Khmer Dictionary: ឆ្មារ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កូនតឹង
( ន.នាមសព្ទ )
ឈ្មោះគ្រឿងប្រហារមួយប្រភេទ ធ្វើពីដែក ឬ សំណមានសណ្ឋានមូល ទំហំប៉ុនផ្លែក្រសាំង ឬផ្លែក្រូចឆ្មារ ចងភ្ជាប់នឹងខ្សែវែង សម្រាប់ចោលទៅហើយកន្រ្តាក់មកវិញ ។ ឈ្មោះប្រដាប់សម្រាប់ភ្ជាប់នឹង ដំបូលមុងធុតង្គ ហើយចោលទៅថ្ពក់នឹងមែកឈើ ដើម្បីនឹងចងព្យួរមុងធុតង្គនោះ ។
-
ក្រូច
( ន.នាមសព្ទ )
ឈ្មោះឈើមួយពួកមានផ្លែប្រកបដោយក្លែប, កំពឹសមានរសជូរ ឬ ផ្អែមសម្រាប់ប្រើជាអាហារ ឬ ជាប្រយោជន៍ក្នុងគ្រឿងញាំភ្លាជាដើម ។ ក្រូចមានច្រើនយ៉ាង : ក្រូចថ្លុង, ក្រូចសើច, ក្រូចឆ្មារ, ក្រូចចងសក់, ក្រូចឃ្វិច,
- ក្រូចពោធិ៍សាត់ ។ល។
-
ក្រូចឆ្មារ
( ន.នាមសព្ទ )
ឈ្មោះស្រុកមួយឋិតនៅតាមដងទន្លេមេគង្គក្នុងខែត្រកំពង់ចាម : ស្រុកក្រូចឆ្មារ ។
-
ខ្ញិកខ្ញុក
( គុ.គុនសព្ទ )
ផតប៉ោង, ក្រញិកក្រញុក, ក្រញីវក្រញូវ (និយាយបានតែពីរបស់ស្ដើងឆ្មារហើយទន់) ។
-
ខ្សៀក
( ឧ.ឧទានសព្ទ )
សូរឮតិចៗ ដោយប្រហារអ្វីៗនឹងអាវុធដ៏មុត ឬ ដោយខ្យល់បក់; ដោយអូសខ្សែតូចឆ្មារយ៉ាងឆាប់រហ័ស ; ដោយពស់លូនយ៉ាងរហ័ស : កាំបិតនេះមុតខ្សៀក, ខ្យល់បក់ឮខ្សៀក ។
-
ដែក
( ន.នាមសព្ទ )
លោហជាតិមួយពួក កើតពីជាតិថ្មមានព័ណ៌ក្រមៅ ជាធាតុរឹងជាងពួកលោហជាតិទាំងពួង, មានប្រយោជន៍ប្រើការបានច្រើនយ៉ាងជាងលោហជាតិទាំងពួង ។ ដែកកណ្ដារ ដែកស្រួយសម្រាប់ក្ដារឬ ខៃទម្លុះសាច់ឈើ ។ ដែកខួង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខួង) ដែកខៃ ដែកសម្រាប់ខៃទម្លុះ ។ ដែកគាស់ ដែកមានសណ្ឋានឆែកជាចម្ពាមខាងចុង សម្រាប់គាស់ដកដែកគោល ។ ដែកគោល ដែកមានសណ្ឋានមូលតូចទ្រវែងមានក្បាល ខាងចុងស្រួចសម្រាប់បោះភ្ជាប់អ្វីៗ ។ ដែកចារ ដែកមូលឆ្មារស្រួចមានដងសម្រាប់ចារសាស្ត្រាស្លឹករឹត ។ ដែកឆាប ដែកមានបន្លាខ្លីញឹកសម្រាប់ឆាបធ្មេញរណារជាដើម ។ ដែកឈូស ដែកសម្រាប់ឈូសរំលីងឈើ ។ ដែកដុល ដែកដែលនៅទាំងដុំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដុល ផង) ។ ដែកថែប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថែប) ។ ដែកពុត ដែកសម្រាប់ពត់ធ្មេញរណារ ។ ដែកភ្លើង ដែកសម្រាប់ដំយកភ្លើង (ដែកភ្លើង១គ្រឿង មានដែកដំ១ បំពង់ប៉ុយ១ ថ្ម ១ដុំ) ។ (ម.ព.ឈើគូសផង) ។ ដែកស្វាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្វាន ) ។ ដែកអង្រូស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្រូស) ។ល។
-
តូច
( គុ.គុនសព្ទ )
ទីទៃពីធំ គឺមានសំណុំសំនួនស្ដួចស្ដៀវរៀវឆ្មារ នឹងរាប់ជាធំមាំមួនពុំបាន ។ ព. សា. ថា. ទូច; ពាក្យទំយើថា នូច (តាមទម្លាប់ដោយស្រុក) ។
-
ខ្វៀប
( ឧ.ឧទានសព្ទ )
សូរឮដោយវាយវាត់នឹងរំពាត់ឆ្មារ : វាយខ្វៀប, វាត់ខ្វៀប ។
-
តង្ករ
( ន.នាមសព្ទ )
[តង់-ក]
ខ្សែអំបោះឆ្មារសម្រាប់ថ្ករតម្បាញ : ខ្ញុំមិនទាន់បានត្បាញក្រមានៅឡើយ ព្រោះខ្វះតង្ករ ។
-
ត្អើក
( ន.នាមសព្ទ )
ឈ្មោះវល្លិឆ្មារមួយប្រភេទ ច្រើនដុះនៅមាត់ទឹក, នៅព្រៃរនាម : វល្លិត្អើក ។
Headley's Khmer-English Dictionary Full Text Search
-
ឆ្មារ
( adj )
[cmaa, cmal]
- detail »
to be fine, thin, very slender; sharp (of a voice); insignicant
Headley's Khmer-English Dictionary Subentry Full Text Search
-
ក្រូចឆ្មារ
[krooc cmaa]
lime, lemon (Citrus aurantifolia)
-
តូចឆ្មារ
[tooc~tuuc cmaa]
to be thin, fine
-
បន្ទាយឆ្មារ
[bɑntiey cmaa]
Banteay Chhmar (name of a large city and temple complex about 100 miles northwest of Angkor)
-
សណ្ដែកឆ្មារ
[sɑndaek cmaa]
kind of small bean
-
ស្ដួចឆ្មារ
[sduǝc cmaa]
to be very thin
-
ស្រូវឆ្មារ
[srǝv cmaa]
kind of rice
-
ឫសឆ្មារ
[rɨh cmaa]
fibrous root