Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ជិះ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ក្រឡាច់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​មិន​នឹង មិន​ជាប់ រអិល​ចុះ រអិល​ឡើង ក្នុង​កិរិយា​អង្គុយ ឬ ជិះ : អង្គុយ​ក្រឡាច់, ជិះ​ក្រឡាច់, ទូក​ក្រឡាច់, សង្កូត​ក្រឡាច់ ។
  2. ដើរ ( កិ.កិរិយាសព្ទ )
    សម្រេច​ឥរិយាបថ ១ ផ្សេង​អំពី​ឥរិយាបថ ៣ គឺ ឈរ, អង្គុយ, ដេក, គឺ​លើក​ជើង​ឈាន​ទៅ : ដើរ​ទៅ, ដើរ​មក ។ កម្រើក​ដោយ​កម្លាំង​ផ្សេង​ៗ មាន​ចំហាយ​ក្ដៅ​ជាដើម : គ្រឿង​ចក្រ​ដើរ, ម៉ាស៊ីន​ដើរ​ស្រួល, នាឡិកា​នេះ​ដើរ​រហ័ស​ណាស់ ។ ប្រព្រឹត្ត​ទៅ : ការ​របស់​យើង​ឥឡូវ​ដើរ​ស្រួល​ជាង​ពី​ដើម ។ កាន់​ការ​ដោយ​គ្រឿង​ដឹក​នាំ​ផ្សេង​ៗ : ដើរ​ទូក, ដើរ​កប៉ាល់ ។ ទទួល​ភារៈ​ដឹក​នាំ​គ្រឿង​ផ្ទុក ឬ​មនុស្ស​អ្នក​ជិះ​ទៅ​មក : ផ្លូវ​នុ៎ះ​មាន​រថយន្ត​ដើរ​ឥត​អាក់ ។ ចែក​ឋាន (ស្លាប់) ក៏​ហៅ​ដើរ​បាន​ដែរ (ពាក្យ​រាបសា​សម្រាប់​ប្រជាជន​សាមញ្ញ) : បើ​តាម​ការ​សង្កេត​មើល ដង្ហើម​របស់​គាត់​ ឃើញ​ថា​គាត់​មុខ​ជា​នឹង​ដើរ ក្នុង​ពេល​ឆាប់​ៗ នេះ​ហើយ ។ល។
  3. ដុប ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ឡើង​ជិះ​សេះ​ជាដើម ជាប់​មិន​ធ្លាក់ មើល​ទៅ​ឃើញ​ឆ្ដុប ។
  4. តាលវ័ន ( ន.នាមសព្ទ ) [តាល៉ៈ-- ]
    (តាលវន) ព្រៃ​ត្នោត, ជ្រំ​ត្នោត : ពួក​ជន​បរទេស​អ្នក​ជិះ​យន្ត​ហោះ ដែល​ទើប​នឹង​បាន​មក​កាន់​ប្រទេស​កម្ពុជា ជា​ដំបូង​បង្អស់, លុះ​ក្រឡេក​មក​ខាង​ក្រោម ឃើញ​តាលវ័ន ច្រើន​តែ​លាន់​មាត់​ស្ងើច ព្រោះ​ក្នុង​សកល​លោក មាន​តែ​ប្រទេស​មួយ​នេះ​មួយ​គត់​ដែល​មាន​ដើម​ត្នោត​ដុះ​ច្រូង​ត្រៀបត្រា ប្លែក​ជាង​ប្រទេស​នានា​ក្នុង​អាហ្ស៊‌ីទ្វីប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្នោត ទៀត​ផង) ។
  5. ទាម ( កិ.កិរិយាសព្ទ )
    ចាប់​អ្វី​ៗ ដោយ​ប្រដាប់​មាន​ចុង​មាន​ដើម​កោះ​ភ្ជាប់​ដើម្បី​នឹង​រឹត​ឃាត់​ទប់​មិន​ឲ្យ​ឃ្លាត​ពី​គ្នា ។ ដណ្ដើម​យក​ចំណែក : ទាម​ចំណែក ។ ជិះ​ក​ដំរី គេ​ច្រើន​និយាយ​ថា : ទាម​ក្បាល​ដំរី ។ ខាំ​ជញ្ជក់​បឺត​យក​ឈាម (ឈ្លើង) : ឈ្លើង​ទាម ។
  6. ទោចក្រយាន ( ន.នាមសព្ទ ) [--ច័ក-ក្រៈ យាន ]
    យាន​មាន​កង់​ពីរ : ជិះ​ទោចក្រយាន, ប្រណាំង​ទោចក្រយាន ។ ព. សា. កង់, រទេះ​កង់ ។
  7. នាម ( ន.នាមសព្ទ )
    ប្រដាប់​នេសាទ​មច្ឆាជាតិ ធ្វើ​ដោយ​ខ្សែ​ធ្មៃ​មាន​ក្រឡា​បួន​ជ្រុង​ស្មើ មាន​ខ្សែ​ដៃ​ពីរ មាន​ថ្ម​សណ្ដូន​ជើង មាន​ក្រវិល​រូត​មាត់ សម្រាប់​មនុស្ស​ពីរ​នាក់​ជិះ​លើ​ទូក​ក្បាល​កន្សៃ​កាន់​ចុង​ប្រដាប់​នោះ​ម្ខាង​ម្នាក់ អុំ​វាត​ទូក​បញ្ឆៀង​ទទឹង​ខ្សែ​ទឹក​បណ្ដែត​សំរៀម​តាម​ខ្សែ​ទឹក, កាល​បើ​មាន​ត្រី​ជាប់ ក៏​អាច​ដឹង​ភ្លាម : នាំ​គ្នា​ទៅ​រក​វាត​នាម ។
  8. បង្ហៀរ ( ន.នាមសព្ទ )
    គ្រឿង​សេះ​សម្រាប់​បង្ខាំ​មាត់​ដឹក​នាំ​ឲ្យ​ដើរ ឬ​ជិះ​កាន់​ទាញ​ទប់ : ទាញ​បង្ហៀរ​សេះ ។
  9. បន្លា ( ន.នាមសព្ទ ) [បន់-ល៉ា ]
    រុក្ខាវយវៈ​ស្រួច​មុត​របស់​ឈើ, ឫស្សី ផ្ដៅ, វល្លិ​ពួក​ខ្លះ​ជាដើម : បន្លា​ក្រសាំង, បន្លា​ល្វៀង ។ ពុទ្ធ​ភាសិត​ថា កណ្ដ​កេន កណ្ដ​កុទ្ធរណំ “ជោះ​បន្លា​ដោយ​បន្លា” ។ ខ្មែរ​បុរាណ​បាន​យក​ពុទ្ធ​ភាសិត​នេះ​ជា​គោល​មក​ចង​ក្រង​ជា​ភាសិត​ថា បន្លា​មុត​យក​បន្លា​ជោះ, សេះ​ដាច់​ជិះ​សេះ​តាម ។ អត្ថន័យ​របស់​ភាសិត​នេះ មាន​ដើម​ថា “ចិត្ត​ជាប់​ជំពាក់​នឹង​រូប​ថា​ល្អ​ស្អាត, ត្រូវ​យក​ការ​រំពឹង​ពិចារណា​ឲ្យ​ឃើញ​តាម​ការ​ពិត​ថា រូប​ជា​បដិកូល​មិន​ល្អ​មិន​ស្អាត​ទៅ​វិញ ព្រោះ​សុទ្ធ​តែ​ជា​គ្រឿង​ឆ្អេះ​ឆ្អាប​ស្អុយ​ពេញ​ទាំង​ខ្លួន”; ជន​ជាតិ​បរទេស​ណា​គ្រប​សង្កត់​ដោយ​មុខ​របរ​ជំនួញ​ក្នុង​ប្រទេស​ណា, ជន​ក្នុង​ប្រទេស​នោះ​ឲ្យ​ចេះ​ស្ទាត់​ជំនាញ ទាំង​ត្រូវ​រៀន​ពិធី​ធ្វើ​ជំនួញ​ឲ្យ​ចេះ​ស្ទាត់​ជំនាញ​ផង​ដែរ..., យ៉ាង​នេះ​ឯង​ហៅ​ថា បន្លា​មុត​យក​បន្លា​ជោះ, សេះ​ដាច់​ជិះ​សេះ​តាម ។ ព. ប្រ. បន្លា​ក្នុង​ភូមិ គឺ​មាន​មនុស្ស​កាច​អាក្រក់​នៅ​ក្នុង​ភូមិ​ជា​មួយ ។ល។
  10. បរ ( កិ.កិរិយាសព្ទ )
    ដឹក, នាំ, បញ្ជូន, បណ្ដេញ​ឲ្យ​ទៅ​មុខ ដោយ​ជិះ, ដោយ​ដើរ​កាល់, ដើរ​អម, ដើរ​តាម, តម្រង់​ឲ្យ​ត្រង់​តាម​លំអាន តាម​ផ្លូវ​ដែល​ត្រូវ​ការ : បរ​រទេះ, បរ​រថ, បរ​សេះ, បរ​ដំរី ។
    - បរ​ពល (--ពល់) លើក​កង​ទ័ព​ត្រួត​ពល​បណ្ដើរ ។ល។
    - លលក​បរ គឺ​សត្វ​លលក​ដើរ​បណ្ដើរ​បញ្ចេញ​សំឡេង​ញាប់​រន្ថាន់​រន​ៗ​បណ្ដើរ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ជិះ ( v ) [cih]   - detail »
    to ride on; to get in / on (some means of transportation); to sit on; to abuse, bully
    Eg. ឡាននេះជិះបានពីរនាក់ : This car can hold two persons.
Headley's Khmer-English Dictionary Subentry Full Text Search
  1. ការជិះជាន់ [kaa cih coan]
    exploitation, oppression
  2. គង់លើវ [kʊəŋ lǝǝ vɔɔ]
    (of a king) to ride on a palanquin
    See:ជិះ​វ
  3. ជិះកង់ [cih kaŋ]
    to ride a bicycle
  4. ជិះកប៉ាល់ [cih kaʔpal]
    to go by ship, take a ship
  5. ជិះកប៉ាល់ [cih kaʔpal]
    to go by boat
  6. ជិះគ្នា [cih knie]
    to have sexual intercourse
  7. ជិះច្រកគាវ [cih crɑɑk kiev]
    to straddle (a horse)
  8. ជិះជាន់ពលកម្ម [cih coan pʊəl kam~kammeaʔ or kammaʔ]
    to exploit, take advantage (of others)
  9. ជិះសេះយោងមុខ [cih seh yooŋ muk]
    to ride at the head (e.g. of a group of riders)
  10. ជិះអារម្មណ៍ [cih ʔaarɑm]
    to get mixed up; to be forgetful

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar