Khmer Dictionary: ម្ដាយ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កំព្រា
( គុ.គុនសព្ទ, ន.នាមសព្ទ )
មនុស្សសត្វដែលឥតម្ដាយ ឥតអាពុក : មនុស្សកំព្រា, កំព្រាអាពុក, កំព្រាម្ដាយ ។
-
ក្មេក
( ន.នាមសព្ទ )
ញាតិដោយពន្ធ : ឪពុកក្មេក, ម្ដាយក្មេក, មាក្មេក ។ល។
-
កន្លោង
( គុ.គុនសព្ទ, ន.នាមសព្ទ )
ម្ដាយ; ដែលជាធំ, ដែលជាមេខ្លោង, ជាចំបងលើគេ : ព្រះសម្មា-សម្ពុទ្ធទ្រង់សំដែងព្រះអភិធម្មប្រោសព្រះកន្លោង (ព្រះមាតា)
- សសរកន្លោង គឺសសរទ្រូង ។
-
ក្រាន
( ន.នាមសព្ទ )
គ្រួ, គឺមនុស្សមួយបនដែលជុំគ្នា មានលំនៅផ្ទះជាមួយគ្នា មានប្ដីប្រពន្ធ, អាពុកម្ដាយ, កូននិងបងប្អូនបង្កើតរួមចង្ក្រានជាមួយគ្នា : មនុស្សមួយក្រាន ។
-
ដល់
( អា. និ.អាយតនិបាត )
ចំពោះ, ឆ្ពោះត្រង់, សំដៅឆ្ពោះ, ដែលផ្គងឆ្ពោះ; ដូចជា ពីម្សិលមិញខ្ញុំបានឲ្យប្រាក់មួយរយរៀលដល់វាហើយ; ខ្ញុំនឹកដល់ម្ដាយខ្ញុំណាស់; គេឲ្យទានដល់ពួកស្មូម ។ សម្រាប់ព្រះមហាក្សត្រិយ៍ និងឥស្សរជនឯទៀតៗ, ត្រង់ពាក្យ ដល់ នេះ ត្រូវប្រើពាក្យ
- ចំពោះ ឬ - ឆ្ពោះ ជាជំនួស : សូមថ្វាយសាធុការចំពោះព្រះករុណា ជាម្ចាស់ជីវិតលើត្បូង...; សូមជូនពរចំពោះអស់លោក... ។ ដរាបទៅទល់នឹង : ចាំដល់ថ្ងៃស្អែកសឹមយើងទៅ។ ចុះដល់ទៅអង្កាល់ ? ចាំដល់ទៅអង្កាល់ក៏បាន !; ចុះស៊ីដល់ណាទៅទៀត ? ។ ល។ មួយទៀត, ត្រង់កន្លែង អា. និ. នៃ, កុំប្រើពាក្យ ដល់ ឧ. ព្រះអង្គជាម្លប់ដ៏ត្រជាក់ ដល់ប្រជាពលរដ្ឋទាំងពួង; ត្រូវប្រើថា : ព្រះអង្គជាម្លប់ដ៏ត្រជាក់នៃប្រជាពលរដ្ឋទាំងពួង ដូច្នេះវិញ ដ្បិត នៃ ស្មើគ្នានឹង របស់ (ជាម្លប់របស់)... ។ល។ គួរពិនិត្យឲ្យហ្មត់ចត់ កុំប្រើដោយច្រឡំ អា. និ. នូវ, ដល់ នឹង, នៃ ដោយអាស្រ័យសកម្មកិរិយា, អកម្មកិរិយា និងសកម្មាកម្មកិរិយា ជាដើម ជាគោលផងជាដរាប ។
-
ទម្រើស
( កិ.កិរិយាសព្ទ )
ធ្វើឲ្យទ្រើស គឺធ្វើឲ្យបានចិត្ត, ថ្នមជំទួយឲ្យទាល់តែបានចិត្ត : ទម្រើសកូន ។ គុ.
- កូនទម្រើស កូនដែលម្ដាយអាពុកថ្នមឲ្យទាល់តែទ្រើសចិត្ត ។
-
ទន្ទឹម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលផ្ទឹមគ្នាជាគូ, ដែលនៅជិតជាគូនឹងគ្នា : ដាក់ទន្ទឹមគ្នា, ដើរទន្ទឹមគ្នា ។
- កូនទន្ទឹមស្មា គឺកូនដែលធំប៉ុនអាពុកម្ដាយហើយ ។
-
ទំពោះ
( កិ.កិរិយាសព្ទ )
[ទំ-ពោះ ]
ចាប់បដិសន្ធិ, ចាប់កំណើត : ម្ដាយដឹងថាកូនមកទំពោះ ក៏មានចិត្តមេត្តាស្ងួនគ្រងទៅរកកូនដែលនៅក្នុងផ្ទៃ ។
-
ទំនុកបម្រុង
( កិ.កិរិយាសព្ទ )
ផ្គត់ផ្គង់, ផ្ចុងផ្ដើម ប្រុងនឹងឲ្យកើតកាលវាលគុម្ព, ជួយឧបត្ថម្ភ, គាំទ្រ : ម្ដាយឪពុកត្រូវទំនុកបម្រុងកូនឲ្យដិតដល់ ។
-
ទ្រាំទ្រ
( កិ.កិរិយាសព្ទ )
ទប់ទល់, គាំពារ, ខំអត់ធន់ពេញបន្ទុក, ខំប្រឹងទទួលកិច្ចគ្រប់ប្រភេទ ។ ថែរក្សាជំងឺដោយទទួលភារៈពេញបន្ទុក : ម្ដាយធំខ្ញុំគាត់ឥតកូនទេ ប៉ុន្តែវេលាដែលគាត់មានជំងឺធ្ងន់ ក្មួយទាំងអស់ឈូឆរទ្រាំទ្រគាត់ដូចជាកូនបង្កើត ។
Headley's Khmer-English Dictionary Full Text Search
-
ម្ដាយ
( n )
[mdaay]
- detail »
mother
Headley's Khmer-English Dictionary Subentry Full Text Search
-
កូនមាសម្ដាយ
[koon mieh mdaay]
my dear child
-
កំព្រាម្ដាយ
[kɑmprie mdaay]
one whose mother is no longer living
-
ខាងម្ដាយ
[kʰaaŋ mdaay]
on the mother's side, maternal
-
គុណមាតាបិតា
[kun miedaa bəydaa]
(good) deeds of parents which deserve the children's gratitude
See:គុណឳពុក ម្ដាយ -
ចោលម្ដាយ
[caol mdaay]
may you die without seeing your mother! (strong insult)
Reference: អាស្លាប់ចោលម្តាយ -
ម្តាយដើម
[mdaay daəm]
child's mother in a previous life (it is believed that she remains a spirit and can cause illness to young children)
-
ម្តាយធម៌
[mdaay tʰoa]
adopted mother
-
ម្ដាយចុង
[mdaay coŋ]
stepmother
-
ម្ដាយធំ
[mdaay tʰom]
aunt (older sister of a parent)
-
ម្ដាយបង្កើត
[mdaay bɑŋkaət]
birth mother, real mother