Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ញឹកញយ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. តុសិត ( ន.នាមសព្ទ ) [ដុះសិត ]
    ឈ្មោះ​ឋាន​កាមាវចរ​សួគ៌​ជាន់​ទី ៤, មាន​ព្រះ​បាទ​សន្តុសិត​ទេវរាជ​ជា​អធិបតី​គ្រប់គ្រង; ព្រះ​ពោធិសត្វ, ព្រះ​ពុទ្ធ​បិតា, ព្រះ​ពុទ្ធ​មាតា និង​អស់​លោក​អ្នក​មាន​បុណ្យ​វិសេស​ឯទៀត​ៗ តែង​ចាប់​កំណើត​កើត​នៅ​អាស្រ័យ​ក្នុង​ឋាន​នេះ​ជា​ញឹកញយ; ព្រះ​បរម​ពោធិសត្វ​រាល់​អង្គ, ក្នុង ១ ជាតិ មុន​នឹង​បាន​ត្រាស់​ជា​ព្រះ​សព្វញ្ញុពុទ្ធ, សុទ្ធ​តែ​ចាប់​កំណើត​កើត​នៅ​ក្នុង​ឋាន​តុសិត​នេះ​សិន, លុះ​ដល់​កាល​កំណត់ ទើប​ច្យុត​មក​ចាប់​ព្រះ​ជាតិ​ជា​ទី​បំផុត​ ហៅ​ថា បច្ឆិម​ជាតិ ក៏​បាន​ត្រាស់​ដឹង​ជា​ព្រះ​ពុទ្ធ​ក្នុង​បច្ឆិម​ជាតិ​នេះ ។
  2. តែង ( និ.និបាតសព្ទ )
    រមែង; ធ្លាប់ : ផ្ទះ​នុ៎ះ​ខ្ញុំ​តែង​ទៅ​ញឹកញយ ។ តែងតែ រមែង​តែ, ធ្លាប់​តែ : តែង​តែ​មាន, តែងតែ​បាន ។
  3. ថែទាំ ( កិ.កិរិយាសព្ទ )
    ថែ​ទក់ទាំ គឺ​ថែ​ដោយ​ប្រយ័ត្ន​មុតមាំ​មិន​ប្រហែស​ធ្វេស (ថែ​ហើយ​ថែ​ទៀត ឬ​ថែ​ញឹកញយ) ។
  4. ទក់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ខ្ទាំ​ខ្ទេច​ដោយ​ដំ, ដោយ​ទំពា ឬ ដោយ​អង្កៀម​ជាដើម : ខ្សែ​ទក់; ដំ​ឲ្យ​ទក់, ប្រើប្រាស់​ឲ្យ​ទាល់​តែ​ទក់ ។
    - ទក់​ទាំ ទក់​ខ្ទេច​ខ្ទាំ ។
    - ទក់ទី ទក់​ខ្ទេចខ្ទី : ពួក​ក្មេង​តូច​ៗ វា​នាំ​គ្នា​មក​រត់​លេង​ក្នុង​ចម្ការ​ជាន់​ទង​ត្រសក់​ស្រូវ​ខ្ញុំ​ទក់ទី​អស់ ។
    - ទក់ទេញ (ព. ប្រ.) ដែល​ចេះ​តែ​ទៅ​ផ្ទះ​គេ​ឬ​ទី​ធ្វើ​ការ​របស់​គេ​ញឹកញយ​ហួស​ពេក នាំ​ឲ្យ​ជ្រេញ​ចិត្ត​ធុញទ្រាន់ : បើ​ឥត​មាន​ការ​ចាំបាច់​ទេ, ឯង​កុំ​ចេះ​តែ​ទៅ​ផ្ទះ​គេ​ទក់ទេញ​ពេក ! ព្រោះ​នាំ​ឲ្យ​គេ​ជ្រេញ​ចិត្ត​ធុញទ្រាន់ ឲ្យ​គេ​មើល​ងាយ​ខ្លួន​ផង ។
  5. រឿយ ( និ.និបាតសព្ទ )
    គ្រឿន; ស្មើ​ៗ; ញយ, ញឹកញយ : អណ្ដែត​រឿយ; ទៅ​មក​តែ​រឿយ, តែង​ឃើញ​រឿយ​ៗ, ពិចារណា​រឿយ​ៗ ( បា. ថា បនប្បុនំ, ចាស់​ៗ​ពី​ដើម​ប្រើ​ពាក្យ​នេះ​ខ្លះ​ដែរ : ខ្ញុំ​ធ្លាប់​ទៅ​បុនប្បុនំ ) ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ញយដង [ɲɔɔ yɔɔ dɑɑŋ]
    See:ញឹកញយ
  2. ញឹកញយ [ɲɨk ɲɔɔ yɔɔ]
    very often, continuously


Prohok Solutions @2017 : Learn Khmer | Khmer Calendar