Khmer Dictionary: ចៅអធិការ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ដីកា
( ន.នាមសព្ទ )
គម្ពីរកែខៃ បញ្ជាក់អត្ថន័យរបស់បាលី (បិដក) ខ្លះ, របស់អដ្ឋកថានៃបាលីខ្លះ, របស់ដីកាមុនៗខ្លះ, អាងដល់អត្ថន័យរបស់គម្ពីរឯទៀតខ្លះក៏មាន គម្ពីរ សារត្ថទីបនី ជា មូលដីកា (ដីកាដើម); វិមតិវិនោទនី ជា អនុដីកា (ដីកាបន្ទាប់); វជិរពុទ្ធិ ជា អន្វានុដីកា (ដីកាបន្ទាប់ពីអនុដីកាមកទៀត) នៃវិនយបិដក ។ ឯដីកាដែលកើតមានថ្មីៗ តៗមកទៀតហៅថា នវដីកា (ដីកាថ្មី) ។ ព្រះត្រៃបិដក គឺ វិនយបិដក, សុត្តន្តបិដក, អភិធម្មបិដក សុទ្ធតែមាន ដីកា មានឈ្មោះផ្សេងៗគ្នា (ព. ពុ.) ។ ក្នុងបុរាណសម័យព្រេងនាយ, ប្រទេសកម្ពុជា ប្រើពាក្យថា ដីកា នេះច្រើនបែបមានដើមគឺ ដីកាកោះ លិខិតកោះហៅ...។ ដីកាបើក លិខិតបើកប្រាក់ ឬវត្ថុផ្សេងៗ ។ ដីកាសាទុក្ខ ឬ ដីកាសាទោស សម្រាប់ថ្វាយព្រះមហាក្សត្រិយ៍ជាអម្ចាស់ជីវិត ។ល។ សង្ឃដីកា លិខិតរបស់លោកចៅអធិការវត្ត ឬរបស់លោកគ្រូសូត្រ (ចំពោះតែការប្រើក្នុងផ្លូវការ) ។ សព្វថ្ងៃនេះ ទោះលិខិតរបស់លោកមេគណ, អនុគណនិងមន្ត្រីសង្ឃឯទៀត ក៏សុទ្ធតែហៅ សង្ឃដីកា ដូចគ្នា។ លិខិតរបស់សម្ដេចព្រះសង្ឃនាយក ហៅ ព្រះសង្ឃដីកា (គួរបង្កើតពាក្យហៅថា ព្រះសង្ឃនាយកដីកា វិញដើម្បីឲ្យមានឈ្មោះផ្សេងអំពីលិខិត របស់ព្រះរាជាគណៈទី សម្ដេច ដែលត្រូវហៅថា ព្រះសង្ឃដីកា ដែរ) ។ លិខិតរបស់សម្ដេចព្រះសង្ឃរាជ ហៅថា ព្រះសង្ឃរាជដីកា ។ល។
-
ធម្មធរ
( ន.នាមសព្ទ )
[ធ័ម-មៈ-ធ]
(ធម៌ធរ) អ្នកទ្រទ្រង់ធម៌, អ្នកកាន់ធម៌, អ្នកប្រតិបត្តិត្រឹមត្រង់តាមគន្លងធម៌ ។
- ឋានន្តរ គឺងារនៃភិក្ខុក្នុងព្រះពុទ្ធសាសនា ចំពោះភិក្ខុអ្នកចេះចាំធម៌ពុំសូវទើសទាល់ ។ ខ្មែរយកពាក្យនេះមកប្រើជាងារនៃភិក្ខុក្នុងថ្នាក់ជាឋានានុក្រមថា ព្រះធម្មធរ ជាគូ គ្នានឹង ព្រះវិន័យធរ ជាសហការីរបស់ព្រះរាជាគណៈ ជាចៅអធិការវត្តធំៗ ក្នុងព្រះរាជធានី; ក្នុងសម័យបច្ចុប្បន្ន មេគណនិងអនុគណគ្រប់ខែត្រ-ស្រុកក៏មាន ព្រះធម្មធរ ជាសហការីដែរ ហៅថា ព្រះធម្មធរ ជាសហការីនៃមេគណឬនៃអនុគណ; ដោយការផ្គូងារថា ព្រះវិន័យធរ ខាងវិន័យ, ព្រះធម្មធរ ខាងធម៌ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្មកថិក និង វិន័យធរ ទៀតផង) ។
-
បរិស័ទ
( ន.នាមសព្ទ )
[បរ៉ិស័ត]
(បរិឞទ៑; បរិសា) ពួកជនដែលប្រជុំគ្នា : ថ្ងៃនេះ មានបរិស័ទមកជួបជុំច្រើនគ្នា ។ ពួកជនដែលស្ម័គ្រចិត្តរួមគំនិតធ្វើការរបរចូលគ្នា, ក្រុមហ៊ុន, សមាគម : បរិស័ទសាមគ្គីមិត្ត...។ ភិក្ខុសាម័ញ្ញធម្មតាក្រៅពីលោកចៅអធិការនិងសាមណេរ ក៏ហៅថា បរិស័ទ ដែរ (អ. ថ. ប-ស័ត) : ក្នុងវត្តនេះមានលោកបរិស័ទ ៥០ អង្គ ។ សរសេរជា បរិសទ្យ ដូច្នេះក៏បាន ។
-
សង្រ្គាជ
( ន.នាមសព្ទ )
[សង់គ្រាច ]
លោកចៅអធិការវត្ត : លោកសង្រ្គាជ, តាំងសង្រ្គាជ (ព. សា. យារក្លាយមកពីពាក្យ សង្ឃរាជ “ស្ដេចសង្ឃ”); ប្រហែលជាកាលពីព្រេងនាយ ហៅដោយប្រៀបធៀបទេ, លុះយូរៗមក ក៏ក្លាយជាពាក្យសាមញ្ញទៅ (?) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
គ្រូសូត្រឆ្វេង
[kruu soot cveɛŋ]
second assistant to the ចៅអធិការ or abbot of a wat
-
គ្រូសូត្រស្ដាំ
[kruu soot sdam]
first assistant to the ចៅអធិការ or abbot of a wat
See:ចៅអធិការរង -
ចៅអធិការ
[cav ʔaʔtʰiʔkaa]
superior of a Buddhist temple, abbot
See:មេវត្ត -
ចៅអធិការរង
[cav ʔaʔtʰiʔkaa rɔɔŋ]
first assistant to the superior of a Buddhist temple
-
ព្រះគ្រូចៅអធិការ
[preah kruu cav ʔaʔtʰiʔkaa]
superior of a Buddhist temple