Khmer Dictionary: ទ
Chuon Nath's Khmer-Khmer Dictionary
-
ទទាក់ទទាម
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ទាក់ៗ ទើសៗ វីមវាមញឹកញយ : គិតគូរទូទាត់គ្នាឲ្យជ្រះស្រឡះ ទៅ កុំឲ្យទទាក់ទទាមតទៅទៀត ។ ប្រើជា គុ. ក៏មាន : ដំណើរទទាក់ទទាម ។
-
ទទារ
( គុ.គុនសព្ទ )
ដែលផ្ទុយពីចោត, ដែលមិនសូវច្រាក : ដំបូលផ្ទះនេះទទារណាស់ ។
-
ទទាស់ទទែង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលនាំឲ្យទាស់ទើសទែង; ដែលនាំឲ្យឈ្លោះប្រកែកគ្នា : ដំណើរនេះ នាំឲ្យទទាស់ទទែងខ្លាំងណាស់ ។
-
ទទីងទទាង
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
កេងកាង, ងីកងាក, តតេងតតាង : ចៀសចេញឲ្យឆ្ងាយទៅ កុំមកទទីងទទាងជិតគេ !
-
ទទីទទ័រ
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ទទ័រខ្លាំង, ទទ័ររឿយៗ : ជីតាខ្ញុំខំប្រឹងដើរមកទាំងទទីទទ័រ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទទ័រ ទៀតផង ។
-
ទទីមទទាម
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
វីមវាមដោយទញ់ទាល់រកច្រក ឬរកដំណើរមិនឃើញ : វារវល់តែនៅទទីមទទាម ខ្ញុំរត់ចោលបាត់ ។
-
ទទីមទទើម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ទើមចុះ ទើមឡើង ច្រើនដង : ដើរទទីមទទើម ។
-
ទទីសទទាស
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ទាសទៅទាសមកច្រើនដង, ងីសងាសខុសផ្លូវខុសគន្លង : មាណពម្នាក់នោះស្រវឹងស្រា ដើរទទីសទទាសពេញតែផ្លូវ ។
-
ទទឹក
( កិ.កិរិយាសព្ទ )
ត្រូវទឹក : ទទឹកភ្លៀង, ទទឹកជោក ។ គុ. ដែលត្រូវទឹក, ដិតទឹក, ដាបជ្រាបជោកដោយទឹក : សំពត់ទទឹក, អាវទទឹក ។
-
ទទឹង
( ន.នាមសព្ទ )
ប្រវែងខាងខ្លី, ខាងទំហំ : ផ្ទះនេះមានទទឹង ៨ ម៉ែត្រ បណ្ដោយ ១៦ ម៉ែត្រ ។ ព. ផ្ទ. បណ្ដោយ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>