Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ត្រីពិធ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ត្រី ( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា.​ គឺសំខ្យាសព្ទ ក៏មាន ) )
    (ត្រិ; តិ) បី (៣) ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​ទៀត ដូច​ជា ត្រី​កូដ (--កូត) ន. (សំ. ត្រិកូដ; បា. តិកូដ) កំពូល ៣; ឈ្មោះ​ភ្នំ​មាន​កំពូល ៣ : ភ្នំ​ត្រីកូដ ។ ដែល​មាន​កំពូល ៣ : ប្រាសាទ​ត្រីកូដ ។
    - ត្រីកោណ (--កោន) គុ. (សំ. ត្រិកោណ; បា. តិកោណ) ដែល​មាន​ជ្រុង ៣, មាន​មុំ ៣ ឬ​មាន​ងៀង ៣ : រាង​ត្រីកោណ; សណ្ឋាន​ត្រីកោណ, ជា​ត្រីកោណ ។ វេវ. ត្រិយង្ស ។
    - ត្រីគុណ (--គុន) គុ. (សំ. ត្រិគុណ; បា. តិគុណ) ដែល​មាន​ចំណែក ៣, ដែល​ចម្រើន​កើន​ឡើង​ដោយ​ចំណែក ៣, ជា ៣ ចំណែក ឬ ៣ ភាគ : ការ​នុ៎ះ​ឥឡូវ​ចម្រើន​កើន​ឡើង ជា​ត្រីគុណ​ជាង​ពី​ដើម ។
    - ត្រី​ចក្រយាន (--ច័កក្រៈយាន) ន. (សំ.) ឈ្មោះ​យាន​តូច​មាន​កង់ ៣ មួយ​ប្រភេទ ។
    - ត្រីទស (--ទស់) ន. (សំ. ត្រិទស; បា. តិទស) អមរ, ទេវតា (ច្រើន​តែ​ប្រើ​ក្នុង​កាព្យ) : យើង​សូម​អញ្ជើញ​អស់​ត្រីទស មាន​យស​ស័ក្កិ​សិទ្ធិ​ឫទ្ធិ​តេជះ សូម​ចុះ​ចូល​មក​ដោយ​រូត​រះ ដើម្បី​សំពះ​ព្រះ​ត្រៃរត្ន ។
    - ត្រីទស (--ទស់) ប. សំ. (សំ. ត្រិទស; បា. តិទស) ដប់​បី (១៣); ឬ ១០ បីដង (៣ x ១០ = ៣០ ) ។
    - ត្រីធា ន. (សំ.) ភាគ​បី, ខ្ទង់​ឬ​ចំណែក​បី ។ ឈ្មោះ​បរិមាណ​មាន​ខ្ទង់​បី​ផ្នែក​ខាង​គណិត​សាស្ត្រ (ពីជគណិត) ។
    - ត្រីនេត្រ (--នេត) គុ. ឬ ន. (សំ. ត្រិនេត្រ ឬ ត្រិនយន; បា. តិនយន) ដែល​មាន​ភ្នែក ៣, គឺ មំសចក្ខុ ភ្នែក សាច់ គឺ​ភ្នែក​មែន​ទែន, បញ្ញាចក្ខុ ភ្នែក​គឺ​ប្រាជ្ញា (ប្រាជ្ញា​ទុក​ដូច​ជា​ភ្នែក), ធម្មចក្ខុ ភ្នែក​គឺ​អរិយមគ្គ; លោក​អ្នក​មាន​ភ្នែក​ទាំង ៣ នេះ ហៅ​ថា ត្រីនេត្រ ។ ន. ព្រះ​សិវៈ (ព្រះ​ឥសូរ) ។ ឈ្មោះ​សាស្រ្តា​សម្រាយ​កាព្យ​ពាក្យ ៤ ជា​ច្បាប់​សុភាសិត មាន​ក្នុង​កម្ពុជ​រដ្ឋ​មក​យូរ​ហើយ : សាស្ត្រា​ត្រីនេត្រ ឬ ច្បាប់​ត្រីនេត្រ ។ ត្រីបថ (--បត់) ន. (សំ. ត្រិបថ; បា. តិបថ) ទី​ប្រជុំ​នៃ​ផ្លូវ​បែក ៣, ផ្លូវ​បែក ៣, ផ្លូវ​ត្រឡែងកែង ៣ ។ ត្រីពិធ ឬ ត្រៃពិធ (--ពិត) គុ. (សំ. ត្រិវិធ, ត្រិពិធ, ត្រៃពិធ; បា. តិវិធ) ដែល​មាន​ប្រការ ៣, មាន ៣ ប្រការ, មាន ៣ យ៉ាង ។
    - ត្រី​ពិធសម្បត្តិ ឬ ត្រៃពិធសម្បត្តិ (--ពិតសំបាត់) សម្បត្តិ​មាន ៣ យ៉ាង​គឺ មនុស្ស​សម្បត្តិ ទិព្វសម្បត្តិ, និព្វាន​សម្បត្តិ ។
    - ត្រី​ភាគ ន. (សំ.) ភាគ​បី, ចំណែក​បី ។
    - ត្រី​ភាគី គុ. (សំ.) ដែល​មាន​ភាគ​បី, ដែល​មាន​បី​ផ្នែក, ដែល​មាន​គ្នា​បី​ក្រុម : គូស​សញ្ញា​ត្រី​ភាគី ។ ត្រី​មាស ឬ ត្រៃ​មាស ន. (សំ. ត្រិមាស ឬ ត្រៃមាស; បា. តេមាស) បី​ខែ; ប្រជុំ​នៃ​ខែ​បី, ចំនួន​៣​ខែ, ការ​រួម​ចំនួន​ខែ​ត្រឹម​៣ : បញ្ជី​ត្រី​មាស; ភិក្ខុ​សង្ឃ​នៅ​ចាំ​វស្សា​អស់​ត្រី​មាស ។
    - ត្រី​សព្ទ (--ស័ប) ន. (សំ. ត្រិសព្ទ; បា. តិសទ្ទ “សូរ​សំឡេង​ឮ ៣ យ៉ាង”) ខ្មែរ​យើង​ប្រើ​ជា​ឈ្មោះ​គ្រឿង​វណ្ណយុត្តិ ( ៊ ) នេះ សម្រាប់​ប្រើ​ដាក់​លើ​អក្សរ ៤ តួ ប, ស, ហ, អ, ឲ្យ​មាន​សំឡេង​ធំ​ជា ប៊, ស៊, ហ៊, អ៊ ដូច​ពាក្យ​ថា ត្បូង​ប៊ុត, ស៊ង​ស្លា, ឮ​ស៊ាន, ស៊ុន​សម្ដី; មិន​ហ៊ាន​ទៅ, ចូល​ហ៊ុន, ស្រែក​ហ៊ោ, ដំណើរ​អ៊‌ីកអ៊ាក, ក្រួច​អ៊‌ឺត, អ៊ុះអ៊ះ ជាដើម; ប៉ុន្ដែ​តួ : “ស” កាល​ណា​បើ​មាន​ស្រៈ ឥ ឬ ឦ នៅ​ពី​ខាង​លើ នឹង​ផ្លាស់​រូប​ត្រី​សព្ទ ( ៊ ) នេះ​ចេញ​ដូច​យ៉ាង ស៊ី​បាយ ដូច្នេះ​ជាដើម​វិញ​ក៏​បាន ។
    - ត្រីសូល៍ ឬ ត្រីសូរ ន. (សំ. ត្រិសូល ឬ ត្រី--; បា. តិសូល) ឈ្មោះ​អាវុធ​របស់​ឥសូរ គឺ​អាវុធ​មាន​មុខ ៣ ។ គុ. ដែល​មាន​មុខ ៣, ដែល​មាន​កំពូល ៣, ត្រីសូល៍​គាង​ឃ្វាយ ឬ ត្រីសូរ​គាង​ឃ្វាយ (សរសេរ​ជា ត្រីសូល៍ (ត្រីសូ) យ៉ាង​នេះ​ជិត​នឹង​ពាក្យ​ដើម​ជាង ត្រីសូរ) ។
  2. ត្រៃ ( ប.បរិវារសព្ទ )
    (ត្រយស៑; តយ, តេ) បី (៣), ប្រជុំ ៣, ចំនួន ៣ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រ័យ ផង) ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ឯទៀត​ដូច​ជា
    - ត្រៃ​ចីវរ ឬ ត្រ័យ​ចីវរ ន. (សំ. ត្រិចីវរ ឬ ត្រៃ--; បា. តិចីវរ) ចីវរ ៣ ឈ្មោះ​គឺ អន្តរវាសកៈ (ស្បង់), ឧត្តរាសង្គ (ចីពរ), សង្ឃាដិ (សំពត់​ដេរ​ផ្គួប​ភ្ជាប់​គ្នា​ជា ២ ជាន់ ឬ​៤ ជាន់); ជា​សំពត់​សម្រាប់​ពួក​បព្វជិត ជា​ពុទ្ធ​សាសនិក​ប្រើប្រាស់; ហៅ​ថា ចីវរ​១​ត្រៃ ឬ ហៅ​ត្រឹមតែ ត្រៃ ប៉ុណ្ណោះ​ក៏​បាន, ជា​ចីវរប្បច្ច័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុប្បច្ច័យ ផង) ។
