Khmer Dictionary: មិច្ឆាចារ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
មិច្ឆា
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[មិច-ឆា ]
(ជា និ.; មិថ្យា) ខុស, មិនពិត, មិនមែន :
- មនុស្សមិច្ឆា មនុស្សយល់តែខាងខុស, មនុស្សឆ្វេងទាំងស្រុង;
- ចិត្តមិច្ឆា ចិត្តដែលគិតខុស, ចិត្តឆ្វេងទាំងស្រុង; (ច្រើនសំដៅសេចក្ដីថា ចិត្តឆេវឆាវ, ចិត្តអាក្រក់តក់ម៉ក់);
- ចិត្តមច្ឆេរមិច្ឆា (--ម៉ាច់-ឆេ--) ចិត្តកំណាញ់យល់ខុសជាត្រូវ ។ល។ ច្រើនប្រើជាបទសមាស, ដូចជា មិច្ឆាចារ, មិច្ឆាជីវៈ, មិច្ឆាទិដ្ឋិ, មិច្ឆាមគ្គ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនុះ) ។
- មិច្ឆាកម្មន្តៈ ន. ការងារខុស (ព. ផ្ទ. សម្មាកម្មន្តៈ) ។
- មិច្ឆាចារ (--ចា) ន. (បា. < មិច្ឆា “ខុស” + អាចារ “ដំណើរប្រព្រឹត្តស៊ប់; មារយាទ”; សំ. មិថ្យាចារ < មិថ្យា + អាចារ) ដំណើរប្រព្រឹត្តទាស់ខុសប្រពៃណី; មារយាទអាក្រក់; ច្រើនប្រើសំដៅសេចក្ដីថា “ដំណើរលួចភរិយាគេ” : ធ្វើមិច្ឆាចារ (ប្រើជា មិថ្យាចារ ក៏មាន) ។ ព. ផ្ទ. សម្មាចារ ។
- មិច្ឆាជីព ឬ--ជីវៈ ន. (បា. < មិច្ឆា + អាជីវ; សំ. មិថ្យាជីវ < មិថ្យា + អាជីវ) ការចិញ្ចឹមជីវិតខុស ដូចយ៉ាងចាប់មនុស្សលក់ជារបរជាដើម (ប្រើជា មិច្ឆាជីវៈ ក៏បាន; និយាយថា មិច្ឆាអាជីវោ ក៏មាន) ។ ព. ផ្ទ. សម្មាជីព, សម្មាជីវៈ ឬ សម្មាអាជីវៈ, សម្មាអាជីវោ ។
- មិច្ឆាទិដ្ឋិ (--ទិតឋិ) ន. (បា.; សំ. មិថ្យាទ្ឫឞ្ដិ) សេចក្ដីយល់ឃើញខុស គឺដំណើរយល់ខុសអំពីសេចក្ដីពិត ដូចយ៉ាងយល់ឃើញថា មាតាបិតាគ្មានគុណ, សត្វទាំងអស់ស្លាប់ហើយលែងកើតទៀតជាដើម ។ ព. ផ្ទ. សម្មាទិដ្ឋិ ។
- មិច្ឆាទិដ្ឋិជន (--កៈ-ជន់) ន. ជនប្រកបដោយមិច្ឆាទិដ្ឋិ, ជនអ្នកមានការយល់ឃើញខុស ។
- មិច្ឆាពាក្យ ឬ--វាចា (--ពាក ឬ --វាចា) ន. (បា.--វាចា; សំ. មិថ្យា + វាច៑ > វាក៑, វាគ៑ ឬ--វាក្យ) សម្ដីខុស គឺការប្រើវាចាខុសគន្លងមានពោលពាក្យកុហក, ពាក្យញុះញង់ជាដើម ។ ព. ផ្ទ. សម្មាពាក្យ ឬ សម្មាវាចា ។
- មិច្ឆាព្យាយាម ន. (បា. --វាយាម; សំ. មិថ្យាវ្យាយាម) ព្យាយាមខុស គឺព្យាយាមធ្វើអំពើអាក្រក់ណាមួយ ។ ព. ផ្ទ. សម្មាព្យាយាម ។
- មិច្ឆាមគ្គ (--ម័ក) ន. (បា.; សំ. មិថ្យា + មាគ៌) ផ្លូវខុស គឺផ្លូវឬគន្លងដែលមិនពិត ។ តាមលទ្ធិពុទ្ធសាសនាថា សេចក្ដីយល់ឃើញខុស, សេចក្ដីត្រិះរិះខុស, វាចាខុស, ការងារខុស, ការចិញ្ចឹមជីវិតខុស, ព្យាយាមខុស, ស្មារតីខុស, ដំណើរតាំងចិត្តស្មិងស្មាធិ៍ខុស... ទាំងនេះជា មិច្ឆាមគ្គ ។ ព. ផ្ទ. សម្មាមគ្គ ។
- មិច្ឆាវាចា (ដូចគ្នានឹង មិច្ឆាពាក្យ ដែរ) ។
- មិច្ឆាវាយាមៈ (ដូចគ្នានឹង មិច្ឆាព្យាយាម ដែរ) ។
- មិច្ឆាសង្កប្បៈ សេចក្ដីត្រិះរិះខុស (ព. ផ្ទ. សម្មាសង្កប្បៈ) ។
- មិច្ឆាសតិ សតិខុស, ការរលឹកខុស (ព. ផ្ទ. សម្មាសតិ) ។
- មិច្ឆាសមាធិ សមាធិខុស (ព. ផ្ទ. សម្មាសមាធិ) ។
- មិច្ឆាអាជីព, អាជីវៈ , --អាជីវោ (ដូចគ្នានឹង មិច្ឆាជីព ដែរ) ។ល។
-
មិថ្យាចារ
[មិត-ថ្យាចា ]
មើលពាក្យ មិច្ឆា និង មិច្ឆាចារ ។
-
សម្មា
( និ.និបាតសព្ទ )
[ស័ម-ម៉ា]
(សម្យប៑) ប្រពៃ, ពិត, មែន, ត្រូវ, ត្រឹមត្រូវ (ព. ផ្ទ. មិច្ឆា)។ សម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា សម្មាចារ (បា. < សម្មា + អាចារ “ការប្រព្រឹត្តស៊ប់; មារយាទ”) ការកាន់ត្រូវ; មារយាទត្រឹមត្រូវ; មារយាទល្អ (ព. ផ្ទ. មិច្ឆាចារ) ។
- សម្មាទស្សនៈ ការយល់ឃើញត្រូវ (ព. ផ្ទ. មិច្ឆាទស្សនៈ “ការយល់ឃើញខុស”) ។
- សម្មាបដិបត្តិ ឬ
- --បដិបទា ការប្រតិបត្តិត្រូវ (ព. ផ្ទ. មិច្ឆាបដិបត្តិ ឬ--បដិបទា “ការប្រតិបត្តិខុស”) ។
- សម្មាមគ្គ ផ្លូវត្រូវ, គន្លងឬលំអានត្រូវ (ព. ផ្ទ. មិច្ឆាមគ្គ) ។ តាមពុទ្ធសាសនា, សម្មាមគ្គ (អដ្ឋង្គិកមគ្គ) មាន ៨ យ៉ាង គឺ ១-សម្មាទិដ្ឋិ សេចក្ដីយល់ឃើញត្រូវ (ព. ផ្ទ. មិច្ឆាទិដ្ឋិ); ២-សម្មាសង្កប្ប ឬ--សង្កប្បៈ សេចក្ដីត្រិះរិះត្រូវ, តម្រិះត្រូវ (ព. ផ្ទ. មិច្ឆាសង្កប្បៈ); ៣-សម្មាវាចា សម្ដីត្រូវ; ប្រើជា សម្មាពាក្យក៏បាន (ព. ផ្ទ. មិច្ឆាវាចា) ឬ--ពាក្យ); ៤-សម្មាកម្មន្តៈ ការងារត្រូវ (ព. ផ្ទ. មិច្ឆាកម្មន្តៈ); ៥-សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ; ប្រើជា សម្មាអាជីវោ ឬ សម្មាអាជីព, សម្មាជីព, សម្មាជីវៈ ក៏បាន (ព. ផ្ទ. មិច្ឆាអាជីវៈ ឬ មិច្ឆាអាជីវោ, មិច្ឆាអាជីព, មិច្ឆាជីព, មិច្ឆាជីវៈ); ៦-សម្មាវាយាមៈ ព្យាយាមត្រូវ; ប្រើជា សម្មាព្យាយាម ក៏បាន (ព. ផ្ទ. មិច្ឆាវាយាមៈ ឬ មិច្ឆាព្យាយាម); ៧-សម្មាសតិ ស្មារតីត្រូវ, ការរឭកត្រូវ (ព. ផ្ទ. មិច្ឆាសតិ); ៨-សម្មាសមាធិ សមាធិត្រូវ (ព. ផ្ទ. មិច្ឆាសមាធិ) ។ល។
Headley's Khmer-English Dictionary Full Text Search
-
មិថ្យាចារ
- detail »
See:មិច្ឆាចារ
Headley's Khmer-English Dictionary Subentry Full Text Search
-
មិច្ឆាចារ
[mɨccʰaa caa]
misconduct, malfeasance, bad conduct