Khmer Dictionary: ក្ស័យ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្សិណក្ស័យ
( ន.នាមសព្ទ )
[ក្សិណ+ក្ស័យ]
ការបាត់បង់សូន្យទៅក្នុងមួយស្របក់ គឺការស្លាប់ភ្លាម ។ សព្វថ្ងៃប្រើជា កិ. : ជីតាខ្ញុំក្សិណក្ស័យទៅហើយ គឺជីតាខ្ញុំស្លាប់ភ្លាមទៅហើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្ស័យ ផង) ។
- ក្សិណនោះ ន. (ក្សិណ+នោះ) ខណៈនោះ, ភ្លាមនោះ, គ្រានោះ, ដងនោះ, កាលនោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខណៈ និង ក្សណៈ) ក្សិណនោះព្រះយមពន្រាយ លើសលែងសព្វសាយ ស្ដេចបើកព្រះនេត្រយល់ជាក់ ... (សាស្រ្ដាពាក្យកាព្យ សុបិនកុមារ) ។
-
ក្ស័យ
( ន.នាមសព្ទ )
(ក្សយ; ខយ) ការអស់ទៅ; សេចក្ដីបាត់បង់, វិនាស ។ ដែលប្រើសព្វថ្ងៃនេះ មានទំនងដូចជា កិ. :
- ក្ស័យជីវិត, ក្ស័យកិលេស គឺអស់ជីវិត, អស់កិលេស ។
-
តិថីក្ស័យ
( ន.នាមសព្ទ )
[តិថីក្សៃ ឬ ដិថីក្សៃ ]
(តិថីក្សយ; តិថិក្ខយ) ថ្ងៃខែដាច់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
-
ទារុណ
( គុ.គុនសព្ទ )
[រុន ]
(ទារុណ ឬ ទារូណ) កាច, កាចអាក្រក់, អាក្រក់ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) អំពើទារុណ អ្នកដែលធ្វើស៊ុន តែងនឹកមមៃ ព្រួយហើយព្រួយទៀត ចង្អៀតចិត្តក្រៃ ដល់ពេលជិតក្ស័យ នឹកឃើញឥតភ្លេច ។
-
ទុក្ខ
( ន.នាមសព្ទ )
[ទុក]
(ទុះខ) សេចក្ដីព្រួយ, សេចក្ដីលំបាក (កាយនិងចិត្ត) : កើតទុក្ខ, មានទុក្ខ ។ ពាក្យផ្ទុយ : សុខ ។ ឈ្មោះអរិយសច្ចទី ១ (ក្នុងអរិយសច្ចទាំង ៤) បានខាងសេចក្ដីទុក្ខ ដែលកើតអំពី ជាតិ, ជរា, ព្យាធិ, មរណៈ, សេចក្ដីសោកស្ដាយ, ខ្សឹកខ្សួល, លំបាកកាយ, តូចចិត្ត, ទង្គឹះតានតឹងចិត្ត; ហៅឲ្យពេញថា ទុក្ខអរិយសច្ច ឬទុក្ខសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
- ទុក្ខក្ខន្ធ (ទុក-ខ័ក-ខ័ន) ន. (បា.; សំ. ទុះខស្កន្ធ) គំនរទុក្ខ, កងទុក្ខ គឺប្រជុំនៃសេចក្ដីទុក្ខគ្រប់យ៉ាង ។
- ទុក្ខក្ស័យ (ទុក-ខ័ក ក្សៃ) ន. (បា. ទុក្ខក្ខយ; សំ. ទុះខក្សយ) ដំណើរអស់ទុក្ខ, ទីអស់ទុក្ខ (ព្រះនិព្វាន) : ព្រះអរហន្តទាំងឡាយ លោកបានដល់នូវទុក្ខក្ស័យហើយ; ព្រះនិព្វានជាទុក្ខក្ស័យ ។
- ទុក្ខនិរោធ (ទុកខៈនិរោត) ន. (បា.) សេចក្ដីរំលត់ទុក្ខ; ទីរំលត់ទុក្ខ (ព្រះនិព្វាន), ជាឈ្មោះនៃអរិយសច្ចទី ៣ (ក្នុងអរិយសច្ចទាំង ៤) បានខាងដំណើររំលត់តណ្ហាអស់ មិនមានសល់; ហៅឲ្យពេញថា ទុក្ខនិរោធអរិយសច្ច ឬទុក្ខនិរោធសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
- ទុក្ខនិរោធគាមិនី (ទុក-ខៈនិរោធៈ--) ន. (បា.) សេចក្ដីប្រតិបត្តិជាផ្លូវ ឬជាឧបាយឲ្យរលត់ទុក្ខ (អដ្ឋង្គិកមគ្គ), ជាឈ្មោះនៃអរិយសច្ចទី ៤ (ក្នុងអរិយសច្ចទាំង ៤) បានខាងផ្លូវមានអង្គ ៨ គឺ សេចក្ដីយល់ត្រូវ, តម្រិះត្រូវ, ការស្ដីនិយាយត្រឹមត្រូវ, ការងារត្រឹមត្រូវ, ការចិញ្ចឹមជីវិតត្រឹមត្រូវ, ព្យាយាមត្រូវ, ការរឭកត្រូវ, ដំណើរតាំងចិត្តខ្ជាប់ខ្ជួនត្រូវ ហៅឲ្យពេញថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ឬហៅថា មគ្គសច្ច ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផ) ។
- ទុក្ខនិរោធសច្ច (ទុក-ខៈនិរោធៈស័ច) ន. (បា.) សេចក្ដីរលត់ទុក្ខជាធម៌មានពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខនិរោធ) ។
- ទុក្ខបរិញ្ញា (ទុ-ខៈប៉ៈរ៉ិញ-ញ៉ា) ន. (បា.) កំណត់ដឹងច្បាស់នូវទុក្ខ, កំណត់បានថាជាទុក្ខ, ប្រាជ្ញាដែលកត់សម្គាល់យល់ថាជាទុក្ខ ។
- ទុក្ខប្បទាន (ទុក-ខ័ប-ប៉ៈ--) ន. (បា.) ការលើកទុក្ខធុរៈទម្លាក់ទៅលើគេ, ការផ្ដេកវេរទុក្ខធុរៈឲ្យគេ ។
- ទុក្ខប្បហាន (ទុក-ខ័ប-ប៉ៈ--) ន. (បា.) ការលះសេចក្ដីទុក្ខ គឺការរលាស់សេចក្ដីទុក្ខចោលមិនឲ្យទំនៅក្នុងចិត្ត : ទុក្ខប្បហានជាហេតុនាំឲ្យបានសេចក្ដីសុខ ។
- ទុក្ខវេទនា (ទុក-ខៈវេទៈនា) ន. (បា.) ដំណើរដឹងនូវសេចក្ដីព្រួយ, លំបាក; ដំណើររងអារម្មណ៍ ឬទទួលអារម្មណ៍ជាទុក្ខ, សេចក្ដីសោយទុក្ខ ។ ហៅត្រឹមតែ វេទនា ប៉ុណ្ណេះ ក៏គង់សំដៅសេចក្ដីថា ទទួលរងអារម្មណ៍ជាទុក្ខដែរ : រងវេទនា ។ ខ្មែរយើងប្រើជា កិ. ក៏មាន : វេទនាណាស់ !, វេទនាអ្វីម៉្លេះទេ! ឬ វេទនាអ្វីម្ល៉េះហ៎្ន ! ។
- ទុក្ខសច្ច (ទុក-ខៈ ស័ច) ន. (បា.) សេចក្ដីទុក្ខជាធម៌មានពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខ) ។
- ទុក្ខសមុទយ (ទុក-ខៈសៈមុទៈយៈ) ន. (បា.) ហេតុដែលនាំឲ្យកើតទុក្ខ (តណ្ហា), ជាឈ្មោះនៃអរិយសច្ចទី ២ (ក្នុងអរិយសច្ចទាំង៤) បានខាងតណ្ហាដែលជាហេតុនាំបណ្ដាលឲ្យកើតទុក្ខ; ហៅឲ្យពេញថា ទុក្ខសមុទយអរិយសច្ច ឬ ទុក្ខសមុទយសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
