Khmer Dictionary: ពុកចង្កា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពុកចង្កា
( ន.នាមសព្ទ )
រោមដែលដុះត្រង់ចង្កា : កោរពុកចង្កា, ទុកពុកចង្កា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុកមាត់ផង) ។
-
សណ្ឌាស
( ន.នាមសព្ទ )
(សណ្ឌិស, សន្ទំឝ, សន្ទំឝក) ចន្ទាស : កាន់សណ្ឌាសដកពុកចង្កា ។
-
សុយម៉ុយ
( គុ.គុនសព្ទ )
ស្រមុយក្រៃពេក; ដែលមានពុកមាត់ពុកចង្កាស្មុយ : មុខសុយម៉ុយ, មនុស្សសុយមម៉ុយ ។
-
ស្កូវ
( គុ.គុនសព្ទ )
ដែលក្លាយពីខ្មៅទៅជា-ស, ស (ចំពោះតែសក់, រោម, ពុកមាត់, ពុកចង្កា) : សក់ស្កូវ ។ ន. សក់... ដែលក្លាយពីខ្មៅទៅជា-ស, សក់... ស : ដកស្កូវ ។
- ស្កូវព្រោង ស្កូវសព្រោង ។
- ស្កូវល្បាយ ស្កូវល្បាយអាចម៍ខ្លា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ល្បាយ ផង) ។
-
ស្មុយ
( គុ.គុនសព្ទ )
ស្រមុយ, សុយម៉ុយ; ដែលឡើងស្មូញមិនរលីង, មិនស្អាត; ស្រពោនស្រពាប់ : ពុកចង្កាស្មុយ; មុខស្មុយ ។
-
សូក
( កិ.កិរិយាសព្ទ )
(ឝូក ន. “សេចក្ដីអាណិត; ពុកចង្កា; ប្រែង”) ឲ្យសំណូក; ឲ្យប្រាក់ឬទ្រព្យរបស់អ្វីទៅគេដោយសម្ងាត់ឲ្យគេអាណិត : យកប្រាក់ ៣០០ រៀលទៅសូក... ។
- សូកចិត្ត ឲ្យសំណូកដើម្បីឲ្យគេសុខចិត្ត ។
- សូកប៉ាន់ សូករំលែកប្រយោជន៍ខ្លះឲ្យអ្នកទទួលសំណូក គឺសូកអ្នកតូចឲ្យយកសំណូកផ្សេងទៅជូនអ្នកធំ ។
- សូកសុស ឲ្យសំណូកញាត់ញៀតនាយអាយ គឺសូកអ្នកនេះខ្លះអ្នកនោះខ្លះ ។
- សូកអង្វរ ឲ្យសំណូកផងអង្វរផង, ឲ្យសំណូកអង្វរចិត្ត ។ល។
-
ស្រមូម
( គុ.គុនសព្ទ )
[--ម៉ូម ]
ស្កូញជាដុំ, ស្រមូវ : ពុកចង្កាស្រមូម ។ ស្រមូមស្រមាម ស្រមូមមិនរាបទាប, មិនស្អាត ស្រមេវស្រមូវ : ពុកចង្កាស្រមូមស្រមាម, រោមស្រមូមស្រមាម ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ពុកចង្កា
[puk cɑŋkaa]
beard