Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: កាក់

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កាក់ ( ន.នាមសព្ទ )
    ឈ្មោះ​អាវ​មួយ​បែប​ឥត​ដៃ : អាវ​កាក់ ។ ឈ្មោះ​ប្រាក់​ដែល​ប្រើ​ក្នុង​ប្រទេស​កម្ពុជា​មាន ៣ យ៉ាង​គឺ ចំនួន​តម្លៃ ១០ សេន, ២០ សេន, ៥០ សេន ។
  2. កាក់​ៗ ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​សំឡេង​សត្វ​ស្លាប មាន​សត្វ​ចចាត​ជាដើម ដែល​យំ​តន្ថើន ។
  3. ក្រឡាន ( ន.នាមសព្ទ )
    បាយ​ដំណើប​ចម្អិន​ដោយ​បំពង់​ឫស្សី​​ស្រស់​មាន​លាយ​អំបិល​និង​ខ្ទិះ​ដូង​ជាដើម ។ ប្រាក់​រៀល ឬ ប្រាក់​កាក់​ដែល​ហោ​សណ្ឋាន​ជា​ក្រឡាន ក៏​ហៅ ក្រឡាន ដែរ : ប្រាក់ ១ ក្រឡាន, កាក់ ១ ក្រឡាន ។
  4. ទទួល​ទាន ( កិ.កិរិយាសព្ទ )
    បរិភោគ (ពាក្យ​គោរព, ពាក្យ​គួរ​សម​សម្រាប់​អ្នក​តូច​និយាយ​ទៅ​រក​អ្នក​ធំ ឬ​អ្នក​ស្មើ​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ប្រើ​បាន) : អញ្ជើញ​ពីសា​ចុះ ខ្ញុំ​ទទួល​ទាន​រួច​ហើយ ។ ដំណើរ​រក​ស៊ី​ចិញ្ចឹម​ជីវិត ក៏​ហៅ​ថា រក​ទទួល​ទាន បាន​ដែរ (ដោយ​ប្រើ​សម្ដី​គួរ​សម) : ខ្ញុំ​បាទ​ក្នុង​ឆ្នាំ​នេះ​រក​ទទួល​ទាន​ហាក់​ដូច​ជា​កាក់​កប​ជាង​ឆ្នាំ​ទៅ ។ បើ​ថ្លែង​ពី​ដំណើរ​បរិភោគ ឬ​រក​ស៊ី​របស់​ខ្លួន​ទូល​ក្សត្រ​ត្រូវ​ថា ទទួល​ព្រះ​រាជ​ទាន, រក​ទទួល​ព្រះ​រាជ​ទាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាជ​ទាន ផង) ។
  5. ប្រកាក់ ( ប.បរិវារសព្ទ )
    ពាក្យ​ជា​បរិវារ​ប្រើ​ផ្សំ​ជា​មួយ​នឹង​ពាក្យ ប្រកប :
    - ប្រកាក់​ប្រកប កាក់​កប គឺ​បាន​កប​ដោយ​លទ្ធផល​សម​តាម​បំណង : នាង, ឯង​ខំ​លក់​ដូរ​ទៅ ក្រែង​នឹង​បាន​ប្រកាក់​ប្រកប​ដោយ​ធនធាន​គ្រប់​គ្រាន់​ឡើង !
  6. ប្រកប ( កិ.កិរិយាសព្ទ )
    ផ្សំ​ជាមួយ​គ្នា : ក ប្រកប​នឹង ង អ. ថ. កង ; ធ្វើ​ឲ្យ​អែប​នែប​ជាប់​ជាមួយ​គ្នា ឲ្យ​រលាយ​សាច់​មួយ : យក​ភ្លុក​មក​ប្រកប​ឈើ​ខ្មៅ ។ ធ្វើ​ឲ្យ​កប, ឲ្យ​កាក់​កប, ឲ្យ​បាន​លទ្ធផល; កាន់​ការ : ប្រកប​ការ​របរ, ប្រកប​ការ​លក់​ដូរ, ប្រកប​កសិកម្ម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កប ផង) ។
  7. អាប់ ( កិ.កិរិយាសព្ទ )
    ផាត់​ប្រាក់​កាក់​ឬ​លុយ​ឲ្យ​ទៅ​អ្នក​ទិញ : ខ្ញុំ​ទិញ​នំ​អ្នក ២៥ សេន ខ្ញុំ​ឲ្យ​ប្រាក់​១​រៀល​ទៅ​អ្នក ត្រូវ​អ្នក​អាប់ ៧៥ សេន​មក​ឲ្យ​ខ្ញុំ (ពាក្យ​សាមញ្ញ​ទំនើប​ថ្មី) ។
Headley's Khmer-English Dictionary Full Text Search
  1. កាក់ ( n ) [kak]   - detail »
    dime, tenth of a riel; coin, small change
  2. កាក់ ( n ) [kak]   - detail »
    outer garment without sleeves, vest
  3. កាក់ ( v ) [kak]   - detail »
    to detain, stop temporarily
  4. កាក់ ( v ) [kak]   - detail »
    to estimate

    Reference: កាក់មើល
Headley's Khmer-English Dictionary Subentry Full Text Search
  1. ប្រាក់កាក់ [prak kak]
    coins
  2. ប្រាក់បីកាក់កន្លះ [prak bəy kak kɑnlah]
    35 cents
  3. លុយកាក់ [luy kak]
    money
  4. អាវកាក់ [ʔaav kak]
    camisole; athletic shirt, vest-style undershirt, kind of sleeveless undershirt
  5. កាក់កប [kak kɑɑp]
    to be successful (esp. in business); to get along well (e.g. as a married couple)
    Eg. …មាន​ភ្ញៀវកកកុញដែលពិនិត្យឃើញថាថៅកែគេពិតជាកាក់​កប​: the crowds of customers showed that the owner was really `successful' ....
  6. កាក់ទុក [kak -----]
    See:កាក់ (3)


Prohok Solutions @2017 : Learn Khmer | Khmer Calendar