Khmer Dictionary: ខ្មែរ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កងសោយ
( ន.នាមសព្ទ )
ឈ្មោះបទភ្លេងខ្មែរមួយយ៉ាង : បទកងសោយ ។
-
កាសអង្ករ
( ន.នាមសព្ទ )
ប្រាក់បៀវត្សសម្រាប់ថ្លៃអង្កររបស់អ្នករាជការខ្មែរពីដើម ក្នុងព្រះបរមរាជវាំង ក្នុង ១ ខែៗ បើកតាមចំនួនគ្រួសាររបស់ខ្លួន ។
-
កិតនាម
( ន.នាមសព្ទ )
[កិតៈ--]
(ក្ឫត > ក្រឹត--) នាមនាមដែលចេញពីវិគ្រោះមកជា សាធនៈ ដូចជា ករ៑ + ណី > ឦ > ការី, ការិណី ឬ ការិនី; កម្ម (សទ្ទុបបទ) + ករ៑ + ណ > អ > កម្មការ, កម្ម + ករ៑ + អ > កម្មករ;...។ ភាសាខ្មែរដូចជា កើត > កំណើត; កល់ > កំណល់; កាច > កំណាច; ខុស > កំហុស; ខូច > កំហូច; ខូង > ក្រហូង; គរ > គំនរ; គូរ > គំនូរ; គុំ > គំនុំ ប៉ុណ្ណោះជាដើម ហៅថា សាធនៈ ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាធនៈ ទៀតផង) ។
-
កុលសម្ព័ន្ធ
( ន.នាមសព្ទ )
[កុល៉ៈ-សំ-ពាន់]
(--សម្ពន្ធ) សម្ព័ន្ធនៃវង្សត្រកូល, ការចងស្ពានមេត្រីទាក់ទងគ្នា ពីត្រកូលមួយ ទៅត្រកូលមួយ; មនុស្សដែលប្រមូលផ្ដុំគ្នាជាវង្សត្រកូល ហើយឋិតនៅក្រោមអំណាចមេតែមួយ : ខ្មែរលើ ជាកុលសម្ព័ន្ធនៃប្រទេសកម្ពុជា ។
-
កូនក្រាប់
( ន.នាមសព្ទ )
ស្រីអ្នកចាំទទួលពាក្យបន្តពីអ្នកផើ្តមច្រៀង ហើយវាយក្រាប់ បន្ទរថែមតាមចង្វាក់ភ្លេងផង (ច្រើនប្រើក្នុងវង់ល្ខោនខ្មែរ) : កូនក្រាប់តែងតែស្ដាប់អ្នកផ្ដើមបទ ។
-
កូវកែ
( ន.នាមសព្ទ )
ដូងមួយប្រភេទដើមតូចៗ ទាបៗ ផ្លែតូចៗ មានទឹកផ្អែម មានដើមកំណើតមកពីប្រទេសម៉ាល៉ាយ៉ា គេយកពូជមកដាំ នៅស្រុក កូវកែ ដែលខ្មែរហៅថា ស្រុកកំពង់ស្ពាន ខែត្រព្រែកឫស្សី (កម្ពុជាក្រោម) លុះចំណេរកាលតៗមកពូជដូងនេះ ក៏ចូលមកដល់ប្រទេសកម្ពុជា អ្នកស្រុកហៅ ក្លាយពីពាក្យដើមទៅជា
- ដូងកល់កែ, អ្នកខ្លះថា
- ដូងគល់កែ ហៅក្លាយមកទៀតថា
- ដូងតាកែ ។
-
កោសេយ្យពស្រ្ដ
( ន.នាមសព្ទ )
[--យ៉ៈ-ព័ស ]
(កៅសេយវស្រ្ដ; កោសេយ្យវត្ថ) សំពត់សូត្រ, ព្រែ ។ ដែលហៅ កោសេយ្យភស្ត្រ នេះជាសំដីក្លាយពីសៀម ព្រោះសៀមសរសេរ ព័សតរ៍ គេអានតាមនិរុត្តិរបស់គេថា ផ័ត; ឯខ្មែរយើងសរសេរ ពស្រ្ដ អានតាមនិរុត្តិរបស់យើងថា ពាស់ ប៉ុន្តែដោយយើងថាតាមនិរុត្តិសៀម, ថាមិនដូចសៀមទៅទៀត ក៏ក្លាយសំឡេងថា ភាស់, ត្រូវថា ព័ស្ត្រ (ពាស់) ទើបត្រឹមត្រូវតាមនិរុត្តិខ្មែរ, ដូចជា ព័ស្តុភារ ដែរ យើងត្រូវសរសេរ ត្រូវថា ព័ស្តុភារ កុំថា ភ័ស្តុភារ ។ល។
-
កែអួក
( ន.នាមសព្ទ )
ឈ្មោះបទភ្លេងខ្មែរមួយប្រភេទ សម្រាប់លេងបញ្ចូលមេមត់ :
- ភ្លេងកែអួក ។
-
កំពែង
( ន.នាមសព្ទ )
របងធ្វើដោយឥដ្ឋ, ដោយថ្ម ឬ ភ្លឺដែលលើកព័ទ្ធជុំវិញទីណាមួយដើម្បីឲ្យដក់ទឹក ។
- កំពែងខ្សៀ គឺគែមក្បាលខ្សៀ ។ កាលពីក្នុងសម័យបុរាណ ជនជាតិថៃ បានយកពាក្យខ្មែរថា កំពែង នេះទៅប្រើថា កាំពែង ថៃអានថា កាំផែង ព្រោះអក្សរ "ព" ថៃមានខ្យល់ជា "ផ" ខ្មែរ, លុះដល់សម័យតមក ខ្មែរខ្លះយកសំដីនេះមកប្រើថា កំផែង ឃ្លាតក្លាយពីសំដីថៃ ដែលថាតាមសំដីខ្មែរពុំច្បាស់នោះក៏មាន ។
-
ក្ដាំងងា
( ន.នាមសព្ទ )
[ជើង ដ]
ឈ្មោះឈើមួយប្រភេទ មានផ្កាក្រអូប ត្របកផ្កាវែង; ក្ដាំងងានេះមានពីរយ៉ាង មួយយ៉ាងធំកើតនៅស្រុកខ្មែរ, មួយយ៉ាងតូច ផ្កាលឿងជាងបន្ដិច ពូជមកពីប្រទេសចិន ។
Headley's Khmer-English Dictionary Full Text Search
-
ខ្មេរ
- detail »
See:ខ្មែរ -
ខ្មែរ
( adj )
[kmae]
- detail »
to be Khmer, Cambodian.
-
ខ្មែរ
( n )
[kmae]
- detail »
Khmer, Cambodian (person)
-
ពឹង
( v )
[pɨŋ]
- detail »
to ask for a favor / help; to depend / count on, resort to; to lean / rely on something with all one's might
Eg. ប្រវត្តិសាស្ត្រខ្មែរវិលមកវិញដដែល ខ្មែរពឹងសៀម ខ្មែរពឹងយួន ខ្មែរនឹងបាត់បង់អ្វីទៀត? : Cambodian history returns again to Cambodians being dependent on Thailand or Cambodians being dependent on Vietnam; what else will Cambodia lose? -
ឧបនីយកម្ម
[#NAME?]
- detail »
nominalizing suffixed element meaning `-ization, the action of ....' (Note that the initial ឧ usually becomes the dependent vowel អូ when this element is combined with another word). For example, ខ្មែរ + ឧបនីយកម្ម > ខ្មែរូបនីយកម្ម, "Khmerization"
Headley's Khmer-English Dictionary Subentry Full Text Search
-
កូនខ្មែរ
[koon kmae]
the Khmer
-
កូនកាត់ខ្មែរបារាំង
[koon kat kmae baaraŋ]
child who is half Cambodian and half French
-
ក្រុមតំរួតទាហានខ្មែរ
[krom~krommaʔ- tɑmruət tiehien kmae]
Cambodian military police
-
ក្រុមហ៊ុនខ្មែរអាកាស
[krom~krommaʔ- hun kmae ʔaakaah]
Air Khmer Company
-
ខ្មែរក្រហម
[kmae krɑhɑɑm]
Khmer Rouge (Communist Cambodians, esp. the Pol Pot faction)
-
ខ្មែរចូលជាតិ
[kmae cool ciet]
naturalized Cambodian
-
ខ្មែរដើម
[kmae daəm]
native Cambodian, Cambodian by birth
-
ខ្មែរនគរវត្ត
[kmae nɔkɔɔ voat]
pure Cambodian (generally thought to be tall, dark complexioned, with wavy hair); Cambodian from Siem Reap Province
-
ខ្មែរយើង
[kmae yəəŋ]
our Cambodian people, we Cambodians
-
ខ្មែរលើ
[kmae lǝǝ]
Khmer Loeu (highland minority groups)