    - ត្រៃតា ឬ ត្រៃតាយុគ (--ដា ឬ --ដាយុក) ន. (សំ. ត្រេត, ត្រេតយុគ ឬ ត្រៃតា, ត្រៃតយុគ) ឈ្មោះ​យុគ​ទី ២ ។ ឈ្មោះ​គម្ពីរ​ឬ​ក្បួន​សំដែង​អំពី​យុគ​ទី ២ នោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ផង) ។
    - ត្រៃត្រាណ (--ត្រាន) ន. (សំ. ត្រយស្ត្រាណ ឬ ត្រិត្រាណ, ត្រៃត្រាណ; បា. តិតាណ) ទី​ពំនាក់​ជា​គ្រឿង​រក្សា​ខ្លួន ៣ យ៉ាង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃសរណៈ ផង) ។
    - ត្រៃត្រិង្ស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រ័យត្រិង្ស) ។
    - ត្រៃទ្វារ ឬ ត្រ័យទ្វារ ន. (សំ. ត្រៃទ្វារ ឬ ទ្វារត្រៃ; បា. តេទ្វារ ឬ ទ្វារត្តយ) ទ្វារ ៣ ឬ​ប្រជុំ​នៃ​ទ្វារ ៣ គឺ កាយទ្វារ (សព៌ាង្គកាយ​ទុក​ដូច​ជា​ទ្វារ​សម្រាប់​បើក​បិទ​បាន ដោយ​ការ​នាំ​ចិត្ត​ឲ្យ​ដឹង​ព្រោះ​ប៉ះ​ពាល់), វចីទ្វារ (សម្ដី​ទុក​ដូច​ជា​ទ្វារ ព្រោះ​ការ​ស្ដី​និយាយ), មនោទ្វារ (ចិត្ត​ទុក​ដូច​ជា​ទ្វារ ព្រោះ​ការ​បង្អោន​ទទួល​អារម្មណ៍) : អំពើ​ល្អ​អាក្រក់ កើត​តែ​អំពី​ត្រៃទ្វារ, ព្រោះ​ហេតុ​នោះ​បុគ្គល​គួរ​ញ៉ាំង​កាយ​វាចា​ចិត្ត​ឲ្យ​បរិសុទ្ធ​កុំ​ឲ្យ​សៅហ្មង ។
    - ត្រៃបិដក ឬ ត្រ័យ​បិដក (--បិដក់) ន. (សំ. ត្រិបិដក ឬ ត្រៃបិដក : បា. តិបិដក ឬ តេបិដក “ល្អី​បី​ឬ​ប្រជុំ​នៃ​ល្អី​បី...”) ប្រជុំ​នៃ​ព្រះ​ធម្មវិន័យ​ពុទ្ធ​សាសនា ៣ ចំណែក​គឺ វិនយបិដក (ច្បាប់​ទូន្មាន ដែល​ព្រះ​សព្វញ្ញុពុទ្ធ​ត្រង់​ត្រាស់​បញ្ញត្ត​និង​អនុញ្ញាត), សុត្តន្តបិដក (ពាក្យ​ឱវាទ ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សំដែង​ប្រាប់​ឲ្យ​ពន្យល់​ឲ្យ​ដឹង​ការ​ខុស​ត្រូវ​អាក្រក់​ល្អ​គ្រប់​យ៉ាង តែ​ទ្រង់​មិន​បញ្ញត្ត​មិន​អនុញ្ញាត​ដូច​វិនយបិដកទេ), អភិធម្មបិដក (សេចក្ដី​ប្រាប់​ពន្យល់​អំពី​ចិត្ត, ចេតសិក, រូប, និព្វាន ដែល​ជា​ធម៌​ល្អិត​សុខុម​គម្ភីរភាព តែ​មិន​មាន​បញ្ញត្តិ​និង​អនុញ្ញាត​ទេ); ប្រជុំ​នៃ​ព្រះ​ពុទ្ធ​សាសនា​ទាំង​៣ ចំណែក​នេះ​ហៅ​ដោយ​រួបរួម​ថា ព្រះ​ត្រៃបិដក ឬ ព្រះ​ត្រ័យ​បិដក ឬ​ក៏ ត្រិបិដក ព្រោះ​ទុក​ដូច​ជា​ល្អី​ឬ​ភាជនៈ​ដែល​ដាក់​វត្ថុ​៣​ចំណែក​ឲ្យ​ស្ថិត​នៅ​មិន​ឲ្យ​រាត់រាយ​ខ្ចាត់ខ្ចាយ ។
    - ត្រៃប្រណាម ឬ ត្រ័យប្រណាម ន. (សំ. ត្រៃ ឬ ត្រយ + ប្រណាម; បា. តិ ឬ តេ + បណាម) ការ​បង្អោន​កាយ វាចា ចិត្ត ថ្វាយ​បង្គំ​ព្រះ​រត្នត្រ័យ គឺ​ព្រះ​ពុទ្ធ, ព្រះ​ធម៌, ព្រះ​សង្ឃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រណាម ផង) ។
    - ត្រៃពិធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រីពិធ) ។
    - ត្រៃពេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវេទ) ។
    - ត្រៃភព (--ភប់) ន. (សំ. ត្រិភវ ឬ ត្រៃភវ; បា. តិភវ) ភព ៣ (ទី​សម្រាប់​សត្វ​កើត) មាន ៣ ផ្នែក​គឺ កាមភព មាន ១១​ឋាន​គឺ ឋាន​សួគ៌ ៦​ជាន់, ឋាន​មនុស្ស ១, អបាយភូមិ ៤; រូបភព មាន​១៦ បាន​ខាង​ឯ​ឋាន​រូបព្រហ្ម ១៦​ជាន់; អរូបភព​មាន ៤ បាន​ខាង​ឯ​ឋាន​អរូបព្រហ្ម ៤​ជាន់; តាម​ន័យ​ក្នុង​គម្ពីរ​ឯទៀត​ខ្លះ​ក្រៅ​ពី​ពុទ្ធ​សាសនា​ថា ភព ៣ គឺ ឋាន​សួគ៌, ឋាន​មនុស្ស​, បាតាល : សព្វ​សត្វ​ទាំងឡាយ​តែង​អន្ទោល​កើត​ស្លាប់​ៗ​កើត​ក្នុង​ត្រៃ​ភព...។
    - ត្រៃភូមិ (--ភូម) ន. (សំ. ត្រិភូមិ ឬ ត្រៃភូមិ; បា. តិភូមិ) ភូមិ ៣ គឺ ទី​សម្រាប់​ពួក​សត្វ​កើត​មាន ៣ ផ្នែក (ដូច​គ្នា​នឹង ត្រៃភព ដែរ) ។ ឈ្មោះ​គម្ពីរ ១ មាន​សេចក្ដី​សំដែង​អំពី​ភូមិ ៣ : គម្ពីរ​ត្រៃភូមិ ។
    - ត្រៃភូមិកចិត្ត (--ភូ-មិ-កៈចិត) ន. (សំ.; បា. តេភូមិកចិត្ត) ចិត្ត​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ ៣ គឺ កាមាវចរចិត្ត សម្រាប់​សត្វ​ដែល​កើត​ក្នុង​កាមភព ១១ ឋាន, រូបាវចរចិត្ត សម្រាប់​សត្វ​ដែល​កើត​ក្នុង​រូបភព ១៦ ឋាន, អរូបាវចរចិត្ត សម្រាប់​សត្វ​ដែល​កើត​ក្នុង​អរូបភព ៤ ឋាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃភព) ។
    - ត្រៃភេទ (--ភេត) ពាក្យ​ក្លាយ​តាម​សំនៀង​សៀម : ត្រៃពេទ ដែល​គេ​អាន​ថា ត្រៃភេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវេទ) ។
    - ត្រៃមាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រីមាស) ។
    - ត្រៃយុគ (--យុក) ន. (សំ. ត្រិយុគ ឬ ត្រៃ--; បា. តិយុគ) យុគ ៣ ឬ​ប្រជុំ​នៃ​យុគ ៣ (បណ្ដា​យុគ​ទាំង ៤, សំដៅ​តែ​ត្រង់​យុគ​ទី ១ ទី ៣ ទី ៤) គឺ ក្រឹតាយុគ, ទ្វាបរយុគ, កលិយុគ ។ ឈ្មោះ​គម្ពីរ​ឬ​ក្បួន​សំដែង​អំពី​យុគ​ទាំង ៣ នោះ, ខ្មែរ​យើង​ហៅ​ក្លាយ​ដោយ​ច្រឡំ គ ជា ត ជា ត្រៃយុត ក៏​មាន; ត្រៃយុត ត្រៃតា (ខុស​ទេ) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ។
    - ត្រៃរត្ន, ត្រៃរ័ត្ន ឬ ត្រ័យរត្ន, ត្រ័យរ័ត្ន (--រ័ត) ន. (សំ. ត្រិរត្ន ឬ រត្នត្រយ; បា. តិរតន ឬ រតនត្តយ) រ័ត្ន ៣, រតនៈ ៣ ឬ​ប្រជុំ​នៃ​រ័ត្ន ៣, ការ​រួបរួម​នៃ​រតនៈ ៣ គឺ ព្រះ​ពុទ្ធរ័ត្ន, ព្រះ​ធម្មរ័ត្ន, ព្រះ​សង្ឃរ័ត្ន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតនៈ, រតនត្រ័យ, រ័ត្ន, រត្នត្រ័យ ផង) ។
    - ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍ (--ល័ក) ន. (សំ. ត្រិលក្សណ; បា. តិលក្ខណ) លក្ខណៈ ៣ យ៉ាង​គឺ អនិច្ចំ សេចក្ដី​មិន​ទៀង, ទុក្ខំ សេចក្ដី​ព្រួយ​លំបាក, អនត្តា ដំណើរ​មិន​មែន​លុះ​ក្នុង​បង្គាប់​ចិត្ត...(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ខណ ឬ លក្ខណៈ ផង) ។
    - ត្រៃលក្ខណញ្ញាណ (--ល័ក-ខៈ-ណ័ញញាន) ន. (សំ. ត្រិលក្សណជ្ញាន; បា. តិលក្ខណញ្ញាណ) ញាណ (ប្រាជ្ញា) ដែល​កត់​សម្គាល់ ឬ​ពិចារណា​ឃើញ​នូវ​លក្ខណៈ ៣ យ៉ាងគឺ អនិច្ចំ, ទុក្ខំ, អនត្តា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍) ។
    - ត្រៃលោក ន. (សំ. ត្រិលោក ឬ ត្រៃលោក; បា. តិលោក) លោក ៣ គឺ កាមលោក, រូបលោក, អរូបលោក (ដូច​គ្នា​នឹង ត្រៃភព ដែរ) ។ មាន​ន័យ​មួយ​ផ្សេង​ថា លោក ៣ គឺ ១- សង្ខារលោក អ្វី​ៗ​ដែល​ធម្មតា​តាក់តែង​បង្កើត​ឲ្យ​មាន​ដូច​យ៉ាង ដី, ទឹក, ភ្លើង, ខ្យល់, ឈើ, វល្លិ, ស្មៅ​ជាដើម; ២- សត្តលោក ឬ សត្វលោក ពួក​សត្វ​ទាំងអស់​ដែល​កើត​ស្លាប់​វិលវល់​ក្នុង​ភព​ទាំង​បី; ៣- ឱកាសលោក ប្រទេស​ដែល​ជា​ចន្លោះ​ធេង​ទទេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លោក ផង) ។ ត្រៃវិជ្ជា ន. (សំ. ត្រៃវិទ្យា; បា. តេវិជ្ជា) ប្រជុំ​ឬ​ការ​រួបរួម​នៃ​វិជ្ជា ៣ ប្រភេទ ១- សេចក្ដី​ដឹង​ជាតិ​កំណើត​ដែល​ធ្លាប់​កើត​ស្លាប់​ពី​មុន​ៗ​រៀង​មក​មាន​ច្រើន​ជា​អនេក​រាប់​មិន​អស់; ២- សេចក្ដី​ដឹង​ដំណើរ​អន្ទោល​ស្លាប់​កើត​នៃ​ខ្លួន​ឯង​និង​ពួក​សត្វ​ដទៃ ដែល​បណ្ដាល​មក​អំពី​អំពើ​អាក្រក់​ល្អ​ផ្សេង​ៗ; ៣- សេចក្ដី​ដឹង​ធម៌​ជា​ឧបាយ​ឲ្យ​អស់​អាសវក្កិលេស ទាំង​បាន​ញ៉ាំង​អាសវក្កិលេស​នោះ​ឲ្យ​អស់​ជ្រះ​ស្រឡះ​ពី​សន្តាន​លែង​ត្រឡប់​កើត​ទៀត ។
    - ត្រៃវិទ្យ (--វិត) ន. (សំ.; បា. តេវិជ្ជ) អ្នក​បាន​ត្រៃវិជ្ជា ។ ត្រៃវិទ្យា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវិជ្ជា) ។
    - ត្រៃវេទ (--វេទៈ ឬ--វេត) ន. (សំ. ត្រិវេទ ឬ ត្រៃវេទ; បា. តិវេទ) វេទ ៣ ការ​រួបរួម​ឬ​ប្រជុំ​នៃ​វេទ ៣ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេទ) ។
    - ត្រៃ​សរណៈ (--សៈ រ៉ៈ ណៈ) ន. (សំ. ត្រិសរណ ឬ ត្រៃសរណ; បា. តិសរណ) ទី​រឭក, ទី​ពឹង, ទី​ពំនាក់ ៣ ប្រភេទ ឬ​ប្រជុំ​នៃ​ទីពឹង ៣ ប្រភេទ​គឺ ព្រះ​ពុទ្ធ, ព្រះ​ធម៌, ព្រះ​សង្ឃ (ព. ពុ.) ។ ខាង​សាសនា​ព្រាហ្មណ៍​សំដៅ​យក ព្រះ​ព្រហ្ម, ព្រះ​វិស្ណុ, ព្រះ​សិវៈ ទាំង ៣ នេះ​ ហៅ​ថា ត្រៃសរណៈ ។ ខាង​សាសនា​ឯទៀត​ៗ​ក៏​ច្រើន​តែ​អាង​ទី​ពឹង​ឬ​ទី​រឭក, ទី​ពំនាក់​មាន​បី​ៗ​ដែរ ផ្សេង​គ្នា​តែ​ឈ្មោះ​វត្ថុ ឬ​បុគ្គល ដែល​អាង​ទៅ​រក​ប៉ុណ្ណោះ ។
    - ត្រៃសរណគមន៍ (--សៈរ៉ៈណៈគំ) ន. (សំ. ត្រិសរណគមន ឬ ត្រៃសរណគមន; បា. តិសរណគមន) ការ​ដល់​នូវ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ ទាំង៣ ជា​ទី​រឭក​ឬ​ជា​ទី​ពឹង គឺ​ជឿ​ព្រះ​រត្នត្រ័យទាំង ៣ នេះ​ស៊ប់​ថា​ជា​ទី​រឭក​ឬ​ជា​ទី​ពឹង​ដ៏​ប្រសើរ​បំផុត (ព. ពុ.) ។
    - ត្រៃសិក្ខា (--សិក-ខា) ន. (សំ. ត្រៃសិក្សា ឬ​សិក្សា​ត្រយស៑; បា. សិក្ខត្តយ ឬ សិក្ខាត្តយ) សិក្ខា ៣ ប្រភេទ ឬ​ប្រជុំ​នៃ​សិក្ខា ៣ ប្រភេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិក្ខា និង គុណជាតក ឬ គុណជាតិ ទៀត​ផង) ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ត្រីពិធ [trəy -----]
    having three parts, consisting of three kinds; triple; three-sided


Prohok Solutions @2017 : Learn Khmer | Khmer Calendar