Khmer Dictionary: ថប់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្រែងតែ
( និ.និបាតសព្ទ )
ថប់តែ, ខ្លាចតែ; លុះតែ : ក្រែងតែគេឲ្យថ្លៃខ្ញុំពេញចិត្ត ទើបខ្ញុំលក់ ។
-
ធុញ
( កិ.កិរិយាសព្ទ )
(ធុញ៑ ឬ ធូញ៑ “ញ័រ, ចំប្រប់; លះបង់...”) ទញ់ទាល់ក្នុងចិត្ត, ទ្រាន់ចិត្ត, ជិនឆ្អន់, នឿយណាយរសាយគំនិត : ខំប្រឹងរៀនទៅកុំធុញ ។
- ធុញថប់ ធុញផងថប់បារម្ភផង ។
- ធុញទ្រាន់ ធុញផងទ្រាន់ដៃឬទ្រាន់ចិត្តផង ។
-
ថប់
( កិ.កិរិយាសព្ទ )
ទាល់ដង្ហើម, ខ្ទប់ផ្លូវដង្ហើម : ទ្រាំនៅក្នុងអណ្ដូងជ្រៅនោះពុំបានទេ ព្រោះថប់ដង្ហើមណាស់ ។ នឹកក្រែង, នឹកបារម្ភ : ថប់តែមិនបាន; ខ្ញុំថប់ណាស់ក្រែងកែមិនកើត ។
-
បារម្ភ
( ន.នាមសព្ទ )
[បារ៉ម់]
(ប្រ + អារម្ភ > ប្រារម្ភ; ប + អារម្ភ > បារម្ភ តែមិនសូវដែលប្រទះឃើញប្រើ, ប្រែថា “សេចក្ដីផ្ដួចផ្ដើម, ការផ្ដើម, ការនាំអាទិ៍”) ដំណើរនឹកថប់ឬនឹកព្រួយជាមុន : ខ្ញុំមានបារម្ភក្រែងតែការនុះនឹងមិនបានសម្រេច ។ ចួនកាលប្រើជា កិ. ក៏មាន : អ្នកកុំបារម្ភឲ្យសោះ ការនុះមុខជានឹងសម្រេចជាប្រាកដ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អាពុកបារម្ភ ក្រែងកូនមិនខំ ដូចពាក្យប្ដេជ្ញា ហេតុនេះចូរកូនឯងទាំងអស់គ្នា កុំបានតែថា ថាហើយត្រូវធ្វើ ។
-
ប្រចិត្ត
( កិ.កិរិយាសព្ទ )
[--ចិត ]
(ក្លាយមកពីពាក្យ ព្រួយចិត្ត) ព្រួយក្នុងចិត្ត, ថប់បារម្ភ, កំដឹង : កុំប្រចិត្ត (កុំព្រួយចិត្ត) ។
-
ប្រមល់
( ន.នាមសព្ទ )
[--ម៉ល់ ]
(ក្លាយមកពី សំ. បា. កមល “ផ្កាឈូក; ដួងចិត្ត, បេះដូង...”) ចិត្ត, គំនិត, ច្រើននិយាយថា តប់ប្រមល់ គឺថប់បារម្ភខ្លាំង, ខ្វល់ចិត្តខ្លាំង, ព្រួយចិត្តខ្លាំង រកគិតអ្វីមិនលេច, ទាល់គំនិត ។ ប្រើជា តប់កមល (--កៈម៉ល់) ក៏បាន, ត្រឹមត្រង់តាមប្រភពដើមរបស់ពាក្យផង ។
-
ផ្អឹះ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលលំបាកដកដង្ហើម ព្រោះតឹងពោះខ្លាំង ឬដែលទង្គឹះតានតឹងចិត្ត ដោយមានភ័យថប់បារម្ភ : តឹងពោះផ្អឹះៗ, ភ័យផ្អឹះៗ ។
-
ផ្អុកៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលញ័រប្រដេញរន្ថាន់ក្នុងពោះ ព្រោះភ័យខ្លាំង, ព្រោះថប់បារម្ភខ្លាំង : ញ័រពោះផ្អុកៗ (និយាយថា ផ្អឹកៗ ក៏មាន) ។
-
ព្រួយ
( កិ.កិរិយាសព្ទ )
កើតទុក្ខ, ម្នេញ, លំបាកចិត្ត, ជាទុក្ខ, នឹកថប់បារម្ភ : ខ្ញុំព្រួយណាស់ ។
- ព្រួយចិត្ត លំបាក ឬថប់បារម្ភក្នុងចិត្ត ។
-
វល់
( គុ.គុនសព្ទ )
(វល “បិទបាំង; ព័ទ្ធជុំវិញ; វិលក្រឡឹងជុំវិញ”) ដែលហូរឬបក់កួចវិលត្រឡប់ : ទឹកវល់, ខ្យល់វល់ ។ ដែលទញ់តុះឬទញ់ទាល់គិតមិនលេច: គំនិតវល់, ប្រាជ្ញាវល់ ។ ដែលមានសូរឮថប់ៗក្នុងច្រមុះមិនសូវច្បាស់ : សំឡេងវល់ ។
Headley's Khmer-English Dictionary Full Text Search
-
ថប់
( adv )
[tʰɑp]
- detail »
perhaps, maybe, probably
Eg. បើខ្ញុំមិនទៅក្នុង ពិធីមង្គលការកូនគាត់ទេ ខ្ញុំថប់តែគាត់ខឹងនឹងខ្ញុំពុំខាន : If I don't go to his kid's wedding, I'm afraid that he will really get angry with me. -
ថប់
( adj )
[tʰɑp]
- detail »
to be suffocating, out of breath, not to have enough air; to be stuffy; to be stifling
-
ថប់
( v )
[tʰɑp]
- detail »
to consider, suppose; to fear that (something will happen); to have a negative premonition about.
Reference: ថប់តែ -
ថប់
( conj )
[tʰɑp]
- detail »
for fear that; in the event that.
Headley's Khmer-English Dictionary Subentry Full Text Search
-
ថប់ចិត្ត
[tʰɑp cət]
to grieve, be sad; to worry, be anxious
-
ថប់ដង្ហើម
[tʰɑp dɑŋhaəm]
to be stuffed up, unable to breathe, out of breath; suffocating
-
ថប់បារម្ភ
[tʰɑp baarɑm]
to worry, to be anxious, worried
-
ថប់អារម្មណ៍
[tʰɑp ʔaarɑm]
worry, alarm, anxiety, fear
-
ធុញថប់
[tʰuɲ tʰɑp]
to be fed up / irritated with; to be discouraged