Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: កត្តិក

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កាតិក ( ន.នាមសព្ទ ) [កាដឹក ]
    (ការ្តិក) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កត្តិក ។
  2. កត្តិក ( ន.នាមសព្ទ ) [ក័ត-ដឹក ]
    ឈ្មោះ​ខែ​ទី ១២ តាម​ចន្ទគតិ : ខែ​កត្តិក ។
  3. ខែ ( ន.នាមសព្ទ )
    រាសី​ដែល​ចែក​ចេញ​ពី​ក្នុង​ឆ្នាំ​នីមួយ​ៗ តាម​ដំណើរ​ព្រះ​ចន្ទ ឬ ដំណើរ​ព្រះ​អាទិត្យ​មាន ១២ រាសី; ក្នុង​រាសី​នីមួយ​ៗ មាន ២៨, ២៩, ៣០ ឬ ៣១ ថ្ងៃ ហៅ​ថា ខែ ។ ឯ​ខែ​ទាំង ១២ មាន​ចន្ទគតិ​គឺ
    - មិគសិរ ទី ១,
    - បុស្ស ទី ២,
    - មាឃ ទី ៣,
    - ផគ្គុណ ទី ៤,
    - ចេត្រ ទី ៥,
    - ពិសាខ ទី ៦,
    - ជេស្ឋ ទី ៧,
    - អាសាធ ទី ៨,
    - ស្រាពណ៍ ទី ៩,
    - ភទ្របទ ទី ១០,
    - អស្សុជ ទី ១១,
    - កត្តិក ទី ១២ ។ កាល​ណា​បើ​ដាក់​ថ្ងៃ ខែ ជា​លេខ ត្រូវ​សរសេរ​លេខ ១ ជា​ជំនួស​ខែ មិគសិរ លេខ ២ ជា​ជំនួស​ខែ បុស្ស ។ ។ល។ ខែ អាសាធ ជួន​កាល​មាន​ ២ ដង មុន​ឈ្មោះ
    - បឋមាសាធ ក្រោយ​ឈ្មោះ
    - ទុតិយាសាធ; បើ​យក​លេខ​ប្រើ​ជា​ជំនួស​ខែ បឋមាសាធ ត្រូវ​ដាក់​លេខ ៨ ក្រោម​សូន្យ ( ᧠ ), ខែ ទុតិយាសាធ ត្រូវ​ដាក់​លេខ ៨ ពីរ​តម្រួត​លើ​គ្នា ( ᧰ ) ។ ចន្ទ​មណ្ឌល ក្នុង​អាកាស​ក៏​ហៅ​ថា ខែ ដែរ : សំពះ​ព្រះ​ខែ, ខែ​រះ, ខែ​លិច ។
  4. បូណ៌មី ( ន.នាមសព្ទ ) [បូរៈណៈម៉ី ឬ បូរ៉ៈម៉ី]
    (បុណ្ណមី) តិថី ឬ​ថ្ងៃ​ដែល​មាន​ព្រះ​ចន្ទ​ពេញ​វង់, ថ្ងៃ ១៥ កើត : ថ្ងៃ​ពេញ​បូណ៌មី​ខែ​កត្តិក ជា​ថ្ងៃ​ធ្វើ​ពិធី​សំពះ​ព្រះ​ខែ តាម​ប្រពៃណី​ពី​បុរាណ​កាល​រៀង​មក ។
  5. រតូវ ( ន.នាមសព្ទ ) [ រដូវ ]