- ទុក្ខសមុទយសច្ច (ទុក-ខៈសៈមុទៈ យៈស័ច) ន. (បា.) ហេតុដែលនាំបណ្ដាលឲ្យកើតទុក្ខជាធម៌មានពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខសមុទយ) ។ល។
-
ធនក្ស័យ
( ន.នាមសព្ទ )
[ធៈន័ក-ក្ស័យ ]
(ធនក្សយ; ធនក្ខយ) ដំណើរអស់ទ្រព្យ ។
-
យោគ
( ន.នាមសព្ទ )
[យោគៈ ឬ យោក]
ការប្រកប; ការរួបរួម; ការស្ម័គ្រស្មាគម, ការចួបប្រសព្វគ្នា; ព្យាយាម; សមាធិ; ជោគ; ទ្រព្យ, សម្បត្តិ; នក្សត្រឫក្ស; កិលេស; រវល់; ដំណើរអំពល់ចិត្ត; កល, ឧបាយ; ឧបាយកល; មាយា; ប្រវ័ពា្ចន៍, បោកប្រាស់បំបាត់ ។ល។ ខ្មែរប្រើជា កិ. ក៏មាន សំដៅ សេចក្ដីថា “ប្រកបការ, កាន់ការ, ព្យាយាម, ខំប្រឹង, ប្រឹងធ្វើ; ប្រឹងយោលខ្លួនងោកងើបៗ, យោលទៅៗមកៗ; លម្អៀងចិត្ត, បំបែរចិត្ត ឬធ្វើឲ្យងាកចិត្តទៅរក” : យោគចិត្តទៅរក ។
- យោគពេញទំហឹង ប្រឹងពេញកម្លាំង (ព. សា.) ។
- យោគក្ស័យ (យោគ័កក្សៃ) ដំណើរអស់ព្យាយាម; ដំណើររសាយព្យាយាម; ដំណើរអស់រវល់; ព. ពុ. ដំណើរអស់កិលេស ។
- យោគក្សេម (យោគ័កក្សែម) ដំណើរស្រាករវល់, ស្រាកសេចក្ដីអំពល់ចិត្ត; ព. ពុ. ធម៌ដែលក្សេមចាកកិលេស, ចាកសេចក្ដីអំពល់ចិត្ត (ព្រះនិញ្វន) ។
- យោគយល់ (យោក--) យល់ដោយសេចក្ដីលម្អៀង, យល់មុខ ។
- យោគយាត្រា (យោក--) ដំណើររបស់នក្សត្រឫក្ស : យាមយោគយាត្រា ។
- យោគវិក្រ័យ (យោគៈវិក្រៃ) ការលក់ដូរដោយបំបាត់ ។ល។
-
រស់
( កិ.កិរិយាសព្ទ )
មានជីវិតនៅ, មិនទាន់ស្លាប់ : បុគ្គលរស់នៅមួយរយឆ្នាំ បើមានសេចក្ដីប្រមាទលោកហៅថា រស់នៅឥតអំពើ ទុកស្មើដូចស្លាប់ទៅហើយ (ព. ពុ.) ។ គុ. ដែលមានជីវិតនៅ : សត្វរស់ ។
- រស់រាន មានជីវិតរានខែឆ្នាំតទៅ គឺមានអាយុវែងតទៅ : សូមឲ្យបានរស់រានមានជីវិតតវែងឆ្ងាយទៅ ! ។ ព. ប្រ. ស្ថិតនៅ, តាំងនៅ, មិនទាន់វិនាស, មិនទាន់រលំ : ជំនួញនៅរស់ ។ វេវ. ទ្រង់ព្រះជន្មនៅ, មានឬគង់ព្រះជន្មនៅ, ទ្រទ្រង់នៅ; មានជីវិតនៅ, មានអាយុនៅ ។ ព. ផ្ទ. បរិនិញ្វន; សោយទិព្វជង្គត, សោយទិវង្គត; សោយពិរាល័យ; សុគត; ក្ស័យ, ក្សីណក្ស័យ; ទទួលអសញ្ញកម្ម, ទទួលអសញ្ញភាព; ទទួលមរណភាព; ទទួលអនិច្ចធម្ម; ទទួលអនិច្ចកម្ម; ធ្វើកាលកិរិយា; រលត់, រលត់ខន្ធ, រំលាងខន្ធ, ធ្លាយខន្ធ, ធ្លាយសង្ខារ ឬ បែកធ្លាយសង្ខារ; បាត់បង់, ស្លាប់; ដើរ, ផុត, ផុតរលត់; ដាច់ខ្យល់, អស់ដង្ហើម; ងាប់; តាយសាក; តាយហោង; ស្មឹង, តាយស្មឹង, តេន (ប្រើតាមថ្នាក់ ខ្ពស់, អណ្ដាល, ទាប ឬ សាមញ្ញ) ។
