Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ព្រហ្មចរិយ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. នាគ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [នាក]
    ប្រសើរ, ចម្បង, បរិសុទ្ធ ។ ព្រះ​សព្វញ្ញុពុទ្ធ, ព្រះ​បច្ចេកពុទ្ធ, ព្រះ​អរហន្ត​ទាំងអស់​ហៅ​ថា នាគ ព្រោះ​លោក​លះលែង​ធ្វើ​បាប​ដោយ​ដាច់​ខាត​ហើយ ។ អនាគាមិ​បុគ្គល ក៏​ហៅ​ថា នាគ ព្រោះ​លោក​លែង​អន្ទោល​វិល​ត្រឡប់​មក​កើត​ក្នុង​លោក​នេះ​ទៀត​ហើយ ។ អរិយ​បុគ្គល​ដែល​បាន​សម្រេច​ស្រោតា​និង​សកិទាគា ក៏​ហៅ​ថា នាគ ព្រោះ​លោក​ខ្ពើម​ខ្លាច​រអា​ចំពោះ​អំពើ​អាក្រក់​ពិត​ប្រាកដ​ហើយ ។ បុគ្គល​ជា​បុថុជ្ជន​ណា​មួយ ដែល​កើត​មាន​សេចក្ដី​អៀន​ខ្មាស ខ្លាច​បាប​ខំ​ប្រឹង​ប្រព្រឹត្ត​ចៀស​ចាក​ទុច្ចរិត ក៏​ហៅ​ថា នាគ ។ កុលបុត្រ​ដែល​មាន​សេចក្ដី​ធុញ​ទ្រាន់​ចំពោះ​ការ​នៅ​គ្រប់គ្រង​ផ្ទះ មាន​ចិត្ត​ជ្រះថ្លា​ចូល​ទៅ​សូម​ផ្នួស​បួស​សំណាក់​ក្នុង​ព្រះ​ពុទ្ធ​សាសនា ក៏​ហៅ​ថា នាគ ព្រោះ​អ្នក​នោះ​ផ្គង​គំនិត​បម្រុង​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​សម្រាប់​បព្វជិត ។ ដំរី​ដែល​មាន​រូប​រាង​ស័ក្តិសម​ប្រសើរ​ក៏​ហៅ​ថា នាគ ។ ពស់​ដែល​មាន​អានុភាព​ចម្បង ក៏​ហៅ​ថា នាគ ។ ដើម​ខ្ទឹង, សំណ ក៏​ហៅ​ថា នាគ ។ល។
  2. សទារសន្ដោស ( ន.នាមសព្ទ ) [សៈទារៈសន់-ដោស]
    សេចក្ដី​សន្ដោស​ចំពោះ​ភរិយា​របស់​ខ្លួន គឺ​ការ​មិន​រហើររហាយ​ទៅ​រក​ស្ត្រី​ដទៃ​ក្រៅ​ពី​ភរិយា​របស់​ខ្លួន : សទារ​សន្ដោស​ជា​ព្រហ្មចរិយ​ធម៌​មួយ​យ៉ាង របស់​បុរស​អ្នក​នៅ​គ្រប់គ្រង​ផ្ទះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រហ្មចរិយៈ>ព្រហ្មចរិយៈ ផង) ។
  3. សព្រហ្មចារី ( ន.នាមសព្ទ ) [ស័ប-ព្រៈហ្មៈចារ៉ី ឬ សៈព្រ័ម-ហ្មៈ-- ]
    (សព្រហ្មចារិន៑) អ្នក​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ដូច​គ្នា; អ្នក​កាន់​ធម៌​ត្រូវ, អ្នក​រៀន​ផង​គ្នា ។ ព. ពុ. សំដៅ​ចំពោះ​បព្វជិត​ផង​គ្នា : ភិក្ខុ​សាមណេរ​គួរ​ទំនុក​បម្រុង​បព្វជិត​ជា​សព្រហ្មចារី​ដោយ​ចតុប្បច្ច័យ ។ ហៅ​គ្រហស្ថ​អ្នក​វៀរ​មេថុន​ធម្ម គឺ​អ្នក​កាន់​ឧបោសថ​សីល​ឬ​អ្នក​កាន់​អតិរេក​សីល​ផង​គ្នា​ក៏​បាន : ពួក​ឧបាសក​ជា​សព្រហ្មចារី ។ បើ​ស្ត្រី​ជា សព្រហ្មចារិនី ។
  4. អព្រហ្មចរិយ ( ន.នាមសព្ទ ) [អៈព្រៈហ្មៈ ]
    (--ចាយ៌) ការ​មិន​ប្រព្រឹត្ត​ព្រហ្មចរិយ​ឬ​ព្រហ្មចារ្យ (ហៅ អព្រហ្ម-ចរិយ​ធម៌ ក៏​បាន) ។ ព. ផ្ទ. ព្រហ្មចរិយ ឬ ព្រហ្មចារ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ​ផង) ។
