Khmer Dictionary: ក
Chuon Nath's Khmer-Khmer Dictionary
-
កណ្ដេង
( ន.នាមសព្ទ )
ធូលីកករនៅបាតក្អមជាដើម : កណ្ដេងធ្លះ, កណ្ដេងដី ។ល។
-
កណ្ដែងកណ្ដោច
( គុ.គុនសព្ទ )
ដែលនៅក្នុងទីស្ងាត់ឥតមានសូរសព្ទអ្វីទៅបណ្ដាលឲ្យភ្ញាក់ផ្អើលហើយមានតែនាំឲ្យមានសេចក្ដីសង្វេគក្នុងចិត្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រមោច) ។
-
កណ្ដោច
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលត្រមោចឯកឯង, ដែលមានចិត្តត្រមោច លន្លង់លន្លោចក្នុងទីស្ងាត់ជ្រងំ : គ្នាជាមនុស្សកណ្ដោចទាំងថ្ងៃទាំងយប់; នៅកណ្ដោចម្នាក់ឯង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កណ្ដែងកណ្ដោច ទៀតផង ។ គេអាចប្រើពាក្យ កណ្ដោច នេះផ្សំជាមួយនឹងពាក្យ កណ្ដាច់ ២ គុ. ផងក៏បាន : យកខ្សែកណ្ដាច់កណ្ដោចអ៊ីចឹងមកឲ្យគ្នា ! ប្រើការអីនឹងកើត ?
-
កណ្ដោល
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ មានស្លឹកធំៗ សំបកក្រាស់ផ្កាក្លិនឆ្អាប, សំបកប្រើធ្វើជាទ្រនាប់ទ្រាប់ខ្នងដំរី ។
-
កណ្ដោលបាត
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទស្លឹកផ្លែនិងក្លិនប្រហែលគ្នានឹងកណ្ដោលធំតែដើមតូចទាប កំពស់ប្រមាណដើមស្ពៃ ។
-
កណ្ឋជៈ
( គុ.គុនសព្ទ )
[ក័ណ-ឋៈ ជៈ]
( បា.បាលី ( បាលីភាសា ) )
ដែលមានសូរសំឡេងកើតត្រង់ក (បំពង់ក) សូរសំឡេងនៃអក្សរអ, អា, ក, ខ, គ, ឃ, ង, ហ ៨ តួនេះកើតក្នុងក ។
-
កណ្ឌ
( ន.នាមសព្ទ )
[កាន់ ]
( បា.បាលី ( បាលីភាសា ) )
ព្រួញ; គ្រាប់កាំភ្លើង; ទង់; ដើម; កំណត់, បរិច្ឆេទ, វគ្គ, ខ្សែ : សាស្រ្តាមួយកណ្ឌ ។
-
កណ្តុរប្រែង
( ន.នាមសព្ទ )
[កណ្ដុរប្រែង]
ពួកកណ្ដុរដែលមានមាឌធំៗ ប៉ុនកំភួនជើង ហើយមានប្រែងដុះជុំជិតខ្លួន វាច្រើនរស់នៅតាមវាលស្រែដោយស៊ីក្រាប់ស្រូវជាអាហារ ។
-
កណ្ហាជិនា
( ន.នាមសព្ទ )
[កន់-ហា-- ]
( បា.បាលី ( បាលីភាសា ) )
ឈ្មោះព្រះរាជធីតានៃព្រះវេស្សន្ដរមានក្នុងមហាវេស្សន្ដរជាតក (រឿងមហាជាតក៍) ។
-
កតញ្ញុតា
( ន.នាមសព្ទ )
[កៈ-តាញ់-ញុ-តា ]
( បា.បាលី ( បាលីភាសា ) )
សេចក្ដីដឹងឧបការគុណដែលអ្នកដទៃបានធ្វើដល់ខ្លួន : បុត្រធីតា ត្រូវមានកតញ្ញុតាចំពោះមាតាបិតា ។
- កតញ្ញុតាធម៌ ធម៌គឺកតញ្ញុតា : កតញ្ញុតាធម៌របស់បុត្រធីតា ។
<< Prev 1 ... 15 16 17 18 19 20 Next >>