫទ្ធិ (--រឹត; បា. ឈាន + ឥទ្ធិ; សំ. ធ្យាន + ឫទ្ធិ) ឫទ្ធិ​នៃ​ឈាន, ឫទ្ធិ​ដែល​កើត​អំពី​ឈាន ។
    - ឈានានុភាព (--ភាប; បា. ឈាន + អានុភាវ) អានុភាព, អំណាច, តេជះ​នៃ​ឈាន ។ល។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar