Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ផេះ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កម្ទេច ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ខ្ទេច : កម្ទេច​ជា​ធូលី, កម្ទេច​ជា​ផេះ ។
  2. កំញម ( ន.នាមសព្ទ ) [--ញ៉ម ]
    កម្លោច​អ្វី​ៗ ដែល​ឆេះ​ភ្លើង ហើយ​មិន​ទាន់​សុស​ទៅ​ជា​ផេះ (របស់​ស្ដើង របស់​ស្រាល) ។
  3. ដូង ( ន.នាមសព្ទ )
    ឈើ​ស្រុក​មាន​ផ្លែ​ជា​អាហារ ផ្លែ​មាន​ទឹក មាន​សាច់​ខាង​ក្នុង​រលា​ កាល​ណា​ទុំ​សាច់​នោះ​មាន​ប្រេង; ដូង​មាន​ច្រើន​ប្រភេទ​គឺ : ដូង​ផេះ, ដូង​ភ្លើង, ដូង​សែត, ដូង​ខ្ទិះ, ដូង​តាកែ (ដូង​កូវកែ) ជាដើម។
    - ដូង​ត្នោត ដូង​ដែល​មាន​ផ្លែ​ជាប់​ដុប​រដៀន​ដូច​ធ្លាយ​ត្នោត (មិន​សូវ​មាន) ។
  4. ត្មាត ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​ស្លាប​ធំ បរិភោគ​សាក​អសុភ​ជា​អាហារ; មាន​ពីរ​ប្រភេទ​គឺ ត្មាត​ភ្លើង មាឌ​ធំ​មាំ​ក្បាល​ក្រហម​ដូច​ភ្លើង, ត្មាត​ផេះ មាឌ​តូច​ជាង​ត្មាត​ភ្លើង​សម្បុរ​ប្រផេះ ។
  5. ទុង ( ន.នាមសព្ទ )
    ឈ្មោះ​បក្សី​ពួក​មួយ មាន​រូប​សណ្ឋាន​ជម​ពី​មុខ​ពី​ក្រោយ, ក​វែង, ចំពុះ​វែង​សំប៉ាត, មាន​ចុង​ក្ងិច មាន​ស្បែក​ពី​ខាង​ក្រោម សណ្ឋាន​ថង់, ជើង​ខ្លី ម្រាម​ជាប់​ដូច​ជើង​ទា, ហែល​ទឹក​មុជ​ទឹក​បាន, ហើរ​បាន​ខ្ពស់; ទុង​មាន ២ ប្រភេទ គឺ ទុង​សំពៅ មាន​សម្បុរ-ស​លាយ​សម្បុរ​ជម្ពូ (ស-លាយ​ក្រហម​ស្រគាំ), ទុង​ផេះ មាន​សម្បុរ​ប្រផេះ, ទុង​ទាំង ២ ប្រភេទ​នេះ សុទ្ធ​តែ​មាន​មច្ឆជាតិ​ជា​អាហារ​ដូច​គ្នា ។ ទុង​លយ​សំពៅ “ទុង​បណ្ដែត​សំពៅ” គឺ​ទុង​ហែល​ទឹក​តម្រៀប​គ្នា ។ ទុង​ហើរ ឈ្មោះ​បទ​សរភញ្ញ​មួយ​បែប​មាន​សូរ​ស័ព្ទ​អណ្ដែត​ៗ បែប​ទុង​ហើរ : បទ​ទុង​ហើរ ។
  6. ធ្យូង ( ន.នាមសព្ទ )
    សំណល់​ប្រឆេះ, សំណល់​កម្លោច​នៃ​ឧស​ឬ​ឈើ​ជាដើម មាន​ពណ៌​ខ្មៅ ដែល​មិន​ទាន់​ឆេះ​សុស​ខ្ទេច​ទៅ​ជា​ផេះ : ធ្យូង​ឈើ, ធ្យូង​ឫស្សី, ធ្យូង​ថ្ម ។ មន្ទិល​ខ្មៅ​ដែល​កាន់​ដិត​ជាប់​ក្រាស់​នៅ​គូទ​ឆ្នាំង ក៏​ហៅ​ថា ធ្យូង ដែរ : ធ្យូង​ឆ្នាំង​បាយ ។
  7. ប្រផេះ ( គុ.គុនសព្ទ )
    ដែល​មាន​សម្បុរ​ដូច​ផេះ គឺ​ស្ទើរ-ស​ស្ទើរ​ខ្មៅ : សម្បុរ​ប្រផេះ, ព័ណ៌​ប្រផេះ​ផ្ទៃ​មេឃ ។
  8. បំផុល ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ផុល : បំផុល​ផេះ ។
  9. ផេះ ( ន.នាមសព្ទ )
