Khmer Dictionary: ដ
Chuon Nath's Khmer-Khmer Dictionary
-
ដណ្ដប់
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
គ្របខ្លួនដោយសំពត់ : ដណ្ដប់សំពត់, ដណ្ដប់ភួយ, ដណ្ដប់ក្រមា ។ ដើរ ឬបោលបៀតខ្លួនប៉ះទប់នឹងទូករទេះ (គោ) : អាមួយខាងឆ្វេង ចេះតែដណ្ដប់ទូករទេះ ។
-
ដណ្ដាំ
( កិ.កិរិយាសព្ទ )
ចម្អិនបាយ : ដណ្ដាំបាយ ។
-
ដណ្ដឹង
( កិ.កិរិយាសព្ទ )
សាកសួរឲ្យដឹង ។ ធ្វើរបៀបចងពន្ធ, ចងស្ពានមេត្រី ក្នុងការផ្សំផ្គុំកូនប្រុសស្រី មុនរៀបមង្គលការអាពាហ៍ពិពាហ៍ : ដណ្ដឹងកូនក្រមុំ ដើម្បីកូនកំលោះ ។
-
ដណ្ដើម
( កិ.កិរិយាសព្ទ )
ជែងយក, ប្រឹងយកឈ្នះ : ដណ្ដើមដើរមុន, ដណ្ដើមអីវ៉ាន់គ្នា, ដណ្ដើមជជែក ។ល។
-
ដទៃ
សព្វ, ឯទៀត, ក្រៅអំពី : អ្នកដទៃ, មនុស្សដទៃ, ជនដទៃ, រឿងដទៃ ។ល។
-
ដន្លង
( ន.នាមសព្ទ )
ញាតិដោយចងពន្ធ; ពាក្យសម្រាប់មាតានិងមាតា, បិតានិងបិតា ឬមាតានិងបិតា របស់កូនប្រសាប្រុសស្រី ហៅគ្នាទៅវិញទៅមក : ឱដន្លងមក៍ ! ដន្លងដងស្នែង ដន្លងស្និទ្ធជិត (ដូចគេសែងស្នែងជាមួយគ្នា) ។
-
ដន្លាប់
( ន.នាមសព្ទ )
ក្លងសម្រាប់ដាក់ក្រមួនមាត់ : ដន្លាប់ភ្លុក ។
-
ដប
( ន.នាមសព្ទ )
បំពង់ធ្វើដោយដី ឬធ្វើដោយកែវជាដើម, មានបាតមាន-ក សម្រាប់ដាក់របស់រាវ : ដបសុរា, ដបប្រេង ជាដើម ។
-
ដប់
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
ចំនួន ៥ ពីរដង ឬពីរ ៥ ដង (១០) ។ ដប់នាក់អន្សមខ្លោច (ព. ទ. បុ.) គ្នាច្រើនឥតប្រយោជន៍ធ្វើការមិនចម្រើន ។
-
ដបទៀម
( ន.នាមសព្ទ )
គ្រឿងប្រហារធ្វើដោយដែក មានសណ្ឋានដូចមាក់សាន់ តែគ្មានហៀន, ដងវែង ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>