Khmer Dictionary: ដេញ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កន្លងខ្នប់
( ន.នាមសព្ទ )
ទោសកំហុស សម្រាប់តុលាការធ្វើទណ្ឌកម្មពិន័យបុរសស្ត្រី ដែលប្រពន្ធ ឬ ប្ដីស្លាប់ចោលទៅហើយ បើពុំទាន់បានលើកខ្មោចស្រោចឆ្អឹង គឺពុំទាន់បានរំលាយសពខ្មោចប្រពន្ធ ឬ ប្ដីនោះនៅឡើយទេ ហើយបុរសពោះម៉ាយ ឬ ស្ត្រីមេម៉ាយនោះ មានប្រពន្ធ ឬ មានប្តីថ្មីទៀត, យ៉ាងនេះច្បាប់បញ្ញត្តិឲ្យអាជ្ញាពិន័យបុរស ឬ ស្ត្រីនោះជាប្រាក់ ៨ ដេញ គឺ ១២ រៀល, ទោសកំហុសនោះ ហៅថា ទោសកន្លងខ្នប់ (ប្រើតែក្នុងសម័យពីដើម) ។
-
កេង
( ន.នាមសព្ទ )
កាត់តម្រួយដេញរកគំនិតគ្នា ។ ពាក្យនេះច្រើននិយាយតែក្នុងការលេងល្បែងស៊ីសង : មេហួយកេងគំនិតអ្នកចាក់ ដើម្បីកុំឲ្យចាក់ត្រូវ , អ្នកចាក់កេងគំនិតមេហួយ ដើម្បីចាក់ឲ្យត្រូវ ។
-
ខាន់ស្លា
( ន.នាមសព្ទ )
ប្រាក់ជំនូនដែលមេបាខាងប្រុស ជូនទៅមេបាខាងស្រី ក្នុងវេលាដែលធ្វើអាវាហវិវាហមង្គល ។ ក្នុងច្បាប់ទសភរិយា លោកកំណត់តែ ៨ ដេញ គឺប្រមាណ ១២ រៀល តែបើនឹងដាក់ច្រើនជាងចំនួននោះក៏បាន :
- ប្រាក់ខាន់ស្លា (ទំនៀមបុរាណ) ។ ច្បាប់រដ្ឋប្បវេណី ថា បញ្ជាប់ចិត្ត ។
-
ដំណេញ
( ន.នាមសព្ទ )
ការដេញ; ដំណើរដែលគេបានដេញហើយ ឬដែលត្រូវឲ្យដេញតម្លៃ : ប្រកាសដំណេញឲ្យសាធារណជនបានដឹងទួទៅ ។
-
តុរិយាង្គ
( ន.នាមសព្ទ )
[-យ៉ាង ]
(តុរិយង្គ, តុរិយាង្គ; តូយ៌ាង្គ) អង្គនៃតន្រ្តី គឺគ្រឿងភ្លេងខ្សែ១វង់ ឬ គ្រឿងភ្លេងដេញដំផ្លុំកូត១វង់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តន្ត្រី, តូយ៌តន្ត្រី ផង) ។
-
ដេញ
( កិ.កិរិយាសព្ទ )
បង្អើលឲ្យដើរចេញ, បង្ខំឲ្យដើរ, កម្ចាត់ឲ្យឃ្លាតចេញ : ដេញចាប, ដេញគោ, ដេញគូលីឲ្យលែងធ្វើការ ។ រត់តាមដើម្បីចាប់, ឬនឹងប្រហារ : ដេញចោរ, ដេញទន្សាយ ។ ជម្រះមន្ទិលសម្រាំងយកសាច់ល្អបរិសុទ្ធ : ដេញមាស ។ កេះ, ត្រេះ, ផ្ទាត់ខ្សែតន្ត្រី : ដេញចាប៉ី ។ ដេញជើង ពិនិត្យ, សង្កេតសង្កិន, ឈ្លេចសួរ ឲ្យទាស់ជើង, ឲ្យឃើញពិត ។ ដេញដោល សាកសួរជជីកឲ្យច្បាស់ការ, សួរសង្កិនបង្ខំឲ្យឆ្លើយដោះស្រាយ ។ ដេញថ្លៃ តដំឡើងថ្លៃប្រជែងគ្នាដើម្បីឲ្យបានមកខ្លួន ។ ដេញធ្នាក់ ចូលមកតយុទ្ធនឹងធ្នាក់ (បក្សី) ។ ដេញប្រយោគ ប្រឡងចំណេះវិជ្ជា, ពិនិត្យចំណេះវិជ្ជាតាមប្រយោគមុខការមានកំណត់ ។ ដេញពុត សង្កេតរកពុត, ពិនិត្យរកឲ្យឃើញពុត ។ ដេញមុខការ តថ្លៃ, ដេញថ្លៃ ដណ្ដើមយកមុខការ (ហៅត្រឹមតែ ដេញ ក៏បាន) ។ល។
-
តន្រ្តី
( ន.នាមសព្ទ )
[ដន់ត្រី]
(តន្រ្តិន៑; តន្តី “ភ្លេងមានខ្សែ”) គ្រឿងភ្លេងខ្សែ, គ្រឿងភ្លេងដេញ ដំ ផ្លុំ កូត : ប្រគំតន្រ្តី, មានតន្ត្រីប្រគំកំដរបរិយាកាស ។
-
តូយ៌តន្ត្រី
( ន.នាមសព្ទ )
[ដូរដន់ត្រី]
(តូយ៌ + តន្ត្រិន៑; តុរិយ + តន្តី) គ្រឿងភ្លេងដេញដំផ្លុំកូត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តន្រ្តី ផង) ។
-
ទាន់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, និ.និបាតសព្ទ )
ប្រញាប់, រួសរាន់, ឆាប់, រហ័ស; ដល់; ចួប; ជិត, ប្រកិត; បាន, បានសម្រេច : ធ្វើឲ្យទាន់ពេល; ដើរឲ្យទាន់គេទៅ, ដេញទាន់ជាន់កែង; ធ្វើទាន់ឬមិនទាន់, មិនទាន់ទេ, មិនទាន់បាននៅឡើយទេ ។ល។
-
បង្គេច
( កិ.កិរិយាសព្ទ )
បំបែរធ្វើឲ្យគេច : ដេញគោបង្គេចចេញពីថ្នល់ ។
Headley's Khmer-English Dictionary Full Text Search
-
ដេញ
( v )
[dəɲ]
- detail »
to chase, hunt, pursue; to expel, drive out / away, exorcise; to discharge / fire (an employee); to drive; to herd (animals); to urge on; to track down, pursue (a matter), enquire
-
ដេញ
( v )
[dəɲ]
- detail »
to put to the test; to bid (at auction)
-
ដេញ
( v )
[dəɲ]
- detail »
to extract
-
ដេញ
( v )
[dəɲ]
- detail »
to play (a stringed musical instrument).
Headley's Khmer-English Dictionary Subentry Full Text Search
-
ដេញគំនិត
[dəɲ kumnit]
See:ដេញប្រាជ្ញា -
ដូរដេញ
[doo dəɲ]
to trade
-
ដេញពណ៌
[dəɲ poa]
to be iridescent
-
ដេញពិណ
[dəɲ pɨn]
to play the harp
-
ដេញពុត
[dəɲ put]
to question in a nagging manner, pump (someone for information)
-
ដេញមាស
[dəɲ mieh]
to extract gold (from ore), purify gold
-
ដេញរាង
[dəɲ rieŋ]
to catch fish using a bamboo lattice platform (see រាង 3)
-
ដេញសាសន៍
[dəɲ sah]
to persecute (a) religion
-
ដេញស្រី
[dəɲ srǝy]
See:ដេញញី -
ដេញឲ្យទាល់
[dəɲ ʔaoy toal]
to quiz someone until he / she runs out of arguments or answers, wear someone down with persistent questioning