Khmer Dictionary: ប្រព្រឹត្តិ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កុលវិបត្តិ
( ន.នាមសព្ទ )
[កុល៉ៈវិប័ត]
វិបត្តិត្រកូល គឺត្រកូលដែលមានសេចក្ដីប្រព្រឹត្តិខុសចាកគន្លងធម៌, គន្លងច្បាប់ ឬដែលសូន្យផុតពូជពង្ស ។
-
ការិយបរិច្ឆេទ
( ន.នាមសព្ទ )
[--ប៉ៈ-រ៉ិចឆែត]
ការកំណត់ ឬកម្រិតនៃកិច្ចការដែលត្រូវធ្វើ; កំណត់រយៈកាលនៃកិច្ចប្រតិបត្តិការខាងហិរញ្ញវត្ថុ, សម័យនៃការប្រព្រឹត្តិទៅរបស់ថវិកា : ក្នុងការិយបរិច្ឆេទ ១៩៦២ នេះ គប្បីបន្ថយមុខចំណាយខ្លះ ដែលមិនជាការចាំបាច់ ។
-
ទិនានុប្រព្រឹត្តិ
( ន.នាមសព្ទ )
[--ប្រៈព្រឹត ]
(ទិន + អនុ + ប្រវ្ឫត្តិ ) ដូចគ្នានឹង ទិនានុប្បវត្តិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រព្រឹត្តិ ផង) ។
-
ប្រព្រឹត្តិ
( ន.នាមសព្ទ )
[--ព្រឹត ]
(ប្រវ្ឫត្តិ; បវត្តិ) ការធ្វើតាម, ការកាន់វត្តប្រតិបត្តិ; ដំណឹង; ហេតុ, ដើមហេតុ; រឿងរ៉ាវ; ពង្សាវតារ : ការប្រព្រឹត្តិ, សេចក្ដីប្រព្រឹត្តិ ។ ប្រព្រឹត្ត នេះជានាមសព្ទចេញពីកិរិយាសព្ទថា ប្រព្រឹត្ត ដោយផ្សំជាមួយនឹង តិ-បច្ច័យ តម្រួតគ្នាជា ត្តិ ( ជា ប្រព្រឹត្តិ ) មានលក្ខណាការដូចជា បញ្ញត្ត កិ., បញ្ញត្តិ ន. នោះដែរ : រាជរដ្ឋាភិបាលបញ្ញត្តហើយថា...; មានបញ្ញត្តិរបស់រាជរដ្ឋាភិបាលថា...; មិនមានបង្គាប់ឲ្យប្រើពាក្យ ការ, ក្ដី, ដំណើរ, សេចក្ដី ផ្សំជាមួយផងជា សេចក្ដីបញ្ញត្តិ ទេ ពីព្រោះ បញ្ញត្តិ ជានាមសព្ទចេញពីកិរិយាសព្ទថា បញ្ញត្ត (ឲ្យជានាមសព្ទថា បញ្ញត្តិ ស្រេចទៅហើយ); គួរតែប្រើ ប្រព្រឹត្តិ នេះឲ្យដូច បញ្ញត្តិ នោះដែរ គឺប្រើថា : អ្នកនុះមានប្រព្រឹត្តិត្រឹមត្រូវណាស់, ប្រព្រឹត្តិរបស់គេជាទិដ្ឋានុគតិ គួរអ្នកផងយកតម្រាប់តាម; កុំប្រើថា ការប្រព្រឹត្តិ, ក្ដីប្រព្រឹត្តិ, ដំណើរប្រព្រឹត្តិ, សេចក្ដីប្រព្រឹត្តិ ដូច្នេះឡើយ, ប៉ុន្តែដោយមានទម្លាប់ប្រើផ្សំជាមួយនឹង ការ, ក្ដី, ដំណើរ, សេចក្ដី ផងដូច្នេះយូរណាស់មកហើយ, ទោះបីខុសពីបែបវេយ្យាករណ៍ខ្មែរយ៉ាងនេះក៏ដោយ អ្នកអក្សរសាស្រ្តក៏គួរពិចារណាឲ្យហ្មត់ចត់ល្អិតល្អចុះ ។ តាមបែបវេយ្យាករណ៍ថា បើត្រូវការបង្វែរកិរិយាសព្ទខ្លះឲ្យជានាមសព្ទ ដោយប្រើពាក្យ ការ, ក្ដី, ដំណើរ, សេចក្ដី មកផ្សំផងនោះ គួរផ្សំជាមួយនឹង កិ. ថា ប្រព្រឹត្ត ជា ការប្រព្រឹត្ត, ក្ដីប្រព្រឹត្ត, ដំណើរប្រព្រឹត្ត, សេចក្ដីប្រព្រឹត្ត ដូច្នេះវិញ ដូចជា ចំណង់, ចំណេះ, បំណង, អំណរ ដែលគេត្រូវការប្រើក្នុងកាព្យថា សេចក្ដីចង់, ការចេះ, ក្ដីប៉ង, សេចក្ដីអរ... ដូច្នោះដែរ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បវត្តិ>បវត្តិ, ប្រវត្តិ និង សេចក្ដី ទៀតផង) ។
- ប្រព្រឹត្តការណ៍ ឬ - ប្រព្រឹត្តិហេតុ; ប្រព្រឹត្តកាល; ប្រព្រឹត្តិសាស្ត្រ ដូចគ្នានឹង
- បវត្តិការណ៍ ឬ - បវត្តិហេតុ; បវត្តិកាល; បវត្តិសាស្ត្រ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនេះ ទៀតផង) ។
-
ប្រវត្តិ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បវត្តិ, ប្រព្រឹត្តិ) ។
-
ព័ត៌មាន
( ន.នាមសព្ទ )
[ តាមសំឡេងអក្សរថា ព័តតៈម៉ាន, តាមទម្លាប់ថា ព័រដ៏មាន ]
(សំ. បា.) (វត៌មាន; វត្តមាន “កាលឬសម័យដែលកំពុងប្រព្រឹត្តទៅ”) ប្រព្រឹត្តិការណ៍, ដំណឹងផ្សេងៗក្នុងបច្ចុប្បន្ន, បច្ចុប្បន្នកាល : គេបានឲ្យព័ត៌មានមកថា...; ស្ដាប់ព័ត៌មានប្រចាំថ្ងៃនៃវិទ្យុជាតិ ។
- សារព័ត៌មាន (សារ៉ៈព័រដ៏មាន) ព័ត៌មានមានសារៈ គឺកាសែតដែលប្រាប់ដំណឹងគួរអានគួរដឹង ។
-
ព្រឹត្តិការណ៍
( ន.នាមសព្ទ )
[ព្រឹត-តិកា ]
(វ្ឫត្តិ; វុត្តិ + ការណ) ហេតុឬដំណើរប្រព្រឹត្តទៅតាមប្រក្រតី, ហេតុឬដំណើរដែលប្រព្រឹត្តិទៅតាមប្រក្រតី, ហេតុដែលតែងមានជាធម្មតា : មានព្រឹត្តិការណ៍ប្លែក គួរឲ្យចាប់អារម្មណ៍ ។
-
មាសានុប្បវត្តិ
( ន.នាមសព្ទ )
[--នុប-ប៉ៈវ័ត ]
(< មាស “ខែ” + អនុ “តាម, លំដាប់, ហូរហែ” + បវត្តិ “ដំណឹង”) ដំណឹងដែលត្រូវប្រាប់រាល់ខែ, សំបុត្របកខែ (ហៅថា មាសានុប្រព្រឹត្តិ ក៏បាន) ។
-
លិង្គព្រឹត្តិ
( ន.នាមសព្ទ )
[លិង-គៈព្រឹត ]
(--វ្ឫត្តិ) ប្រព្រឹត្តិត្រឡប់មុខជាក្រោយៗជាមុខ; អ្នកប្រព្រឹត្តអំពើត្រឡប់មុខជាក្រោយ, មនុស្សមានគំនិតត្រឡប់ត្រឡិន ។
-
វត្ត
( ន.នាមសព្ទ )
[វាត់ ]
(វត៌) ប្រព្រឹត្តិ, ការប្រព្រឹត្ត, សេចក្ដីប្រតិបត្តិ; មុខការ, កិច្ច ដែលគួរធ្វើ; នាទី; ការកាន់សីលធម៌; សេចក្ដីគោរព; ទំនៀម, សណ្ដាប់ធ្នាប់ :
- មនុស្សមានវត្តល្អ មនុស្សមានសេចក្ដីប្រតិបត្តិល្អ;
- សិស្សធ្វើវត្ត ឬ - យកវត្តគ្រូ សិស្សធ្វើសេចក្ដីគោរពចំពោះគ្រូ ។
- វត្តប្រតិបត្តិ (វាត់-ប្រៈតិប័ត) ការប្រតិបត្តិតាមកិច្ចដែលគួរធ្វើ ។ បើរួមចូលជាមួយនឹងសព្ទដទៃ រៀងពីខាងដើម អ. ថ. វ័ត-តៈ, ដូចជា :
- វត្តប្បដិវត្ត (វ័ត-ត័ប-ប៉ៈដិវ័ត) វត្តប្រតិបត្តិតូចនិងធំ ។
- វត្តបទ (--បត់) ផ្លូវរបស់សីលធម៌ ។
- វត្តវន្ត (--វ័ន) ដែលមានវត្តប្រតិបត្តិ; បើស្ត្រីជា វត្តវន្តី ឬ វត្តវតី ។
- វត្តសមាទាន (--សៈម៉ា--) ការកាន់វត្តប្រតិបត្តិ ។
- វត្តសម្បន្ន (--សំ-ប័ន) ដែលបរិបូរដោយវត្តប្រតិបត្តិ; បើស្រីជា វត្តសម្បន្នា (--ស័ម-ប័ន-ន៉ា) ។ល។
Headley's Khmer-English Dictionary Full Text Search
-
ប្រព្រឹត្តិ
( n )
[prɑprɨt, prɑprɨtteʔ]
- detail »
action, act, deed, accomplishment; implementation, application, practice; news, information; cause, story, history
Headley's Khmer-English Dictionary Subentry Full Text Search
-
ការប្រព្រឹត្តិ
[kaa prɑprɨt]
execution, application, operation, implementation
-
ប្រព្រឹត្តិកម្ម
[prɑprɨt kam~kammeaʔ or kammaʔ]
looking after, taking care of; treatment; preparation
-
ប្រព្រឹត្តិការ
[prɑprɨt kaa]
action, work, duties, responsibilities, function
-
ប្រព្រឹត្តិការណ៍
[prɑprɨt kaa]
news, information
-
ប្រព្រឹត្តិហេតុ
[prɑprɨt haet]
See:ប្រព្រឹត្តិការណ៍