Khmer Dictionary: តន្ត្រី
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
តុរិយាង្គ
( ន.នាមសព្ទ )
[-យ៉ាង ]
(តុរិយង្គ, តុរិយាង្គ; តូយ៌ាង្គ) អង្គនៃតន្រ្តី គឺគ្រឿងភ្លេងខ្សែ១វង់ ឬ គ្រឿងភ្លេងដេញដំផ្លុំកូត១វង់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តន្ត្រី, តូយ៌តន្ត្រី ផង) ។
-
ដេញ
( កិ.កិរិយាសព្ទ )
បង្អើលឲ្យដើរចេញ, បង្ខំឲ្យដើរ, កម្ចាត់ឲ្យឃ្លាតចេញ : ដេញចាប, ដេញគោ, ដេញគូលីឲ្យលែងធ្វើការ ។ រត់តាមដើម្បីចាប់, ឬនឹងប្រហារ : ដេញចោរ, ដេញទន្សាយ ។ ជម្រះមន្ទិលសម្រាំងយកសាច់ល្អបរិសុទ្ធ : ដេញមាស ។ កេះ, ត្រេះ, ផ្ទាត់ខ្សែតន្ត្រី : ដេញចាប៉ី ។ ដេញជើង ពិនិត្យ, សង្កេតសង្កិន, ឈ្លេចសួរ ឲ្យទាស់ជើង, ឲ្យឃើញពិត ។ ដេញដោល សាកសួរជជីកឲ្យច្បាស់ការ, សួរសង្កិនបង្ខំឲ្យឆ្លើយដោះស្រាយ ។ ដេញថ្លៃ តដំឡើងថ្លៃប្រជែងគ្នាដើម្បីឲ្យបានមកខ្លួន ។ ដេញធ្នាក់ ចូលមកតយុទ្ធនឹងធ្នាក់ (បក្សី) ។ ដេញប្រយោគ ប្រឡងចំណេះវិជ្ជា, ពិនិត្យចំណេះវិជ្ជាតាមប្រយោគមុខការមានកំណត់ ។ ដេញពុត សង្កេតរកពុត, ពិនិត្យរកឲ្យឃើញពុត ។ ដេញមុខការ តថ្លៃ, ដេញថ្លៃ ដណ្ដើមយកមុខការ (ហៅត្រឹមតែ ដេញ ក៏បាន) ។ល។
-
តន្រ្តី
( ន.នាមសព្ទ )
[ដន់ត្រី]
(តន្រ្តិន៑; តន្តី “ភ្លេងមានខ្សែ”) គ្រឿងភ្លេងខ្សែ, គ្រឿងភ្លេងដេញ ដំ ផ្លុំ កូត : ប្រគំតន្រ្តី, មានតន្ត្រីប្រគំកំដរបរិយាកាស ។
-
បបុស
( ន.នាមសព្ទ )
ឈ្មោះស្មៅខ្ពស់ៗ ដើមរឹងមានប្រហោង, ពួកអំពៅព្រៃ, ច្រើនដុះនៅមាត់ទឹកឬនៅទីដែលមានដីសើម ។
- ប៉ីបបុស ប៉ីមួយប្រភេទជាគ្រឿងតន្ត្រីខ្មែរ, អណ្ដាតបបុស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប៉ី២ ន. ទៀតផង) ។
-
ប្រគំ
( កិ.កិរិយាសព្ទ )
លេងភ្លេងរងំនាំឲ្យស្រណោះ, លេងភ្លេងកំដរឲ្យក្សាន្តចិត្ត... : ប្រគំតន្ត្រីមួយវង់ ។
-
ផ្លុំ
( កិ.កិរិយាសព្ទ )
បញ្ចេញខ្យល់តាមមាត់ដោយបូញបបូរមាត់បន្តិច : ផ្លុំភ្លើង ។ ធ្វើគ្រឿងតន្ត្រីដែលមានរន្ធ មានអណ្តាតឬហែបឲ្យលាន់សំឡេងចេញដោយកម្លាំងមាត់ប្រឹងបញ្ចេញខ្យល់ : ផ្លុំប៉ី, ផ្លុំស្រឡៃ, ផ្លុំត្រែ, ផ្លុំស័ង្ខ, ផ្លុំស្លឹក ។
-
ពិណពាទ្យ
( ន.នាមសព្ទ )
[ ពិន-ពាត, ឬ តាមទម្លាប់ថា ពឹន-- ]
(វីណា ឬ វល្លកី + វាទ, វាទ្យ) គ្រឿងតន្ត្រីសម្រាប់វាយ, ដំ, ផ្លុំ រួមផ្គុំគ្នាជាមួយវង់ ។ ខ្មែរហៅចំពោះតែតន្ត្រីមានអង្គ ៥ គឺមានវាទ្យភណ្ឌ (គ្រឿងភ្លេង) ប្រាំឈ្មោះគឺមានរតនាមួយ ឬមានរនាតបី គឺរនាតឯក១ រនាតធុង១ រនាតដែក១, មានគងវង់មួយវង់ ឬមានគងវង់ពីរវង់ គឺគងវង់ធំ១ វង់ គងវង់តូច១វង់, មានស្រឡៃ១ មានសម្ភោរ១ មានស្គរធំពីរ រួមគ្នាជា ៥ ឈ្មោះហៅថា ភ្លេងពិណពាទ្យ ព្រោះមាន ពិណ គឺ ចាប៉ី ជាប្រមុខ ដ្បិតចាប៉ីត្រូវចេញមុខបន្លឺសូរសព្ទ បញ្ចេញបទភ្លេងនាំមុខមុនបង្អស់; រួមទាំង ពិណ នេះមួយផងជា ៦ ឈ្មោះ; លុះចំណេរកាលតមក, ខ្មែរយើងបំបាត់ ពិណ ចេញមិនបញ្ចូលក្នុងវង់ភ្លេងនេះ ប៉ុន្តែភ្លេងប្រភេទនេះនៅតែមានឈ្មោះថា ពិណពាទ្យ ដូចដើមដដែល ។ សម័យបច្ចុប្បន្ន, បើលេងភ្លេងធំ សម្ភោរ ត្រូវចេញមុខបន្លឺសូរសព្ទមុនបង្អស់, បើលេងភ្លេងរាយរងគឺភ្លេងឥតវាយស្គរធំ រនាតឯក ត្រូវចេញមុន : ពិធីបុណ្យមានភ្លេងពិណពាទ្យ (ស. ហៅថា ប៉ីពាទ្យ៍ អ. ថ. ពីផាត, ប៉ី “ស្រឡៃ” + ពាទ្យ៍ ព្រោះមានស្រឡៃជាប្រមុខបញ្ចេញសូរសព្ទមុនបង្អស់); មានខ្មែរខ្លះដែលចេះភាសាសៀមក៏ចូលចិត្តហៅភ្លេងនេះថា ពីផាត តាមសំឡេងសៀមដែរ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិណ, ពាទ្យ និង ពាទ្យភណ្ឌ ទៀតផង ។
-
ពាទ្យ
( ន.នាមសព្ទ )
[ពាត ]
(វាទ្យ ឬ ពាទ្យ) គ្រឿងភ្លេងប្រគំ, គ្រឿងតន្រ្តីដេញផ្លុំកូត ឬគ្រឿងតន្ត្រីទួទៅគ្រប់យ៉ាង ។ ពាក្យនេះខ្មែរយើងប្រើជាបរិវារសព្ទផ្សំនឹងពាក្យ ពិណ ថា : ពិណពាទ្យ គឺគ្រឿងភ្លេងដេញផ្លុំមានពិណគឺ ចាប៉ីជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិណពាទ្យ នេះទៀតផង) ។
-
ពាទ្យភណ្ឌ
( ន.នាមសព្ទ )
[ពាទ្យៈភ័ន]
(វាទ្យភាណ្ឌ) គ្រឿងតន្ត្រីមួយវង់ ។
-
មហោរី
( ន.នាមសព្ទ )
[មៈហោ-រី ]
(មហោរី អ. ថ. ម៉ៈហូ-រី) គ្រឿងភ្លេងដេញដំផ្លុំកូតមួយវង់គ្រប់ប្រដាប់ (តន្ត្រី, ភ្លេងខ្សែ); ខ្មែរច្រើនហៅចំពោះតែភ្លេងខ្សែសម្រាប់លេងថ្វាយក្សត្រិយ៍ : ភ្លេងមហោរី, ពួកមហោរី ។
Headley's Khmer-English Dictionary Full Text Search
-
តន្ត្រី
( n )
[dɑntrəy]
- detail »
musical instrument, stringed instrument; music; orchestra (esp. of stringed instruments)
-
ដន្ត្រី
- detail »
See:តន្ត្រី
Headley's Khmer-English Dictionary Subentry Full Text Search
-
ក្រុមតន្ត្រី
[krom~krommaʔ- dɑntrəy]
band, orchestra
-
ប្រគំតន្ត្រី
[prɑkum dɑntrəy]
to play (music) together
-
វង់តន្ត្រី
[vʊəŋ dɑntrəy]
orchestra, band
-
សាលតន្ត្រី
[saal dɑntrəy]
music-hall
-
ឧបករណ៍តន្ត្រី
[ʔuʔpaʔkɑɑ dɑntrəy]
musical instrument