Khmer Dictionary: ផ្ទ.
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កាល
( ន.នាមសព្ទ )
គ្រា, ពេល, សម័យ : កាលនោះ, កាលពីឆ្នាំមុន, កាលដែលខ្ញុំធ្វើការ ។
- កាលបរិច្ឆេទ (កាលៈ--) ន. (បា.) ការកំណត់ពេល, ការកម្រិតនៃថ្ងៃខែឆ្នាំ ។
- កាលវិបត្តិ (--វិបាត់) ការប្រែប្រួលនៃកាល, ការខូចវេលា, ដំណើរខុសកាល ។ ព. ផ្ទ. កាលសម្បត្តិ ។
- កាលវិភាគ ការចែកកាល, ការបែងចែកវេលា ដើម្បីធ្វើការងារឲ្យបានស្រួល, ការចែកមុខការទៅតាមកាលវេលា ។
- កាលសម្បត្តិ ការសមប្រកបដោយកាល, ការត្រូវទំនងតាមវេលា, ដំណើរដែលត្រូវតាមកាលសម័យ ។ ព. ផ្ទ. កាលវិបត្តិ ។
- កាលានុកាល កាលតាមលំដាប់កាល, មួយដងមួយកាល ។
-
កុសល
( ន.នាមសព្ទ )
[កុសល់]
កម្មដែលកម្ចាត់បង់នូវអំពើអាក្រក់ (បុណ្យ) ។ ព. ផ្ទ. អកុសល ។
-
ក្នុង
( អា. និ.អាយតនិបាត )
កំលុង, រវាងមានល័ក្ខខ័ណ្ឌ, ក្នុងថ្ងៃនេះ, ក្នុងឆ្នាំនេះ, ក្នុងស្រុក, ក្នុងភូមិ, ក្នុងផ្ទះ ។ល។ (ព. ផ្ទ. ក្រៅ) ។
-
ខើច
( គុ.គុនសព្ទ )
ដែលឥតសម្រុង : សំពត់ខើច, អាវខើច ជាដើម ។ ព. ផ្ទ. ស្រុង ។
-
កត្តុវាចក
( ន.នាមសព្ទ )
[កាត់-តុ-វា-ចៈ-កៈ ឬ--ចក់]
ឈ្មោះវាចកៈមួយក្នុងវេយ្យាករណ៍បាលី ។ ព. ផ្ទ. កម្មវាចក, ភាវវាចក ។
-
កល្យាណ
( គុ.គុនសព្ទ )
[កល់-យ៉ាន]
ល្អ, ដែលមានលំអ ។
- កល្យាណកម្ម (កល់-យ៉ាណៈ-ក័ម) ន. អំពើល្អ, កុសលកម្ម ។ ព. ផ្ទ. លាមកកម្ម ។
- កល្យាណការី (កល់-យ៉ា ណៈការ៉ី) ជនអ្នកធ្វើអំពើល្អ, អ្នកធ្វើការកុសល ។ ស្ត្រីជា កល្យាណការិនី ។
- កល្យាណមិត្ត (កល់-យ៉ាណៈមិត) មិត្តល្អ, មិត្តត្រឹមត្រូវដែលបុគ្គលគួរសេពគប់ គួររាប់រកយកជាគ្នា ។ ព. ផ្ទ. បាបមិត្ត ។
-
កាច
( គុ.គុនសព្ទ )
ទីទៃពីស្លូតគឺ ដែលមានសន្ដានចិត្តប្រកបដោយកំហឹងជាប្រក្រតី : មនុស្សកាច ។ ព. ផ្ទ. ស្លូត ។
-
កាត់
( កិ.កិរិយាសព្ទ )
ឆេះ; ដែលឆេះ : ឧសនេះកាត់ល្អ ។ ព. ផ្ទ. ក្លិត ឬ ភ្លេត ។
-
កុទិដ្ឋិ
( ន.នាមសព្ទ )
[កុ-ទិត-ថិ ]
ទិដ្ឋិអាក្រក់, ការយល់ឃើញខុសចាកសេចក្ដីពិត, សេចក្ដីយល់ឃ្វាងពីគន្លងធម៌ (មិច្ឆាទិដ្ឋិ) ។ វេវ. ទុទ្ទិដ្ឋិ ។ ព. ផ្ទ. សុទិដ្ឋិ ។
-
ក្រិស
( គុ.គុនសព្ទ )
(សំ. ក្ឫឝ; បា. កិស “ស្គម; តូច; តិច”) តូច, តូចច្រមិច គឺដែលរៀវក្រិន មិនធំតាមកំណត់កាលដែលត្រូវធំ : មនុស្សក្រិស ។
- ក្មេងក្រិស គឺក្មេងដែលដល់កំណត់អាយុគួរធំហើយនៅតែតូច ។ ព. ផ្ទ. ដំឡោក ។
- ស្វាក្រិស ស្វាដែលមានរូបតូចជាងពួកស្វាឯទៀត (អ្នកស្រុកខ្លះហៅ ស្វាក្រិស ថា ស្វា-ស) ។ ធ្លាប់សរសេរ ក្រិះ ឬ ក្រេះ, ក្រែះ, គួរលែងសរសេរដូច្នេះតទៅទៀត ព្រោះសរសេរក្លាយឃ្លាតពីពាក្យដើម ដែលអ្នកប្រាជ្ញខ្មែរបុរាណប្រើនោះឆ្ងាយណាស់ ខ្មែរបុរាណសរសេរ ក្រិឝ បំប្លែងមកជា ក្រិស តាំងពីឈប់ប្រើ ឝ និង ឞ ដែលសម្រាប់សរសេរឲ្យចំពាក្យសំស្ក្រឹតនោះរៀងមក ទុកឲ្យនៅតែ ស ឲ្យប្រើជួស ឝ ឞ, ឯ ឞ យកមួយចំហៀងមកប្រើជាជើង ស (្ស) នេះ ដូច បក្សី, យក្ស, អារក្ស ជាដើម ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!