Khmer Dictionary: បំបោរ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បំបោរ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យបោរ គឺធ្វើឲ្យពើង, ឲ្យរមួល, ឲ្យវៀច ។ ប្រើផ្សំជាមួយនឹងពាក្យ បំបះ ក៏បាន :
- បំបះបំបោរ គឺធ្វើឲ្យបះបោរ : បំបះបំបោរអ្នកស្រុកឲ្យជ្រួលជ្រើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បះបោរ ក្នុងពាក្យ បះ ផង) ។
-
បំបះ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យបះ គឺធ្វើឲ្យអ្វីៗងើបខ្ពស់ម្ខាងឲ្យទាបម្ខាង : បំបះឈើហុប, បំបះរទេះ ។ នាំឲ្យបះ, ឲ្យផ្អើលជ្រួលជ្រើម : បំបះអ្នកស្រុក ។
- បំបះបំបោរ នាំឲ្យបះបោរ : បំបះបំបោរពួកកម្មករឲ្យឈប់ធ្វើការ ។
- បំបះបំភ្លូក នាំឲ្យបះឲ្យភ្លូក គឺនាំឲ្យភ្លូកឈូឆរចុះឡើង ។
Headley's Khmer-English Dictionary Full Text Search
-
បំបោរ
( v )
[bɑmbao]
- detail »
to cause (something) to become warped / twisted / distorted.
-
បំបោរ
[bɑmbao]
- detail »
to incite to rebellion
Headley's Khmer-English Dictionary Subentry Full Text Search
-
បំបះបំបោរ
[bɑmbah bɑmbao]
to incite, stir up; to sow discord; to cause to strike