-
រោគ
( ន.នាមសព្ទ )
(រោក, បើផ្សំជាបទសមាសរៀងពីខាងដើមសព្ទដទៃ អ. ថ. រោគៈ) ន. ការឈឺចាប់, ការឈឺចាក់ដោត, ជំងឺ, អាពាធ, អាម័យ : កើតរោគ, ថ្នាំរម្ងាប់រោគ ។
- រោគបុរស ឬ - រោគស្ត្រី កាមរោគ (រោគស្វាយ, ប្រមេះ) ។
- រោគសង់ផ្ទះ (ព. ប្រ.) រោគដែលកើតនៅយូរតត្រំតត្រើយ ។ល។ ព. ប្រ. កើតរោគ ឈឺចិត្ត; កើតទាស់ទែងគ្នា ។
- រោគក្ស័យ (រោគ័ក-ក្សៃ) ដំណើរអស់រោគហើយ; ការស្បើយរោគ ។
- រោគក្សេម (រោគ័ក-ក្សែម) សេចក្ដីក្សេមចាករោគ, ដំណើរជាពីឈឺ ។
- រោគនិទាន (--គៈ--) ឈ្មោះតម្រាពេទ្យបុរាណនិយាយអំពីកំណើតរោគ និងការប្រកបថ្នាំបំបាត់រោគផ្សេងៗ ។
- រោគនិទ្ធ (--គៈនិត) លំនៅរោគ, សំបុករោគ : រូបកាយយើងនេះជារោគនិទ្ធ ។
- រោគព្យាបាល (--គៈ--) ការរក្សារោគ, ការថែជំងឺ ។
- រោគព្យាបាលកៈ (--គៈព្យាប៉ាល៉ៈកៈ) ឬ - រោគព្យាបាលក៍ (--បាល) អ្នកថែជំងឺ; បើស្ត្រីជា
- រោគព្យាបាលិកា ។
- រោគភូ (--គៈ--) កន្លែងកើតរោគ (រាងកាយ) ។
- រោគរាជ (--គៈ--) សេ្តចរោគ គឺរោគរបេង, វណរោគ ។ រោគរាតត្បាត រោគរាលដាល, រោគឆ្លងពីមួយទៅមួយ ដូចយ៉ាងអាសន្នរោគនិងអុតជាដើម ។
- រោគលក្ខណៈ ឬ - រោគលិង្គ (--គៈ--) លក្ខណៈ, អាការរបស់រោគ ។
- រោគវិនិច្ឆ័យ (--គៈ--) ការវិនិច្ឆ័យរោគ, ការពិនិត្យជំងឺ, ទំនាយរបស់ពេទ្យអំពីអាការរោគតាមមូលហេតុដែលបណ្ដាលឡើង : គ្រូពេទ្យធ្វើរោគវិនិច្ឆ័យ, តាមវិនិច្ឆ័យរបស់គ្រូពេទ្យថា កុមារនេះមានជំងឺក្រុនចាញ់ ។
- រោគសន្និបាត (--គៈ--) ប្រទេសជាទីប្រជុំនៃរោគ (រាងកាយ); ការប្រជុំនៃរោគ, ដំណើរកុះកុមនៃរោគ ។
- រោគសមុដ្ឋាន (--គៈ--) ទីតាំងនៃរោគ, កំណើតរោគ ។
- រោគសមុទាយ (--គៈ--) ដូចគ្នានឹង រោគសន្និបាត ដែរ ។
- រោគសាន្ត ឬ - រោគសាន្តិភាព (--គៈ--) ការរម្ងាប់រោគ, ដំណើរស្បើយរោគ ។
- រោគសាស្រ្ត (--គៈ--) ក្បួនឬ វិទ្យាពេទ្យស្ដីពីមូលហេតុនិងអាការរោគផ្សេងៗ ។
- រោគសិល្បៈ (--គៈសិល-ប៉ៈ) វិជ្ជាបំបាត់រោគ, ចំណេះផ្សេងៗ សម្រាប់ពេទ្យ, វិជ្ជាពេទ្យ ។
- រោគហារិន ឬ --ហារី (--គៈ--) អ្នកកម្ចាត់ឬបំបាត់រោគ (ពេទ្យ) ។ល។
-
វង្ស
( ន.នាមសព្ទ )
(វង់; បើជាបទសមាស អ. ថ. វ័ង-សៈ ឬ វង់សៈ) ន. (វំស; វំឝ) ពូជ, ជំបួរ, ជួរ, ក្រសែ, របា, ត្រកូល, តំណត្រកូល; ជាតិ ។ ឫស្សី; ប៉ី; ខ្លុយ; ស្រឡៃ; ស្នួ ។ល។ វង្សករ ឬ វង្សក្រឹត បុព្វបុរសរបស់ត្រកូល, មនុស្សដើមត្រកូល ។
- វង្សក្ស័យ ដំណើរផុតវង្ស ។
- វង្សចរិត ប្រវត្តិ, លំអាន របស់ពូជពង្ស; ពង្សាវតារជាតិ ។
- វង្សនាថ ឬវង្សប្រមុខ អ្នកដែលជាចម្បងរបស់ត្រកូលឬប្រមុខរបស់ត្រកូល ។
- វង្សភោជ្យ (--ភោច) អ្នកដែលត្រូវស៊ីទ្រព្យសម្បាច់របស់ត្រកូល ។
- វង្សវឌ្ឍនៈ ឬ - វង្សវ័ឌ្ឍន៍ សេចក្តីចម្រើនរបស់ត្រកូល ។
- វង្សវឌ្ឍី អ្នកដែលចម្រើនត្រកូល; បើស្រ្តីជា វង្សវឌ្ឍិនី ។
- វង្សសមាចារ ប្រពៃណី ឬទំនៀមល្អរបស់ត្រកូល ។
- វង្សស្ថិតិ ការតាំងនៅនៃវង្ស ។ល។
- វង្សានុវង្ស (< វង្ស + អនុវង្ស) វង្សតៗតាមលំដាប់មក ។
- វង្សាវលី ដូចគ្នានឹង ពង្សាវលី ។ល។ បើរៀងពីខាងចុងសព្ទដទៃ អ. ថ. វង់, ដូចជា : ខត្តិយវង្ស វង្សក្សត្រិយ៍ ។
- ពុទ្ធវង្ស វង្សព្រះពុទ្ធ ។
- ភូធរវង្ស, រាជវង្ស វង្សស្តេច។
- សក្យវង្ស ឬ - សាក្យ-- វង្សសក្យៈ ។
- សមណវង្ស វង្សសមណៈ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពង្ស>ពង្ស ផង) ។
Headley's Khmer-English Dictionary Full Text Search
-
ក្ស័យ
( v )
[ksay]
- detail »
to die
-
ក្ស័យ
( v )
[ksay]
- detail »
to suppress, stifle; to lose; to exhaust; to rid (of).
-
ក្ស័យ
( n )
[ksay]
- detail »
ruin, loss, destruction, ridding, extinction
Headley's Khmer-English Dictionary Subentry Full Text Search
-
ក្សិណក្ស័យ
[ksəynaʔ~ksən ksay]
to die; sudden death, immediate death
-
ក្ស័យកិលេស
[ksay keʔleɛh]
extinction of passions; to suppress a desire
-
ក្ស័យជន្មាយុ
[ksay cʊənmieyuʔ]
to die, pass away
-
ក្ស័យជីវា
[ksay ciivaa]
to die
-
ក្ស័យជីវិត
[ksay ciivɨt]
to die, pass away
-
ជីវិតក្ស័យ
[ciivɨt ksay]
death
-
ដល់ក្ស័យជីពជន្ម
[dɑl ksay ciip cʊənmeaʔ~cʊən]
to the end of one's days
-
តិថីក្ស័យ
[teʔtʰəy~deʔtʰǝy ksay]
last day of the month, end of the month
-
ទិនក្ស័យ
[tɨn ksay]
sunset, twilight
-
ទុក្ខក្ស័យ
[tuk ksay]
the end of all suffering, death, Nirvana