  5. អភិនិស្រ្កមណ៍ ( ន.នាមសព្ទ ) [អៈភិ-និស-ស្រ្កំ ]
    (អភិនិឞ្រ្កមណ; អភិនិក្ខមន) ការ​លះ​ទ្រព្យ​សម្បត្តិ​ហើយ​ចេញ​ទៅ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌; ការ​ចេញ​បួស: ធ្វើ​អភិនិស្រ្កមណ៍ ។
  6. អភិនេស្ក្រម៍ ( ន.នាមសព្ទ ) [អៈភិនេស]
    (អភិនិឞ្រ្កមក; អភិនិក្ខមក) អ្នក​ដែល​លះ​ទ្រព្យ​សម្បត្តិ​ហើយ​ចេញ​ទៅ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ ឬ​អ្នក​ចេញ​បួស, បព្វជិត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កុំ​ទុក​ចិត្ត​បរទេស កុំ​ទុក​ចិត្ត​អភិនេស្រ្កម៍ កុំ​ទុក​ចិត្ត​អភិប្រាយ ប្រើ​ទំ​លែង​ខ្ពស់ រំពឹង​ឲ្យ​ឆ្ងាយ ស្ដាប់​ពាក្យ​បរិយាយ បណ្តាំ​មេជី (សាស្រ្តា​ច្បាប់​រាជនេតិ; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អភិនិស្រ្កមណ៍>អភិនិស្រ្កមណ៍ ផង) ។
  7. អាទិ ( ន.នាមសព្ទ ) [--ទិ]
    (អាទិ) ដើម, ខាង​ដើម; ដើម​ដំបូង; ការ​ផ្តួចផ្តើម​មុន : មាន​ដូច្នេះ​ជា​អាទិ មាន​ដូច្នេះ​ជាដើម ។
    - ដើម​អាទិ៍ ដើម​ដំបូង, ដើម​ចម ។
    - នាំ​អាទិ៍ នាំ​ផ្តើម​មុន; ផ្ដួចផ្ដើម​សេចក្ដី​មុន; ផ្តើម​ហេតុ​ឬ​ផ្តើម​ដំណើរ​មុន (ប្រើ​ជា អាទ្យ ក៏​បាន, អ. ថ. អាត) ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា កិ. ផង​ក៏​មាន​ខ្លះ “ផ្តើម, ផ្តួចផ្តើម, តាំង​ផ្តើម​មុន; រៀបរប​មុន” : កាល​គេ​អាទិ៍ កាល​គេ​ផ្ដួចផ្ដើម, កាល​គេ​រៀប​រប : ធម្មតា​អ្នក​ជា​ជាតិ កាល​គេ​អាទិ៍​ឲ្យ​គិត​គូរ កុំ​ខ្ជិល​ដេក​ទទូរ ដល់​ថ្ងៃ​រះ​ពេញ​ពន្លឺ (សាស្រ្តា​ច្បាប់​កេរ្តិ៍​កាល) ។
    - អាទិ​កម្មិក ឬ
    - --កម្មិក​បុគ្គល បុគ្គល​ដើម​បញ្ញត្តិ ។
    - អាទិ​ករ អ្នក​ផ្តើម​ធ្វើ​មុន ។ អ្នក​សាង​លោក គឺ​ព្រហ្ម​ឬ​វិស្ណុ (តាម​លទ្ធិ​ព្រាហ្មណ៍) ។
    - អាទិ​កល្យាណ (--កល់-យ៉ាន) លម្អ​ឬ​ពីរោះ​ខាង​ដើម; ដែល​មាន​លម្អ​ឬ​ពីរោះ​ខាង​ដើម ។
    - អាទិ​ការណ៍ ឬ
    - --មូល ហេតុ​ដើម​ឬ​ដើម​ហេតុ, ហេតុ​ដំបូង, មូល​ហេតុ, ប្រថម​ហេតុ ។
    - អាទិ​កាល កាល​ខាង​ដើម, កាល​ពី​ដើម ។
    - អាទិ​គរុ អក្សរ​គរុ​នៅ​ខាង​ដើម; ដែល​មាន​អក្សរ​គរុ​នៅ​ខាង​ដើម (ព. វ.) ។
    - អាទិ​គុរុ គ្រូ​ដើម; សេនាបតី​ទី ១ ។
    - អាទិ​ទេព ទេញ្ត​ខាង​ដើម, ទេញ្ត​មុន​បង្អស់ ។ ពាក្យ​សន្មត​ហៅ​អនុត្តរ​បុគ្គល​ដែល​គេ​ជឿ​សម្គាល់​ទុក​ថា ជា​ព្រះ​ជា​អ្នក​បង្កើត​ទឹក​ដី​និង​សត្វ​លោក, ជា​អ្នក​រក្សា​ការពារ​និង​ឲ្យ​សុខ​ទុក្ខ​ដល់​មនុស្ស​លោក : ព្រះ​អាទិ​ទេព; ព្រះ​ពុទ្ធ​មិន​មែន​ជា​ព្រះ​អាទិ​ទេព​ទេ ព្រះ​អង្គ​ក្រាន់​តែ​ជា​មនុស្ស​អស្ចារ្យ ។
