Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រជ្ជកាល

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ក្រុម ( ន.នាមសព្ទ )
    (ក្រម; កម “លំដាប់”) លំដាប់; ប៉ែក​ដោយ​តំណែង, ដោយ​មុខ, ដោយ​សង្កាត់, ដោយ​ពួក : ក្រុម​រក្សា​ព្រះ​អង្គ, ក្រុម​រាជ​តម្រួត, ក្រុម​ទាហាន​ឆត្រ​យោង ។ល។
    - ក្រុម​មឿង (ក្រុម-ម៉ៈមឿង) ក្រុម​អ្នក​រាជការ​រក្សា​ក្រុង : រាជការ​ក្រុម​មឿង ។
    - ក្រុម​វាំង (ក្រុម-ម៉ៈ វាំង) ក្រុម​មន្ត្រី​អ្នក​រក្សា​ការ​ខុស​ត្រូវ​នៃ​ពួក​ស្ត្រី​ក្នុង​ព្រះ​បរម​រាជ​វាំង (មាន​តែ​ក្នុង​រជ្ជកាល​ពី​ដើម) ។ល។ ឋានន្តរ​ស័ក្តិ​នៃ​ព្រះ​អង្គ​ម្ចាស់​អង្គ​ខ្លះ ដែល​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ទ្រង់​ព្រះ​មេត្តា​ប្រោស​តាំង​ជា​ទី ម៉ឺន ឬ ហ្មឺន, ឃុន, ហ្លួង, ព្រះ តាម​លំដាប់​ថ្នាក់​គឺ
    - ក្រុម​ម៉ឺន, ឬ - ក្រុម​ហ្មឺន,
    - ក្រុម​ឃុន,
    - ក្រុម​ហ្លួង,
    - ក្រុម​ព្រះ (សុទ្ធ​តែ​អាន​ថា ក្រុម-ម៉ៈ--), ហៅ​ថា ស្ដេច​តាំង​ក្រុម ឬ​ព្រះ​អង្គ​ម្ចាស់​តាំង​ក្រុម; សាធារណ​ជន​តែង​តែ​និយាយ​ថា ព្រះ​អង្គ​ក្រុម​ម៉ឺន..., ព្រះ​អង្គ​ក្រុម​ឃុន..., ព្រះ​អង្គ​ក្រុម​ហ្លួង..., ព្រះ​អង្គ​ក្រុម​ព្រះ...; ជួន​កាល​មាន​ឋានន្តរ​ផ្សំ​ពី​ខាង​ចុង​ផង ដូច​ជា ព្រះ​អង្គ​ក្រុម​ឃុន​វិសុទ្ធ​ពង្ស ជាដើម ។
  2. ណាមស្រង់ ( ន.នាមសព្ទ )
    ទឹក​សម្រាប់​ស្រង់ គឺ ន៉ាម់ ស. “ទឹក”, ស្រង់ “ងូត” (រ. ស.) : ថ្វាយ​ណាមស្រង់; ប្រើ​តាម​ជាន់​តាម​សម័យ​នៃ​រជ្ជកាល, ហៅ​ជា​រាជសព្ទ​ពិត​ថា ព្រះ​ឧទកៈ, ព្រះ​នហានោទក (--ទក់), ព្រះ​ស្នាន​វារី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​នោះ) ។
  3. ត្ងោក ( ន.នាមសព្ទ )
    ប្រដាប់​ឃុំ​ខាំង​មួយ​ប្រភេទ (ពួក​ឃ្នាង) ធ្វើ​ដោយ​កំណាត់​ឈើ​ឬ​កំណាត់​គល់​ឫស្សី មាន​កាំ​ឬ​កង់ សម្រាប់​ដាក់​មនុស្ស​ត្រូវ​ចោទ​ជា​បទ​ឧក្រិដ្ឋ ដែល​មិន​ទាន់​កាត់​ទោស​នៅ​ឡើយ (ច្រើន​ប្រើ​តែ​ក្នុង​រជ្ជកាល​សម័យ​បុរាណ) : ជាប់​ត្ងោក, ដាក់​ត្ងោក, ដោះ​ត្ងោក ។
  4. ត្រស្ដិ ( ន.នាមសព្ទ ) [ត្រស់ ]
    ឈ្មោះ​ព្រះ​រាជ​ពិធី​មួយ​ប្រភេទ ធ្វើ​ក្នុង​វេលា​យប់ ១៤ រោច​ខែ​ផល្គុន; ក្នុង​រជ្ជកាល​ពី​បុរាណ​ហៅ​ថា ពិធី​បញ្ជាន់​ត្រស្ដិ, សម័យ​ឥឡូវ​ហៅ​ថា ពិធី​ភាណយក្ខ ឬ ពិធី​សូត្រ​ភាណយក្ខ ។ ពាក្យ​ថា ត្រស្តិ នេះ ក្លាយ​មក​ពី​ភាសា​សំស្រ្កឹត​ថា ត្រុដ កិ. “កាត់, ផ្ដាច់”; ត្រុដិ ន. “ដំណើរ​កាត់, ការ​ផ្ដាច់”; ក្នុង​ព្រះ​រាជ​ពិធី​នេះ​ សំដៅ​យក​សេចក្ដី​ថា “ដំណើរ​ផ្ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី”; មាន​ទំនង​ជា​លំអាន​ឲ្យ​យល់​បាន​ថា កាល​ពី​ក្នុង​សម័យ​បុរាណ​លោក​ហៅ​ព្រះ​រាជ​ពិធី​នេះ​ថា ពិធី​ត្រុដិ ឬ ពិធី​បញ្ជាន់​ត្រុដិ ព្រោះ​សព្វ​ថ្ងៃ​នេះ បណ្ដា​ជន​ក្នុង​ខែត្រ​សៀមរាប នៅ​ហៅ​ភ្លេង, ចម្រៀង​មួយ​ប្រភេទ​ថា ភ្លេង​ត្រុដិ, ច្រៀង​ត្រុដិ (ត្រុត), គេ​លេង​តែ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី, ស​ហេតុ​ឲ្យ​យល់​ច្បាស់​ថា ត្រុដិ នេះ​ហើយ​ក្លាយ​មក​ជា​ពាក្យ​ថា ត្រស្ដិ ។ ពិធី​បញ្ជាន់​ត្រស្ដិ​នេះ​ពី​បុរាណ​ជាន់​ដើម ចួន​ណា​លោក​ហៅ​ថា ពិធី​សម្ពច្ឆរច្ឆិន្ន ឬ​សម្ពច្ឆរច្ឆិន្ន​ពិធី “ពិធី​ផ្ដាច់​ឆ្នាំ” ។
  5. គោព្រៃ ( ន.នាមសព្ទ )
    គោ​ដែល​មាន​ពូជ​កើត​ក្នុង​ព្រៃ រស់​នៅ​ក្នុង​ព្រៃ (មាន​តែ​ក្នុង​ខែត្រ​កំពង់ធំ), ជា​គោ​មាន​មាឌ​ធំ​ៗ, ស្នែង​មាន​រំពត់​រមួល, សម្បុរ​ខ្លួន​ខ្មៅ​រលើប, មាន​ពពាល​ស​ត្រង់​ក​ជើង​ទាំង ៤ (ហៅ​ថា
    - ចាំង​ជើង) --ក្នុង​សម័យ​បុរាណ​ព្រេងនាយ, គេ​ទាក់​យក​កូន​ឈ្មោល​ស្ទាវ​ៗ​មក​ផ្សាំង លុះ​វា​ធំ​ឡើង គេ​ទុក​វា​ជា
    - បា​ក្រោល, កូន​កាត់​ពី​បា​នោះ បើ​ឈ្មោល​មាន​មាឌ​ធំ​ៗ ស្រដៀង​នឹង​បា​វា មាន​រំពត់​ស្នែង​ដូច​បា​វា​ដែរ, គេ​ហៅ​ថា
    - គោ​ខ្មែរ , កូន​គោ​ខ្មែរ​នេះ គេ​ហៅ
    - គោ​ល្បាយ, លុះ​ត​ពូជ​រៀង​ចុះ​មក​គេ​ក៏​នៅ​តែ​ហៅ​គោ​ទាំង​នោះ​ថា​ គោ​ខ្មែរ​ៗ ជាប់​រហូត​មក, គោ​ពូជ​ផ្សេង​អំពី​ពូជ​គោ​ខ្មែរ​នោះ ដោយ​ហេតុ​គេ​នាំ​យក​ពី​ប្រទេស​សៀម​មក, ហៅ​ថា
    - គោ​សៀម, ប៉ុន្ដែ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ឈ្មោះ​ទាំង​នោះ​ក៏​រលុប​បាត់​អស់​ទៅ​ហើយ នៅ​មាន​តែ​ពាក្យ​ថា គោ​ៗ ប៉ុណ្ណោះ​ឯង ។ បា​គោ​ព្រៃ​នោះ​បើ​វា​រោទ៍​រំពង ដែល​ហៅ​ថា
    - សូរ​មួយ​យោ​បំ​គោ​ឧសភ ឮ​ទៅ​ដល់​ទី​ណា មេ​គោ​ទាំងឡាយ​ក្នុង​ទី​នោះ លុះ​សម្រាល​កូន​មក​ កូន​នោះ​ក៏​កាត់​បាន​មក​បា​ឧសភ​នោះ​ដែរ ។ ក្នុង​រជ្ជកាល​ព្រេង​នាយ ត្រូវ ឧកញ៉ា​ពហុលទេព (ចៅហ្វាយ​ត្រួតត្រា​ខាង​គោ) ហូត​យក​គោ​កូន​កាត់ ក្នុង​មួយ​ក្រោល ត្រូវ​ហូត​យក​មួយ​មក​បញ្ចូល​ជា គោ​ព្រះ​រាជ​ទ្រព្យ ហៅ​ថា
    - ហូត​ភ្នែក​បា ម្ចាស់​ក្រោល​ត្រូវ​តែ​យល់​ព្រម​ឲ្យ​ដក​ហូត ព្រោះ​ជា​ការ​ចាំបាច់​តាម​មាត្រា​ច្បាប់ ក្រម​ពហុល​ទេព...។
  6. បារគូ ( ន.នាមសព្ទ ) [ បារៈគូ, ឬ ត. ទ. ថា បាគូ ]
    អ្នក​ដល់​នូវ​ត្រើយ​នៃ​វិទ្យា (ព្រាហ្មណ៍​អ្នក​រៀន​ចេះ​ចប់​ត្រៃវេទ); អ្នក​ដល់​នូវ​ត្រើយ​គឺ​ព្រះ​និព្វាន (ព្រះ​អរហន្ត) ។ ពាក្យ​នេះ ខ្មែរ​យើង​ប្រើ​ជា​សម្ដី​ហៅ​ពួក​ព្រាហ្មណ៍​អ្នក​ធ្វើ​រាជការ​ក្នុង​ព្រះ​បរម​រាជ​វាំង មាន​មុខ​ក្រសួង​ខាង​ការ​ចាំ​រក្សា​ថែទាំ​ព្រះ​ខ័ន​រាជ្យ​និង​ទេវ​រូប​ផ្សេង​ៗ, ជា​អ្នក​សម្រេច​កិច្ច​ដែល​ជា​លទ្ធិ​ពា្រហ្មណ៍ តាម​រាជ​ប្រពៃណី​នៃ​ព្រះ​មហា​ក្សត្រិយ៍​រៀងរាល់​ព្រះ​អង្គ​ក្នុង​កម្ពុជ​រដ្ឋ តាំង​ពី​ព្រេង​នាយ​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ : ពួក​បារគូ​ផ្លុំ​ស័ង្ខ​ថ្វាយ​ជយ​មង្គល ។
    - បារគូ​បុរោហិត គឺ​បារគូ​ជា​រាជ​បុរោហិត ឬ​ជា​រាជ​គ្រូ​ក្នុង​រជ្ជកាល​បុរាណ​ព្រេង​នាយ ។
  7. ផ្លែអាយ ( ន.នាមសព្ទ )
    នំ​បំពួន​ស្ករ ។ ចាស់​ៗ​តំណាល​ប្រាប់​ថា បាន​ជា​នំ​បំពួន​ស្ករ​នេះ​មាន​ឈ្មោះ​ថា នំ​ផ្លែ​អាយ ផង​ដែរ​ពី​ព្រោះ​កាល​ក្នុង​រជ្ជកាល​នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមា​ឥស្សរាធិបតី គេ​ច្រើន​យក​នំ​នេះ​ទៅ​ដាក់​ភ្ជាប់​លើ​មែក​ឈើ​ឬ​មែក​ឫស្សី​ដែល​គេ​កាត់​យក​មក​ដោត​លើ​កំណាត់​ដើម​ចេក គេ​ភ្ជាប់​នំ​នេះ​តម្រៀប​គ្នា ស្រដៀង​នឹង​ឈើ​មាន​ផ្លែ... គេ​សន្មត​ឈ្មោះ​ថា នំ​ផ្លែ​អាយ គឺ​ទុក​ដូច​ជា​ឈើ​ផ្លែ​នៅ​អាយ ពុំ​មែន​ផ្លែ​ដែល​គេ​បេះ​យក​មក​ពី​ដើម​ឈើ​ឯ​នាយ​ទេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បំពួន​ស្ករ ទៀត​ផង) ។
  8. សរសើរ ( កិ.កិរិយាសព្ទ ) [ស៏-សើ]
    និយាយ​លើក, លើក​តម្កើង, និយាយ​ស្ងើច, ពោល​ពណ៌នា​គុណ : សរសើរ​មារយាទ, សរសើរ​ចំណេះ, សរសើរ​គុណ ។
    - សរសើរ​ព្រះ​បាទ ឈ្មោះ​កាព្យ​បុរាណ​មួយ​រឿង​ខាង​ព្រះ​ពុទ្ធ​សាសនា កើត​មាន​ក្នុង​រជ្ជកាល​នៃ ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមា ឥស្សរាធិបតី... មាន​ដើម​ថា ឧកាស, បាទ​យុគលំ នមាមិហំ ខ្ញុំ​អរ​ឱន​អង្គ ក្រួញ​ក្រាប​អភិវាទ ព្រះ​បាទ​ពុទ្ធ​ពង្ស​ទាំង​គូ​រត្ន​រុង- រឿង​ឫទ្ធិ​រង្សី ។ល។
  9. ស្ដេចត្រាញ់ ( ន.នាមសព្ទ ) [ជើង ដ]
    ចៅហ្វាយ​ស្រុក​ស័ក្ដិ​១០​ហ៊ូពាន់ (ហៅ​ថា ១០ ហ៊ូពាន់​ក្នុង) នៅ​ប្រទេស​កម្ពុជា​ក្នុង​រជ្ជកាល​ព្រេង​នាយ ជា​មេ​ទ័ព​ធំ ហៅ​ថា​ស្ដេច​សឹក​មាន​អំណាច​កាប់​សម្លាប់​បាន​ក្នុង​នាទី​របស់​ខ្លួន; ក្នុង​ប្រទេស​កម្ពុជា​នា​សម័យ​បុរាណ​ព្រេង​នាយ​នោះ មាន​ស្ដេច​ត្រាញ់​៥​ស្រុក​គឺ ១-ស្រុក​កំពង់ស្វាយ​មាន​ងារ​ជា អ្នក​ឲកញ៉ា​តេជោ​បុរារាជ...; ២-ស្រុក​ពោធិ៍សាត់​មាន​ងារ​ជា អ្នក​ឲកញ៉ា​សួគ៌ា​លោក...; ៣-ស្រុក​ទ្រាំង រួម​ទ្រាំង​ត្រើយ​ខាង​ត្បូង​និង​ទ្រាំង​ត្រើយ​ខាង​ជើង​ជា​ស្រុក​តែ​មួយ មាន​ងារ​ជា អ្នក​ឲកញ៉ា​ពិស្ណុ​លោក...; ៤-ស្រុក​ត្បូងឃ្មុំ មាន​ងារ​ជា អ្នក​ឲកញ៉ា​អជ៌ុន (ហៅ​ក្លាយ​ជា អរជូន)... ៥-ស្រុក​បាភ្នំ​ទាំង ២ ផ្នែក​គឺ ខាង​ត្រើយ​និង​ខាង​កោះ រួម​ជា​ស្រុក​តែ​មួយ​មាន​ងារ​ជា អ្នក​ឲកញ៉ា​ធម្មា​តេជោ... ។ កាល​បើ​ប្រទេស​មាន​សង្រ្គាម ស្ដេច​ត្រាញ់​ទាំង ៥ នេះ ត្រូវ​ទទួល​រ៉ាប់រង​រក្សា​ការពារ​ប្រទេស​ដោយ​ពេញ​សមត្ថភាព​រៀង​រាល់​ខ្លួន ។ល។
  10. សុភា ( ន.នាមសព្ទ )
    (ពាក្យ​ប្រើ​ក្លាយ​មក​ពី សភា  “ទី​ប្រជុំ​ពិភាក្សា​កិច្ច​ការ, ទី​តុលាការ”) អ្នក​ពិភាក្សា​ក្តី ។ ឋានន្តរ​ចៅក្រម​ខាង​តុលាការ ជា​អ្នក​ពិភាក្សា​ក្តី; ក្នុង​រជ្ជ​កាល​ពី​ដើម មាន​មុខ​ការ​រួម​ចូល​ជា​មួយ​នឹង​រាជការ​រដ្ឋបាល​ផង, ក្នុង​ខែត្រ​មួយ​ៗ មាន​ចៅហ្វាយ​ស្រុក​ម្នាក់, បាឡាត់​ស្រុក​ម្នាក់, សុភា​ម្នាក់, យោក្ប័ត្រ​ម្នាក់; បើ​ខែត្រ​ធំ មាន​សុភា​ពីរ​នាក់ (ឆ្វេង​ស្ដាំ), ចួន​កាល​មាន​បាឡាត់​ស្រុក​ពីរ​នាក់ (ឆ្វេង​ស្ដាំ) ដែរ, ក្នុង​រជ្ជកាល​សព្វ​ថ្ងៃ​នេះ​ចែក​មុខ​ការ​សុភា​ដាច់​ស្រឡះ​មក​ខាង​តុលាការ​ហៅ​ថា សុភា​ចារ​បុរស មាន​នាទី​ជា​អ្នក​ពិភាក្សា​ក្តី និង​ការ​ស៊ើប​ពិនិត្យ​ដំណើរ​ក្តី ហៅ​កាត់​ពាក្យ​ខ្លី​ត្រឹម​តែ សុភា​ៗ ដូច​ពី​ដើម​ដែរ : លោក​សុភា (បុរាណ​ព្រេង​នាយ ហៅ សុភា​តុលាការ) ។

Next >>

Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. រជ្ជកាល [racceaʔ kaal]
    (period or duration of a) reign, dynasty
  2. រជ្ជសម័យ [racceaʔ saʔmay]
    See:រជ្ជកាល


Prohok Solutions @2017 : Learn Khmer | Khmer Calendar