    (ឫតុ; ឧតុ) ទេស​កាល, កាល​កំណត់​ដែល​ចែក​ជា ភាគ​ខែ​ក្នុង​ឆ្នាំ​មួយ​ៗ តាម​សម័យ​ដែល​អាកាស​ប្រែ​ប្រួល (ច្រើន​សរសេរ រដូវ ជាង) : រដូវ​រងា, រដូវ​ក្ដៅ, រដូវ​ភ្លៀង; ឈើ​ផ្លែ​ខុស​រដូវ; ផ្លាស់​រដូវ ។ តាម​សុរិយ​គតិ, ក្នុង​មួយ​ឆ្នាំ​ៗ​និយម​ប្រើ​រដូវ ៤ គឺ ១-និទាឃៈ ឬ​ និទាឃ​រដូវ “រដូវ​ក្ដៅ” ត្រូវ​គ្នា​នឹង​រដូវ​ប្រ័ងតង់ប្ស៍ Printemps ប្រទេស​បារាំងសែស) មាន ៣ ខែ, រាប់​ពី​ត្រឹម​ថ្ងៃ​ទី ២១ ខែ​មីនា (ម៉ារ្ស) ដល់​ថ្ងៃ​ទី ២១ ខែ​មិថុនា (យូវ៉ាំង), មាន ៩៣ ថ្ងៃ ។ ២-វស្សានៈ ឬ វស្សាន​រដូវ “រដូវ​ភ្លៀង” (ត្រូវ​គ្នា​នឹង​រដូវ អេតេ Eté ប្រទេស​បារាំង​សែស) មាន ៣ ខែ, រាប់​ពី​ត្រឹម​ថ្ងៃទី ២២ ខែ​មិថុនា (យូវ៉ាំង) ដល់​ថ្ងៃ​ទី ២២ ខែ​កញ្ញា (សេបតមប្រិ៍), មាន ៩៣ ថ្ងៃ។ ៣-សរទៈ ឬ សរទ​រដូវ “រដូវ​ចុះ​អ័ព្ទ ឬ​រដូវ​មាន​ខ្យល់, ភ្លៀង, ទឹក​សន្សើម​ខ្លះ; រដូវ​លំហើយ” (ត្រូវ​គ្នា​នឹង​រដូវ អូតូន Automne ប្រទេស​បារាំង​សែស) មាន ៣ ខែ, រាប់​ពី​ត្រឹម​ថ្ងៃ​ទី ២៣ ខែ​កញ្ញា (សេបតមប្រិ៍) ដល់​ថ្ងៃ​ទី ២១ ខែ​ធ្នូ (ដេសមប្រិ៍) មាន ៩០ ថ្ងៃ ។ ៤-សិសិរៈ ឬ សិសិរ​រដូវ “រដូវ​រងា​ខ្លាំង” ត្រូវ​គ្នា​នឹង​រដូវ ហ៊‌ីវែរ Hiver ប្រទេស​បារាំង​សែស) មាន ៣ ខែ, រាប់​ពី​ត្រឹម​ថ្ងៃ​ទី ២២ ខែ​ធ្នូ (ដេសមប្រ៏) ដល់​ថ្ងៃ​ទី ២០ ខែ​មីនា (ម៉ារ្ស), មាន ៨៩ ថ្ងៃ ឬ​ចួន​កាល ៩០ ថ្ងៃ ។ រួម​ទាំង ៤ រដូវ​ ត្រូវ​ជា ១២ ខែ, មាន​ថ្ងៃ ៣៦៥ ឬ​ចួន​កាល ៣៦៦ ជា​មួយ​ឆ្នាំ​នៃ​សុរិយ​គតិ (មិន​មាន​វិធី​លើក​ខែ​ទេ) ។ តាម​ចន្ទ​គតិ, ក្នុង​ឆ្នាំ​មួយ​ៗ​និយម​ប្រើ​រដូវ ៣ គឺ ១-ហេមន្តៈ ឬ ហេមន្ត​រដូវ “រដូវ​មាន​ទឹក​សន្សើម, រដូវ​រងា” មាន ៤ ខែ, រាប់​ពី​ត្រឹម​ថ្ងៃ ១ រោច​ខែ​កត្តិក ដល់​ថ្ងៃ ១៥ កើត​ខែ​ផល្គុន, មាន ១១៨ ថ្ងៃ ។ ២-គិម្ហៈ ឬ គិម្ហ​រដូវ “រដូវ​ក្ដៅ” មាន ៤ ខែ, រាប់​ពី​ថ្ងៃ ១ រោច​ខែ​ផល្គុន ដល់​ថ្ងៃ ១៥ កើត​ខែ​អាសាឍ, មាន ១១៨ ថ្ងៃ; បើ​ឆ្នាំ​ដែល​មាន​អធិក​វារៈ មាន ១១៩ ថ្ងៃ; ឆ្នាំ​ដែល​មាន អធិក​មាស មាន​៥ ខែ មាន ១៤៨ ថ្ងៃ ។ ៣-វស្សានៈ ឬ វស្សាន​រដូវ “រដូវ​ភ្លៀង” មាន ៤ ខែ, រាប់​ពី​ថ្ងៃ ១ រោច​ខែ​អាសាឍ​ដល់​ថ្ងៃ ១៥ កើត​ខែ​កត្តិក, មាន ១១៨ ថ្ងៃ ។ រួម​ទាំង ៣ រដូវ មាន​ខែ​ ១២ ឬ ចួន​កាល ១៣ ខែ, មាន​ថ្ងៃ ៣៥៤ ឬ ៣៥៥ ឬ​ក៏​ចួន​កាល​ ៣៨៤ ថ្ងៃ ជា​មួយ​ឆ្នាំ​នៃ​ចន្ទ​គតិ (លទ្ធិ​ពុទ្ធ​សាសនា​និយម​ប្រើ​រដូវ ៣ នេះ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចន្ទ​គតិ​កាល ផង) ។ តាម​លទ្ធិ​បុរាណ, ក្នុង​ប្រទេស​ខ្លះ​និយម​ប្រើ​រដូវ ៦ គឺ ១-ហេមន្តៈ ឬ ហេមន្ត​រដូវ “រដូវ​មាន​ទឹក​សន្សើម, រដូវ​រងា” មាន ២ ខែ, រាប់​ពី​ថ្លៃ ១​រោច ខែ​កត្តិក​ដល់​ថ្ងៃ ១៥ កើត​ខែ​បុស្ស, មាន ៥៩ ថ្ងៃ ។ ២-សិសិរៈ ឬ សិសិរ​រដូវ “រដូវ​រងា​ខ្លាំង” មាន ២ ខែ, រាប់​ពី​ថ្ងៃ ១ រោច ខែ​បុស្ស ដល់​ថ្ងៃ ១៥ កើត​ខែ​ផល្គុន, មាន ៥៩ ថ្ងៃ ។ ៣-វសន្តៈ ឬ វសន្ត​រដូវ “រដូវ​ឈើ​ជ្រុះ​លាស់​ស្លឹក” មាន ២ ខែ, រាប់​ពី​ថ្ងៃ ១ រោច​ខែ ផល្គុន​ដល់​ថ្ងៃ ១៥ កើត​ខែ​ពិសាខ, មាន​៥៩​ថ្ងៃ (គួរ​កុំ​ច្រឡំ វស្សាន និង វសន្ត នេះ) ។ ៤-គិម្ហៈ ឬ គិម្ហ​រដូវ “រដូវ​ក្ដៅ” មាន ២ ខែ, រាប់​ពី ១ រោច​ខែ​ពិសាខ ដល់​ថ្ងៃ ១៥ កើត​ខែ​អាសាឍ, មាន ៥៩ ថ្ងៃ (បើ​ឆ្នាំ ដែល​មាន​អធិក​វារៈ មាន​៦០ ថ្ងៃ, ឆ្នាំ​ដែល​មាន​អធិក​មាស មាន ៣ ខែ មាន​ថ្ងៃ ៨៩ (?) ព្រោះ​ប្រើ​ខែ​ចេញ​ឈ្មោះ​តាម​ចន្ទ​គតិ​ដូច​បែប​ប្រើ​រដូវ ៣ ដែរ) ។ ៥-វស្សានៈ ឬ វស្សាន​រដូវ “រដូវ​ភ្លៀង” មាន ២ ខែ, រាប់​ពី​ថ្ងៃ ១ រោច​ខែ​អាសាឍ ដល់​ថ្ងៃ ១៥ កើត​ខែ​ភទ្របទ, មាន ៥៩ ថ្ងៃ ។ ៦-សរទៈ ឬ សរទ​រដូវ “រដូវ​ចុះ​អ័ព្ទ ឬ​រដូវ​មាន​ខ្យល់, ភ្លៀង, ទឹក​សន្សើម​ខ្លះ” មាន ២ ខែ, រាប់​ពី​ថ្ងៃ ១ រោច​ខែ​ភទ្របទ​ដល់​ថ្ងៃ ១៥ កើត​ខែ​កត្តិក, មាន ៥៩​ថ្ងៃ ។ រួម​ទាំង ៦ រដូវ​មាន​ខែ ១២ (ឬ​ចួន​កាល​មាន ១៣ ខែ ?) មាន​ថ្ងៃ ៣៥៤ (ឬ ៣៥៥ ឬ​ក៏​ចួន​កាល ៣៨៤ ថ្ងៃ ?) ត្រូវ​ជា​មួយ​ឆ្នាំ ។ រដូវ ៦ នេះ លទ្ធិ​ពុទ្ធ​សាសនា​មិន​និយម​ប្រើ​ទេ មាន​បង្គាប់​ឲ្យ​ប្រើ​តែ​រដូវ ៣ តាម​ចន្ទ​គតិ ដោយ​ដាច់​ខាត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសី ផង ព្រោះ​មាន​ប្រាប់​ឈ្មោះ​ខែ​សម្រាប់​សុរិយ​គតិ និង​ចន្ទ​គតិ​នៅ​នោះ) ។
  6. មាស ( ន.នាមសព្ទ )
    ខែ; ព្រះ​ចន្ទ្រ ។ ច្រើន​ប្រើ​ជា​បទ​សមាស​ភ្ជាប់​ជាមួយ​នឹង​ឈ្មោះ​ខែ​ទាំង​១២ ឬ​ជាមួយ​នឹង​នាម​សព្ទ​ដទៃ : មិគសិរ​មាស, បុស្ស​មាស ឬ បុស្យ​មាស, មាឃ​មាស, ផល្គុណ​មាស ឬ ផល្គុន​មាស, ចិត្ត​មាស ឬ ចិត្រ​មាស, វិសាខ​មាស, ជេស្ឋ​មាស, អាសាឍ​មាស ឬ អាសាឡ្ហ​មាស, សាវណ​មាស ឬ ស្រាវណ​មាស, ភទ្ទបទា​មាស ឬ ភទ្របទា​មាស, អស្សយុជ​មាស ឬ អស្សុជ​មាស, កត្តិក​មាស ។
    - ត្រី​មាស ឬ - ត្រៃ​មាស ប្រជុំ​នៃ​ខែ​បី, ចំនួន​បី​ខែ : បញ្ជី​ត្រៃ​មាស បញ្ជី​ដែល​ក្នុង​បី​ខែ​ត្រូវ​ធ្វើ​ម្ដង ។
    - ធម្មាស (ឆ័ម-មាស) ប្រជុំ​នៃ​ខែ ៦, ចំនួន ៦ ខែ : បញ្ជី​ឆម្មាស បញ្ជី​ដែល​ក្នុង ៦ ខែ​ត្រូវ​ធ្វើ​ម្ដង, បញ្ជី​រួម​ដំណើរ​កិច្ចការ​ក្នុង​ចំនួន ៦ ខែ ។ល។
    - អឌ្ឍ​មាស កន្លះ​ខែ : ប្រាក់​អឌ្ឍ​មាស ប្រាក់​ដែល​ក្នុង​កន្លះ​ខែ​ត្រូវ​បើក​ម្ដង ។
    - អនុ​មាស លំដាប់​ខែ, រាល់​ខែ : បញ្ជី​អនុ​មាស បញ្ជី​ដែល​ត្រូវ​ធ្វើ​រាល់​ខែ; ប្រាក់​អនុ​មាស ប្រាក់​ដែល​ត្រូវ​បើក​រាល់​ខែ (ប្រាក់​ខែ) ។ល។ មាសា ខែ​ទាំងឡាយ, ច្រើន​ខែ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
  7. រាសី ( ន.នាមសព្ទ )
    (រាសិ; រាឝិ) គំនរ, ពំនូក : ពួក, កង; ប្រជុំ ។ មាត្រា​រង្វាស់​ចម្ងាយ​ល្វែង​ផ្ទៃ​មេឃ ដែល​ជា​ផ្លូវ​ចរ​នៃ​ព្រះ​អាទិត្យ​ព្រះ​ចន្រ្ទ; តាម​ហោរា​សាស្រ្ត​ថា ល្វែង​មួយ​ៗ​មាន​ចម្ងាយ ៣០ អង្សា ហៅ​ថា មួយ​រាសី សម្រាប់​សុរិយ​គតិ, មាន ១២ គឺ ១-មេសៈ ឬ មេស​រាសី “រាសី​ចៀម ឬ​ពពែ” (បារ. អាវ្រិល ឬ អាវរិល Avril រាសី​ទី ៤) មាន​៣០ ថ្ងៃ; ២-ឧសភៈ ឬ ឧសភ​រាសី “--គោ​ឈ្មោល” (បារ. ម៉េ Mai –ទី ៥) មាន ៣១ ថ្ងៃ; ៣-មិថុនៈ ឬ មិថុន​រាសី “--គូ​បុរស​និង​ស្ត្រី” (បារ. ហ្ស៊ូវ៉ាំង ឬ យូវាំង Juin --ទី​៦) មាន ៣០ ថ្ងៃ; ៤-កក្កដៈ ឬ កក្កដ​រាសី “--ក្តាម” (បារ. ហ៊្សុយេ្យត៍ ឬ ស៊ូយេត Juillet –ទី​៧)” មាន ៣១ ថ្ងៃ; ៥-សីហៈ ឬ សីហ​រាសី “--សីហៈ” (បារ. អាអ៊ូត៍ ឬ អាអ៊ូត AoÛt --ទី ៨) មាន ៣១ ថ្ងៃ; ៦-កញ្ញា ឬ កញ្ញា​រាសី “--ស្រី​ក្រមុំ” (បារ. សេបតមប្រិ៍ Septembre –ទី ៩) មាន ៣០ ថ្ងៃ; ៧-តុលា ឬ តុលា​រាសី “--ជញ្ជីង” (បារ. ឲកតូប្រិ៍ Octobre --ទី ១០) មាន​ ៣១ ថ្ងៃ; ៨-វិចិ្ឆកៈ ឬ វិច្ឆិក​រាសី “--ខ្ទួយ” (បារ. ណូវ៉មប្រិ៍ ឬ ណោវ៉មប្រិ៍ Novembre –ទី ១១) មាន ៣០ ថ្ងៃ; ៩-ធនុ ឬ ធនុ​រាសី “--ធ្នូ” (បារ. ដេសមប្រិ៍ Décembre –ទី ១២) មាន ៣១ ថ្ងៃ; ១០-មករៈ ឬ មករ​រាសី “--មករ” (បារ. ស៊្សង់វិយេរ ឬ យ៉ាំងវិយេរ Janvier --ទី១) មាន ៣១ ថ្ងៃ; ១១-កុម្ភៈ ឬ កុម្ភ​រាសី “--ក្អម” (បារ. ហ្វេវ្រិយេរ ឬ ហ្វេវរិយេរ Février --ទី២) មាន​២៨ ឬ ចួន​កាល​មាន ២៩ថ្ងៃ; ១២-មីនៈ ឬ មីន​រាសី “--ត្រី” (បារ. ម៉ារ្ស Mars –ទី ៣) មាន ៣១ ថ្ងៃ; ជា​មួយ​ឆ្នាំ​នៃ​សុរិយ​គតិ​មាន ៣៦៥ ថ្ងៃ ឬ​ចួន​កាល​មាន ៣៦៦ ថ្ងៃ ។ មាត្រា​រង្វាស់​នៃ​ចន្ទ​គតិ​មិន​មាន​កំណត់​អង្សា​ទេ ហៅ​ថា ឫក្ស ឬ នក្សត្រ​ឫក្ស, មាន ១២ គឺ ១-មិគសិរ ឬ​មិគសិរ​ឫក្ស “ឫក្ស​ក្តាន់” មាន ២៩ ថ្ងៃ; ២-បុស្ស ឬ បុស្ស​ឫក្ស “--ក្តាម” មាន ៣០ ថ្ងៃ; ៣-មាឃ ឬ មាឃ​ឫក្ស “--ស្វា​ព្រាហ្មណ៍” មាន ២៩ ថ្ងៃ; ៤-ផគ្គុណ ឬ ផល្គុន​ឫក្ស “--គោ” មាន ៣០ ថ្ងៃ; ៥-ចេត្រ ឬ ចិត្រ​ឫក្ស “--ខ្លា” មាន ២៩ ថ្ងៃ; ៦-ពិសាខ ឬ វិសាខ​ឫក្ស “--ក្របី” មាន​ ៣០ ថ្ងៃ; ៧-ជេស្ឋ ឬ ជេដ្ឋ​ឫក្ស “--ពពែ” មាន ២៩ ថ្ងៃ ឬ​ចួន​កាល​មាន ៣០ ថ្ងៃ; ៨-អាសាឍ ឬ អាសាឡ្ហ​ឫក្ស “--សីហៈ” មាន ៣០ ថ្ងៃ; ៩-ស្រាពណ៍ ឬ ស្រាវណ​ឫក្ស, សាវណ​ឫក្ស “--ផ្កាយ​ឈើ” មាន​២៩ ថ្ងៃ; ១០-ភទ្របទ ឬ ភទ្របទា​ឫក្ស “--រមាស” មាន ៣០ ថ្ងៃ; ១១-អស្សុជ ឬ អស្សយុជ​ឫក្ស “--សេះ” មាន ២៩ ថ្ងៃ; ១២-កត្តិក ឬ កត្តិក​ឫក្ស “--កូន​មាន់” មាន ៣០ ថ្ងៃ; ជា​មួយ​ឆ្នាំ​នៃ​ចន្ទ​គតិ មាន ៣៥៤ ថ្ងៃ, ឆ្នាំ​ដែល​មាន​ចន្រ្ទាធិ​មាស (អធិក​វារៈ) មាន ៣៥៥ ថ្ងៃ, ឆ្នាំ​ដែល​មាន​អធិក​មាស មាន ៣៨៤ ថ្ងៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតូវ ឬ រដូវ និង មាស ន. ១ និង រាសិ​ចក្រ ផង) ។ លើក​រាសី តាំង​ប្រសិទ្ធី​តាម​ក្បួន​តម្រា​សូត្រ​រំលើក​រាសី​ដែល​អាប់​ឲ្យ​ត្រឡប់​រុងរឿង​ឡើង ។ ខ្មែរ​ប្រើ​ពាក្យ រាសី នេះ​សំដៅ​សេចក្ដី​ថា “លំអ; មាន​លំអ, ស្រស់​បស់​សម​រម្យ; ចម្រើន” ផង​ក៏​បាន (ចំពោះ​តែ​មនុស្ស​ឬ​សត្វ) : មនុស្ស​មាន​រាសី, កំពុង​ឡើង​រាសី, អាប់​រាសី, ចុះ​រាសី ។ល។
  8. សសាង្ក ( ន.នាមសព្ទ ) [សៈសាង ]
    (ឝឝាំក ឬ ឝឝាង្ក < ឝឝ “ទន្សាយ” + អំក ឬ អង្ក “ស្នាម, គំនូស; គ្រឿង​សម្គាល់”; សសំក ឬ សសង្ក < សស + អំក ឬ អង្ក) ជោតិ​ភាព​មាន​ស្នាម​ទន្សាយ ឬ​មាន​រូប​ទន្សាយ​ជា​គ្រឿង​សម្គាល់ (ព្រះ​ចន្រ្ទ) ។ ព្រះ​ចន្រ្ទ​បាន​ជា​ហៅ សសាង្ក ព្រោះ​មាន​រូប​ស្នាម​ទន្សាយ​ដែល​ព្រះ​ឥន្រ្ទ​ផ្តិត​រូប​ពោធិសត្វ, កាល (ព្រះ​សក្យ​មុនី) ចាប់​កំណើត​ជា​ទន្សាយ​ប្រព្រឹត្ត​ធម៌​អស្ចារ្យ, ទុក​ជា​គ្រឿង​សម្គាល់​អស់​មួយ​កប្ប... (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សសាង្គ​ភ្លី​ស្វាង​ក្នុង​រាត្រី កត្តិក​បុណ្ណមី​ជិត​អធ្រាត្រ ពពក​អណ្តែត​ដាច់​ឃ្លាត​ៗ រស្មី​ពព្រាត​ចាំង​លើ​ទឹក ។ វេវ. ចន្ទ ឬ ចន្រ្ទ, និសាករ, និសានាថ, សសិន ឬ សសី, សីត​រង្សី, ហិម​រង្សី, ឧឡុរាជ, នក្ខត្តរាជ, សោមៈ, ឥន្ទុ... ។
  9. សីត ( គុ.គុនសព្ទ ) [--តៈ ]
    (ឝីត ឬ ឝីតល) ត្រជាក់, រងា ។
    - សីត​ករ ឬ
    - សីត​ភានុ,
    - សីត​រង្សី ឬ --រស្មី ព្រះ​ចន្រ្ទ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សីត​ករ ដ៏​បវរ ដោយ​រង្សី, បូណ៌មី ខែ​កត្តិក ត្រជាក់​ស្រេង; ពួក​នរៈ និង​នារី នាំ​គ្នា​លេង, លោត​កញ្ឆេង សើច​សប្បាយ រីករាយ​ច្រើន ។
    - សីត​កាល ឬ--សម័យ វេលា​ត្រជាក់; រដូវ​រងា ។
    - សីត​ភ័យ ការ​ខ្លាច​រងា ។
    - សីត​ភិត (បា. --ភីត; សំ. ឝីតភីត) អ្នក​ដែល​ចាញ់​រងា ។
    - សីត​រស (--រស់) ទឹក​ត្រជាក់; (រ. ស.) : ព្រះ​សីត​រស ។
    - សីត​វាត ខ្យល់​ត្រជាក់ ។
    - សីតាលុ ដែល​មាន​ត្រជាក់​ច្រើន; ប្រទេស​រងា​ខ្លាំង; មនុស្ស​ចាញ់​រងា (ព. ផ្ទ. ឧណ្ហាលុ) ។
    - សីតុណ្ហ​ភាព (សីតុន-ហៈ--) ភាព​ត្រជាក់​និង​ក្ដៅ, ភាព​នៃ​បរិយាកាស​ត្រជាក់​និង​ក្ដៅ​ដែល​ផ្សព្វផ្សាយ​មក​ប៉ះ​លើ​ខ្លួន​យើង ។
