Khmer Dictionary: ប៉ះប៉ុន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ប៉ប៉ះប៉ប៉ុន
( កិ.កិរិយាសព្ទ )
ប៉ះផ្សែផ្សំឲ្យតែកើតការ ។ រកស៊ីប៉ប៉ះប៉ប៉ុន រកស៊ីអំប៉េះអំប៉ោះប៉ះប៉ុន ។
-
ប្រវាស់
( កិ.កិរិយាសព្ទ )
[ប្រវ៉ាស់]
ចូលហ៊ុនរកស៊ីចែកប្រយោជន៍គ្នា ដោយអ្នកមួយមានរបស់ អ្នកមួយមានតែកម្លាំងទទួលកាន់ការ : ខ្ញុំមានស្រែច្រើនណាស់ ប៉ុន្តែក្នុងឆ្នាំនេះធ្វើខ្លួនឯងតែស្រែធំៗដប់ទេ ក្រៅពីនោះប្រវាស់ឲ្យគេទាំងអស់ ។ រកស៊ីដោយប្រវាស់ប៉ះប៉ុន រកស៊ីដោយប្រវាស់ផ្សែផ្សំទប់ទល់មិនឲ្យតែខ្វះខាត ។ កុំធ្វើស្រែប្រវាស់កុំសង់ផ្ទះចូលគ្នា (ពាក្យបុរាណហាម ព្រោះការធ្វើស្រែប្រវាស់ និងការសង់ផ្ទះចូលគ្នានោះ តែងតែមានរឿងឈ្លោះទាស់ទែងគ្នា) ។
-
ប្រាក្រឹត
( ន.នាមសព្ទ )
[--ក្រិត]
(ប្រាក្ឫត) ឈ្មោះភាសាកណ្ដាល (គ្រាមភាសា) នៃជនជាតិឥណ្ឌាទាំងឡាយច្រើនប្រទេស មានតាំងក្នុងបុរាណកាលព្រេងនាយ ដរាបមកដល់សម័យបច្ចុប្បន្ន, ទាំង អយ៌កជន ក្នុង សក្ករដ្ឋ (នេប៉ាល) ជាជាតិភូមិនៃព្រះសក្យមុនីសម្ពុទ្ធ ក៏ប្រើភាសា ប្រាក្រឹត ដែរ (បារ. Dialecte) ។ ប្រាក្រឹត នេះមានអត្ថន័យថា ប្រក្រតី, ធម្មតា, សាមញ្ញ ក្លាយមកពីប្រភពដើមនៃពាក្យសំស្រ្កឹតជាភាសាសម្រាំងថា ប្រក្ឫតិ “ប្រក្រតី” ប៉ុន្តែមានទំនងគួរឲ្យហៅថា ភាសាផ្សែផ្សំ ឬ ភាសាបំប្លែង ទៅវិញ ពីព្រោះមានដើមកំណើតជាភាសាសំស្រ្កឹតខ្លះជាភាសាបាលីខ្លះ គ្រាន់តែបំប្លែងចេញឲ្យឃ្លាតពីប្រភពដើមប៉ុណ្ណោះ ពុំមែនជាសំស្ក្រឹតពុំមែនជាបាលីសុទ្ធសាធ ទាំងពុំមែនជាសន្តាននៃភាសា ឥណ្ឌូ-អឺរូប ចូលលាយផងទេ, ប្រាក្រឹត នេះជាសំដីប៉ះប៉ុនផ្សែផ្សំកាឡៃឲ្យកើតមានឡើង សម្រាប់និយាយសម្រាប់សរសេរតាមគួរដល់ការស្រួលរាល់ជាតិប៉ុណ្ណោះឯង ។ ប្រាក្រឹត នេះមានឈ្មោះផ្សេងៗគ្នា, បើរាប់ដោយសង្ខេប មាន៥ឈ្មោះគឺ ១- ឝៅរសេនី (សៅរ៉ៈ សេនី Çaurasenī) ប្រាក្រឹតជាសម្ដីរបស់ជនអ្នកនៅក្នុងរដ្ឋ ឝូរសេន (សូរ៉ៈសេន៉ៈ Çūrasena គឺរដ្ឋ មថូរា Mathūrā ក្នុងសម័យតមក) ។ ប្រាក្រឹត នេះមានលំនាំស្រដៀងនឹងបាលីដោយអន្លើៗដែរ ប៉ុន្តែច្រើនបំប្លែងអក្សរ អឃោសៈ ជា ឃោសៈ ដូចបាលីថា បតិត “ដែលធ្លាក់ឬជ្រុះហើយ” បំប្លែងជា បទិទ; យថា “យ៉ាងណា” ជាយធា ជាដើម ។ ២- មហារាឞ្ត្រី (មហាស្ត្រី Mahārāstri ជាភាសាអ្នក មហារាស្ត្រទក្ខិណាបថ ភាគខាងលិច គឺរដ្ឋ ឌេក្ក័ន ខាងលិច Dakkan Occidental) ជាប្រាក្រឹតបំប្លែងអក្សរឃ្លាតពីសំស្រ្កឹតដោយច្រើន ដូចជា ឧទក “ទឹក” បំប្លែង ឧអអ; កបិ “ស្វា” ជា កឥ; សុខ “សុខ” ជា សោក្ខ ជាដើម ។ ៣- មាគធី (Māgadhḹ) ប្រាក្រឹតរបស់ជនអ្នក មគធរដ្ឋ គឺរដ្ឋ ពិហារ (Bihār) សម័យបច្ចុប្បន្ន, បំប្លែងអក្សរខុសពីអក្សរសំស្ក្រឹតនិងបាលីដោយច្រើនដូចជា សំ. បុត្រស្យ “នៃកូនឬដល់កូន” បំប្លែងជា បុត្តឝ្ឝ (Puttaçça); រាជានស៑ (រាជាន័ស) “ស្ដេចទាំងឡាយ” ជា លាអាណោ (Lā-āṇo); រញ្ញា (បា.) “ដែលស្ដេច” ជា លាជិន (Lājina); អត្តនា (បា.) “ដោយខ្លួនឯង” ជាអតន (Atana); ជាយតេ “កើត, ប្រសូត” ជា យាយតេ (Yāyate) ជាដើម ។ ៤- អភ្រំឝ (អ័ប-ភ្រ័ម-សៈ Abhraṃça) ជាប្រាក្រឹតរាយរងទន់ខ្សោយកើតមានក្នុងបច្ឆាសម័យ ជាសម្ដីផ្សែផ្សំរបស់អ្នកចុងកាត់មាត់ញក ផ្សាយចូលមកខ្លះ ក្នុងរដ្ឋនានាក្នុងប្រទេសឥណ្ឌា មិនពេញលក្ខណៈជាភាសាប្រាក្រឹត ទេ ។ ៥- បៃឝាចី (ប៉ៃសាចី Paiçācḹ) ប្រាក្រឹតជាសម្ដីបិសាច គឺសម្ដីខ្មោច, ច្រើនបំប្លែងអក្សរ ឃោសៈ ជា អឃោសៈ (ជាសម្ដីអ្នករបាំ) ដូចជា នគរ “ក្រុង” ជា នករ; គុរុ “ធ្ងន់; យូរ; គ្រូ” ជា ករុ ជាដើម ។ ភាសាខ្មែរយើងមិនមានឈ្មោះថាមាន ប្រាក្រឹត ដូចឥណ្ឌាទេ ប៉ុន្តែបើនិយាយដោយការធៀបប្រដូចទៅនឹងឥណ្ឌា ក៏មានការបំប្លែងសំស្ក្រឹតនិងបាលី ឲ្យឃ្លាតចាកប្រភពដើមក្រែលដែរ ដូចជា នគរ បំប្លែងជា អង្គរ; នង្គ័ល ជា អង្គ័ល; យមរាជ ជា ជមរាជ (ជំរាច); សៃន្យាភិមុខ ឬ សេនាភិមុខ ជា ស្នាភិមុខ; សេនាធិរាជ ឬ សៃន្យាធិរាជ ជា ស្នាធ្រាជ, សៃន្យ (សែន) ជា ស្រែន្យ; សៃន្យានុជិត ឬ សេនានុជិត ជា ស្រែនអញ្ជិត, វៃទ្យ ជា ពេទ្យ ឬ ពែទ្យ ជាដើម; សព្ទអារក្ស ឬ សម្ដីមេមត់ ក៏គួរហៅថា បៃសាចី បានដែរ, ប៉ុន្តែយើងនឹងនិយាយឲ្យពេញមាត់ថាខ្មែរមាន ប្រាក្រឹត ដូចឥណ្ឌាខ្លះដែរក៏ពុំកើត ពីព្រោះ ប្រាក្រឹត នោះមានឈ្មោះចំពោះតែក្នុងជម្ពូទ្វីបគឺឥណ្ឌាឯណោះយូរអង្វែងណាស់ហើយ ។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ប៉ះប៉ុន
[pah pon]
to patch things up, repair (temporarily); to correct a situation superficially
-
ប៉ះប៉ូវ
[pah pəv]
See:ប៉ះប៉ុន -
រកស៊ីដោយប្រវាស់ប៉ះប៉ុន
[rɔɔk sii daoy prɑvah pah pon]
to struggle to make a living