Khmer Dictionary: រាយមាយ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
នីវណរធម៌
( ន.នាមសព្ទ )
[--វៈរៈណៈ-- ]
ធម៌រារាំង, ឃាត់ខាំងទប់ចិត្តមិនឲ្យងាកទៅរកអំពើជាកុសល, មាន ៥ យ៉ាង គឺ ១-កាមច្ឆន្ទៈ សេចក្ដីប្រាថ្នាឬការពេញចិត្តចំពោះកាម; ២-ព្យាបាទៈ គំនុំឬសេចក្ដីគុំកួនធ្វើឲ្យអ្នកដទៃវិនាស; ៣-ថីនមិទ្ធៈ ការច្រអូសធុញទ្រាន់និងការងងុយដេក; ៤- ឧទ្ធច្ច-កុក្កុច្ចៈ សេចក្ដីរាយមាយនិងសេចក្ដីរសាប់រសល់ឬក្ដៅក្រហាយក្នុងចិត្ត; ៥-វិចិកិច្ឆា សេចក្ដីសន្ទិះសង្ស័យមិនដាច់ស្រេចក្នុងចិត្ត : នីវរណធម៌ជាទំនាស់នៃសមាធិ ។
-
រវើរវាយ
( កិ.កិរិយាសព្ទ )
[រវើ-រវាយ ]
និយាយផ្តេសផ្តាស ព្រោះឃើញនេះឃើញនោះ ដោយភ្លាំងស្លុងស្មារតីក្នុងវេលាដែលកំពុងឈឺគ្រុនក្ដៅខ្លាំង : ប្រពន្ធខ្ញុំគ្រុនធ្ងន់ណាស់ យប់មិញចេះតែរវើរវាយទាល់ព្រឹក ។ (ព. ប្រ.) គុ. ឬ កិ. វិ. ដែលរាយមាយ ចាប់អ្វីមិនប្រាកដ, មិនស៊ប់ : គំនិតរវើរវាយ, ធ្វើការរវើរវាយ ។
-
រហេងរហាង
( គុ.គុនសព្ទ )
ដែលឥតម្លប់នៅជិត, ដែលមានចំហាយកម្ដៅថ្ងៃច្បាស់បណ្ដាលឲ្យចាំងឬឲ្យក្ដៅមិនស្រួល : ផ្ទះរហេងរហាង, ក្ដៅរហេងរហាង ។ ព. ប្រ. ដែលរាយមាយ ព្រោះអស់ទីពំនាក់ពឹងផ្អែកជ្រកអាស្រ័យ ឬព្រោះខ្ជិលធុញទ្រាន់ : ចិត្តរហេងរហាង ។
-
រាយមាយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
(ឬ គុ.) ដែលមានអារម្មណ៍សាត់អណ្ដែតរាត់រាយ, ដែលពុំប្រាកដ ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា: ចិត្តរាយមាយ, គំនិតរាយមាយ; ធ្វើការរាយមាយ ។
-
វិចិន្តា
( ន.នាមសព្ទ )
[--ចិន-តា ឬ--ដា ]
ការនឹកឃើញផ្សេងៗ, ការនឹកផ្តេសផ្តាស; សេចក្ដីរវើរវាយចិត្ត; សេចក្ដីអផ្សុក ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីវិចិន្តា នាំការសិក្សា ឲ្យកើតរាយមាយ ត្រូវបោះបង់ចេញ បណ្តេញឲ្យឆ្ងាយ កុំឲ្យរសាយចាកការរៀនសូត្រ ។
-
វិក្ខិត្តចិត្ត
( ន.នាមសព្ទ )
[វិក-ខិត-តៈចិត]
(វិក្សិក្តចិត្ត) ចិត្តរាយមាយ, សាត់អណ្តែត, រសេមរសាម : រៀនសូត្រដោយវិក្ខិត្តចិត្ត ។ គុ. ដែលមានចិត្តរាយមាយ : មនុស្សវិក្ខិត្តចិត្ត ។
-
វិក្ខេប
( ន.នាមសព្ទ )
[វិក-ខេ-ប៉ៈ ឬ--ខែប]
(វិក្សេប) ការបោះ, ពួយ, គ្រវែង, បន្សាត់, បង្ហើរ; ការរំអុកឲ្យ; ការនាំឲ្យអំពល់, ឲ្យខ្វល់ចិត្ត; សេចក្ដីងឿងឆ្ងល់ ។
- វិក្ខេបចិត្ត (វិក-ខេ-ប៉ៈ ចិត) ចិត្តខ្វល់; ចិត្តរាយមាយ, រសេមរសាម ទៅតាមតែប្រទះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិក្ខិត្តចិត្ត>វិក្ខិត្តចិត្ត ផង) ។
-
វិជ្ជា
( ន.នាមសព្ទ )
[វិច-ជា ]
សេចក្ដីដឹងច្បាស់; ការចេះដឹង, ចំណេះ; វេទមន្ត, មន្តអាគម : វិជ្ជាលេខ; វិជ្ជាពេទ្យ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អ្នករៀនទាំងឡាយ ប្រយ័ត្នរាយមាយ ព្រោះក្តីសល់វ៉ល់ ត្រូវខាំមាត់រៀន ចំណេះសាកល ឲ្យត្រាតែដល់ ត្រើយត្រាណវិទ្យា ។ វិទ្យាជាទ្រព្យ ប្រើបានគ្រប់សព្វ លើសទ្រព្យនានា អ្នកមានទ្រព្យស្រាប់ អាប់ឥតវិជ្ជា មិត្រភ័ក្តិផងគ្នា គេច្រើនមើលងាយ ។ល។
- វិជ្ជាករ ឬ - វិទ្យា-- អ្នកបង្កើតវិជ្ជា; អ្នកចេះ ។
- វិជ្ជាកាម ឬ - វិទ្យា-- អ្នកប្រាថ្នាចំណេះ; អ្នកដែលកំពុងរៀនឲ្យចេះតទៅទៀត ។
- វិជ្ជាការ ឬ - វិទ្យា-- ដូចគ្នានឹង វិជ្ជាករ ឬ វិទ្យាករ ។ តែខ្មែរច្រើនប្រើសំដៅសេចក្ដីថា “មន្ត, មន្តអាគម” : ចេះវិជ្ជាការ, មន្តវិជ្ជាការ ។
- វិជ្ជាកូដ ឬ - វិទ្យា-- កំពូលវិជ្ជា, ចំណេះថ្នាក់ខ្ពស់បំផុត ។
- វិជ្ជាកោដ្ឋ (បា. វិជ្ជា + កោដ្ឋ “ជង្រុក; ឃ្លាំង”; សំ. វិទ្យា + កោឞ្ឋ) ឃ្លាំងចំណេះ (មន្ទីរដាក់គម្ពីរ, សាស្រ្តា, ក្បួន, ច្បាប់) ។
- វិជ្ជាគវេសី ឬ - វិទ្យាគវេសិន (--គៈ--; បា. ឬ សំ. វិទ្យា + គវេឝិន៑) អ្នកស្វែងចំណេះ (បើស្រ្តីជា --គវេសិនី) ។
- វិជ្ជាគរុ ឬ - វិទ្យាគុរុ គ្រូបង្រៀនវិជ្ជា ។
- វិជ្ជាគារ ឬ - វិទ្យាគារ (< វិជ្ជា ឬ វិទ្យា + អគារ “ផ្ទះ, រោង”) រោងរៀនឬសាលារៀន (វេវ. វិជ្ជាមន្ទីរ, វិទ្យាល័យ, វិទ្យាសទ្ម័ន, វិជ្ជាសាលា) ។
- វិទ្យាច័ណ (សំ. --ចណ) ដែលមានល្បីឈ្មោះខាងការចេះដឹង ។
- វិជ្ជាជីវ: (វិជ្ជា + អាជីវ) មុខតំណែង, មុខការរបរសម្រាប់ចិញ្ចឹមជីវិត : វិជ្ជាជីវៈរបស់អ្នករាជការ, ប្រកបវិជ្ជាជីវៈខាងកសិកម្ម ។
- វិជ្ជាឋាន ឬ - វិទ្យាស្ថាន ទីតាំងនៃវិជ្ជា, គ្រឹះស្ថានជាទីស្រាវជ្រាវរិះរកខាងវិទ្យាសាស្រ្ត ឬជាទីសម្រាប់សិក្សារៀនសូត្រនូវចំណេះវិជ្ជាផ្សេងៗ ។
- វិជ្ជាទាន ឬ - វិទ្យា-- ការឲ្យចំណេះ, ការបង្រៀនវិជ្ជា ។
- វិជ្ជាទាយក ឬ - វិទ្យា-- (--យក់) អ្នកឲ្យចំណេះ, អ្នកបង្រៀនវិជ្ជា (បើស្រ្តីជា --ទាយិកា) ។
- វិជ្ជាធន ឬ - វិទ្យា-- (--ធន់) វិជ្ជាដែលទុកជាទ្រព្យ ។
- វិជ្ជាធនី ឬ - វិទ្យាធនិន (--ធៈ--) អ្នកមានវិជ្ជាជាទ្រព្យ ។
- វិជ្ជាធរ ឬ - វិទ្យា-- (ដូចគ្នានឹង ពិទ្យាធរ ដែរ) ។
- វិជ្ជាធរី ឬ - វិទ្យា-- (--ធៈ--) ស្រ្តីអ្នកមានវិជ្ជា; ទេវតាអ្នកប្រសិទ្ធីវិជ្ជា ។
- វិជ្ជាផល ឬ - វិទ្យា-- (--ផល់) ផលប្រយោជន៍ដែលបានអំពីវិជ្ជា ។
- វិជ្ជាពល ឬ - វិទ្យា-- (--ពល់) កម្លាំងរបស់វិជ្ជា។
- វិជ្ជាភូមិ ឬ - វិទ្យា-- (--ភូម) ថ្នាក់វិជ្ជា ។
- វិជ្ជាមទៈ, --ម័ទ ឬ - វិទ្យាមទៈ, --ម័ទ (--មៈទៈ, --ម៉ាត់; បា. វិជ្ជា, សំ. វិទ្យា + មទ “ដែលស្រវឹង; សេចក្ដីស្រវឹង”) ដែលស្រវឹងចំណេះ, ដែលក្អេងក្អាង, ឆ្មើងឆ្មៃ ព្រោះអាងចំណេះ : មនុស្សវិជ្ជាម័ទ ។ សេចក្ដីប្រកាន់មានះថាខ្លួនមានចំណេះ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា វិជ្ជាមទោ, វិជ្ជាមទា ក៏បាន) ។
- វិជ្ជាមន្ទីរ ឬ - វិទ្យា-- រោងរៀន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មន្ទីរ ផង) ។
- វិជ្ជាម័យ ឬ - វិទ្យា-- ដែលសម្រេចអំពីវិជ្ជា ។
- វិជ្ជាលាភ ឬ - វិទ្យា-- ការបានវិជ្ជា, ការសម្រេចចំណេះ ។
- វិជ្ជាល័យ ឬ - វិទ្យា-- (បា. វិជ្ជា, សំ. វិទ្យា + អាលយ “ផ្ទះ, លំនៅ; កន្លែង”) ឬ - វិទ្យាសទ្ម័ន, វិជ្ជាសាលា ឬ - វិទ្យា-- សាលារៀន, រោងរៀន (វេវ. វិទ្យាគារ, វិទ្យាមន្ទីរ) ។
- វិទ្យាសាស្ត្រ (--សាស; សំ. វិទ្យា + ឝាស្រ្ត) គម្ពីរប្រាប់វិជ្ជាផ្សេងៗ ។ វិជ្ជាមួយប្រភេទ ដែលគេរកឃើញដោយការលៃផ្សំ មានការផ្សំធាតុជាដើម ។
- វិទ្យាស្ថាន (ដូចគ្នានឹង វិជ្ជាឋាន ដែរ) ។
- វិជ្ជាហីនភាព ឬ - វិទ្យា-- ការខ្សត់វិជ្ជា; ដំណើរឥតវិជ្ជា ។ល។ ពាក្យ វិជ្ជា និង វិទ្យា ដែលផ្សំជាមួយនឹងសព្ទដទៃជាសមាសនាមទាំងប៉ុន្មាននេះ កវីងាយនឹងជ្រើសរើសតែងកាព្យបានតាមត្រូវការ, ដូចជាកាព្យថា : អ្នកវិជ្ជាម័ទ ច្រើនតែវិបត្តិ ដោយក្តីមើលងាយ អ្នកចេះផងគ្នា ថាជនសម្ទាយ ព្រោះក្តីមាក់ងាយ គេស្អប់ជុំខ្លួន ។
-
សង្វាត
( កិ.កិរិយាសព្ទ )
[សង់វ៉ាត ]
ខំប្រឹងខ្លាំង, ខ្មីឃ្មាត, ស្រវាស្រទេញ : សង្វាតធ្វើការ, សង្វាតរៀន ។
- សង្វាតឱហាត ឬ
- ឱហាតសង្វាត ខំប្រឹងដោយព្យាយាមមិនដាច់ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ច្បាប់ក្រមថា : កុំធ្វើរាយមាយ នឹងគ្រូបាធ្យាយ ទុកស្មើអម្ចាស់ សង្វាតសរសេរ សូត្ររៀនឲ្យណាស់ ប្រាជ្ញាយល់ច្បាស់នាំញាតិទាំងឡាយ ។
-
សល់វ៉ល់
( គុ.គុនសព្ទ )
ដែលទទាក់ទទាម, វិលវល់, មិនដាក់លាក់, សាំញ៉ាំ, សាន់វុ័ណ្ឌ; រាយមាយ : ចិត្តសល់វ៉ល់, គំនិតសល់វ៉ល់; ក្តីសល់វ៉ល់, អំពើសល់វ៉ល់ ។ (កាព្យបញ្ជាក់ពាក្យ សល់វ៉ល់) : សល់វ៉ល់អប្រីយ៍ សល់វ៉ល់ព្រោះស្រី សល់វ៉ល់ព្រោះស្រា សល់វ៉ល់ព្រោះល្បែង- ស៊ីសងនានា សល់វ៉ល់ពាលា សុទ្ធសឹងសល់វ៉ល់ ។ សល់វ៉ល់ណាក្តី សុទ្ធសឹងអប្រីយ៍ រែងនាំឲ្យដល់ ក្តីទុក្ខក្តីព្រួយ រញ្ជួយកមល ទោះមានសុខសល់ ក៏សល់ស្ដើងស្ដួច ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
រាយមាយ
[riey miey]
to be absentminded, inattentive, careless, scatterbrained; to daydream