    - សីតោទក (--ទៈកៈ ឬ--ទក់; បា. < សីត + ឧទក “ទឹក”) ទឹក​ត្រជាក់ (ព. ផ្ទ. ឧណ្ហោទក) ។
    - សីតល​ចិត្ត ឬ--ហទ័យ, --ហ្ឫទ័យ ចិត្ត​ត្រជាក់, ចិត្ត​ជា ។ល។
  10. ស្រកា ( ន.នាមសព្ទ )
    សំបក​ឬ​បន្ទះ​តូច​ៗ ស្ដើង​ៗ ខ្លី​ៗ ដែល​ស្រោប​ជាប់​ពី​ក្រៅ​ស្បែក​ត្រី​ពួក​ខ្លះ​ឬ​ពស់​ជាដើម : ស្រកា​ត្រី, ស្រកា​ពស់ ។
    - ស្រកា​ពង្រូល ស្រកា​សត្វ​ពង្រូល (ធំ​ៗ​ក្រាស់​ៗ​ជាង​ស្រកា​ត្រី​និង​ពស់) ។
    - ត្រី​ស្រកា ត្រី​ដែល​មាន​ស្រកា ។
    - បែក​ស្រកា ប្រេះ​ស្បែក​បន្តិច​ៗ​ជា​ក្រឡា​ៗ : ត្រូវ​ខ្យល់​ខែ​កត្តិក​បែក​ស្រកា​ព្រោង, ស្គម​បែក​ស្រកា ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. កត្តិក ( n ) [katdək]   - detail »
    Kattik (twelfth month of the Cambodian lunar calendar corresponding to mid-October - mid-November)
  2. កាតិក   - detail »
    See:កត្តិក
  3. អក ( n ) [ʔɑɑk]   - detail »
    name of a ceremony, the purpose of which is to predict the rain-fall for the following year, traditionally held during the full moon of the month of កត្តិក​
    See:ពិធីសំពះព្រះខែ
    Reference: អកអំបុក
  4. ឫក្ស ( n ) [rɨk]   - detail »
    star; propitious time (as determined by an astrologer) (For the lunar calendar there are 12 ឫក្ស. These are: 1. មិគសិរ or មិគសិរឫក្ស 29 days; 2. បុស្ស or បុស្សឫក្ស 30 days; 3. មាឃ or មាឃឫក្ស 29 days; 4. ផល្គុណ or ផល្គុនឫក្ស 30 days; 5. ចេត្រ or ចិត្រឫក្ស 29 days; 6. ពិសាខ​ or វិសាខឫក្ស 30 days; 7. ជេស័ or ជេដ្ឋឫក្ស 29 days; 8. អាសាឍ or អាសាឡ្នឫក្ស 30 days; 9. ស្រាពណ៍ or ស្រាវណឫក្ស 29 days; 10. ភទ្របទ or ភទ្របទាឫក្ស 30 days; 11. អស្សុជ or អស្សយុជឫក្ស 29 days; 12. កត្តិក​ or កត្តិកឫក្ស 30 days)


Prohok Solutions @2017 : Learn Khmer | Khmer Calendar