    - អាទិ​បរិយោសាន (--ប៉ៈរ៉ិ យ៉ោ--) ខាង​ដើម​និង​ខាង​ចុង ។
    - អាទិ​បុរស បុព្វ​បុរស; វិស្ណុ ។
    - អាទិ​ប្រយោគ ប្រយោគ​ដើម, ប្រយោគ​មុន ។
    - អាទិ​ពុទ្ធ ព្រះ​ពុទ្ធ​ដើម គឺ​ព្រះ​ពុទ្ធ​ដែល​បង្កើត​ព្រះ​ពុទ្ធ​និង​ពោធិសត្វ​គ្រប់​ព្រះ​អង្គ : ព្រះ​អាទិ​ពុទ្ធ (តាម​លទ្ធិ​ពុទ្ធ​សាសនិក​ខាង​មហា​យាន​ដែល​ធៀប​គ្នា​នឹង​លទ្ធិ​ព្រាហ្មណ៍) ។
    - អាទិ​ព្រហ្មចរិយ​ធម៌ ព្រហ្មចរិយ​ធម៌​ដែល​ត្រូវ​សិក្សា​មុន​ដំបូង; បាតិមោក្ខ​សំវរ​សីល ។
    - អាទិ​ព្រហ្មចរិយ​សិក្ខា ការ​សិក្សា​អាទិ​ព្រហ្មចរិយ​ធម៌; សិក្ខាបទ​ក្នុង​បាតិមោក្ខ ។
    - អាទិ​រាជ ព្រះ​រាជា​ដើម​វង្ស​នៃ​ក្សត្រិយ៍​ក្នុង​លោក, ប្រថម​ក្សត្រិយ៍ (ព្រះ​បាទ​មនុ)។
    - អាទិ​មជ្ឈិម ឬ
    - --មធ្យម ខាង​ដើម​និង​កណ្ដាល ។
    - អាទិ​លុប ឬ
    - --លោប (ព. វ.) ការ​លុប​អក្សរ​ដើម​នៃ​ពាក្យ​មួយ​ៗ​ចេញ, ដូច​ជា ឧបាសក  ជា បាសក, ឧបាសិកា  ជា សិកា, ឧបាធ្យាយ  ជា បាធ្យាយ ជាដើម (ក្នុង​វេយ្យាករណ៍​សំស្រ្កឹត​និង​បាលី​មាន​ន័យ​ប្លែក​ៗ ពី​នេះ​ទៅ​ទៀត) ។
    - អាទិ​វាចា ឬ
    - --វាទ សម្ដី​ដើម ។
    - អាទិ​សង្កេត អក្សរ​សង្ខេប​ដែល​ដក​យក​តែ​មួយ​តួ​ៗខាង​ដើម​ពី​ក្នុង​ពាក្យ​មួយ​ៗ​មក​ប្រើ, ដូច​ជា កិ. គឺ​កិរិយា​សព្ទ; គុ. គឺ​គុណ​សព្ទ; ន. គឺ​នាម​សព្ទ; ពុ. ស. ឬ ព. ស. គឺ​ពុទ្ធ​សករាជ; ភ. ព. គឺ​ភ្នំពេញ ជាដើម : អក្សរ​អាទិ​សង្កេត (ហៅ អក្សរ​សង្ខេប ក៏​បាន) ។
    - អាទិ​សព្ទ សព្ទ​ដែល​ជាដើម គឺ​សព្ទ​មាន​ចំនួន​ច្រើន ប៉ុន្តែ​យក​តែ​ចំនួន​ប៉ុណ្ណោះ​ៗ​មក​ប្រាប់​ថា “មាន​នេះ​មួយ​ៗ ជាដើម”, ដូច​ជា សង្ហារិម​ទ្រព្យ​មាន​ចាន, ឆ្នាំង, កែវ, គោម ជាដើម (ចាន, ឆ្នាំង, កែវ, គោម ជាដើម ជា អាទិ​សព្ទ) ។
    - អាទិ​សម្ភាស ឬ
    - --សម្ភាសន៍ ការ​និយាយ​រាក់ទាក់​ទៅ​រក​មុន​ឬ​មក​រក​មុន, សម្ដី​រួសរាយ​រក​មុន ។ល។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ព្រហ្មចរិយ [prum -----]
    rules of moral conduct (esp. for a virtuous woman); supreme moral rules
  2. ព្រហ្មចរិយ [prum -----]
    generosity, charity; chaste / holy life; awareness of the need to do good deeds; respect toward the five main Buddhist precepts; celibacy; Buddhism; the 12 Buddhist tolerances
  3. ព្រហ្មចរិយធម៌ [preaʔmeaʔcaʔreʔyaʔ~prummeaʔ caʔreʔyaʔ tʰoa]
    purity, chastity, virginity
  4. ព្រហ្មចារ្យ [prum -----]
    See:ព្រហ្មចរិយ


Prohok Solutions @2017 : Learn Khmer | Khmer Calendar