Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ចូល

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កងមាស ( ន.នាមសព្ទ )
    ឈ្មោះ​ស្រុក​មួយ​ឋិត​នៅ​តាម​ទន្លេ​មេគង្គ រួម​ចូល​ក្នុង​ខែត្រ​កំពង់ចាម ។
  2. កញ្ចែ ( ន.នាមសព្ទ )
    នាម​សត្វ​ស្លាប​តូច​មួយ​ប្រភេទ ពួក​កំពោង​ច្រើន​ចូល​ចិត្ត​ស៊ី​គម​ដូង, គម​ត្នោត តែ​ស៊ី​ហើយ ដើម​ដូង​ត្នោត​នោះ​តែង​វិនាស ។
  3. កន្ធឹប ( គុ.គុនសព្ទ )
    ដែល​ផត​លឹប​ចូល, ដែល​ពៀច :
    - ច្រមុះ​កន្ធឹប ។ ស្រុក​ខ្លះ​និយាយ​ថា កន្ទឹប ។
  4. កម្មិក​សមាជិក ( ន.នាមសព្ទ ) [កាំ-មិ-កៈ-សៈ-ម៉ា-ជិក ]
    (--សាមាជិក) សមាជិក​ដែល​មាន​ការងារ ឬ ដែល​ប្រកប​ដោយ​ការងារ គឺ​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ចូល​ជួយ​បំពេញ​មុខ​ការ ក្នុង​សមាគម​ណា​មួយ​ដោយ​កម្លាំង​កាយ ឬ កម្លាំង​ទ្រព្យ ។
  5. ការ ( កិ.កិរិយាសព្ទ )
    បិទ​បាំង, រាំងរា, ឃាត់​ខាំង, ការ​មិន​ឲ្យ​សត្រូវ​ចូល​មក, ការ​ខ្លួន, មេ​មាន់​ការ​កូន...។
  6. កាស ( កិ.កិរិយាសព្ទ )
    បង្ខិត​ចូល​ឲ្យ​ញឹក ឬ​បង្ខិត​ចេញ​ឲ្យ​ស្រឡះ, ឲ្យ​ស្រដាស់ : កាស​បន្ទោះ​ឫស្សី ឬ កាស​រនាប; អង្គុយ​កាស​ឲ្យ​ជិត​ៗ​គ្នា​បន្តិច​ទៅ ដើម្បី​ឲ្យ​បាន​ចុះ​គ្នា​ច្រើន ។
  7. កូរ ( ន.នាមសព្ទ )
    ឈ្មោះ​នំ​មួយ​ប្រភេទ ធ្វើ​ពី​ម្សៅ និង​ស្ករ​កូរ​លាយ​ចូល​គ្នា : នំ​កូរ ។
  8. កុលមច្ឆរិយៈ ( ន.នាមសព្ទ ) [កុ-ល៉ៈ-ម៉ាច់-ឆៈ-រ៉ិ-យ៉ៈ]
    សេចក្ដី​កំណាញ់​ត្រកូល គឺ​ការ​មិន​ចង់​ឲ្យ​អ្នក​ដទៃ ចូល​ទៅ​មក​ប្រាស្រ័យ​ទាក់ទង​រាប់អាន​ត្រកូល​របស់​ខ្លួន ។
  9. កូនចាប ( ន.នាមសព្ទ )
    (ពាក្យ​មេមត់) សិស្ស​របួស​របស់​មេមត់ គឺ​មនុស្ស​ដែល​រាប់​អាន​ជឿ​កាន់​ខ្មោច​មេមត់ ហើយ​ប្រគល់​ខ្លួន​ជា​សិស្ស​របស់​មេមត់ រូប​មេមត់​ហៅ​មនុស្ស​នោះ​ថា កូន​ចាប ក្នុង​កាល​ដែល​ខ្មោច​មេមត់​កំពុង​ចូល​ជាន់​រូប (មេមត់​ស្រុក​ខ្លះ​ហៅ ពង​ចាប) ។
  10. កូវកែ ( ន.នាមសព្ទ )
    ដូង​មួយ​ប្រភេទ​ដើម​តូច​ៗ ទាប​ៗ ផ្លែ​តូច​ៗ មាន​ទឹក​ផ្អែម មាន​ដើម​កំណើត​មក​ពី​ប្រទេស​ម៉ាល៉ាយ៉ា គេ​យក​ពូជ​មក​ដាំ នៅ​ស្រុក កូវកែ ដែល​ខ្មែរ​ហៅ​ថា ស្រុក​កំពង់ស្ពាន ខែត្រ​ព្រែកឫស្សី (កម្ពុជា​ក្រោម) លុះ​ចំណេរ​កាល​ត​ៗ​មក​ពូជ​ដូង​នេះ ក៏​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ អ្នក​ស្រុក​ហៅ ក្លាយ​ពី​ពាក្យ​ដើម​ទៅ​ជា
    - ដូង​កល់កែ, អ្នក​ខ្លះ​ថា
    - ដូង​គល់កែ ហៅ​ក្លាយ​មក​ទៀត​ថា
    - ដូង​តាកែ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ចុះ ( fp ) [coh]   - detail »
