Khmer Dictionary: នឹងនួន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
នឹងនួន
( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលសង្រួមប្រុងប្រយ័ត្ន នូវឥន្ទ្រិយបានយ៉ាងរម្យទម មិនភ្លើតភ្លើន, ដែលមានឥរិយាបថយ៉ាងស្រគត់ស្រគំ មិនរហើររហាយ ។
-
នឹងនួន
( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលមិនងាករេ, ចរិតនឹងនល្អ, មិនប្រែប្រួល, មិនកម្រើក ។ ឧ. មនុស្សសុភាពរាបសាមានកិរិយាមារយាទនឹងនួន
-
ស្រគត់ស្រគំ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលសង្រួមឥន្រ្ទិយរម្យទម, នឹងនួន : ឥរិយាបថស្រគត់ស្រគំ; សង្រួមស្រគត់ស្រគំ ។
Headley's Khmer-English Dictionary Full Text Search
Headley's Khmer-English Dictionary Subentry Full Text Search
-
ឈរនឹងនួន
[cʰɔɔ nɨŋ nuun]
to keep firmly on one's feet
-
នឹងនួន
[nɨŋ nuun]
to be modest, sedate, reserved; well-behaved; refined (esp. of women)