Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: នរណា,

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ខិត ( កិ.កិរិយាសព្ទ )
    ដាក់​កំហិត, ខាខាំង : ទៅ​ណា​ក៏​ទៅ​ចុះ គ្មាន​នរណា​ខិតខាំង​អ្វី​ ទេ ។ (និយាយ​ដោយ​ស្រុក) ។
  2. កុងកាប់ ( កិ.កិរិយាសព្ទ )
    ការពារ, ថែ​រក្សា, ហួងហែង, : ព្រៃ​នេះ​ខ្ញុំ​បាន​កុង​កាប់​ទុក មិន​ឲ្យ​នរណា​កាប់​ឆ្ការ​ទេ ។
  3. ថ្លើម ( ន.នាមសព្ទ )
    អាការៈ​ក្នុង​ខ្លួន​មនុស្ស​សត្វ ដែល​ជា​ពួក​ប្រមាត់​បេះ​ដូង ។ ថ្លើម​ធំ (ព. ប្រ.) ចិត្ត​ធំ, ព្រហើន : ឥឡូវ​នេះ​អា​ឯង​ថ្លើម​ធំ​ហើយ​ឥត​កោត​ញញើត​នរណា​ទេ !
  4. នរណា ( ន.នាមសព្ទ ) [ន-ណា ]
    ប្រើ​ជា​បុច្ឆា​សព្វនាម​ថា មនុស្ស​ណា ? អ្នក​ណា ?; នរណា​ដើរ​នុ៎ះ ?; ឯង​ទៅ​ជាមួយ​នឹង​នរណា ? (ប្រើ​បាន​ចំពោះ​តែ​ជាមួយ​នឹង ណា ប៉ុណ្ណោះ​ឯង, ពុំ​ដែល​ប្រើ​ជា​មួយ​នឹង​ពាក្យ នុះ ឬ នោះ ថា នរ​នុះ ឬ នរ​នោះ ផង​ទេ, បើ នរៈ ឬ អ្នក ប្រើ​បាន : នរៈ​នុះ, អ្នក​នោះ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នរៈ និង នរូ ទៀត​ផង ។
  5. បរាភព ( ន.នាមសព្ទ ) [ប៉ៈរ៉ាភប់]
    (បរាភវ) សេចក្ដី​វិនាស, សេចក្ដី​ហិនហោច : នរណា​លេង​ស្រី, នរណា​លេង​ស្រា, នរណា​លេង​ល្បែង​ស៊ី​សង (ជា​អំពើ​ពាលា) ទ្រព្យ​ធន​នានា ដែល​ខ្លួន​រក​បាន​ហើយ​ក៏​ទុក​ដាក់​ពុំ​គង់ នរជន​នោះ​តែងតែ​លិច​លង់​ក្នុង​សេចក្ដី​វិនាស​អន្តរាយ (គួរ​ឲ្យ​នឹក​ស្ដាយ​ពន់ពេក), អំពើ​ទាំង​នោះ​ឈ្មោះ​ថា​ជា ប្រធាន ឬ​ជា​ប្រមុខ​នៃ​បរាភព (ព្រះ​បរមោវាទ​នៃ​ព្រះ​សម្ពុទ្ធ​មាន​ក្នុង​គាថា​បរាភវ​សូត្រ) ។
  6. បយ្យកៈ ( ន.នាមសព្ទ ) [ប៉ៃយ៉ៈ-កៈ ដូច​គ្នា​ទាំង​ពីរ​សព្ទ ]
    (--ក) ជីតា​ទួត (រ. ស.) : ព្រះ​បយ្យកៈ ឬ ព្រះ​បេយ្យកៈ (ជីដូន​ទួត ជា បយ្យិកា ឬ បេយ្យិកា) ។
    - បេយ្យក៍ ! (ប៉ៃ) ឧ. សម្ដី​លាន់​មាត់​ដោយ​ភ្ញាក់​ជាដើម : បេយ្យក៍ ! ឯង​ស្មាន​ជា​នរណា​វា​នេះ​ទេ ឬ ? (ព. សា.) ។
  7. បេតី ( ន.នាមសព្ទ ) [ប៉ែតី]
    (ក្លាយ​មក​ពី បីតិ “សេចក្ដី​ត្រេកអរ, ផ្សព្វផ្សាយ, ព្រឺព្រួច, ឆ្អែត​ចិត្ត​ដោយ​អំណរ,...”) សេចក្ដី​ស្រឡាញ់, ស្នេហា, ព្រឺព្រួច ។ ប្រើ​ជា កិ. ក៏​មាន : គួរ​បេតី, មុខ​បែប​នេះ​គ្មាន​នរណា​បេតី​ទេ ! (ព. ទ្រ. ម.) ។ ច្រើន​ប្រើ​ក្នុង​ពាក្យ​កាព្យ : ... ទើប​អ្នក​ឱនឱប ក្រួញ​ក្រុង​ក្រសោប ថ្នាក់​ថ្នម​ធីតា រួម​រស​មនោរម្យ សុខ​សម​ស្នេហា បេតី​សន្ថវា មិត្រ​មូល​មេត្រី... (សាស្រ្តា​ភោគកុល​កុមារ) : យល់​ជា​ត្រូវ​ចិត្ត​ស្និទ្ធ​រួមរក្ស ស្មោះ​ស្ម័គ្រ​ស្រឡាញ់​ពេញ​បេតី ថែម​ធុំ​ក្លិន​ផ្កា​ជាប់​ក្លិន​ស្រី នឹង​មក​ធ្វើ​អ្វី​អ្នក​ថ្លៃ​អាយ... (អ. ថ. អ្ហាយ) ។ រឿង​សព្វសិទ្ធិ ។
  8. ប្រដុងប្រជា ( កិ.កិរិយាសព្ទ )
    ជួយ​ទំនុក​បម្រុង, ជួយ​ផ្ចុង​ផ្ដើម : ជួយ​ប្រដុង​ប្រជា​វា​ផង, គ្មាន​នរណា​ជួយ​ប្រដុង​ប្រជា​គ្នា​សោះ (ព. សា.) ។
  9. រាគ ( ន.នាមសព្ទ )
    (រាគ) តម្រេក, សេចក្ដី​រីករាយ, ត្រេក​ត្រអាល ចំពោះ​កាម : ត្រូវ​រាគៈ​គ្រប​សង្កត់ ។
    - រាគគ្គិ (រាគ័ក-គិ; បា. < រាគ + អគ្គិ) ភ្លើង​រាគៈ, រាគៈ​ដែល​ទុក​ដូច​ជា​ភ្លើង : រាគគ្គិ ជា​ភ្លើង​មិន​សម្ដែង​ឲ្យ​ឃើញ​ផ្សែង​និង​អណ្ដាត ប៉ុន្តែ​ឆេះ​រង្គំ​ងំ​រង្គាល​លើស​ខ្នាត​ឥត​នរណា​ពណ៌នា​ប្រាប់​គ្នា​ឲ្យ​ដឹង​សព្វ​គ្រប់​បាន​ដុត​សត្វ​ឲ្យ​ឆេះ​ខ្លោច​ប្រាណ​ពុំ​ដឹង​ខ្លួន... (បរិយាយ​របស់ ព. ពុ.) ។
    - រាគ​ចរិត (រាគៈចៈរ៉ិត) អ្នក​ដែល​មាន​ចរិត​ក្រាស់​ដោយ​រាគៈ ។
    - រាគ​ចិត្ត ចិត្ត​ដែល​ប្រកប​ដោយ​រាគៈ ។
    - រាគាទិក្កិលេស (បា. < រាគ + អាទិ + កិលេស) កិលេស​មាន​រាគៈ​ជា​ដើម ។
    - រាគាភិភូត (បា. < រាគ + អភិភូត “គ្រប​សង្កត់”) ដែល​ត្រូវ​រាគៈ​គ្រប​សង្កត់ ។ល។
  10. សក្ការសម្មាន ( ន.នាមសព្ទ ) [ស័ក-ការ៉ៈ ស័ម-ម៉ាន ]
    សក្ការៈ​និង​សេចក្ដី​រាប់អាន, សក្ការៈ​និង​សេចក្ដី​គួរ​សម : ធ្វើ​សក្ការ​សម្មាន ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : សក្ការ​សម្មាន នាំ​ឲ្យ​បាន​គ្នា​ជា​មិត្រ នរណា​បាន​ប្រព្រឹត្ត ពិត​ជា​នឹង​មាន​មិត្រ​ច្រើន ។ ចង​មិត្រ​ដោយ​ការ​ឲ្យ ឲ្យ​ញយ​ៗ​មិត្រ​ក៏​កើន ក្តី​សុខ​ក្តី​ចម្រើន តែង​មាន​ច្រើន​ព្រោះ​ការ​ឲ្យ ។

Next >>

Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. នរណា [nɔɔ rənaa]
    who, which one, anybody (the more common col. term is អ្នកណា )
    Eg. នរណានៅមាត់ទ្វារ​?: Who is at the door?
  2. អ្នកណា [neak naa]
    who, whom; someone, anyone
    See:នរណា, អ្នកឯណា


Prohok Solutions @2017 : Learn Khmer | Khmer Calendar