Khmer Dictionary: ត្រឡាំង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ត្រលាំង
( ន.នាមសព្ទ )
[--ល៉ាំង ]
មែនពិត, ប្រាដក, ជាក់ស្ដែង : កូនប្រុសត្រលាំង មិនសមបើធ្វើការប៉ុណ្ណឹងមិនកើត !; ជាតិខ្មែរត្រឡាំងមិនសមបី បើមិនស្គាល់ពុទ្ធសាសនាសោះ !; កើតមកជាខ្មែរដូចគេដែរ មានប្រាជ្ញាស្មារតីត្រលាំង ពុំសមបើពុំចេះអក្សរខ្មែរសោះ !
-
ឧទ្ទាម
( គុ.គុនសព្ទ )
[អ៊ុត-ទាម]
(ឧត៑ > ឧទ៑ + ទម; ឧ + ទម “ដែលមានដំបូន្មានរើឡើង”) ដែលអស់ទូន្មានបាន, ដែលបង្វឹកមិនកើត; ដែលឡើងកម្លាំងឡើងចិត្ត, ទ្រើសកម្លាំងទ្រើសចិត្ត, ទ្រើសឃ្នង, ឡើងចាងមិនស្ដាប់ឱវាទមិនស្ដាប់ច្បាប់; ខ្មាំងចំពោះរាជការផែនដី :
- ក្របីឧទ្ទាម ក្របីឡើងកទ្រើសកម្លាំងពិបាកប្រើ ឬក្របីដែលលែងចោលយូរនៅតែក្នុងព្រៃផ្លាងចាប់យកមកប្រើមិនកើត ។
- សេះឧទ្ទាម សេះដែលទម្រើសទាល់តែឡើងកម្លាំង,
- សេះរោង ។
- មនុស្សឧទ្ទាម មនុស្សទ្រើសឃ្នងពួននៅតែក្នុងព្រៃ ឬមនុស្សដែលតាំងខ្លួនជាខ្មាំងក្បត់ផែនដី (ប្រើជា ន. ក៏បាន : បង្រ្កាបពួកឧទ្ទាមដែលចូលមករាតត្បាតនៅជាយដែន) ។
- ស្រែឧទ្ទាម ស្រែដែលគេបោះបង់ចោលទៅជាព្រៃខ្លះ ។
- ឧទ្ទាមឡើងរាជ្យ មនុស្សខ្មាំងឡើងចាង ឬខ្មាំងឡើងបានជាស្តេចសោយរាជ្យ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កូនប្រុសទម្រើស ទាល់តែឡើងទ្រើស ទៅជាឧទ្ទាម នាំឲ្យរដ្ឋា- ភិបាលគំរាម វាមិនស្ដាប់តាម ម៉ែឪព្រួយខ្លាំង ។ ជួននាំបះបោរ ជួនទៅជាចោរ ឃោរឃៅប្រឆាំង គួរម៉ែឪស្តាយ កូនប្រុសត្រឡាំង មិនគួរភ័ន្តភាំង ដល់ម្ល៉ឹងទៅសោះ ។ ឧទ្ទាមឡើងចាង ព្រោះវាមានអាង ព្រៃជួយរំដោះ ពេលថ្ងៃលាក់ខ្លួន ពេលយប់ផុតគ្រោះ វាចូលភូមិព្រោះ អ្នកភូមិខ្លាចវា ។
Headley's Khmer-English Dictionary Full Text Search
-
ត្រឡាំង
( adj )
[trɑlaŋ]
- detail »
to be real, pure, true; strong.
-
ត្រឡាំង
( adv )
[trɑlaŋ]
- detail »
extremely, very
Eg. ជាតិខ្មែរត្រឡាំង មិនសមបីបើមិនស្គាល់ព្រះពុទ្ឋសាសនាសោះ : It's surprising that he, a true Khmer, is not familiar with Buddhism at all. -
ត្រលាំង
- detail »
See:ត្រឡាំង