Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ក្សេត្រ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ក្សេត្រ ( ន.នាមសព្ទ )
    (ខេត្ត) ស្រែ, ទី, តំបន់ ។
    - ក្សេត្រ​កម្ម, ក្សេត្រ​ក្រឹត្យ កិច្ច​ការ​ខាង​ស្រែ​ចម្ការ ។
  2. ខេត្ត ( ន.នាមសព្ទ ) [ខែត ]
    (ក្សេត្រ) ស្រែ; ចំការ; តំបន់, នាទី ។ ភាគ​ផែន​ដី​ដែល​បែង​ជា​អន្លើ​ៗ មាន​ប្រជុំ​ស្រុក​ច្រើន​ដោយ​រដ្ឋបាល​បញ្ញត្ត : ខេត្ត​កណ្ដាល, ខេត្ត​កំពង់ចាម ។ល។ ប្រើ​តាម​ទម្លាប់​ជាប់​មក​ជា​យូរ​ហើយ សរសេរ​ជា
    - ខែត្រ ។
  3. បុញ្ញ ( ន.នាមសព្ទ ) [បុញ-ញ៉ៈ]
    (បុណ្យ) គុណ​ជាត​ជា​គ្រឿង​ជម្រះ​សន្ដាន​ចិត្ត ឬ​ដែល​កើត​ពី​ចិត្ត​ជ្រះថ្លា គឺ​បុណ្យ, កុសល, អំពើ​ល្អ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុណ្យ) ។ ពាក្យ បុញ្ញ នេះ​សម្រាប់​តែ​ប្រើ​ខាង​ដើម​ពាក្យ​ឯ​ទៀត​ៗ ដូច​ជា បុញ្ញកម្ម (បុញ-ញ៉ៈក័ម) ន. (បា.; សំ. បុណ្យ + កម៌ន៑) អំពើ​ដែល​ជា​បុណ្យ​ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុណ្យ ផង) ។ ព. ផ្ទ. បាបកម្ម ។
    - បុញ្ញ​កិរិយា (បុញ-ញ៉ៈ កិរ៉ិយ៉ា) ន. (បា.; សំ. បុណ្យ + ក្រិយា) ការ​ធ្វើ​បុណ្យ, អំពើ​ដែល​ជា​បុណ្យ ។
    - បុញ្ញ​កិរិយា​វត្ថុ (បុញ-ញ៉ៈកិរ៉ិយ៉ាវ៉័ត-ថុ) ន. (បា.; សំ. បុណ្យ + ក្រិយា + វស្ដុ) ទីតាំង ឬ​ទី​កើត​នៃ​បុណ្យ, កន្លែង​ដែល​នាំ​ឲ្យ​កើត​បាន​ជា​បុណ្យ​ជា​កុសល; មាន ១០ យ៉ាងគឺ : ១-ទាន​មយៈ បុណ្យ​កើត​មាន​ព្រោះ​ការ​ឲ្យ​ទាន; ២-សីល​មយៈ... ព្រោះ​ការ​រក្សា​សីល; ៣-ភាវនា​មយៈ... ព្រោះ​ការ​ចម្រើន​ធម៌​ដែល​គួរ​ចម្រើន​ឲ្យ​កើត​មាន​ក្នុង​ចិត្ត; ៤-អបចាយន​មយៈ... ព្រោះ​ការ​គោរព​កោត​ក្រែង​ឱន​លំទោន ជឿ​ស្ដាប់​បុគ្គល​គួរ​គោរព; ៥-វេយ្យាវច្ច​មយៈ... ព្រោះ​ការ​ខ្នះខ្នែង​ខ្វល់ខ្វាយ​ចាត់​កិច្ចការ​បុណ្យ​ឬ​បម្រើ​ក្នុង​ការ​ធ្វើ​បុណ្យ; ៦-ធម្មទេសនា​មយៈ... ព្រោះ​ការ​សម្ដែង​ឬ​ពន្យល់​ធម៌​ឲ្យ​គេ​ស្គាល់​ឬ​បង្រៀន​ឲ្យ​គេ​បាន​ចេះ​ធម៌​ផង; ៧-ធម្មស្សវន​មយៈ... ព្រោះ​ការ​ស្ដាប់​ធម៌​ដោយ​គោរព គឺ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់; ៨-បត្តិទាន​មយៈ... ព្រោះ​ការ​ឲ្យ​ចំណែក​បុណ្យ គឺ​ជូន​ឬ​ឧទ្ទិស​ចំណែក​បុណ្យ​ដែល​ខ្លួន​បាន​ហើយ​ឲ្យ​ទៅ​អ្នក​ដទៃ; ៩-បត្តានុមោទនា​មយៈ... ព្រោះ​ការ​ត្រេកអរ​ទទួល​យក​ចំណែក​បុណ្យ​ដែល​គេ​ឲ្យ​មក​ខ្លួន; ១០-ទិដ្ឋុជុកម្ម​មយៈ... ព្រោះ​ការ​ធ្វើ​សេចក្ដី​យល់​ឃើញ​របស់​ខ្លួន ឲ្យ​ត្រូវ​ត្រង់​តាម​ផ្លូវ​ពិត គឺ​ធ្វើ​ប្រាជ្ញា​ជា​សម្មាទិដ្ឋិ​ឲ្យ​កើត​មាន​ក្នុង​សន្ដាន​ចិត្ត ។
    - បុញ្ញក្ខេត្ត (បុញ-ញ័ក-ខែត) ន. (បា.; សំ. បុណ្យ+ក្សេត្រ) ស្រែ​បុណ្យ : ព្រះ​សព្វញ្ញុពុទ្ធ, ព្រះ​បច្ចេក​ពុទ្ធ និង​ព្រះ​អរហន្ត​ទាំងឡាយ ជា​បុញ្ញក្ខេត្ត​ដ៏​ឧត្តម របស់​ពួក​ទេវតា​មនុស្ស​ក្នុង​លោក ។
    - បុញ្ញតេជះ (បុញ-ញ៉ៈ-ដែច-ជះ) ន. (បា. បុញ្ញតេជ; សំ. បុណ្យតេជស៑) អំណាច​ឬ​អានុភាព​នៃ​បុណ្យ, តេជះ​ដែល​កើត​អំពី​បុណ្យ ។
    - បុញ្ញនិធិ (បុញ-ញ៉ៈ--) ន. (បា.; សំ. បុណ្យ​និធី) កំណប់​បុណ្យ (បុណ្យ​ដែល​ជាប់​ជា​ស្នាម​ចិត្ត​មិន​រលុប ទុក​ដូច​ជា​កំណប់​ក្នុង​ចិត្ត) : បុញ្ញនិធិ ជា​កំណប់​ឥត​ចោរ​ណា​លួច​គាស់​យក​បាន​ឡើយ ។
    - បុញ្ញរាសី (បុញ-ញ៉ៈ--) ន. (បា. បុញ្ញរាសិ; សំ. បុណ្យ + រាឝិ) គំនរ​បុណ្យ (បុណ្យ​ដែល​មាន​ច្រើន​ក្រាស់​ក្នុង​សន្ដាន​ចិត្ត) : មនុស្ស​អ្នក​មាន​បុញ្ញរាសី ។
    - បុញ្ញលាភ (បុញ-ញ៉ៈលាប) ន. (បា.; សំ. បុណ្យ​លាភ) ការ​បាន​បុណ្យ, ដំណើរ​បាន​បុណ្យ; ការ​បាន​ទ្រព្យ​ធន ឬ​អ្វី​ៗ​ព្រោះ​បុណ្យ​ឲ្យ​ផល : ចួន​ជា​ប្រទះ​លើ​បុញ្ញលាភ; ទ្រព្យ​នេះ​ជា​បុញ្ញលាភ​របស់​ខ្ញុំ ។
    - បុញ្ញវន្ត (បុញ-ញ៉ៈវ័ន) គុ. ឬ ន. (បា. បុញ្ញវន្តុ > បុញ្ញវន្ត; សំ. បុណ្យវត៑) ដែល​មាន​បុណ្យ; អ្នក​មាន​បុណ្យ, អ្នក​មាន​សំណាង; បើ​ស្ត្រី​ជា បុញ្ញវតី ឬ បុញ្ញវន្តី ។
    - បុញ្ញវិបាក (បុញ-ញ៉ៈវិបាក) ន. (បា.) ផល​នៃ​បុណ្យ : គេ​បាន​សេចក្ដី​សុខ​ចម្រើន​ដោយ​សារ​បុញ្ញវិបាក​ពី​ព្រេង​នាយ ។
    - បុញ្ញសម្បទា (--សាំប៉ៈទា) ន. ការ​ដល់​ព្រម, ការ​បរិបូណ៌​ដោយ​បុណ្យ ។
    - បុញ្ញសម្ភារ (បុញ-ញ៉ៈសំ-ភា) ន. ការ​សន្សំ​បុណ្យ, ការ​សាង​សន្សំ​កុសល ។ ច្រើន​ប្រើ​សំដៅ​យក​តេជះ ឬ​អំណាច​បុណ្យ​ស័ក្តិ​ជាដើម : សូម​ជ្រក​កោន​ក្រោម​ម្លប់​បុញ្ញសម្ភារ នៃ​សម្ដេច​ជា​ម្ចាស់ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម្ភារ ផង ។
    - បុញ្ញសិរី (បុញ-ញ៉ៈសិរ៉ី) ន. (បា.; សំ. បុណ្យ + ឝ្រី) សិរី, ស្រី​សួស្ដី​ដែល​កើត​អំពី​បុណ្យ, លំអ​បុណ្យ : មនុស្ស​អ្នក​មាន​បុញ្ញសិរី, ថ្កើង​រុងរឿង​ដោយ​បុញ្ញសិរី ។
    - បុញ្ញឫទ្ធិ (បុញ-ញ៉ៈរឹត) ន. (បា. សំ.; បា. បុញ្ញ + ឥទ្ធិ > បុញ្ញិទ្ធិ; សំ. បុណ្យ + ឫទ្ធិ) ឫទ្ធិ​ដែល​កើត​អំពី​បុណ្យ, ឫទ្ធិ​របស់​បុណ្យ, សេចក្ដី​សម្រេច​ដោយ​បុណ្យ : ទ្រង់​មាន​ជ័យ​ជម្នះ​ដោយសារ​បុញ្ញឫទ្ធិ​របស់​ព្រះ​អង្គ ។
    - បុញ្ញានិសង្ស (បុញ-ញ៉ានិសង់) ន. (បា. បុញ្ញ + អានិសំស > បុញ្ញានិសំស) អានិសង្ស​បុណ្យ គឺ​ការ​សម្រេច​សេចក្ដី​សុខ សេចក្ដី​ចម្រើន​រុងរឿង​ដោយសារ​បុណ្យ បង្ហូរ​ផល​ផ្ដល់​មក​ឲ្យ ។
    - បុញ្ញានុភាព (បុញ-ញ៉ានុភាប) ន. (បា. បុញ្ញ + អានុភាវ > បុញ្ញានុភាវ; សំ. បុណ្យ + អានុភាវ > បុណ្យានុភាវ) អានុភាព​របស់​បុណ្យ ឬ​អានុភាព​ដែល​កើត​អំពី​បុណ្យ, អំណាច​នៃ​បុណ្យ ។
    - បុញ្ញាភិនីហារ (បុញ-ញ៉ា--) ន. (បា.) ការ​កសាង​បុណ្យ, សេចក្ដី​ប្រាថ្នា​ដ៏​ក្លៀវក្លា​ចំពោះ​ទៅ​រក​បុណ្យ; បុណ្យ​ដែល​អាច​ឲ្យ​សម្រេច​សេចក្ដី​បាន​តាម​ប្រាថ្នា : មនុស្ស​អ្នក​មាន​បុញ្ញាភិនីហារ ។
    - បុញ្ញាភិសង្ខារ (បុញ-ញ៉ាភិសង់-ខា) ន. (បា.; សំ. បុណ្យ + អភិ + សំស្ការ > បុណ្យាភិសំស្ការ) ធម៌ ឬ​សភាវៈ​ដែល​បុណ្យ​តាក់តែង​ឲ្យ​កើត​មាន​ឡើង គឺ​អ្វី​ៗ​ជា​គ្រឿង​លំអ​រុងរឿង​ក្នុង​លោក​ដែល​បុណ្យ​កុសល​របស់​សត្វ​លោក​តាក់តែង​ឬ​បង្កើត​ឲ្យ​មាន​ឡើង ។ ព. ផ្ទ. អបុញ្ញាភិសង្ខារ ។
    - បុញ្ញាភិសន្ទៈ (បុញ-ញ៉ាភិសន់-ទៈ) ន. (បា. បុញ្ញ + អភិសន្ទ) ការ​ហូរ​ជូន​មក​ជានិច្ច​នៃ​បុណ្យ, អានិសង្ស​បុណ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុញ្ញានិសង្ស ផង) ។
  4. រណៈ ( ន.នាមសព្ទ ) [រៈណៈ]
    (រណ) សង្រ្គាម, ទ័ព, ចម្បាំង; សូរ​សព្ទ, សម្រែក ។ ប្រើ​ជា​បទ​សមាស ដូច​ជា :
    - រណ​កម្ម, រណ​ការ, រណ​កិច្ច ឬ - រណ​ក្រឹត្យ ការ​ច្បាំង​គ្នា​ឬ​ការ​រវល់​ដោយ​ច្បាំង​គ្នា, ការ​រវល់​ក្នុង​ចម្បាំង ។
    - រណ​ក្សេត្រ, រណក្ខេត្ត, រណដ្ឋាន, រណ​ភូមិ, រណ​រង្គ, រណ​ស្ថាន សមរ​ភូមិ, ទី​ត​យុទ្ធ​គ្នា, ទី​ចម្បាំង ។
    - រណ​ជ័យ ការ​ឈ្នះ​ទ័ព, ការ​ច្បាំង​ឈ្នះ ។
    - រណ​បរាជ័យ (រៈណៈប៉ៈរ៉ាជៃ) ការ​ចាញ់​ទ័ព, ការ​ច្បាំង​ចាញ់​គេ ។
    - រណ​ពិធី បែប​ចម្បាំង, របៀប​ចម្បាំង ។
    - រណ​ភណ្ឌ ឬ - រណាង្គ, រណោបករណ៍ ប្រដាប់​សម្រាប់​ច្បាំង, គ្រឿង​ចម្បាំង ។
    - រណ​ភេរី ស្គរ​ទ័ព ។
    - រណ​មន្ត្រី មន្ត្រី​ខាង​ក្រសួង​ចម្បាំង ។
    - រណ​មិត្ត ឬ
    - --មិត្រ មិត្រ​ដែល​ចូល​ដៃ​ជួយ​ច្បាំង, សម្ពន្ធ​មិត្រ​អ្នក​ជួយ​ច្បាំង ។
    - រណ​មុខ ឬ
    - --មុខ្យ កង​ទ័ព​មុខ, ទ័ព​ស្រួច ។
    - រណ​វាទ្យ ភ្លេង​សម្រាប់​លេង​ក្នុង​ចម្បាំង, ភ្លេង​ទ័ព ។
    - រណ​វិជ្ជា ឬ - --វិទ្យា ចំណេះ​ខាង​ចម្បាំង ។
    - រណ​វិន័យ ច្បាប់​ចម្បាំង ។
    - រណ​សភា ដំណើរ​ប្រជុំ​ប្រឹក្សា​អំពី​ការ​ចម្បាំង ។
    - រណ​សភាធិបតី ឬ
    - --នាយក អធិបតី​ឬ​នាយក​ក្នុង​ការ​ប្រជុំ​ប្រឹក្សា​អំពី​ការ​ច្បាំង ។
    - រណ​សាន្តិ​ភាព ដំណើរ​ស្ងប់​សឹក, ការ​លើក​លែង​ច្បាំង​គ្នា​ត​ទៅ​ទៀត ។
    - រណ​សាស្រ្ត ក្បួន​សម្រាប់​សិក្សា​ខាង​ចម្បាំង ។
    - រណ​សិក្សា ការ​ហាត់​រៀន​ចំណេះ​ខាង​ចម្បាំង, ការ​ហាត់​ច្បាំង ។
    - រណ​សិរ្ស (រៈណៈសេ) ក្បាល​ទ័ព, ខាង​មុខ​នៃ​កង​ទ័ព; ជួរ​នៃ​កង​ទ័ព​ដែល​រៀប​ចំ​ត្រៀម​ខ្លួន​ចាំ​ឈម​មុខ​បម្រុង​ប្រយុទ្ធ​នឹង​បច្ចា​មិត្ត ។
    - រណ​ស្តម្ភ (ជើង ដ,--ស្តំ) សសរ​គោល​ដែល​បោះ ឬ​លើក​ដាំ​ទុក​ជា​ទី​នឹក​ឃើញ​ដល់​សម័យ​កាល​កើត​ចម្បាំង, អនុស្សាវរីយ៍​ជា​ទី​នឹក​ដល់​គ្រា​ដែល​កើត​សង្រ្គាម ។
    - រណ​ឫទ្ធិ ឬ
    - --រឹទ្ធិ (--រឹត) ឫទ្ធិ​នៃ​ចម្បាំង; អ្នក​ដែល​មាន​ឫទ្ធិ​ក្នុង​ការ​ច្បាំង ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុទ្ធ ផង) ។
  5. សិវៈ ( គុ.គុនសព្ទ ) [--វ៉ៈ]
    (សិវ; ឝិវ) ត្រជាក់ត្រជំ; ដែល​ជា​សុខ, សុខ​សប្បាយ, សុខ​សម្រាន្ត, បរម​សុខ, ក្សេម, ក្សេមក្សាន្ត, មាន​ស្រី​សួស្ដី; ដែល​រុងរឿង, ថ្កើងថ្កាន ។ ន. ព្រះ​ឥសូរ; ព្រះ​និញ្វន ។
    - សិវក្ខេត្ត ឬ
    - --ក្សេត្រ (សិវុ័ក-ខែត ឬ ក្សែត) ខេត្ត​ដែន​ឬ​ទី​របស់​ព្រះ​ឥសូ; តំបន់​ឬ​ទី​សុខ​សប្បាយ ។
    - សិវ​មន្ត ឬ
    - --មន្រ្ត មន្ត​របស់​ព្រះ​ឥសូរ; មន្ត​សម្រាប់​រម្ងាប់​ជំងឺ ។
    - សិវ​មោក្ខ ធម៌​ជា​គ្រឿង​រួច​ចាក​ទុក្ខ នាំ​ឲ្យ​បាន​សុខ​ក្សេមក្សាន្ត, អរិយ​មគ្គ; ស្ថាន​បរម​សុខ, ព្រះ​និញ្វន ។
    - សិវ​រាត្រី រាត្រី​ក្សេមក្សាន្ត; ជា​ឈ្មោះ​ពិធី​សម្ពោធ​រំឭក​ដល់​ព្រះ​ឥសូរ សូម​ពរ​ស្រី​សួស្ដី​ឲ្យ​បាន​សេចក្ដី​សុខ​ចម្រើន, គេ​ធ្វើ​នៅ​ថ្ងៃ ១៤ រោច​ខែ​ផល្គុន... (តាម​លទ្ធិ​ព្រាហ្មណិក​ក្នុង​ប្រទេស​ឥណ្ឌា) ។
    - សិវ​រូប រូប​ព្រះ​ឥសូរ ។
    - សិវ​លិង្គ (--លឹង) លិង្គ​ព្រះ​ឥសូរ​គឺ​ថ្ម​ដែល​គេ​ឆ្លាក់​ជា​រូប​អង្គជាត​បុរស សន្មត​ថា​ជា​អង្គជាត​របស់​ព្រះ​ឥសូរ សម្រាប់​ធ្វើ​សក្ការ​បូជា​ក្រាប​សំពះ​គោរព​តាម​លទ្ធិ​ព្រាហ្មណិក, ខ្មែរ​ហៅ លិង្គ ឬ​អង្គ ជា​គូ​គ្នា​នឹង​ថ្ម​ខ្មៅ​ដែល​ហៅ​ថា ឧមា​យោនី ឬ បំពង់​ខ្ចី... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្គ ២ ន. ផង) ។
    - សិវាល័យ (--វ៉ាល៉ៃ; បា. សិវ + អាលយ “លំនៅ”; សំ. ឝិវាលយ) លំនៅ​ព្រះ​ឥសូរ; ឋាន​ត្រជាក់ត្រជំ ។ល។
  6. សិទ្ធិ ( ន.នាមសព្ទ ) [សិត-ធិ ឬ សិត]
    សេចក្ដី​សម្រេច; សេចក្ដី​សម្រេច​ផល ឬ​ផល​សម្រេច, ការ​សម្រេច​ប្រយោជន៍; ការ​ដាច់​ស្រេច; ការ​សម​ប្រកប, ការ​សម​តាម​បំណង; សេចក្ដី​សុខ; សេចក្ដី​សម្រើន; សេចក្ដី​ស័ក្ដិសិទ្ធិ; សេចក្ដី​ខ្លាំង​ពូកែ; សេចក្ដី​សម្បូណ៌; សេចក្ដី​សម្រេច​តាម​អំណាច​ច្បាប់; អំណាច, សេចក្ដី​អង់អាច; មុខ​ការ​ដែល​ត្រូវ​សម្រេច​លើ​ខ្លួន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិទ្ធ ផង) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សិត-ធិ, ដូច​ជា សិទ្ធិ​ករ ដែល​ធ្វើ​ឲ្យ​សម្រេច, ដែល​ឲ្យ​សម្រេច​ផល​ប្រយោជន៍ ។
    - សិទ្ធិ​ការក (--រ៉ៈកៈ ឬ --រ៉ក់) អ្នក​ធ្វើ​ឲ្យ​សម្រេច​ប្រយោជន៍ (បើ​ស្ត្រី​ជា សិទ្ធិ​ការិកា) ។
    - សិទ្ធិ​ការ្យ (--កា) ដំណើរ​ធ្វើ​ឲ្យ​សម្រេច​ប្រយោជន៍ ។ ខ្មែរ​បុរាណ​ប្រើ​ជា​ពាក្យ​ផ្តើម​ក្នុង​ក្បួន​តម្រា, ជា​ពាក្យ​អធិដ្ឋាន​ប្រសិទ្ធី​សូម​ឲ្យ​សម្រេច​ប្រយោជន៍​បាន​តាម​ប្រាថ្នា : សិទ្ធិ​ការ្យ​អាចារ្យ​ចែង​សម្ដែង​អំពី​ថ្នាំ​រម្ងាប់​រោគ​ផ្សេង​ៗ ដូច​មាន​សេចក្ដី​ទៅ​នេះ... ។
    - សិទ្ធិ​ក្សេត្រ ឬ
    - --ភូមិ ទី​កើត​នៃ​សេចក្ដី​សុខ​សេចក្ដី​ចម្រើន ។
    - សិទ្ធិ​គុណ គុណ​ដែល​នាំ​ឲ្យ​សម្រេច​ប្រយោជន៍ ។
    - សិទ្ធិ​ជ័យ ជម្នះ​ដាច់​ស្រេច ។
    - សិទ្ធិ​ជោគ ឫក្សពារ​ពេលា​ល្អ​ដែល​អាច​ញ៉ាំង​ប្រយោជន៍​ឲ្យ​សម្រេច​តាម​បំណង ។
    - សិទ្ធិ​តេជ ឬ - --តេជះ តេជះ​នៃ​សិទ្ធិ ។
    - សិទ្ធិ​ទស្សី អ្នក​ដែល​ប្រមើល​ឃើញ​សេចក្ដី​ចម្រើន​ទៅ​ខាង​មុខ (បើ​ស្ត្រី​ជា សិទ្ធិ​ទស្សិនី) ។
    - សិទ្ធិ​ពល កម្លាំង​នៃ​សេចក្ដី​អង់អាច ។
    - សិទ្ធិ​មគ្គ ឬ
    - --មាគ៌ា ផ្លូវ​នៃ​សេចក្ដី​ចម្រើន ។
    - សិទ្ធិ​មន្ត ឬ
    - --មន្រ្ត មន្ត​ស័ក្ដិសិទ្ធិ (ប្រើ​ជា សិទ្ធ​មន្ត ឬ--មន្រ្ត ក៏​បាន) ។ សិទ្ធិ​យោគ ការ​ប្រើ​គ្រឿង​ស័ក្ដិសិទ្ធិ ។ សិទ្ធិស័ក្ដិ អំណាច​នៃ​ការ​សម្រេច​ប្រយោជន៍ ។
    - សិទ្ធិ​សួស្តិ៍ (--សួស) សិទ្ធិ​និង​សួស្ដី; សួស្ដី​នៃ​សិទ្ធិ ។ បុរាណ្យ​ប្រើ​ពាក្យ​នេះ​ជា ការ​ផ្តើម​នៃ​មន្ត​អាគម, ដូច​ជា​អាគម​ស្ដោះ​ផ្លុំ​រម្ងាប់​ពិស​ពស់​ថា ឩម​សិទ្ធិ​សួស្តិ៍ កុំ​ឲ្យ​ជ្រួស​ជ្រលួស​ទៅ​រក​ការ​ឃ្វាង សុំ​ឲ្យ​ប្រកប​ដោយ​ការ​រាង​ចាល​ចាញ់ អញ​ស្ដោះ​ផ្លុំ​ទៅ​ឲ្យ​ត្រូវ​លើ​អាសិរ​ពិស​ទ្រើស​ទ្រឹស្តិ​កំណាច​ចង្រៃ ឲ្យ​ចាញ់​តេជ​ដៃ​នៃ​អញ​ឯង ឲ្យ​ប្រស្ដែង​បាក់​បប​ខ្លប​ខ្លាច​អំណាច​មន្ត​គាថា ចេស្ដា​ស័ក្ដិសិទ្ធិ ដូច​ទឹក​អម្រឹត​ត្រជាក់​ត្រជំ ឲ្យ​ពិស​ចង្រៃ​ឯង​រលាយ​រសាយ​ខ្ចាយ​បាត់​សូន្យ​ទៅ​ឥឡូវ​នេះ​ហោង... ។
    - សិទ្ធី​ស្វរៈ (សំ. សិទ្ធីឝ្វរ < សិទ្ធិ + ឦឝ្វរ) អ្នក​ដែល​ជា​ធំ​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​ប្រយោជន៍; សិវៈ (ព្រះ​ឥសូរ) ។ល។
Headley's Khmer-English Dictionary Full Text Search
  1. ក្សេត្រ ( n ) [kseet, ksaet]   - detail »
    (rice) field, farm ; place, space; area, region
Headley's Khmer-English Dictionary Subentry Full Text Search
  1. ក្សេត្រកម្ម [kseɛt kam~kammeaʔ or kammaʔ]
    rice farming / culture
  2. ក្សេត្រក្រឹត្យ [kseɛt krət]
    See:ក្សេត្រកម្ម
  3. ក្សេត្រវិទ [kseɛt -----]
    agronomist, agricultural engineer
  4. ក្សេត្រវិទ្យា [kseɛt -----]
    agronomy
  5. ក្សេត្រសាស្ត្រ [kseɛt saah]
    agriculture
  6. ខ្នាតក្សេត្រភូមិ [knaat kseɛt pʰuum]
    agrarian (surface) measurement
  7. ខ្នាតក្សេត្រភូមិ [knaat kseɛt pʰuum]
    agrarian measure
  8. រណក្សេត្រ [rɔɔ nɑɑ kseɛt]
    battlefield; fighting place, theater of military operations
  9. សិទ្ធិក្សេត្រ [settʰiʔ~sət kseɛt]
    origin of peace and prosperity


Prohok Solutions @2017 : Learn Khmer | Khmer Calendar