Khmer Dictionary: ឈ
Chuon Nath's Khmer-Khmer Dictionary
-
ឈើបុក
( ន.នាមសព្ទ )
or ឈើបុះ
ឈើមូលវែងស្រួចសម្រាប់បុកឬបុះឲ្យមានជារណ្ដៅតូចៗ ហើយដាក់ដាំគ្រាប់ពោត, គ្រាប់សណ្ដែកជាដើម ។
-
ឈើផ្ដេក
( ន.នាមសព្ទ )
ឈើឬឫស្សីវែងសម្រាប់សង្កត់ផ្ដេកគុម្ពស្រូវទុំឲ្យដួលរាបគេនដើម្បីឲ្យស្រួលច្រូត ។
-
ឈើភ្លើង
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ មានធាតុក្ដៅច្រើន, គេច្រើននិយមធ្វើជាថ្នាំកែរោគ ។
-
ឈើរា
( ន.នាមសព្ទ )
ឈើដែលចងបន្តោកតង្ករ (គ្រឿងតម្បាញ) ។
-
ឈើរឹត
( ន.នាមសព្ទ )
ឈើដែលចងពីចុងកីមកភ្ជាប់នឹងថ្ដោកក្ដារសម្រាប់រឹតអន្ទងតម្បាញ ។
-
ឈើសូល
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
(សូល) ឈើស្រួចសម្រាប់ចាក់រុកគាស់ឆ្អឹះទាត់ប្រមៀលប្រមូលសាកសព ដែលធ្វើឈាបនកិច្ច ឲ្យស្រួលឆាប់ឆេះសុស (ហៅតាមទម្លាប់ស្រុកថា ឈើសូល៍ (សូ) ក៏បាន) ។
-
ឈើស្ដឹង
( ន.នាមសព្ទ )
[ជើង-ដ ]
ឈើសម្រាប់សន្ធឹងសំពត់គ្រឿងប៉ាក់ជាដើម ។
-
ឈើស្ទន់
( ន.នាមសព្ទ )
កំណាត់មែកឈើឬវល្លិស្រស់ជាដើម សម្រាប់ទំពាដុសឈ្លីជម្រះធ្មេញ (ហៅត្រឹមតែ ស្ទន់ ក៏បាន) ។
-
ឈើស្រួច
( ន.នាមសព្ទ )
ឈើឬឫស្សីដែលគេបិតសម្រួចសម្រាប់រុកស្លឹកកណ្ដបឬភ្ជល់ជាដើមហើយដោតខ្នួច ។
-
ឈើហុប
( ន.នាមសព្ទ )
ឈើវែងមានទំហំដែលគេចាំងជា ៤ ជ្រុង ឬអារបំបែកជា ៤ ជ្រុង (ហៅត្រឹមតែ ហុប ក៏បាន) ។
<< Prev 1 2 3 4 5 6 ... 11 Next >>