Khmer Dictionary: ប៉ី
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កញ្ចែ
( ន.នាមសព្ទ )
គ្រឿងផ្លុំមួយយ៉ាងមានខ្សែសម្រាប់ទាញឲ្យឮ ប្រើជាគ្រឿងប្រដាប់ កប៉ាល់ : កញ្ចែកប៉ាល់ ។ មួយយ៉ាងទៀតមានសណ្ឋានប្រហែល នឹងអណ្តាតប៉ីដែលប៉ូលិសយាមផ្លុំ ។
-
ប
ព្យញ្ជនៈទី ១ ក្នុងវគ្គទី ៥ ជាឱដ្ឋជៈ មានសំឡេងកើតត្រង់រឹមបបូរមាត់ ។ ព្យញ្ជនៈ ប នេះមានសំឡេងជា ៣ យ៉ាងគឺ ប ប៉ ប៊ ។ តួ ប៉ បើជាភាសាសំស្ក្រឹត-ភាសាបាលី និងតួផ្ញើជើង-គ្រវាត់ មិនបាច់ប្រើមូសិកទន្ត ( ៉) ពីលើទេ ។ តួ ប៉ កាលបើមានស្រៈ ិ ី ឹ ឺ ើ នៅពីខាងលើត្រូវយកមូសិកទន្តតែម្ខាងមកភ្ជាប់ពីខាងក្រោមវិញ ដូចជា ប៉ិន, ប៉ី, ប៉ឹង, ប៉ឺង ប៉ើង ជាដើម ។ ឯតួ ប៊ ទោះបីមានស្រៈទាំងប៉ុន្មាននេះនៅពីខាងលើ ក៏ត្រូវតែប្រើត្រីសព្ទ ( ៊) នេះពីខាងលើជាដរាប ដូចជាឈ្មោះ ប៊ិន, ប៊ី ជាដើម កុំសរសេរជា ប៉ិន, ប៉ី ដូច្នេះឡើយ ។ ប, ប៉ ជាសិថិល-អឃោសៈ, ឯ ប៊ ជាសិថិល-ឃោសៈ; ប៉ សំ. បា. អ. ថ. ប៉ៈ ។
-
បបុស
( ន.នាមសព្ទ )
ឈ្មោះស្មៅខ្ពស់ៗ ដើមរឹងមានប្រហោង, ពួកអំពៅព្រៃ, ច្រើនដុះនៅមាត់ទឹកឬនៅទីដែលមានដីសើម ។
- ប៉ីបបុស ប៉ីមួយប្រភេទជាគ្រឿងតន្ត្រីខ្មែរ, អណ្ដាតបបុស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប៉ី២ ន. ទៀតផង) ។
-
ប៉ី
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
-
ប៉ី
( ន.នាមសព្ទ )
ឈ្មោះគ្រឿងភ្លេងផ្លុំពួកមួយ មានបែបផ្សេងៗ ។ ប៉ីកែវ ឈ្មោះភ្លេងខ្មែរមួយមេ : ភ្លេងប៉ីកែវ ។
- ប៉ីបបុស ឈ្មោះប៉ីមួយបែប មានបបុសជាអណ្ដាត (ស. អ. ថ. ពីអ “ប៉ីបបុស”) អ្នកភ្លេងខ្មែរច្រើនហៅ ប៉ីអ ដែរ ។
- ប៉ីពក ប៉ីធ្វើដោយដើមពក មានសូរសព្ទធំក្រអួន សម្រាប់ផ្លុំប្រគុំ ។
-
ប៊
ក៏គឺតួ ប នុះឯង គ្រាន់តែប្រើ ត្រីសព្ទ (៊) នេះគឺលេខ ៣ ខ្មែរសម្រាប់ប្រើជាលេខ នព្វន្ត ដាក់ពីលើឲ្យជាសិថិល-ឃោសៈ មានសំឡេងធំ សម្រាប់សរសេរអក្សរឈ្មោះមនុស្សខ្លះ ដូចជាឈ្មោះ ប៊ន, ប៊ិន, ប៊ី, ប៊ុត, ប៊ុន... និងឈ្មោះប្រទេស, ឈ្មោះក្រុង... ដូចជា ប៊ុលហ្គារ, ប៊ុលហ្គារី, ប៊ុយដាប៉េស្ត Bulgar, Bulgarie, Buldapest ។ល។ និងឈ្មោះវត្ថុជាពាក្យបរទេសកុំឲ្យខ្មែរក៏ហៅតាមឈ្មោះដើមដែរ ត្រូវសរសេរដោយតួ ប៊ ព្រោះជាការចាំបាច់នោះមានតិចតួចណាស់ ។ សម្រាប់ភាសាខ្មែរ, បណ្ដាអក្សរមាន សំឡេងតូច ៤ តួ គឺ ប > ប៊, ស > ស៊, ហ > ហ៊, អ > អ៊, នេះ, ស៊ ហ៊ អ៊ បីតួនេះ កាលបើផ្សំជាមួយនឹងស្រៈ អិ, អី, អើ ដែលមានសំឡេងធំជា អ៊ិ, អ៊ី, អ៊ើ សរសេរផ្សំជា ឈ្មោះស៊ិន, ឈ្មោះហ៊ិន , ឈ្មោះអ៊ិន; ស៊ីបាយ, លេងហ៊ី, អ៊ីចឹង; ស៊ើកៗ.... ប៉ុន្តែដើម្បីសម្រួលកុំឲ្យត្រួតលើគ្នាពីរជាន់, ត្រូវសរសេរ ឈ្មោះស៊ិន, ឈ្មោះហ៊ិន, ឈ្មោះអ៊ិន, ស៊ីបាយ, លេងហ៊ី, អ៊ីចឹង, ស៊ើកៗ... ដូច្នេះវិញក៏បាន; ឯតួ ប៊ នេះទោះផ្សំជាមួយនឹងស្រៈ អ៊ិ, អ៊ី, នោះ ក៏ដោយ អ្នកសរសេរក៏ពុំអាចប្រើជា ប៉ិ, ប៉ី ឲ្យច្រឡំនឹង ប៉ ឡើយ, ដូចជាឈ្មោះ ប៊ិន កុំសរសេរ ប៉ិន, ឈ្មោះ ប៊ី កុំសរសេរ ប៉ី ព្រោះកុំឲ្យច្រឡំនឹងពាក្យថា ប៉ិនធ្វើការ, ប៉ិនប្រសប់; ផ្លុំប៉ី, ប៉ីពក; ឆក់ប៉ី; ផ្កាចំប៉ី ជាដើម ។
-
ផ្លុំ
( កិ.កិរិយាសព្ទ )
បញ្ចេញខ្យល់តាមមាត់ដោយបូញបបូរមាត់បន្តិច : ផ្លុំភ្លើង ។ ធ្វើគ្រឿងតន្ត្រីដែលមានរន្ធ មានអណ្តាតឬហែបឲ្យលាន់សំឡេងចេញដោយកម្លាំងមាត់ប្រឹងបញ្ចេញខ្យល់ : ផ្លុំប៉ី, ផ្លុំស្រឡៃ, ផ្លុំត្រែ, ផ្លុំស័ង្ខ, ផ្លុំស្លឹក ។
-
ពិណពាទ្យ
( ន.នាមសព្ទ )
[ ពិន-ពាត, ឬ តាមទម្លាប់ថា ពឹន-- ]
(វីណា ឬ វល្លកី + វាទ, វាទ្យ) គ្រឿងតន្ត្រីសម្រាប់វាយ, ដំ, ផ្លុំ រួមផ្គុំគ្នាជាមួយវង់ ។ ខ្មែរហៅចំពោះតែតន្ត្រីមានអង្គ ៥ គឺមានវាទ្យភណ្ឌ (គ្រឿងភ្លេង) ប្រាំឈ្មោះគឺមានរតនាមួយ ឬមានរនាតបី គឺរនាតឯក១ រនាតធុង១ រនាតដែក១, មានគងវង់មួយវង់ ឬមានគងវង់ពីរវង់ គឺគងវង់ធំ១ វង់ គងវង់តូច១វង់, មានស្រឡៃ១ មានសម្ភោរ១ មានស្គរធំពីរ រួមគ្នាជា ៥ ឈ្មោះហៅថា ភ្លេងពិណពាទ្យ ព្រោះមាន ពិណ គឺ ចាប៉ី ជាប្រមុខ ដ្បិតចាប៉ីត្រូវចេញមុខបន្លឺសូរសព្ទ បញ្ចេញបទភ្លេងនាំមុខមុនបង្អស់; រួមទាំង ពិណ នេះមួយផងជា ៦ ឈ្មោះ; លុះចំណេរកាលតមក, ខ្មែរយើងបំបាត់ ពិណ ចេញមិនបញ្ចូលក្នុងវង់ភ្លេងនេះ ប៉ុន្តែភ្លេងប្រភេទនេះនៅតែមានឈ្មោះថា ពិណពាទ្យ ដូចដើមដដែល ។ សម័យបច្ចុប្បន្ន, បើលេងភ្លេងធំ សម្ភោរ ត្រូវចេញមុខបន្លឺសូរសព្ទមុនបង្អស់, បើលេងភ្លេងរាយរងគឺភ្លេងឥតវាយស្គរធំ រនាតឯក ត្រូវចេញមុន : ពិធីបុណ្យមានភ្លេងពិណពាទ្យ (ស. ហៅថា ប៉ីពាទ្យ៍ អ. ថ. ពីផាត, ប៉ី “ស្រឡៃ” + ពាទ្យ៍ ព្រោះមានស្រឡៃជាប្រមុខបញ្ចេញសូរសព្ទមុនបង្អស់); មានខ្មែរខ្លះដែលចេះភាសាសៀមក៏ចូលចិត្តហៅភ្លេងនេះថា ពីផាត តាមសំឡេងសៀមដែរ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិណ, ពាទ្យ និង ពាទ្យភណ្ឌ ទៀតផង ។
-
ពក
( ន.នាមសព្ទ )
សាច់ដែលដុះជាដុំខ្ពស់ជាងសាច់ប្រក្រតី : ពកដៃ, ពកជើង, ពកថ្ងាស, ពក-ក ។ សាច់រុក្ខជាតិ ឬ លតាជាតិដែលដុះជាកំពូកខ្ពស់ជាងសាច់ប្រក្រតី : ពកធ្នង់, ពកបេង, ពកស្រឡៅ; ពកខ្ញែ (ពកវល្លិខ្ញែ) ។ សាច់ដែលពករម៉ិងរម៉ង់រឹងៗ នៅកែងដៃឬកែងជើង មានសណ្ឋាននិងទំហំស្រដៀងនឹងផ្លែស្លាហៅថា ពកស្លា ។ ឈ្មោះដំបៅមួយប្រភេទចេញជាពកបែកគគុះគគុល មិនងាយនឹងថែរក្សាឲ្យសះជា : ដំបៅពក ។ ឈ្មោះឫស្សីពួកមួយ មានប្រហោងសាច់ស្ដើងរឹងស្រួយ សម្បុរខាងក្រៅរលោង សម្រាប់ប្រើការផ្សេងៗមានធ្វើត្រល់, ប៉ី, ខ្លុយជាដើម : ត្រល់ពក, ប៉ីពក, ក្លាក់ពក, បំពង់ពក ។
-
លាំ
( ន.នាមសព្ទ )
អណ្ដាតស្រឡៃឬប៉ី : លាំស្រឡៃ ។
Headley's Khmer-English Dictionary Full Text Search
-
ប៉ី
( n )
[pəy]
- detail »
kind of reed wind-instrument, flute; oboe
-
ប៉ី
( n )
[pəy]
- detail »
style of Cambodian music
-
ប៉ី
( adv )
[pəy]
- detail »
quickly (and suddenly)
Headley's Khmer-English Dictionary Subentry Full Text Search
-
ឆក់ប៉ី
[cʰɑk pəy]
to snatch and quickly run away
-
ប៉ីពក
[pəy pɔɔk]
kind of reed wind-instrument
-
ប៉ីអ
[pəy ʔɑɑ]
kind of reed wind-instrument, with nine finger holes, resembling a flute (the reed is made of the plant bbus Aira arundinacea)
-
ប៉ីកែវ
[pəy kaev]
See:ប៉ី (2) -
ប៉ីបបុស
[pəy bɑboh]
See:ប៉ីអ -
អណ្ដាតប៉ី
[ʔɑndaat pəy]
reed of a kind of flute called ប៉ី