    suggesting the ability to enter or pass through a narrow space
    Eg. ផ្លូវនេះធំណាស់ តែយើងនៅតែបើកឡាន​ចូល​មិន​ចុះ​ : This road is very big, but we still can't drive a car into it.
  2. ចូល ( v ) [cool]   - detail »
    to enter, go in, penetrate; to approach; to reach; to begin, set in; may indicate the adverbial meaning of `inwardly' or `forwardly' directed movement
    Eg. នៅចុងឆ្នាំ ១៩៧៨​ យួនក៏បានលើកទ័ពរបស់ខ្លួនចូលរំលោភទឹកដីខ្មែរ​ វាយកំចាត់ក្រុមខ្មែរក្រហមប៉ុលពតក្នុងរយៈពេលតែមួយអាទិត្យ​គត់ : At the end of 1978, Vietnam mobilized its army and invaded Cambodian territory to attack and defeat Pol Pot's Khmer Rouge in just one week.
  3. ចូល ( v ) [cool]   - detail »
    to enter into, subscribe / contribute (to)
  4. ចូល ( v ) [cool]   - detail »
    to take in (as revenue)
  5. ចូល ( v ) [cool]   - detail »
    to mate (of animals)
  6. ចូល ( v ) [cool]   - detail »
    to go into a trance (of a medium); to possess (as a spirit possesses a medium)
  7. ចូល ( v ) [cool]   - detail »
    to agree with
Headley's Khmer-English Dictionary Subentry Full Text Search
  1. ការទិញចូលលក់ចេញ [kaa tɨɲ cool lʊək cəɲ]
    the buying and selling of secondhand items, pawning
  2. ក្រឡាច់ខ្លួនចូល [krɑlac kluən cool]
    to turn aside quickly
  3. កំរោលចូល [kɑmraol cool]
    to have a seizure, go berserk
  4. ខិតចូល [kʰət cool]
    to move closer to
  5. ខ្មោចចូល [kmaoc cool]
    to be possessed by a spirit
  6. គាស់ចូល [koah cool]
    to break in (e.g. a house)
  7. គំហុកចូល [kumhok cool]
    to assault
  8. ចូលហ៊ុន [cool hun]
    to be a partner (in a business), invest money (in some business venture)
  9. ចូលហ៊ុន [cool hun]
    to become partners / investors, to invest
  10. ចុះចូល [coh cool]
    to join hands; to submit, resign oneself; to obey; to yield, surrender, comply with
    Eg. ពួក​ខ្មែរក្រហមខ្លះបានមកចុះចូលនឹងរដ្ឋាភិបាលថ្មី: Some Khmer Rouge have come to surrender to the new government.

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar