Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដំឡូង

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ដៃខ្លា ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ ផ្កា​ក្រអូប ក្លិន​ដូច​ផ្កា​កែវ, ដើម​មាន​សាច់​រឹង​ស្និទ្ធ គេ​ច្រើន​ឆ្លាក់​ប្រើ​ធ្វើ​ជា​ត្រា ។ ដំឡូង​មួយ​ប្រភេទ មើម​មាន​ទ្រង់ទ្រាយ​ក្រញាង ស្រដៀង​នឹង​ម្រាម​ដៃ​ខ្លា : ដំឡូង​ដៃ​ខ្លា។
  2. ដុត ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ក្ដៅ, ធ្វើ​ឲ្យ​ឆេះ​ដោយ​ភ្លើង : ដុត​គំនរ​សំរាម, កុំ​ដុត​ព្រៃ ។ ធ្វើ​ឲ្យ​ក្ដៅ​ចិត្ត​ដោយ​អាការ​ណា​មួយ : ពី​យប់​មិញ វា​មក​ដុត​ឯង​ទៀត ។ ប្រើ​ជា គុ. ក៏​បាន : ត្រី​ដុត, ដំឡូង​ដុត, ត្រី, ដំឡូង​ដែល​គេ​ដុត​ហើយ ។
  3. ដំឡូង ( ន.នាមសព្ទ )
    វល្លិ​មាន​មើម​ប្រើ​ជា​អាហារ; ដំឡូង​មាន​ច្រើន​ប្រភេទ​គឺ ដំឡូង​បាស, --ស្រំ, --ពស់, --ស្យា, --ដូង, --ឈាម​មាន់, --ពង​ប្រវឹក, --ដៃ​ខ្លា, --ជ្រូក, --ត្រែង, --ទៀន, --ទឹក, --ជ្វា ។ល។
  4. តំណាប់ ( ន.នាមសព្ទ )
    បង្អែម​គោក, ក្រៀម​ដែល​គេ​ធ្វើ​ដោយ​ផ្លែ, មើម, ឫស, ដើម, សំបក : តំណាប់​ត្រឡាច, តំណាប់​ចេក, តំណាប់​ខ្ញី, តំណាប់​ដំឡូង, តំណាប់​មើម​សាមសិប, តំណាប់​គល់​ល្ហុង (ល្ហុង​ស៊ី​ផ្លែ), តំណាប់​សំបក​ក្រូច​សើច ឬ​ក្រូច​ត្លុង ។ល។ ប្រើ​ជា​ដំណាប់​ ក៏​មាន, ត្រូវ​ប្រើ តំណាប់ វិញ ។
  5. ដាំ ( កិ.កិរិយាសព្ទ )
    កប់​ពូជ, កូន, ដើម, ទង ដំណាំ​ក្នុង​ធរណី​ដើម្បី​នឹង​ឲ្យ​ដុះ​លូត​លាស់ មាន​ផល​ប្រយោជន៍​ត​ទៅ : ដាំ​ពោត, ដាំ​ដំឡូង, ដាំ​ចេក, ដាំ​ម្លូ ។ ចម្អិន​បាយ, ចម្អិន​ទឹក : ដាំ​បាយ, ដាំ​ទឹក ។ កប់​បញ្ឈរ : ដាំ​សសរ, ដាំ​បង្គោល ។
  6. ទោល ( គុ.គុនសព្ទ )
    តែ​មួយ​គត់ គឺ​ដែល​តាម​ទម្លាប់ តែង​តែ​មាន ២ ឬ​មាន​ច្រើន ក៏​បែរ​ជា​មាន​ត្រឹមតែ​មួយ​គត់ : ប្រាសាទ​ទោល, មើម​ដំឡូង​ទោល ។ ធាតុ​ទោល ឬ កិរិយា​សព្ទ​ទោល គឺ​ធាតុ ឬ​កិរិយា​ដែល​រូប​ដើម​មាន​អក្សរ​តែ​មួយ​តួ​គត់, ច្រើន​តែ​ខាង​ភាសា​សំស្ក្រឹត​និង​បាលី ដូច​ជា ទា “ឲ្យ”, ធា “ទ្រទ្រង់, កាន់,...”, យា “ទៅ”; ខាង​ភាសា​ខ្មែរ ដូច​ជា កត់, កាត់, ខាត់, ចាំ ជាដើម ។
  7. ទង ( ន.នាមសព្ទ )
    ធាង​តូច​ដែល​កាន់​ផ្លែ​មក​ជាប់​នឹង​មែក ឬ​ជាប់​ផ្ទាល់​នឹង​ដើម : បេះ​ផ្លែ​ជាប់​ទាំង​ទង ។ អ្វី​ៗ​ដែល​មាន​រូប​ដូច​ជា​វល្លិ​ក៏​ហៅ ទង ដែរ : ទង​ត្រឡាច, ទង​ល្ពៅ, ទង​ដំឡូង, ទង​ម្លូ ។ល។ ព. ប្រ. ទំនង, លំអាន, ហេតុ​ការណ៍; ច្រើន​និយាយ​ថា ដើម​ទង, ទាក់ទង ។
  8. ទៀប ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​ដំណាំ​ពួក​មាក់បាត ជា​ដំណាំ​មាន​ដើម​ទាប​ៗ ល្មម​បេះ​ផ្លែ​បាន​ដោយ​ងាយ, ផ្លែ​ទុំ​ប្រើ​ជា​បង្អែម​ស្រស់, ទៀប​មាន ៣ ប្រភេទ​គឺ ទៀប​បាយ​ឬ​ទៀប​សាច់​ជ្រាយ មាន​ផ្លែ​ទុំ​សាច់​ជ្រាយ​ងាយ​រលេះ មាន​រស​ផ្អែម​ឈ្ងុយ​ឆ្ងាញ់; ទៀប​ស្វិត ឬ ទៀប​សាច់​ស្វិត មាន​ផ្លែ​ប៉ុន​គ្នា​នឹង​ទៀប​បាយ​ដែរ ប៉ុន្តែ​មាន​សាច់​ស្វិត មិន​ងាយ​រលេះ ទុក​បាន​យូរ​ជាង​ទៀប​បាយ មាន​រស​ផ្អែម​ខ្សោយ​បន្តិច​ជាង​ទៀប​បាយ; ទៀប​បន្លា​ឬ​ទៀប​ទេស មាន​ផ្លែ​ធំ​ច្រឡោ​ មាន​ពក​ខ្ពស់​ៗ ស្ទើរ​នឹង​ហៅ​ថា​បន្លា​ក៏​បាន ប៉ុន្តែ​មិន​ស្រួច​ដល់​មុត​ដៃ​ទេ ផ្លែ​ទុំ​មាន​សាច់​ជ្រាយ មាន​រស​ជូរ​បន្តិច​ៗ បើ​ដាំ​នៅ​ដី​ល្អ មិន​សូវ​ជូរ​ប៉ុន្មាន​ទេ; ទៀប​នេះ​មាន​ពូជ​ដំបូង​មក​ពី​បរទេស គេ​ច្រើន​ហៅ​ថា ទៀប​បារាំង; តាម​ទម្លាប់​ខ្មែរ, បើ​ពូជ​ដំណាំ​ឬ​របស់​អ្វី​ដែល​មក​ពី​បរទេស គេ​ច្រើន​តែ​ហៅ​ថា...ទេស ដូច​ជា : ក្ទម្ពទេស, ចេក​ទេស, ដំឡូង​ទេស, សេះ​ទេស, សំបួរ​ទេស, សំពត់​ទេស ជាដើម, ទៀប​បន្លា នេះ​អ្នក​ខ្លះ​គេ​ក៏​ហៅ ទៀប​ទេស ដែរ ។
  9. នាងនក់ ( ន.នាមសព្ទ )
    ឈ្មោះ​ដំឡូង​ព្រៃ​មួយ​ប្រភេទ មើម​ស្រដៀង​នឹង​ដំឡូង​ត្រែង, ដំឡូង​ជ្រូក : ដំឡូង​នាង​នក់ ។ កម្អួត​សត្វ​ត្រចៀកកាំ ដែល​វា​ក្អួត​ក្នុង​វេលា​វា​ខំ​ប្រឹង​រមាត់​ពង; ប្រើ​ជា​ថ្នាំ​ត្រជាក់​បំបាត់​ក្រវល់​ក្រវាយ, ជា​របស់​មាន​តម្លៃ​ណាស់; ពាក្យ​សៀម​ហៅ​ថា រ៉័ងណុក “សំបុក​សត្វ​ស្លាប”, ខ្មែរ​ខ្លះ​ហៅ​ក្លាយ​មក​ជា នាង​នក់ ខ្លះ​ក៏​ហៅ រ៉័ងណុក តាម​សៀម​ដែរ ច្រើន​មាន​នៅ​ក្បែរ​ឈូង​សមុទ្ទ ឬ​នៅ​កោះ​ក្នុង​សមុទ្ទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រចៀកកាំ ផង) ។
  10. បារាំង ( ន.នាមសព្ទ ) [បារ៉័ង]
    (ហ្រ្វង្សិ៍ France) ឈ្មោះ​ដែន ឬ​ប្រទេស​របស់​បារាំង​សែស : ប្រទេស​បារាំង, របស់​មក​ពី​ប្រទេស​បារាំង ។ ខ្មែរ​យើង​ប្រើ​ជា​ពាក្យ​ហៅ​ពួក​មនុស្ស​ជាតិ​បារាំង​សែស​ទាំងអស់​គ្នា​ថា បារាំង; ដែន​ទាំង​មូល​របស់​បារាំង​សែស ក៏​ហៅ បារាំង; សំដី​និយាយ​ដោយ​រួប​រួម តាម​ទម្លាប់​របស់​ប្រជាជន​ជាតិ​ខ្មែរ​ខ្លះ, សូម្បី​ពួក​មនុស្ស​អ្នក​ប្រទេស​អឺរ៉ុប​ទាំង​ប៉ុន្មាន ក៏​ហៅ បារាំង​ៗ ដូច​គ្នា​ទាំងអស់; អ្វី​ទាំងពួង​ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​អឺរ៉ុប​ហៅ​ថា បារាំង​ៗ ទាំងអស់, ដូច​យ៉ាង អក្សរ​បារាំង, ខោ​បារាំង, ដំឡូង​បារាំង, មាន់​បារាំង ជាដើម ។ ខ្មែរ​បុរាណ​ច្រើន​ហៅ​អ្វី​ៗ ដែល​មក​ពី​បរទេស​ថា... ទេស ដូច​ជា សំពត់​ទេស ជាដើម ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ដំឡូង ( n ) [dɑmlooŋ]   - detail »
    generic term for potatoes and other similar tuberous plants
Headley's Khmer-English Dictionary Subentry Full Text Search
  1. ដំឡូងក្ដួច [dɑmlooŋ kduəc]
    Chinese yam (Dioscorea hispida; the tubers cannot be eaten until a poison they contain has been leached out)
  2. ដំឡូងក្រពើ [dɑmlooŋ krɑpəə]
    kind of potato or yam
  3. ដំឡូងទៀន [dɑmlooŋ tiən]
    kind of yam (Dioscorea brevipetiolata or D. oppositifolia)
  4. ដំឡូងបារាំង [dɑmlooŋ baaraŋ]
    white potato
  5. ដំឡូងបាស [dɑmlooŋ baah]
    kind of tuberous plant
  6. ដំឡូងពងប្រវឹក [dɑmlooŋ pɔɔŋ prɑvɨk]
    kind of tuberous plant
  7. ដំឡូងពងលលក [dɑmlooŋ pɔɔŋ lɔlɔɔk]
    kind of tuberous plant
  8. ដំឡូងពស់ [dɑmlooŋ pʊəh]
    kind of potato or yam
  9. ដំឡូងភ្លុក [dɑmlooŋ pluk]
    kind of yam (Dioscorea alata or D. eburnea)
  10. ដំឡូងមី [dɑmlooŋ mii]
    See:ដំឡូងឈើ

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar