Khmer Dictionary: ជយោ!
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពរ
( ន.នាមសព្ទ )
(វរ) គុណជាតដ៏ប្រសើរ; គុណជាតឬអ្វីៗ ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសរើសយកតាមគាប់ចិត្ត : សូមពរ, ឲ្យពរ, ទទួលពរ ។ ឲ្យពរសព្ទសាធុការ បញ្ចេញសូរសព្ទថា សាធុ សូមឲ្យ... បានប្រកបតាមបំណង!... ។ ស្រែកឲ្យពរឲ្យជ័យ ស្រែកឲ្យពរថា សូមឲ្យ... មានជ័យជម្នះ ! ដូចយ៉ាងស្រែកថា ជយោ ! ឬ ជយោ ! ជយោ ! ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះផង) ។ ពាក្យនេះ សំ. បា. ប្រើជា គុ. ក៏បាន ប្រែថា “ប្រសើរ; ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសរើសយកតាមគាប់ចិត្ត”; ខ្មែរប្រើក្លាយមកជា ព្រះ ក៏មាន, នៅជា វរ ឬ វរៈ តាមរូបដើមក៏មាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រះ និង វរ ឬ វរៈ ទៀតផង) ។
-
ឱម !
( ន.នាមសព្ទ, ឧ.ឧទានសព្ទ )
(ឱម៑) ពាក្យសង្ខេបជាបទសន្ធិនៃអក្សរ ៣ តួគឺ អ ឧ. ម., អ + ឧ > ឱ + ម > ឱម ឬ ឱ្ម; អ. គឺ វិស្ណុ, ឧ. គឺ សិវៈ, ម. គឺ ព្រហ្ម; ជាត្រៃសរណៈរបស់ពួកព្រាហ្មណិក សម្រាប់បញ្ចេញវចីភេទគោរពចំពោះទេវតាស័ក្តិសិទ្ធិ ៣ អង្គគឺ ព្រះវិស្ណុ, ព្រះឥសូរ, ព្រះព្រហ្ម; ប្រើរៀងក្នុងខាងដើមបទវេទ, មន្ត និងសេចក្ដីសូត្រផ្សេងៗ ឬប្រើជាពាក្យបន្លឺសូមពរសូមជ័យស្រីសួស្ដី ឬក៏ប្រកាសជ័យជម្នះ (ត្រូវគ្នានឹងពាក្យ ជយោ !) ក៏មាន, ប្រើជាពាក្យបន្លឺទទួលអំណរ (ត្រូវគ្នានឹងបាក្យ សាធុ!) ក៏មាន ។ ខ្មែរសម័យបុរាណប្រើជា ឱម! ឬ ឱ្ម ! តាមបែបដើម, លុះចំណេរកាលតមក ច្រើនប្រើក្លាយជា ឩម (អូម), សម្រាប់រៀងក្នុងខាងដើមមន្តអាគម ។ ឱម > អាម ក៏មាន; ខ្មែរក្នុងអបរសម័យ ច្រើនប្រើ អាម ជាបរិវារសព្ទរបស់ ឩម, និយាយថា
- ឩមអាម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឩម! និង អាម ទៀតផង) ។ ពួកពុទ្ធសាសនិកក្នុងអបរសម័យរៀងមកដល់បច្ចុប្បន្ននេះ យកពាក្យ ឱម ! មកប្រើជា រត្នត្រ័យសង្ខេប គឺ អ. ឧ. ម. ដូចបែបដើមដែរ ប៉ុន្តែសំដៅសេចក្ដីថា អ. គឺ អរហំសម្មាសម្ពុទ្ធ, ឧ. គឺ ឧត្ដមធម៌, ម. គឺ មហាសង្ឃ (ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ); នមស្ការថា នមោ ឱមស្ស ! សូមនមស្ការចំពោះ អ. ឧ. ម. គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ! ឬថា នមោ ឱមរតនត្តយស្ស ! សូមនមស្ការចំពោះ អ. ឧ. ម. រត្នត្រ័យគឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ! ។
-
ជិតំ !
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ, ឧ.ឧទានសព្ទ )
[ជិត័ង ឬ ជិត័ងៗ ]
(កិ. ឬ គុ. “ឈ្នះហើយ, ដែលឈ្នះ”) ពាក្យសម្រាប់ស្រែកបន្លឺថា ឈ្នះហើយ ! ឬ ឈ្នះហើយៗ ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជយោ ! ផង) ។
-
ជ័យ
( ន.នាមសព្ទ )
[ជៃ ]
(ជយ) ជម្នះ, ការឈ្នះ : មានជ័យ, ហ៊ោយកជ័យ ។ ឈ្មោះពរមួយយ៉ាងសម្រាប់សូត្រចម្រើនសិរីសួស្ដី ក្នុងមង្គលការសម័យបុរាណ : ក្នុងមង្គលការនេះ សូមឲ្យសូត្រជ័យផង, និមន្តលោកសូត្រជ័យ ។
- ជ័យសួស្ដិ៍ (--សួស) ឈ្មោះរបៀបមង្គលការកូនប្រុសស្រីមួយបែប ដែលមានពិធីហូតដាវងាឡើងហាក់ដូចជាប្រហាររូបសាមីខ្លួនកូនប្រុស នៅវេលាដែលកូនប្រុសស្រីកំពុងក្រាបសំពះផ្ទឹមគ្នា ក្នុងកាលជាទីបញ្ចប់កិច្ចមង្គលការឲ្យពរចងដៃ, អ្នកដែលរាំហូតដាវនោះស្រែកសួរអ្នកទាំងអស់ថា ជ័យហោង ? អ្នកឯទៀតឆ្លើយឡើងថា ជ័យ ! អ្នករាំសួរទៀតថាសួស្ដ៍ហោង ? អ្នកឆ្លើយៗថា សួស្ដិ៍ ! អ្នករាំសួរបញ្ចប់ថា យកអ្វីជាបន្ទាល់ ? អ្នកឆ្លើយៗថា យកហ៊ោ ! អ្នកទាំងអស់ក៏តាំងហ៊ោក្រេវព្រមគ្នាឡើង . . . ( របៀបមង្គលការបែបក្នុងសម័យបុរាណហៅថា មង្គលការជ័យសួស្ដិ៍) ។
- ជ័យស្រី (សំ. ជយ+ស្រី, បា. ជយ+សិរី) ជម្នះនិងសិរីស្រីសួស្ដីព្រោះមានជម្នះ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ជយ (អ.ថ. ជៈយៈ) ដូចជា
- ជយកុញ្ជរ (--កុញ-ជ) ដំរីជ័យ គឺដំរីសម្រាប់ជិះចូលកាន់សង្រ្គាម ដែលតែងតែមានជម្នះមកហើយឬដែលសន្មតថានឹងមានជម្នះ, ដំរីព្រះទីនាំងនៃព្រះមហាក្សត្រដែលសន្មតថាមានជ័យគ្រប់កាល ។
- ជយឃោស (--ឃោស) ពាក្យស្រែកប្រកាស, ស្រែកហៅថា សូមឲ្យឈ្នះ ! ឬថា ឈ្នះហើយៗ! ដូចពាក្យថា ជយតុ! ជយតុ ភវំ ! ជយោ ! ជិតំ ជិតំ ! ជាដើមដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះ) ។
- ជយដ្ឋាន (--យ័ត-ឋាន) ទីតំបន់ដែលមានជ័យ, ដែលច្បាំងឈ្នះ ។ ជយតុ ! ពាក្យសម្រាប់ឲ្យពរ ឲ្យជ័យថា សូមឲ្យមានជ័យជម្នះ ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជយោ! )។
- ជយតុ ភវំ! (--ភៈវ័ង) ពាក្យសម្រាប់ឲ្យពរ ឲ្យជ័យថា សូមឲ្យលោកមានជ័យជម្នះ! ឬថា សូមឲ្យអ្នកដ៏ចម្រើនមានជ័យជម្នះ ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជយតុ) ។ ពាក្យសម្រាប់មនុស្សអ្នកជូនពែសំណែន ដែលត្រឡប់មកផ្ទះជំងឺវិញឈរស្រែកនៅមាត់ទ្វាររបងផ្ទះឬជិតជណ្ដើរផ្ទះថា ជយតុ ភវំ ! អ្នកនៅក្នុងផ្ទះនោះឆ្លើយតបមកវិញថា សាធុមានជ័យ ! (តាមក្បួនសែនឲ្យមនុស្សឈឹ) ។
- ជយធ្វ័ជ (--ធ្វ័ច, សំ. ជយធ្វជ, បា. ជយធជ) ទង់ជ័យ គឺទង់ចម្បាំងដែលសន្មតថាជាស្រីសួស្ដីឲ្យមានជ័យជម្នះ ។
- ជយបាន (--ប៉ានៈ ឬ --បាន) ទឹកដែលគេផឹកហើយស្រែកហ៊ោថា ឈ្នះហើយៗ! ក្នុងកាលមានជ័យ (បែបក្នុងបុរាណសម័យ) ។
- ជយព្រឹក្ស (--ព្រឹក) ឈើមានជ័យឬឈើមានផ្កាឲ្យជម្នះ (ដើមច្បា) ។ មានសេចក្ដីដំណាលថា កាលពីក្នុងជាន់បុរាណសម័យព្រេងនាយយូរអង្វែងហើយ មនុស្សទាំងឡាយច្រើនយកផ្កាច្បាមកប្រើក្នុងហោមពិធីពលិការប្រសិទ្ធី ដោយបំណងថា ឲ្យមានជ័យជម្នះ, ព្រោះហេតុនោះ ទើបគេហៅដើមច្បាថា ជយព្រឹក្ស ។
- ជយភូមិ (--ភូម) ភូមិមានជ័យ, ទីដែលមានជ័យជម្នះ, ទីដែលបោះទ័ពសន្មតថានឹងមានជ័យ ឬទីដែលបោះទ័ពតយុទ្ធមានជ័យហើយ ។ ជយភេរី ស្គរជ័យ ។
- ជយមង្គល (--ម័ងគល់ ឬ--មង់គល់) ជម្នះនិងសេចក្ដីចម្រើន, សេចក្ដីចម្រើនព្រោះជ័យជម្នះ ។
- ជយមន្ត (--មន់) មន្ត, អាគម សម្រាប់សូត្រប្រសិទ្ធីឲ្យមានជ័យជម្នះ ។ ជយលិខិត សំបុត្រ, កំណត់ ប្រាប់អំពីជ័យជម្នះ ។ សាលក្រមប្រាប់ដំណើរក្ដីឈ្នះ ។
- ជយលេខ ឬ ជយលេខា (ម. ព. ជយលិខិត) ។
- ជយវាទ្យ ឬ ជយពាទ្យ (--វាត ឬ --ពាត) តន្រ្ដីប្រគំសូមជ័យ, ការប្រគំសូមជ័យ, គ្រឿងប្រគំយកជ័យជម្នះ ។
- ជយសព្ទ (--ស័ប) សំឡេងហ៊ោយភជ័យ, សំឡេងស្រែក បន្លឺថា ឈ្នះហើយ ! ឬ ឈ្នះហើយៗ! ។
- ជយស្ថាន (--យៈស្ថាន) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជយដ្ឋាន ។
- ជយានុភាព (--ភាប, បា. ជយ+អានុភាវ) អានុភាពនៃជ័យជម្នះៈ ជយានុភាពនៃកងទ័ពយើង បានធ្វើឲ្យពួកបច្ចាមិត្របាក់បបខ្លបខ្លាចសព្វទិសទី ។
- ជយាវុធ (--វុត, បា. ជយ+អាវុធ) អាវុធមានជ័យ គឺអាវុធដែលគេប្រសិទ្ធីសន្មតថាមានជ័យ ។ ជយោ ! (ជៈយោ ឬតាមទម្លាប់ថា ជៃយោ) ឧ. (បា. ជយោ ! ន. «រីជ័យ, ជម្នះ») ពាក្យសម្រាប់ស្រែក, បន្លឺថា សូមឲ្យមានជ័យ ! ឬថា ឈ្នះហើយ ! ក៏ប្រើបាន, ដូចគ្នានឹង ជិតំ ! ឬ ជិតំ ជិតំ ! ដែរ ។
- ជយោបាយ (--បាយ, បា. ជយ+ឧបាយ) ឧបាយ, ល្បិចឲ្យមានជ័យ, ឲ្យឈ្នះ ។ ល ។
Headley's Khmer-English Dictionary Full Text Search
-
ជយោ
( i )
[ceaʔyou]
- detail »
hail, long live, hurrah, viva