Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រដូវ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ក្ដៅ ( គុ.គុនសព្ទ ) [ជើង ដ]
    ដែល​មាន​កម្ដៅ, ដែល​ឲ្យ​ក្ដៅ : រដូវ​ក្ដៅ, ទឹក​ក្ដៅ ។
    - ក្ដៅ​ចិត្ត គឺ​អន្ទះ-អន្ទែង​ក្នុង​ចិត្ត ដោយ​មាន​ហេតុ​ភេទ​អ្វី​នាំ​ឲ្យ​ខឹង ។
  2. ដំឡើង ( គុ.គុនសព្ទ, ន.នាមសព្ទ )
    ឈ្មោះ​រដូវ​ដែល​ទឹក​ឡើង : រដូវ​ដំឡើង, ខែ​ដំឡើង។
  3. ដំបូង ( គុ.គុនសព្ទ )
    ជា​បឋម, ជា​ខាង​ដើម, មុន,ទី​មួយ : គ្រា​ដំបូង, ជាន់​ដំបូង...។
    - ដំបូង​ខ្យល់ ន. ឬ គុ.
    - ខ្យល់​ដំបូង គឺ​ខ្យល់​ដែល​បក់​ពី​ទិស​ឧត្តរ​មក​ជា​ដំបូង​ក្នុង​ខាង​ដើម​នៃ​ហេមន្ត​រដូវ : គ្រុន​ដំបូង​ខ្យល់ គឺ​គ្រុន​ដែល​បណ្ដាល​អំពី​ខ្យល់​ដំបូង​នោះ ។
    - ដំបូង​ចិត្ត ន. ឬ គុ. ដំណើរ​ថ្មោង​ចិត្ត, ដែល​ទើប​នឹង​តាំង​ចិត្ត​ផ្ដើម ផ្គង ជា​ដំបូង ឬ​ដែល​ទើប​នឹង​ចាប់​ចិត្ត​ស្រឡាញ់, រាប់​រក​ជា​ដំបូង ។
    - ដំបូង​ដៃ ន. ឬ គុ. កិច្ច​ការ​អ្វី​មួយ​ដែល​គេ​ទើប​នឹង​តាំង​ផ្ដើម​ជា​ដំបូង, ដែល​តាំង​ផ្ដើម​ជា​មុន​បំផុត ។ល។
  4. ថ្លុក ( ន.នាមសព្ទ )
    ទី​ដី​ក្រហូង​ដែល​ដក់​ទឹក​ភ្លៀង​ក្នុង​រដូវ​វស្សា តែ​តូច​ជាង​ត្រពាំង, ច្រើន​កើត​ដោយ​សារ​ក្របី​ដេក, ដោយ​សារ​ទឹក​ហូរ​ច្រោះ ឬ​មាន​កាប់​ដី​ឲ្យ​មាន​ជា​ក្រហូង ។ ថ្លុក​ជង្ហុក ទី​ដែល​មាន​ក្រហេងក្រហូង​ខ្លះ មាន​ជង្ហុក​ខ្លះ ។
  5. ទន្សែ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ដើម​សណ្ឋាន​ស្លា ផ្លែ​មាន​ស្មែង នៅ​ស្រទាប់​ធាង​មាន​ក្រមរ​ជា​ផង់​ល្អិត ។ ទន្សែ​នេះ, អ្នក​លង្កា​ទ្វីប​គេ​ធ្វើ​ផ្កា​វា​ឲ្យ​ស្រក់​ទឹក​ផ្អែម​បាន ដូច​ផ្កា​ត្នោត​ដែរ, មុន​ដំបូង, កាល​បើ​គេ​ស្ទង់​ឃើញ​ថា​ផ្កា​វា​មាន​ចំណាស់​ល្មម​គាប​បាន​ហើយ, គេ​ធ្វើ​ជណ្ដើរ​ឫស្សី​តូច​ល្មម, ជណ្ដើរ​នោះ​មាន​កាំ​ខាង​លើ ២ ជា​ចម្ពាម​ទប់​កុំ​ឲ្យ​ក្រឡាច់, គេ​ឡើង​ទៅ​ក្រសោប​សំណុំ​ផ្កា