    សំណុស​ដែល​ភ្លើង​ឆេះ​សុស​ជា​ផង់, ផង់​សំណល់​នៃ​វត្ថុ​ដែល​ភ្លើង​ឆេះ ។ ផេះ ! ឬ ផេះ​កណ្ដាល​ចង្ក្រាន ! ពាក្យ​សាមញ្ញ សម្រាប់​និយាយ​ដោយ​សេចក្ដី​អស់​សង្ឃឹម​ប្រដូច​ទៅ​នឹង​ផេះ គឺ​ថា​មិន​កើត​ជា​ការ​ទេ ។ (ព. ប្រ.) មិន​ផេះ​ទេ ! មិន​កើត​ការ​ទេ ! ។ ស៊ី​ផេះ ! ឬ ស៊ី​តែ​ផេះ ! គ្មាន​អ្វី​ស៊ី​ទេ​មាន​តែ​ផេះ ស៊ី​តែ​ផេះ​ចុះ ! (ព. សា.) ។ល។
  10. ពពុរ ( គុ.គុនសព្ទ )
    ដែល​ពុរ​ខ្លាំង គឺ​ដែល​ពុរ​ដោយ​បែក ឬ​ដោយ​ជោរ​ខ្លាំង, ដោយ​ហើម​ខ្លាំង : ដី​បែក​ភក់​ពពុរ, បែក​ដី​ពពុរ, ស្វាយ​ទុំ​ជោរ​ពពុរ, ហើម​សាច់​ពពុរ ។ ប្រើ​ជា ន. ផង​ក៏​បាន : ពពុរ​ដី, ពពុរ​ផេះ ឬ ពពុល​ដី, ពពុល​ផេះ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ផែះ   - detail »
    See:ផេះ
  2. ផេះ ( n ) [pʰeh]   - detail »
    ashes, cinders.
  3. ផេះ [pʰeh]   - detail »
    nothing.
  4. ផេះ ( adj ) [pʰeh]   - detail »
    to be untrue
  5. ផេះ ( n ) [pʰeh]   - detail »
    stupid person, dolt

    Reference: អាផេះ
Headley's Khmer-English Dictionary Subentry Full Text Search
  1. ឃ្លង់ផេះ [klʊəŋ pʰeh]
    leprosy that causes the appearance of burnt spots on the skin
  2. ចេកផេះ [ceɛk pʰeh]
    variety of banana
  3. ដូងផេះ [dooŋ pʰeh]
    kind of coconut
  4. ដូចផេះកណ្ដាលចង្ក្រាន [dooc pʰeh kɑndaal -----]
    disappointment; something which is worthless (lit. `like ashes in the fireplace')
  5. ត្មាតផេះ [tmaat pʰeh]
    kind of gray vulture
  6. ទុងផេះ [tuŋ pʰeh]
    kind of gray pelican
  7. ផេះផង់ [pʰeh pʰɑŋ]
    ash(es)
  8. ផេះផង់ [pʰeh pʰɑŋ]
    to be fine, powdery
  9. មិនផេះ [mɨn pʰeh]
    it's no use, there's no point to it
    Eg. កុំអួតពេក​ វា​មិន​ផេះ​ទេ​: Don't brag so much; there's no point to it.
  10. ស៊ីផេះ [sii pʰeh]
    to get nothing, come up empty-handed; to do in vain
    Eg. ពេលដែលមានត្រីច្រើន​ មិន​មកទេ ឥឡូវគេយកអស់ហើយ​ឯងស៊ី​ផេះទៅ​!: When there were lots of fish, you didn't come; now they have caught them all and you get nothing! See:ស៊ីតែផេះ

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar