Khmer Dictionary: ទេពនិករ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទេវ
( ន.នាមសព្ទ )
[ទេវៈ]
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព) ។ ទេវៈបពិត្រព្រះសម្មតិទេពក្សត្រថ្លៃប្រសើរអើយ ! រីប្រទេសដែលបានសុខស្បើយឥតមានទុក្ខភ័យ ទាំងនេះក៏ដោយសារព្រះតេជះសម្ភារបារមីទសពិធរាជធម៌នៃព្រះអង្គ ! (ព. ទេ. ប្រែរយបុរាណ) ។
- ទេវកញ្ញា ឬ - ទេវកន្យា ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពកញ្ញា) ។
- ទេវតា (ទេវៈដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព និង ទេពតា) ។
- ទេវតាពលី (ទេវៈតាពៈលី) ន. (បា. ទេវតាពលិ ឬ --ពលី; សំ. ទេវតាពលិន៑) គ្រឿងបូជាចំពោះទេវតា ។ ទេវតាពលីមាន ២ យ៉ាង គឺ ១- ខាងពុទ្ធសាសនាប្រើឧទ្ទិស ចំណែកបុណ្យជូនចំពោះទេវតា; ២- ខាងលទ្ធិខ្លះក្រៅពី ពុទ្ធសាសនា ប្រើបូជាវត្ថុផ្សេងៗមានភោជនាហារជាដើម ចំពោះទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលី ទៀតផង) ។
- ទេវទូត ន. (សំ. បា.) បម្រើរបស់ទេវតា, ទេវតាអ្នកទទួលខ្លួនបម្រើសម្រេចកិច្ចការអ្វីម្យ៉ាងៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទូត ផង) ។
- ទេវទេព (ទេវៈទេប) ន. (សំ. បា. ទេវទេវ) ទេវតារបស់ទេវតា ឬទេវតាកន្លងលើសអស់ទេវតា (ព្រះសម្មាសម្ពុទ្ធ; ព្រះព្រហ្ម) ។
- ទេវធម៌ (ទេវៈធ័រ) ន. (សំ.; បា. ទេវធម្ម) ធម៌សម្រាប់ទេវតា ឬធម៌សម្រាប់ធ្វើបុគ្គលឲ្យបានជាទេវតា; ទេវធម៌មាន ២ យ៉ាង គឺ ហិរិ សេចក្ដីខ្មាសអំពើអាក្រក់; ឱត្តប្បៈ សេចក្ដីរាងចាលរអានឹងអំពើអាក្រក់ : មនុស្សមានហិរិនិងឱត្តប្បៈ ហៅថា អ្នកមានទេវធម៌ ។
- ទេវធីតា (ទេវៈធីដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពធីតា) ។
- ទេវនាគរី (ទេវៈនាគៈរី) ន. (សំ. ទេវ “ទេវតា” + នាគរី “ស្ត្រីអ្នកក្រុង; ស្រ្តីអ្នកឈ្លាសខាងឧបាយល្បួង...”) ឈ្មោះអក្សរមួយបែបរបស់ពួកព្រាហ្មណ៍ក្នុងប្រទេសឥណ្ឌា មានតាំងពីយូរអង្វែងហើយដរាបមកដល់សព្វថ្ងៃនេះ, សម្រាប់កត់ត្រាភាសាសំស្ក្រឹត : អក្សរទេវនាគរី ។
- ទេវនារី (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទិព្វនារី) ។
- ទេវនិករ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិករ) ។
- ទេវនិកាយ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិកាយ) ។
- ទេវបញ្ជា (ទេវៈប័ញជា) ន. សេចក្ដីបង្គាប់របស់ទេវតា : ព្រះឥន្ទ្រទ្រង់មានទេវបញ្ជាទៅនឹងព្រះវិស្សកម្មទេវបុត្រឲ្យចុះមកនិម្មិតអាស្រមថ្វាយព្រះវេស្សន្តរ ។
- ទេវបុត្ត (ទេវៈបុត) ន. (បា.; សំ. ទេវបុត្រ) ទេវតាប្រុស ។
- ទេវបុត្រ (ទេវៈបុត) ន. ដូចគ្នានឹង ទេវបុត្ត ដែរ ។
- ទេវភូត (ទេវៈ--) ន. (បា.) ពួកភូត (សត្វ) គឺទេព្តា; ទេព្តាទុកដូចជាពួកភូត ។
- ទេវរាជ (ទេវៈរាច) ន. (សំ. បា.) ស្ដេចនៃទេវតា ឬទេវតាជាស្ដេច; ព្រះឥន្រ្ទ ។
- ទេវរូប (ទេវៈ--) ន. (សំ.បា.) រូបទេវតា; រូបប្រៀបដោយរូបទេពតា ។
- ទេវលោក (ទេវៈ--) ន. (សំ. បា.) លោកជាទីនៅនៃពួកទេវតា, ស្ថានសួគ៌ ។
- ទេវវិមាន (ទេវៈ--) ន. ដូចគ្នានឹង ទេពវិមាន ។
- ទេវស្ថាន (ទេវៈ--) ន. (សំ.; បា. ទេវដ្ឋាន) ទី, លំនៅរបស់ទេវតា ។ ប្រាសាទ, អាស្រម, រោងតម្កល់ទេវរូបតាមសណ្ដាប់ពួកព្រាហ្មណ៍ ។
- ទេវឫទ្ធិ (ទេវៈរឹត) ន. (សំ.) ឫទ្ធិរបស់ទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫទ្ធិ ផង) ។
- ទេវា ដូចគ្នានឹង
- ទេពា ។
- ទេវានុភាព (--ភាប) ន. (សំ. បា. ទេវានុភាវ) អានុភាពនៃទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អានុភាព ផង) ។
- ទេវាយតនៈ (ទេវាយៈតៈន៉ៈ) ន. (សំ. បា.) លំនៅទេវតា (ដូចគ្នានឹង ទេវស្ថាន ដែរ) ។
- ទេវាយុធ (--យុត) ន. (សំ.) អាវុធរបស់ទេវតា គឺឥន្ទធនូ ។
- ទេវាវិនិច្ឆ័យ ន. (បា. ទេវ + វិនិច្ឆយ “ការវិនិច្ឆ័យរបស់ទេវតា”) ពាក្យនេះ ខ្មែរយើងប្រើឲ្យឈ្មោះប្រាសាទជាស្ថានសម្រាប់ប្រជុំធំ នៅក្នុងព្រះបរមរាជវាំងចតុម្មុខ ជាប្រាសាទដែលតម្កល់ស្វេត្រឆត្រធំសម្រាប់រាជ្យ : ព្រះទីន័ងទេវាវិនិច្ឆ័យ ឬប្រាសាទទេវាវិនិច្ឆ័យ ។
-
ទេព
( ន.នាមសព្ទ )
[ទេប]
(ទេវ) ទេវតា ។
- ទេពកញ្ញា (ទេពៈក័ញញ៉ា ឬទេព--) ន. (ទេវកញ្ញា; ទេវកន្យា) ស្រីក្រមុំទេពតា, ទេពធីតាក្រមុំ : នាងទេពកញ្ញា, ស្រីទេពកញ្ញា ។
- ទេពច្យុត (ទេពៈចយ៉ុត ឬទេព--) ន. (សំ. ទេវ + ចុត ឬ ច្យុត; បា. ទេវ + ចុត)ទេវតាដែលឃ្លាតចាកទេវលោក, សត្វដែលឃ្លាតចាកទេវលោកមក គឺសត្វដែលស្លាប់អំពីទេវលោកមកកើតជាមនុស្ស ។
- ទេពច្យុតិ (ទេពៈចយ៉ុត ឬទេព--) ន. (សំ. ទេវ + ចុតិ ឬ ច្យុតិ; បា. ទេវ + ចុតិ) ដំណើរឃ្លាតចាកទេវលោក គឺដំណើរទទួលមរណភាពរបស់ទេវតា ។
- ទេពជំនុំ (ទេព--) ន. ប្រជុំទេវតា ឬទេវតាអ្នកជំនុំកិច្ចការ ។
- ទេពតា (ទេព្តា) ន. (សំ. បា. ទេវតា) អមនុស្សដែលជាទិព្យ, អមរ ។
- ទេពទារូ (ទេព--) ឬ - ទេព្វិរូ ន. (សំ. ទេវទារូ; បា. ទេវទារុ) ឈ្មោះឈើមួយប្រភេទ សំបកមានក្លិនក្រអូប, ច្រើនប្រើជាថ្នាំខ្យល់ ។
- ទេពធីតា (ទេពៈធីតា ឬ ទេព--) ន. (បា. ទេវធីតា) កូនស្រីនៃទេពតា, ស្រីទេពតា : នាងទេពធីតា ។
- ទេពនារី (ទេពៈ-ឬទេប--) ន. (សំ. បា. ទេវនារី) ដូចគ្នានឹង ទិព្វនារី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
- ទេពនិករ (ទេពៈនិ-ក ឬ ទេប--) ន. (សំ. បា. ទេវ + និករ) ពពួកទេវតា : សូមទេពនិករអមរមេឃ តាំងចិត្តស្មោះត្រេកអរសាទរ ប្រសិទ្ធិ៍សព្ទសាធុការពរ ដល់អ្នកនគរទាំងអស់គ្នា ។
- ទេពនិកាយ (ទេពៈ--ឬ ទេប--) ន. (សំ. បា. ទេវ + និកាយ) ពួកទេវតា, ពពួកទេពតា ។
- ទេពនិមន្ត (ទេប-និមន់) ន. ឬ គុ. (បា. ទេវ + និមន្តិត) អ្នកដែលពួកទេវតាអញ្ជើញឲ្យចុះមកកើតជាមនុស្ស ។
- ទេពនិមន្តន៍ (ទេបនិមន់) ន. (បា. ទេវ + និមន្តន) ដំណើរអញ្ជើញរបស់ពួកទេវតា ឬដំណើរដែលពួកទេពតាអញ្ជើញទេវតាណាមួយឲ្យចុះមកកើតជាមនុស្ស ។
- ទេពនិម្មិត (ទេប-និម-មិត) ន.ឬ គុ. (បា. ទេវ + និម្មិត; សំ. ទេវ + និរិ្មត “ដែលទេវតានិម្មិត”) ខ្មែរយើងប្រើពាក្យនេះជាងារមន្រ្តីជាងគំនូរដែលមានថ្វីដៃគូរល្អប្រដូចនឹងគំនូរដែលទេវតានិម្មិត : ឧកញ៉ាទេពនិម្មិត ។
- ទេពប្រណម្យ (ទេបប្រណំ) ន. (សំ. ទេវ + ប្រណម្យ) រូបទេពតាសំពះ; ច្រើនធ្វើឲ្យឃើញតែពីត្រឹមផ្ចិតឡើងទៅលើ : រូបទេពប្រណម្យ ។
- ទេពរបាំ (ទេប--) ន. ងារមន្រ្តីទីចាងហ្វាងពួករបាំព្រះរាជទ្រព្យតាំងដោយសន្មតិលើកថាមានចំណេះខាងរាំ ប្រៀបដូចជារបាំរបស់ទេព្តា ។
- ទេពរំដួល (ទេប--) ន. ឈ្មោះមន្តស្នេហ៍មុខមួយប្រភេទ ដែលអ្នកប្រកាន់ជឿខាងរបៀនស្នេហ៍ សន្មតហៅដោយអំនួតថា កាលបើប្រសិទ្ធី ឬសូត្រកាលណា សូម្បីទេពតាក៏រំជួលចិត្តស្រឡាញ់តែរាល់គ្នាដែរ ។ ឈ្មោះឈើមួយប្រភេទ មានផ្កាក្លិនពិដោរឈ្ងប់, ច្រើនមានតែនៅភ្នំខ្លះដោយអន្លើ គេថាច្រើនមានក្នុងស្រុកកំពង់សោម ខេត្តកោះកុង ។ ឈ្មោះបទភ្លេងមួយប្រភេទ ។
- ទេពលេខា (ទេពៈ--ឬទេប--) ន. (សំ. បា. ទេវ + លេខា “គំនូរទេវតា”) ប្រើជាងារមន្ត្រីជាងគំនូរ តាំងដោយសន្មតិថាជាអ្នកចេះគូរល្អ ប្រៀបប្រដូចនឹងគំនូរទេវតា ។
- ទេពវិមាន ន. (សំ. បា. ទេវ + វិមាន) វិមានរបស់ទេវតា, លំនៅទេពតា (ហៅ ទេពពិមាន ក៏បាន) ។
- ទេពសេនា ន. (សំ. បា. ទេវ + សេនា “សេនានៃទេវតា”) ប្រើជាងារមន្ត្រីក្នុងក្រុមព្រះរាជមន្ទីរតាំងដោយសន្មតិថាមានអានុភាពអង់អាច ប្រៀបដូចជាសេនានៃទេពតា ។
- ទេពស្រ្តី ន. (សំ. ទេវស្រ្តី) ស្រីទេពតា, ស្រីអប្សរ, ស្រីសួគ៌ : នាងទេពស្រី្ត ។
- ទេពអក្សរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពអប្សរ) ។
- ទេពអប្សរ ន. (សំ. ទេវ + អប្សរា; បា. ទេវ + អច្ឆរា) ស្រ្តីទេពតា, ស្រីសួគ៌ : ស្រីទេពអប្សរ (ហៅស្រីទេពអប្សរា ក៏បាន) ។ ប្រើក្លាយជា ទេពអក្សរ ក៏មាន ។
- ទេពា ន. (បា. ទេវា) ទេវតាទាំងឡាយ, ពួកទេវតា ។
- ទេពារក្ស (ទេពារ័ក) ន. (សំ. ទេវ + អារក្ស; បា. ទេវ + អារក្ខ) ទេពតាអ្នករក្សាមនុស្ស ឬរក្សាអ្វីៗ; ប្រើជា ទេព្រក្ស ក៏មាន ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ទេពនិករ
[teep niʔkɑɑ]
all the divinities
-
ទេពនិកាយ
[teep niʔkaay]
See:ទេពនិករ