Khmer Dictionary: ទេវតា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ឋានសួគ៌
( ន.នាមសព្ទ ) [ឋាន-សួ]
ស្ថានដែលបរិបូណ៌ដោយកាមគុណ ៥ មានរូបជាដើម, ទីដែលបរិបូណ៌ដោយសេចក្ដីសុខ, ច្រើនហៅ ឋានរបស់ទេវតាមាន ៦ ជាន់គឺ ឋានចាតុម្មហារាជិការ, តាវត្តិង្ស, យាមា, តុសិតា, និម្មានរតី និងឋានបរនិម្មិតវសវតី ។
-
ត្រី
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
(ត្រិ; តិ) បី (៣) ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត ដូចជា ត្រីកូដ (--កូត) ន. (សំ. ត្រិកូដ; បា. តិកូដ) កំពូល ៣; ឈ្មោះភ្នំមានកំពូល ៣ : ភ្នំត្រីកូដ ។ ដែលមានកំពូល ៣ : ប្រាសាទត្រីកូដ ។
- ត្រីកោណ (--កោន) គុ. (សំ. ត្រិកោណ; បា. តិកោណ) ដែលមានជ្រុង ៣, មានមុំ ៣ ឬមានងៀង ៣ : រាងត្រីកោណ; សណ្ឋានត្រីកោណ, ជាត្រីកោណ ។ វេវ. ត្រិយង្ស ។
- ត្រីគុណ (--គុន) គុ. (សំ. ត្រិគុណ; បា. តិគុណ) ដែលមានចំណែក ៣, ដែលចម្រើនកើនឡើងដោយចំណែក ៣, ជា ៣ ចំណែក ឬ ៣ ភាគ : ការនុ៎ះឥឡូវចម្រើនកើនឡើង ជាត្រីគុណជាងពីដើម ។
- ត្រីចក្រយាន (--ច័កក្រៈយាន) ន. (សំ.) ឈ្មោះយានតូចមានកង់ ៣ មួយប្រភេទ ។
- ត្រីទស (--ទស់) ន. (សំ. ត្រិទស; បា. តិទស) អមរ, ទេវតា (ច្រើនតែប្រើក្នុងកាព្យ) : យើងសូមអញ្ជើញអស់ត្រីទស មានយសស័ក្កិសិទ្ធិឫទ្ធិតេជះ សូមចុះចូលមកដោយរូតរះ ដើម្បីសំពះព្រះត្រៃរត្ន ។
- ត្រីទស (--ទស់) ប. សំ. (សំ. ត្រិទស; បា. តិទស) ដប់បី (១៣); ឬ ១០ បីដង (៣ x ១០ = ៣០ ) ។
- ត្រីធា ន. (សំ.) ភាគបី, ខ្ទង់ឬចំណែកបី ។ ឈ្មោះបរិមាណមានខ្ទង់បីផ្នែកខាងគណិតសាស្ត្រ (ពីជគណិត) ។
- ត្រីនេត្រ (--នេត) គុ. ឬ ន. (សំ. ត្រិនេត្រ ឬ ត្រិនយន; បា. តិនយន) ដែលមានភ្នែក ៣, គឺ មំសចក្ខុ ភ្នែក សាច់ គឺភ្នែកមែនទែន, បញ្ញាចក្ខុ ភ្នែកគឺប្រាជ្ញា (ប្រាជ្ញាទុកដូចជាភ្នែក), ធម្មចក្ខុ ភ្នែកគឺអរិយមគ្គ; លោកអ្នកមានភ្នែកទាំង ៣ នេះ ហៅថា ត្រីនេត្រ ។ ន. ព្រះសិវៈ (ព្រះឥសូរ) ។ ឈ្មោះសាស្រ្តាសម្រាយកាព្យពាក្យ ៤ ជាច្បាប់សុភាសិត មានក្នុងកម្ពុជរដ្ឋមកយូរហើយ : សាស្ត្រាត្រីនេត្រ ឬ ច្បាប់ត្រីនេត្រ ។ ត្រីបថ (--បត់) ន. (សំ. ត្រិបថ; បា. តិបថ) ទីប្រជុំនៃផ្លូវបែក ៣, ផ្លូវបែក ៣, ផ្លូវត្រឡែងកែង ៣ ។ ត្រីពិធ ឬ ត្រៃពិធ (--ពិត) គុ. (សំ. ត្រិវិធ, ត្រិពិធ, ត្រៃពិធ; បា. តិវិធ) ដែលមានប្រការ ៣, មាន ៣ ប្រការ, មាន ៣ យ៉ាង ។
- ត្រីពិធសម្បត្តិ ឬ ត្រៃពិធសម្បត្តិ (--ពិតសំបាត់) សម្បត្តិមាន ៣ យ៉ាងគឺ មនុស្សសម្បត្តិ ទិព្វសម្បត្តិ, និព្វានសម្បត្តិ ។
- ត្រីភាគ ន. (សំ.) ភាគបី, ចំណែកបី ។
- ត្រីភាគី គុ. (សំ.) ដែលមានភាគបី, ដែលមានបីផ្នែក, ដែលមានគ្នាបីក្រុម : គូសសញ្ញាត្រីភាគី ។ ត្រីមាស ឬ ត្រៃមាស ន. (សំ. ត្រិមាស ឬ ត្រៃមាស; បា. តេមាស) បីខែ; ប្រជុំនៃខែបី, ចំនួន៣ខែ, ការរួមចំនួនខែត្រឹម៣ : បញ្ជីត្រីមាស; ភិក្ខុសង្ឃនៅចាំវស្សាអស់ត្រីមាស ។
- ត្រីសព្ទ (--ស័ប) ន. (សំ. ត្រិសព្ទ; បា. តិសទ្ទ “សូរសំឡេងឮ ៣ យ៉ាង”) ខ្មែរយើងប្រើជាឈ្មោះគ្រឿងវណ្ណយុត្តិ ( ៊ ) នេះ សម្រាប់ប្រើដាក់លើអក្សរ ៤ តួ ប, ស, ហ, អ, ឲ្យមានសំឡេងធំជា ប៊, ស៊, ហ៊, អ៊ ដូចពាក្យថា ត្បូងប៊ុត, ស៊ងស្លា, ឮស៊ាន, ស៊ុនសម្ដី; មិនហ៊ានទៅ, ចូលហ៊ុន, ស្រែកហ៊ោ, ដំណើរអ៊ីកអ៊ាក, ក្រួចអ៊ឺត, អ៊ុះអ៊ះ ជាដើម; ប៉ុន្ដែតួ : “ស” កាលណាបើមានស្រៈ ឥ ឬ ឦ នៅពីខាងលើ នឹងផ្លាស់រូបត្រីសព្ទ ( ៊ ) នេះចេញដូចយ៉ាង ស៊ីបាយ ដូច្នេះជាដើមវិញក៏បាន ។
- ត្រីសូល៍ ឬ ត្រីសូរ ន. (សំ. ត្រិសូល ឬ ត្រី--; បា. តិសូល) ឈ្មោះអាវុធរបស់ឥសូរ គឺអាវុធមានមុខ ៣ ។ គុ. ដែលមានមុខ ៣, ដែលមានកំពូល ៣, ត្រីសូល៍គាងឃ្វាយ ឬ ត្រីសូរគាងឃ្វាយ (សរសេរជា ត្រីសូល៍ (ត្រីសូ) យ៉ាងនេះជិតនឹងពាក្យដើមជាង ត្រីសូរ) ។
-
ត្រ័យត្រិង្ស
( ន.នាមសព្ទ ) [--ត្រឹង ]
(ត្រយស្ដ្រឹសត៑; តេត្តឹស ប. សំ. “សាមសិបបី”; ជាពាក្យប្រាប់ចំនួនទេវតា ៣៣ អង្គ ជាបរិវារនៃព្រះឥន្ទ្រ) ខ្មែរយើងប្រើពាក្យនេះជាឈ្មោះឋានកាមាវចរសួគ៌ជាន់ទី ២ : ឋានត្រ័យត្រិង្ស ឬ ត្រៃត្រិង្ស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តាវត្តិង្ស) ។
-
ទិព្វ
( គុ.គុនសព្ទ ) [ទិប ឬ ទឹប ]
(ទិវ, ទិព្យ) ដែលជារបស់ទេវតា, ដែលទាក់ទងគ្នានឹងពួកទេវតា, ដែលមាននៅក្នុងទេវលោក : ញាណទិព្វ, ត្រចៀកទិព្វ, ភ្នែកទិព្វ, វិមានទិព្វ ។ល។ ព. ប្រ. ដែលប្រហែលនឹងរបស់ទេវតា : ភ្នែកទិព្វ, មាត់ទិព្វ ។ល។ ប្រើជាបទសមាសរៀងភ្ជាប់ពីខាងដើមសព្ទឯទៀត អ. ថ. ទិព្វៈ ដូចជា
- ទិព្វចក្ខុ (--ច័កខុ ឬ--ច័ក) ន. (បា.; សំ. ទិវ្យចក្សុស៑ ឬ ទិព្យ--) ភ្នែកទិព្យ ។ ព. ប្រ. ភ្នែកដូចជាទិព្វ ។
- ទិព្វជង្គត (--ជង់គត់) កិ. ឬ គុ. (បា. ច្រើនឃើញប្រើជា ទិវង្គត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ), ទិព្វជង្គត នេះជាពាក្យផ្សំប្រើ, មកពី បា. ទិវ > ទិព្វ + ជង្គម “ដំណើរទៅ” ឬ ជង្គត “ទៅហើយ, ដែលទៅហើយ”) ទៅកាន់ទេវលោកហើយ (ស្លាប់); ដែលទៅកើតជាទេវតាហើយ (ដែលស្លាប់ហើយ); ខ្មែរយើងប្រើជារាជសព្ទ : ទ្រង់សោយទិព្វជង្គត...។
- ទិព្វញ្ញាណ (ទិបព័ញ-ញាន) ន. (បា. ទិព្វញ្ញាណ; សំ. ទិវ្យ + ជ្ញាន) ញាណទិព្វ ។ ព. ប្រ. ញាណដូចជាទិព្វ ។
- ទិព្វនារី (--នារី) ន. (សំ. ទិវ្យ + នារី ឬ ទេវនារី) ស្រីសួគ៌, ស្រីអប្សរ ។
- ទិព្វនេត្រ (--នេត) ន. (សំ. ទិវ្យ + នេត្រ) ដូចគ្នានឹង ទិព្វចក្ខុ ។
- ទិព្វមន្ត (--មន់) ន. (បា. ទិព្វ + មន្ត; សំ. ទិវ្យ + មន្ត្រ) មន្តទិព្វ ។ ព. ប្រ. មន្តដ៏វិសេសដូចជាទិព្វ; ខាងសាសនាព្រាហ្មណ៍ច្រើនហៅពាក្យ ឱម ! ថា ទិព្វមន្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឱម !) ។
- ទិព្វរស (--រស់) ន. (សំ.ទិព្យរស) ទឹកទិព្វ; បរទ ។
- ទិព្វវ័ន ន. (បា. ទិព្វវន) ព្រៃទិព្វគឺសួនឬ ឧទ្យានទិព្វ ។ ព. ប្រ. សួនឬឧទ្យានដែលមានលំអ ប្រៀបប្រដូចនឹងសួនឬឧទ្យានរបស់ទេវតា ។
- ទិព្វវាចា ន. (បា. ទិព្វ + វាចា) សំដីទិព្វ ។ ព. ប្រ. សំដីដូចជាទិព្វ គឺសំដីដែលថាឲ្យកើតអ្វីក៏កើតដូចថា ។
- ទិព្វវាទ (--វាត) ន. (បា. ទិព្វ + វាទ) ដូចគ្នានឹង ទិព្វវាចា ។
- ទិព្វវិមាន (--វិមាន) ន. (បា.; សំ. ទិវ្យវិមាន) វិមានទិព្វ ។ ព. ប្រ. ប្រាសាទដែលមានលំអប្រៀបដូចវិមានទិព្វ ។
- ទិព្វសព្ទ (--ស័ប) ន. (សំ. ទិវ្យសព្ទ ឬ ទិព្យ--; បា. ទិព្វសទ្ទ) សំឡេងទិព្វ, សូរសព្ទជាទិព្វ ។ ព. ប្រ. សំឡេងឬសូរសព្ទដែលពីរោះប្រៀបស្មើនឹងសំឡេងសូរសព្ទជាទិព្វ ។
- ទិព្វសាក្សី (--សាកសី) ន. (សំ. ទិវ្យ + ទិព្យ + សាក្សិន៑; បា. ទិព្វ + សក្ខី) សាក្សីទិព្វ ។ ព. ប្រ. សាក្សីដែលឆ្លើយតាមសេចក្ដីពិតឥតមានល្អៀង បំភ្លឺដំណើរក្ដី ដែលកំបាំងដែលចង្អៀតឲ្យទូលាយងាយយល់ហាក់ដូចជាទេវតា មកបំភ្លឺចៅក្រមឲ្យឃើញសេចក្ដីពិត ។
- ទិព្វសោត ឬ ទិព្វស្រោត (--សោត ឬ-ស្រោត) ន. (បា. ទិព្វសោត; សំ. ទិវ្យ + ស្រោត ឬ ទិព្យ--) ត្រចៀកទិព្វ ។ ព. ប្រ. ត្រចៀកដូចជាទិព្វ ។ ទិព្វស្រោត្រ ដូចគ្នានឹង ទិព្វសោត ។
- ទិព្វារម្មណ៍ (ទិប-ពារ៉ម់) ន. (បា. ទិព្វ + អារម្មណ > ទិព្វារម្មណ) អារម្មណ៍ទិព្វ ។ ព. ប្រ. អារម្មណ៍ដូចជាទិព្វ ។
-
ទិវង្គត
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ ) [ទិវង់គត់ ]
ទៅកាន់ទេវលោកហើយ (ស្លាប់); ដែលទៅកើតជាទេវតាហើយ (ដែលស្លាប់ហើយ) ខ្មែរយើងប្រើជារាជសព្ទ : ទ្រង់សោយព្រះទិវង្គត...។
-
ទិវោក័ស
( ន.នាមសព្ទ )
(ទិវោក; ទិវៅកស៑) ទេវតា, ពួកទេវតាសាមញ្ញ ។
-
ទេវ
( ន.នាមសព្ទ ) [ទេវៈ]
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព) ។ ទេវៈបពិត្រព្រះសម្មតិទេពក្សត្រថ្លៃប្រសើរអើយ ! រីប្រទេសដែលបានសុខស្បើយឥតមានទុក្ខភ័យ ទាំងនេះក៏ដោយសារព្រះតេជះសម្ភារបារមីទសពិធរាជធម៌នៃព្រះអង្គ ! (ព. ទេ. ប្រែរយបុរាណ) ។
- ទេវកញ្ញា ឬ - ទេវកន្យា ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពកញ្ញា) ។
- ទេវតា (ទេវៈដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព និង ទេពតា) ។
- ទេវតាពលី (ទេវៈតាពៈលី) ន. (បា. ទេវតាពលិ ឬ --ពលី; សំ. ទេវតាពលិន៑) គ្រឿងបូជាចំពោះទេវតា ។ ទេវតាពលីមាន ២ យ៉ាង គឺ ១- ខាងពុទ្ធសាសនាប្រើឧទ្ទិស ចំណែកបុណ្យជូនចំពោះទេវតា; ២- ខាងលទ្ធិខ្លះក្រៅពី ពុទ្ធសាសនា ប្រើបូជាវត្ថុផ្សេងៗមានភោជនាហារជាដើម ចំពោះទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលី ទៀតផង) ។
- ទេវទូត ន. (សំ. បា.) បម្រើរបស់ទេវតា, ទេវតាអ្នកទទួលខ្លួនបម្រើសម្រេចកិច្ចការអ្វីម្យ៉ាងៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទូត ផង) ។
- ទេវទេព (ទេវៈទេប) ន. (សំ. បា. ទេវទេវ) ទេវតារបស់ទេវតា ឬទេវតាកន្លងលើសអស់ទេវតា (ព្រះសម្មាសម្ពុទ្ធ; ព្រះព្រហ្ម) ។
- ទេវធម៌ (ទេវៈធ័រ) ន. (សំ.; បា. ទេវធម្ម) ធម៌សម្រាប់ទេវតា ឬធម៌សម្រាប់ធ្វើបុគ្គលឲ្យបានជាទេវតា; ទេវធម៌មាន ២ យ៉ាង គឺ ហិរិ សេចក្ដីខ្មាសអំពើអាក្រក់; ឱត្តប្បៈ សេចក្ដីរាងចាលរអានឹងអំពើអាក្រក់ : មនុស្សមានហិរិនិងឱត្តប្បៈ ហៅថា អ្នកមានទេវធម៌ ។
- ទេវធីតា (ទេវៈធីដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពធីតា) ។
- ទេវនាគរី (ទេវៈនាគៈរី) ន. (សំ. ទេវ “ទេវតា” + នាគរី “ស្ត្រីអ្នកក្រុង; ស្រ្តីអ្នកឈ្លាសខាងឧបាយល្បួង...”) ឈ្មោះអក្សរមួយបែបរបស់ពួកព្រាហ្មណ៍ក្នុងប្រទេសឥណ្ឌា មានតាំងពីយូរអង្វែងហើយដរាបមកដល់សព្វថ្ងៃនេះ, សម្រាប់កត់ត្រាភាសាសំស្ក្រឹត : អក្សរទេវនាគរី ។
- ទេវនារី (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទិព្វនារី) ។
- ទេវនិករ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិករ) ។
- ទេវនិកាយ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិកាយ) ។
- ទេវបញ្ជា (ទេវៈប័ញជា) ន. សេចក្ដីបង្គាប់របស់ទេវតា : ព្រះឥន្ទ្រទ្រង់មានទេវបញ្ជាទៅនឹងព្រះវិស្សកម្មទេវបុត្រឲ្យចុះមកនិម្មិតអាស្រមថ្វាយព្រះវេស្សន្តរ ។
- ទេវបុត្ត (ទេវៈបុត) ន. (បា.; សំ. ទេវបុត្រ) ទេវតាប្រុស ។
- ទេវបុត្រ (ទេវៈបុត) ន. ដូចគ្នានឹង ទេវបុត្ត ដែរ ។
- ទេវភូត (ទេវៈ--) ន. (បា.) ពួកភូត (សត្វ) គឺទេព្តា; ទេព្តាទុកដូចជាពួកភូត ។
- ទេវរាជ (ទេវៈរាច) ន. (សំ. បា.) ស្ដេចនៃទេវតា ឬទេវតាជាស្ដេច; ព្រះឥន្រ្ទ ។
- ទេវរូប (ទេវៈ--) ន. (សំ.បា.) រូបទេវតា; រូបប្រៀបដោយរូបទេពតា ។
- ទេវលោក (ទេវៈ--) ន. (សំ. បា.) លោកជាទីនៅនៃពួកទេវតា, ស្ថានសួគ៌ ។
- ទេវវិមាន (ទេវៈ--) ន. ដូចគ្នានឹង ទេពវិមាន ។
- ទេវស្ថាន (ទេវៈ--) ន. (សំ.; បា. ទេវដ្ឋាន) ទី, លំនៅរបស់ទេវតា ។ ប្រាសាទ, អាស្រម, រោងតម្កល់ទេវរូបតាមសណ្ដាប់ពួកព្រាហ្មណ៍ ។
- ទេវឫទ្ធិ (ទេវៈរឹត) ន. (សំ.) ឫទ្ធិរបស់ទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫទ្ធិ ផង) ។
- ទេវា ដូចគ្នានឹង
- ទេពា ។
- ទេវានុភាព (--ភាប) ន. (សំ. បា. ទេវានុភាវ) អានុភាពនៃទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អានុភាព ផង) ។
- ទេវាយតនៈ (ទេវាយៈតៈន៉ៈ) ន. (សំ. បា.) លំនៅទេវតា (ដូចគ្នានឹង ទេវស្ថាន ដែរ) ។
- ទេវាយុធ (--យុត) ន. (សំ.) អាវុធរបស់ទេវតា គឺឥន្ទធនូ ។
- ទេវាវិនិច្ឆ័យ ន. (បា. ទេវ + វិនិច្ឆយ “ការវិនិច្ឆ័យរបស់ទេវតា”) ពាក្យនេះ ខ្មែរយើងប្រើឲ្យឈ្មោះប្រាសាទជាស្ថានសម្រាប់ប្រជុំធំ នៅក្នុងព្រះបរមរាជវាំងចតុម្មុខ ជាប្រាសាទដែលតម្កល់ស្វេត្រឆត្រធំសម្រាប់រាជ្យ : ព្រះទីន័ងទេវាវិនិច្ឆ័យ ឬប្រាសាទទេវាវិនិច្ឆ័យ ។
-
ទេវទត្ត
[ទេវៈទ័ត ]
ឈ្មោះភិក្ខុមួយរូបជាព្រះអនុជអយ្យិកាមួយ គឺជីដូនមួយនឹងព្រះសម្មាសម្ពុទ្ធសក្យមុនីគោតម (ប៉ែកខាងព្រះវរមាតារបស់ព្រះអង្គ); ទេវទត្តនេះ, លុះបួសហើយបានយូរបន្តិចមក, ក៏តាំងចិត្តជាសត្រូវនឹងព្រះសក្យមុនីសម្ពុទ្ធ, ខំប្រឹងធ្វើព្យាយាមនឹងសម្លាប់ព្រះអង្គ ប៉ុន្តែមិនបានសម្រេចដូចបំណង, ត្រាតែព្រះធរណីស្រូបខ្លួនយកទៅ ។ ព. ទ. បុ. ចិត្តជាទេវទត្ត មាត់ជាទេវតា សេចក្ដីថា ចិត្តអាក្រក់ប្រហែលនឹងចិត្តទេវទត្ត ប៉ុន្តែសំដីដែលចេញពីមាត់ទន់ផ្អែមពីរោះគួរនឹងឲ្យទុកចិត្តថាពិតប្រាដកដូចជាទេវតា ។
-
ទេវបុត្តមារ
( ន.នាមសព្ទ ) [ទេវៈបុតតៈមារ]
មារដែលជាទេវបុត្ត បានដល់ស្ដេចមារាធិរាជ មានកំណើតក្នុងជាន់ទេវតាដែលតែងតែបង្កព្យុះភ្លៀងឲ្យកើតការភ័យខ្លាច ។ ក្នុងគម្ពីរពុទ្ធសាសនាមានតំណាលថា ទេវបុត្តមារ (មារាធិរាជ) បានប្រើកូនស្រីខ្លួន ៣ នាក់គឺ នាងតណ្ហា, នាងរាគា, និងនាងអរតី ឲ្យទៅផ្ចាញ់ព្រះសម្មាសម្ពុទ្ធ តែដោយព្រះអង្គជាបុគ្គលអស់កិលេស, មិនចាប់អារម្មណ៍, មិនរំភើបនឹងឧបាយកលខ្មៅកខ្វក់ទាំងនោះឡើយ ។
-
ទេវិន្ទ
( គុ.គុនសព្ទ, ន.នាមសព្ទ ) [-វិន ]
(ទេវេន្ទ្រ) ព្រះឥន្ទ្រ; ព្រះឥន្ទ្របានជាព្រះនាមថាទេវិន្ទនេះ ពីព្រោះព្រះអង្គធំជាងអស់ទេវតាក្នុងស្ថានសួគ៌ពីរជាន់ គឺជាន់ចាតុម្មហារាជិកានិងត្រៃត្រិង្ស ។
Headley's Khmer-English Dictionary Full Text Search
-
ទេព្តា
- detail »
See:ទេពតា , ទេវតា
Headley's Khmer-English Dictionary Subentry Full Text Search
-
ទេវតា
[teiveaʔ taa]
deity; angel; supernatural being, benevolent spirit
-
ទេវតានិយម
[teiveaʔ taa niʔyum]
belief in the gods
-
ទេវតាពលី
[teiveaʔ taa peaʔlii]
offering / sacrifice to the gods
-
បវេណីទេវតា
[paʔveenii teiveaʔ taa]
ancestors venerated as gods (esp. among the royalty)
-
បុព្វទេវតា
[boppeaʔ teiveaʔ taa]
See:បុព្វទេព -
ប្រកាសទេវតា
[prɑkaah teiveaʔ taa]
to proclaim loudly (lit. `to declare to the angels')
-
ភូមទេវតា
[pʰuum teiveaʔ taa]
See:ភុម្មទេវតា -
ភុម្មទេវតា
[pʰummeaʔ teiveaʔ taa]
terrestrial angel, god of the earth
-
មហេសក្ខទេវតា
[meaʔheɛsak teiveaʔ taa]
god
-
រុក្ខទេវតា
[rukkʰaʔ teiveaʔ taa]
forest spirit, dryad