ចង​ផ្អោប​ឲ្យ​ណែន, ចង ៧ ថ្ងៃ ក្ដឹប​ក៏​ទុំ​ទាំងអស់ គ្រាន់​តែ​ស្រាយ​ចំណង​ចេញ ក្ដឹប​ទាំង​នោះ​ក៏​ជ្រុះ​អស់ នៅ​សល់​តែ​ស្មែង​គេ​ប្រមូល​ទង​ស្មែង​ឲ្យ​ល្មម​តែ​គាប​កើត ចង​ជា​ដុំ​តូច​ៗ ច្រើន​ដុំ ឥត​កាត់​ចោល​ទេ, លុះ​គម្រប់ ៧ ថ្ងៃ គេ​យក​គំនាប​សំប៉ាត ដូច​គំនាប​ត្នោត​ឈ្មោល គាប ៣ ថ្ងៃ គេ​យក​កាំបិត​យ៉ាង​មុត​ចិត ដូច​ចិត​ផ្កា​ត្នោត​ដែរ, ក៏​ស្រក់​ទឹក​ផ្អែម​មក, គេ​ត្រង​នឹង​ក្វាង​មាន​ទំហំ​មាត់​ល្មម​តែ​ចុះ​សំណុំ​ផ្កា​ដែល​គេ​ចង​នោះ, បាន​ទឹក​ផ្អែម គេ​អាច​រំងាស់​ធ្វើ​ស្ករ​បាន​ដូច​ត្នោត​ដែរ, ងាយ​ធ្វើ​ជាង​ត្នោត ព្រោះ​មិន​ខ្លាច​ធ្លាក់​ដូច​ត្នោត​ទេ; ស្ករ​ទន្សែ​ផ្អែម​ខ្សោយ​បន្តិច​ជាង​ស្ករ​ត្នោត​មិន​រងាន់​ទេ ។ ទន្សែ​បញ្ចេញ​ផ្កា​ឥត​រដូវ​ដូច​ត្នោត​ទេ, គួរ​យើង​ធ្វើ​ល្បង​មើល, ក៏​គង់​នឹង​បាន​ដឹង​ដោយ​ងាយ, បើ​ធ្វើ​កើត, មាន​ប្រយោជន៍​សំខាន់​ណាស់, គួរ​តែ​យើង​ពិសោធន៍​មើល : ដី​នៅ​ប្រទេស​យើង​ងាយ​ដាំ​ទន្សែ​ណាស់​គួរ​តែ​ដាំ​ត្រង់​ដី​ទំនេរ​ៗ​ឲ្យ​មាន​ច្រើន​ឡើង ។
  6. ទៀន​វស្សា ( ន.នាមសព្ទ ) [--វ័សសា ]
    ទៀន​ធំ​​ស្រដៀង​គ្នា​នឹង​ទៀន​ជ័យ ប៉ុន្តែ​សិត​ដោយ​ក្រមួន​ច្រើន​តាម​បាន ដែល​ទាយក​ទាយិកា​ធ្វើ​ប្រគេន​ភិក្ខុ​សង្ឃ​ក្នុង​ថ្ងៃ ១៥ កើត​ឬ​ថ្ងៃ​១​រោច​ខែ​អាសាឍ​សម្រាប់​ព្រះ​ភិក្ខុ​សង្ឃ​អុជ​បូជា​ចំពោះ​ព្រះ​រត្នត្រ័យ​រាល់​យប់ ក្នុង​រដូវ​វស្សា : សិត​ទៀន​វស្សា, ហែ​ទៀន​វស្សា, វេរ​ទៀន​វស្សា ។
  7. និទាឃៈ ( ន.នាមសព្ទ ) [--ឃៈ]
    ឈ្មោះ​រដូវ​មួយ​ប្រើ​តាម​សុរិយគតិ ជា​រដូវ​ក្ដៅ មាន៩២ ថ្ងៃ រាប់​ពី​ត្រឹម​ថ្ងៃ​ទី ២១ ខែ​មីនា (ម៉ារ្ស) ដល់​ថ្ងៃ​ទី ២១ ខែ​មិថុនា (យូវ៉ាំង) ។
  8. គោក ( ន.នាមសព្ទ )
    ឈ្មោះ​តំបន់​ទួល​ខ្ពស់​មួយ ក្នុង​សង្កាត់​លេខ ២ ក្រុង​ភ្នំពេញ ឋិត​នៅ​ខាង​លិច​មណ្ឌល​កីឡា​ក្រុង ជា​ទី​គោក​ដែល​ទឹក​មិន​លិច​ក្នុង​រដូវ​វស្សា ។ ដោយ​ហេតុ​ទួល​នោះ ជា​ទី​​គោក​ខ្ពស់​ទឹក​មិន​លិច​ដូច្នោះ ទើប​គេ​ហៅ ទួលគោក ។ ត​មក​ហៅ​ក្លាយ​ថា ទួលគក មក​ពី​សរសេរ​ជា​អក្សរ​បារាំង​ថា Kork ។ សព្វ​ថ្ងៃ​រាជការ​ក្រុង​រៀប​ចំ​តំបន់​នេះ​ទៅ​ជា​ភូមិ​មួយ​ដ៏​ស្អាត​ល្អ​សមរម្យ​តាម​សម័យ​និយម : ទួលគោក​ជា​តំបន់​ថ្មី​មួយ​ក្នុង​ព្រះ​រាជ​ធានី​ភ្នំពេញ ។
  9. បណ្ដាក់ ( កិ.កិរិយាសព្ទ )
    ទិញ​ឬ​ដូរ​ដោយ​ដាក់​ដើម​ទុន​មុន គឺ​ដាក់​ប្រាក់​ឬ​ទំនិញ​អ្វី​មួយ​ជឿ​ឲ្យ​ទៅ​អ្នក​ដែល​ទ័ល​ក្រ​ត្រូវ​ការ​យក​ថ្លៃ​មុន​ហើយ​នឹង​យក​របស់​ដែល​ត្រូវ​ទិញ​ដូរ​នោះ​ជា​ខាង​ក្រោយ ក្នុង​កំណត់​រដូវ​របរ មាន​ស្រូវ​និង​គ្រាប់​ពោត​ជាដើម ដើម្បី​ឲ្យ​មាន​ចំណេញ​ជាង​ទិញ​ដូរ​ដល់​ដៃ : បណ្ដាក់​ស្រូវ, បណ្ដាក់​គ្រាប់​ពោត, បណ្ដាក់​ស្ករ។ ដាក់​រាយ​គ្នា​ឲ្យ​នៅ​បន្ត​ហែ​ៗ​បណ្ដោយ​តាម​ដង​ផ្លូវ​ឬ​ទី​ផ្សេង​ៗ : កង​ទ័ព​បណ្ដាក់​គ្នា​តាម​ដង​ព្រៃ ដើម្បី​ចាំ​ស្កាត់​ប្រយុទ្ធ​នឹង​ពួក​ខ្មាំង; តាម​រឿង​ព្រេង​ខ្មែរ​ថា ទន្សាយ​ចាញ់​ប្រាជ្ញា​ខ្យង ក្នុង​រឿង​ភ្នាល់​រត់​ប្រណាំង​គ្នា ព្រោះ​ខ្យង​បណ្ដាក់​គ្នា​ហែ​តាម​មាត់​បឹង ឲ្យ​ឆ្លើយ​កូ៎ក​ៗ នៅ​ខាង​មុខ​ជា​ដរាប​គ្រប់​តែ​ខណៈ​ដែល​ទម្សាយ​ស្រែក​ហៅ ។ ពាក្យ​ដែល​គេ​តែង​និយាយ​ថា :
    - បណ្ដាក់​គ្នា​រដឹក​ដូច​ខ្យង គឺ​ជាប់​ទាក់ទង​មក​ពី​រឿង​នោះ​ឯង ។ កិ. វិ. ដែល​សន្មត​កំណត់​ផ្លាស់​ប្ដូរ​វេន​គ្នា គឺ​ម្នាក់​ចេញ​ទៅ​ម្នាក់​ចូល​មក​ដល់, ម្នាក់​ចុះ​ទៅ​ម្នាក់​ឡើង​មក​ដល់, ម្នាក់​ដេក​ម្នាក់​ភ្ញាក់​ឡើង, ម្នាក់​ទៅ ម្នាក់​នៅ​ចាំ ជា​បន្ត​បន្ទាប់​គ្នា​យ៉ាង​នេះ​ជាដើម ក៏​ហៅ​ថា បណ្ដាក់ ដែរ : ដេក​បណ្ដាក់​គ្នា, រត់​បណ្ដាក់​គ្នា, ថ្ងៃ​នេះ ផ្ទះ​ខ្ញុំ​មាន​ភ្ញៀវ​ច្រើន ម្នាក់​ចេញ​ម្នាក់​ចូល​ដូច​គេ​បណ្ដាក់​គ្នា ។
  10. បុប្ផវតី ( គុ.គុនសព្ទ, ន.នាមសព្ទ ) [បុប-ផៈវៈដី]
    (បុស្បវតី) ស្ត្រី​មាន​ផ្កា គឺ​ស្ត្រី​មាន​រដូវ, ស្ត្រី​គ្រប់​ការ (ព. ខ្ព.) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. រដូវ ( n ) [rɔdəv]   - detail »
    season (According to the solar calendar there are four seasons: និទាឃរដូវ spring, វស្សានរដូវ summer, សរទរដូវ autumn, សិសិររដូវ winter. According to the lunar calendar there are three seasons: ហេមន្តរដូវ or រដូវរងា the cold season, គិម្ហរដូវ or រដូវក្ដៅ the hot season, វស្សានរដូវៀរ រដូវភ្លៀង the rainy season. According to ancient Cambodian writings there were six seasons of 59 days each: ហេមន្តៈ, រដូវរងា cold season; សិសិរៈ, រដូវរងាខ្លាំង very cold season; វសន្តៈ, រដូវស្លឹកឈើលាស់ season of growth (in trees); គិម្ហៈ, រដូវក្ដៅ hot season; វស្សានៈ, រដូវភ្លៀង rainy season; សរទៈ, រដូវចុះអ័ព្ទ foggy season)
  2. រដូវ ( n ) [rɔdəv]   - detail »
    menstrual period, menstruation
  3. រតូវ   - detail »
    See:រដូវ
Headley's Khmer-English Dictionary Subentry Full Text Search
  1. ខុសរដូវ [kʰoh rɔdəv]
    to be early, fast-ripening, out of season
  2. ខុសរដូវ [kʰoh rɔdəv]
    to be out of season; wrong time, bad time
  3. ឈាមរដូវ [cʰiem rɔdəv]
    menstrual flow
  4. ដើររដូវ [daə rɔdəv]
    See:ធ្លាក់រដូវ
  5. ត្រូវរដូវ [trəv rɔdəv]
    at the right season
  6. ធ្លាក់រដូវ [tleak rɔdəv]
    to have one's menstrual period
  7. ផ្លែដើមរដូវ [plae daəm rɔdəv]
    early fruit
  8. មុនរដូវ [mun rɔdəv]
    to be early, fast ripening (of fruit, vegetables)
  9. រដូវច្រូតកាត់ [rɔdəv croot kat]
    harvest season
  10. រដូវដំឡើង [rɔdəv dɑmlaəŋ]
    flood season

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar