Khmer Dictionary: ប្រែ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កាតាក
( ន.នាមសព្ទ )
បាយហាល, បាយក្រៀម សម្រាប់ទុកបរិភោគក្នុងគ្រាអំណត់ ឬក្នុងគ្រាមានដំណើរឆ្ងាយដាច់ពីភូមិលំនៅ; ពាក្យនេះក្លាយមកពីពាក្យសៀម លាវ ថា “ខាវតាក ប្រែថា បាយហាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះទៀតផង) ។
-
កាតំ
( ន.នាមសព្ទ )
ឈ្មោះនំស្ងោរ វេចខ្ចប់អង្ករដំណើបដោយស្លឹកត្នោត : ស្ងោរកាតំ; ពាក្យនេះក្លាយមកពីពាក្យសៀម លាវ ថា “ខាវតុម” ប្រែថា អង្ករស្ងោរ ។
-
កែ
( កិ.កិរិយាសព្ទ )
រើធ្វើឡើងទៀតឲ្យខុសអំពីភាពដើម : ត្រូវកែជាថ្មី, កែតម្រូវ, កែសំដី, កែខ្លួន, កែប្រែ ។
-
ក្រឡាប់
( កិ.កិរិយាសព្ទ )
ប្រែពីផ្ងារទៅផ្កាប់ : រថយន្តក្រឡាប់ ។
-
ក្រឡាស់
( កិ.កិរិយាសព្ទ )
ប្រែពីផ្កាប់មកជាផ្ងារ ពីផ្ងារទៅជាផ្កាប់ ។ បើជាពាក្យប្រៀបវិញ គឺគេចកែសំដី : និយាយក្រឡាស់ភ្លាមៗ ។
-
ក្រឡិច
( កិ.កិរិយាសព្ទ )
គេចដោយស្នៀត, ដោយឧបាយកល, គេចកែ គេចប្រែឲ្យខុស ។
-
ក្រឡេច
( កិ.កិរិយាសព្ទ )
គេចកែ, គេចប្រែឲ្យខុសអំពីប្រក្រតីដើម ដោយកាយ ឬ ដោយវាចា : ក្រឡេចឲ្យផុត, ឲ្យរួច, ឲ្យរបូត ។ ជួនកាលប្រើជានាមសព្ទ ដូចពាក្យថា មនុស្សនោះមានក្រឡេចច្រើនយ៉ាង គឺថាមានកិច្ចកលច្រើន ។
-
ក្សត្រ
( ន.នាមសព្ទ )
[ក្ស័ត]
(ក្សត្រ, ក្សត្រិយ) ស្ដេច; បើតាមន័យខាងដើមកប្បប្រែថា “មេស្រែ” ។
-
ខេមរៈ
( ន.នាមសព្ទ )
[ខេម៉ៈរ៉ៈ]
ខ្មែរ; (ពាក្យនេះមានទំនងជាបាលីភាសាដែលប្រែថា “មនុស្សមានសេចក្ដីក្សេម” មកអំពីវិគ្គហៈថា “ខេមំ យស្ស អត្ថីតិ ខេមរោ” ឬ ជាពហុវចនៈថា “ខេមំ យេសមត្ថីតិ ខេមរា”; ប៉ុន្តែនឹងពោលឲ្យប្រាកដថា បានជាហៅ “ខេមរៈៗ” នោះ ពីព្រោះប្រែថា មានសេចក្ដីក្សេម ដូច្នេះក៏អាចដឹងប្រាកដពុំបាន ព្រោះក្នុងសិលាចារឹកបុរាណ សរសេរ “ក្មែរ” ក៏មាន ។
-
កក
( កិ.កិរិយាសព្ទ )
ប្រែពីរាវទៅជាខន់ : ខ្លាញ់កក, ប្រេងដូងកក, ទឹកកក ។
Headley's Khmer-English Dictionary Full Text Search
-
ប្រែ
( v )
[prae]
- detail »
to turn (over / around / back); to change, alter, transform, switch; to change direction, revert; to turn into, become; to translate, interpret
-
ប្រែ
( v )
[prae]
- detail »
to plow for the second time in a growing cycle
-
ប្រែ
( n )
[prae]
- detail »
prose text (usually religious in nature) that has been translated from Pali
See:គម្ពីរប្រែរយ, សាស្ត្រាប្រែរយ
Reference: ប្រែរយ
Headley's Khmer-English Dictionary Subentry Full Text Search
-
កែប្រែ
[kae prae]
to edit, revise, change; to improve
-
កំណែប្រែ
[kɑmnae prae]
modification
-
ជួញប្រែ
[cuəɲ prae]
to do business, trade
-
បកប្រែ
[bɑɑk prae]
to interpret, translate
-
ប្រាណប្រែ
[praan prae]
to disguise, change the appearance
-
ប្រែចិត្ត
[prae cət]
to change one's feelings
-
ប្រែជា
[prae cie]
to change / translate into; to change one's way, change the style (e.g. of music)
-
ប្រែទំនុក
[prae tumnuk]
to change the way of doing something
-
ប្រែទំនុកច្រៀង
[prae tumnuk crieŋ]
to change the words of a song
-
ប្រែធាតុ
[prae tʰiet]
to transform; to be transformed