Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រាជុបដ្ឋាក

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. មហាតលិក ( ន.នាមសព្ទ ) [មៈហាត្លិក]
    (មហាត​លេ៏ក អ. ថ. មហាត​ឡិក) ខ្ញុំ​រាជការ​មាន​មុខងារ​គាល់​បម្រើ​ព្រះ​រាជា : ក្រុម​មហាត​លិក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាជុបដ្ឋាក ផង); បើ​អ្នក​ដែល​នៅ​គាល់​បម្រើ​ក្សត្រិយ៍​ពី​ត្រឹម​ថ្នាក់​ព្រះ​អង្គ​ម្ចាស់​ចុះ​មក​ច្រើន​ហៅ​ថា មហា​ឡិក ឬ មត្លិក ។
  2. ឧបដ្ឋាក ( ន.នាមសព្ទ ) [អ៊ុបុ័ត-ឋាក]
    (ឧបស្ថាយិន៑) អ្នក​នៅ​ជិត​ឲ្យ​ហៅ​ប្រើ, អ្នក​នៅ​បង្ហាញ​មុខ​ឲ្យ​ប្រើ​ប្រាស់, អ្នក​បម្រើ; អ្នក​គាល់​បម្រើ; កូន​ក្មួយ : នៅ​ធ្វើ​ជា ឧបដ្ឋាក​ចៅហ្វាយ​នាយ ។ ភិក្ខុ​ជា​ឧបដ្ឋាក​គ្រូ ភិក្ខុ​ជា​អ្នក​បម្រើ​ព្រះ​ថេរៈ​ជា​គ្រូ ។ អ្នក​ទំនុក​បម្រុង, អ្នក​ផ្គត់ផ្គង, អ្នក​ផ្គង់​ចតុប្បច្ច័យ​ឬ​ផ្គង់​ចង្ហាន់ (ព. ពុ.) ញោម​ឧបដ្ឋាក ឧបាសក​ឬ​ទាយក​ជា​អ្នក​ផ្គត់ផ្គង់​បព្វជិត (បើ​ស្ត្រី​ជា ឧបដ្ឋាយិកា) ។ ខ្មែរ​ប្រើ​ជា កិ. ក៏​មាន “បម្រើ” : បង​អញ្ជើញ​ចុះ ! ខ្ញុំ​នៅ​ឧបដ្ឋាក​ម៉ែ ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ចុង​សព្ទ​ដទៃ, ដូច​ជា​
    - គិលានុបដ្ឋាក អ្នក​បម្រើ​ជំងឺ, អ្នក​ថែទាំ​ទ្រាំ​មនុស្ស​ឈឺ (បើ​ស្ត្រី​ជា គិលានុបដ្ឋាយិកា; បារ. Infirmier, Infirmière) ។
    - ចុល្លុបដ្ឋាក ឬ - ចូឡុបដ្ឋាក អ្នក​បម្រើ​បម្រាស់, កូន​ក្មួយ​អ្នក​បង្ហាញ​មុខ​ឬ​អ្នក​ដើរ​តាម​ឲ្យ​ប្រើ​ប្រាស់​តាម​ការ ។
    - ពុទ្ធុបដ្ឋាក អ្នក​បម្រើ​ព្រះ​ពុទ្ធ : ព្រះ​មហា​អានន្ទ​ជា​ពុទ្ធុបដ្ឋាក ។
    - មាតុបដ្ឋាក បុត្រ​អ្នក​បម្រើ​ឬ​អ្នក​ផ្គត់ផ្គង់​មាតា (បើ​បុត្រី​ជា មាតុបដ្ឋាយិកា) ។
    - រាជុបដ្ឋាក អ្នក​គាល់​បម្រើ​ព្រះ​រាជា (បើ​ស្ត្រី​ជា រាជុបដ្ឋាយិកា (ប្រើ​ជា រាជូ-- ក៏​បាន) ។ល។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar