Khmer Dictionary: នឹម
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កូនកំព្រា
( ន.នាមសព្ទ )
កំណាត់ឈើ ឬកំណាត់ឫស្សីសម្រាប់ស៊ក នឹងព័្រត្យ, ខ្សែ, វល្លិ ហើយមួលរឹតត្របែងអ្វីៗ មាននឹមរទេះ ជាដើម ដើម្បីឲ្យតឹងឲ្យមាំ : ត្របែងកូនកំព្រា (ពាក្យនេះច្រើនហៅខុសគ្នាតាមទម្លាប់ស្រុក, អ្នកស្រុកខ្លះហៅ មេកំព្រា) ។
-
ដាក់
( កិ.កិរិយាសព្ទ )
បន្ទាបចុះ, តម្កល់លើទី : ដាក់អម្រែក, ដាក់សៀវភៅលើតុសរសេរ។ រមូលរអាក់អើ ដោយបរិភោគផ្លែឈើដែលមានរសជូរចត់។ ថយអំណាច, ថយទ្រព្យ។
- ដាក់ការឲ្យធ្វើ ប្រគល់ការឲ្យធ្វើ ។
- ដាក់ខ្លួន បន្ទន់ខ្លួន, ថយរាសី។
- ដាក់គុក កាត់ទោសឲ្យជាប់គុក ។
- ដាក់ចិត្ត ផ្គង, តម្រង់ចិត្ត ។
- ដាក់មុខចុះ សំយុងមុខចុះ។
- ដាក់រទេះ ដោះគោឬក្របីចេញពីនឹមហើយចតរទេះ ។
- ដាក់រាជ្យ ឈប់លែងសោយរាជ្យ។ កំញើញដាក់ កំញើញទៅរក។
- ក្រញូវដាក់ ធ្វើមុខក្រញូវទៅរក។
- ក្រញើតដាក់ ពោលពាក្យក្រញើតទៅរក។ ក្រឡូវដាក់ សម្ដែងអាការក្រឡូវទៅរក។
- ញញឹមដាក់ ញញឹមទៅរក។
- បោលដាក់ បោលសំដៅត្រង់ទៅរក។
- ស្ដោះដាក់ ស្ដោះទឹកមាត់លើ, ស្ដោះទឹកមាត់ទៅក្នុង។ល។
-
ត្របែង
( កិ.កិរិយាសព្ទ )
ចងហើយរឹតដោយមេកំព្រាឬកូនកំព្រា : ត្របែងនឹម, ត្របែងក្បូន ។
-
ទឹម
( កិ.កិរិយាសព្ទ )
(ទិម្ភ “រួបរួម, ផ្គុំគ្នា; បង្គាប់...”) ដាក់នឹមលើ-កឬពាក់គ្រឿងប្រដាប់សត្វពាហនៈឲ្យទាញ, ឲ្យអូសរទេះ, រថ, ន័ង្គល, រនាស់, គាវ...។ ចម្អិនម្ហូបដែលហៅថា ទឹម ។
-
ថ្នូរ
( ន.នាមសព្ទ )
របស់ដែលប្ដូរ, តម្លៃដែលដូរ : អ្នកយកប្រាក់ហាសិបរៀលទៅ ជាថ្នូរនឹងគោអ្នក ១ នឹមដែលខ្ញុំយកមក; អ្នកដូរគោហ្នឹងមកឲ្យខ្ញុំចុះ ខ្ញុំឲ្យពីរថ្នូរ ។
-
ទាម
( ន.នាមសព្ទ )
(សទាមន៑) “ខ្សែ”) ខ្មែរយើងប្រើពាក្យនេះចំពោះតែខ្សែដែលចងភ្ជាប់នឹងនឹម សម្រាប់ពាក់ព័ទ្ធពីក្រោម-កសត្វពាហនៈ មានគោជាដើម ហៅថា ខ្សែទាម ។
-
នឹម
( ន.នាមសព្ទ )
ប្រដាប់រទេះសម្រាប់ទឹមគូសត្វពាហនៈ ដែលត្រូវអូសត្រូវទាញរទេះឬគាវជាដើម : នឹមរទេះ, នឹមនង្គ័ល ។ គូ (សត្វពាហនៈ) : គោមួយនឹម គឺគោមួយគូដែលទឹមប៉ះគ្នា ។
-
បំណាត់
( ន.នាមសព្ទ )
ការបាត់; ដែលបាត់ : បំណាត់គោមួយនឹម; វត្ថុបំណាត់ ។
-
ផាយ
( កិ.កិរិយាសព្ទ )
ចោលបោះជើងទាំង៤យ៉ាងខ្លាំងពេញទំហឹង (សេះ) : សេះផាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បំផ្លាយ ផង) ។ រើឬកញ្រ្ជោលងាកគូថចេញក្រៅទម្លាក់នឹម (គោ) : គោផាយទម្លាក់នឹម ។ រត់សាយឬធាក់ភាយឡើងលើឬចុះក្រោម (ខ្យល់ក្នុងសព៌ាង្គកាយ) : ខ្យល់ផាយ ឬ ផាយខ្យល់ ។ ទាសចិត្តចេញពីគូស្រករ (ក្បត់ចិត្ត, ផិតក្បត់) : ផាយចេញពីប្ដី (ព. សា.) ។
- ផាយផិត កិ. ទាសចិត្តរសាយឃ្លាតក្លាយជាផិតក្បត់ : ស្រីបង្ហិនប្ដី ផាយផិតអប្រីយ៍ ឥតសារឥតសព្ទ... (ច្បាប់ស្រីជាព្រះរាជនិពន្ធនៃព្រះបាទសម្ដេចព្រះហិររក្សរាមាឥស្សរាធិ-បតី...) ។
-
ពាក់
( កិ.កិរិយាសព្ទ )
ដាក់ព្យួរឬដាក់ថ្ពក់បន្តោក : ពាក់ឆត្រនឹងដៃកែវ ។ លើកស៊កប្រហករាងកាយ ឬប្រដាប់តាក់តែងរាងកាយ : ពាក់អាវ, ពាក់កង, ពាក់ចិញ្ចៀន, ពាក់ទុំហូ, ពាក់មួក, ពាក់ស្រោមជើង, ពាក់ស្បែកជើង (រ. ស. ទ្រង់) ។ ឡើងពានលើគ្នា : គោពាក់គ្នា (ព. ព.) ។
- ពាក់ខ្សែទាម ថ្ពក់ក្រវិលខ្សែទាមនឹងញួញនឹមឬនឹងគល់កាំនឹម ។
- ពាក់ចែវ ស៊កក្បាលចែវក្នុងរង្វង់ចែវ ហើយលើកចែវមួលត្រឡប់ឲ្យណែនមាំ ដើម្បីនឹងចែវទូក ។
- ពាក់ចំបាប់ ចាប់គៀកចំបាប់គ្នា ។
- ពាក់ព័ន្ធ ព័ន្ធពាក់លើគ្នា ។
- ពាក់មង រាយមងដាក់ឲ្យជាប់ត្រី ។
- ពាក់អាមឹង ពោលពាក្យឈ្លានពាន ដោយប្រមាថមើលងាយដល់ហៅ អា ហៅ មឹង ដូចជានិយាយថា នែអានេះ, អាអ្ហែងដឹកគោហ្នឹងទៅឯណា ? គោហ្នឹងមឹងលួចគេទេអ៊្ហៃ ? មឹងប្រយ័ត្នណា៎ៈ ! ប្រយ័ត្នជាប់គុកវ៉ី ! (ព. សា.) ។
Headley's Khmer-English Dictionary Full Text Search
-
នឹម
( n )
[nɨm]
- detail »
yoke (of a cart or plow); pair, team, yoke (of draft animals) eg. គោមួយនឹម . a pair of oxen [plate 3]
-
នឹម
[nɨm]
- detail »
See:នឹងនួន
Reference: នឹមនួន
Headley's Khmer-English Dictionary Subentry Full Text Search
-
កាំនឹម
[kam nɨm]
pins / pegs at either end of a yoke which secure the yoke around the neck of the ox
-
ក្បាលនឹម
[kbaal nɨm]
ends of the yoke
See:ចុងនឹម -
គល់នឹម
[kʊəl nɨm]
the center part of a yoke
See:កណ្ដាលនឹម -
គោមួយនឹម
[koo muə yɔɔ nɨm]
yoke / team / pair of oxen
-
គឹលនឹម
[kɨl nɨm]
peg or nail on the top of a yoke to which the កន្ទុយខ្សែទាម is attached
-
ចែនឹម
[cae nɨm]
small raised area at either end of a yoke to help hold the ខ្សែទាម in place
See:ញោចនឹម -
ចុងនឹម
[coŋ nɨm]
See:ក្បាលនឹម -
ញោចនឹម
[ɲooc nɨm]
See:ចែនឹម -
ដោះនឹម
[dɑh nɨm]
piece of wood that projects down from the middle of a yoke
-
នឹមនួនល្អង
[nɨm nuun lʔɑɑŋ]
to be fair / beautiful (of the complexion)